Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើទីក្រុងជាអ្វី ?
ទីក្រុង ជាសហគមន៍ធំជាងភូមិ ។ ប្រព័ន្ធគមនាគមន៍នៅទីក្រុងមិនមែនបម្រើតែសេចក្តីត្រូវការចំពោះមនុស្សរស់នៅក្នុងក្រុងប៉ុណ្ណោះទេ តែវាក៏បម្រើ សេចក្តីត្រូវការ ដល់អ្នករស់នៅជនបទផងដែរ ។ នៅក្នុងទីក្រុងមានអគារខ្ពស់ៗ រថឈ្នួលគ្រប់ប្រភេព ក្រៅពីនេះមានសាលារៀន សាកលវិទ្យាល័យ មន្ទីរពេទ្យ ផ្សារធំៗ ស្ថានីយពន្លត់អគ្គីភ័យរោងចក្រRead more
ទីក្រុង ជាសហគមន៍ធំជាងភូមិ ។ ប្រព័ន្ធគមនាគមន៍នៅទីក្រុងមិនមែនបម្រើតែសេចក្តីត្រូវការចំពោះមនុស្សរស់នៅក្នុងក្រុងប៉ុណ្ណោះទេ តែវាក៏បម្រើ សេចក្តីត្រូវការ ដល់អ្នករស់នៅជនបទផងដែរ ។ នៅក្នុងទីក្រុងមានអគារខ្ពស់ៗ រថឈ្នួលគ្រប់ប្រភេព ក្រៅពីនេះមានសាលារៀន សាកលវិទ្យាល័យ មន្ទីរពេទ្យ ផ្សារធំៗ ស្ថានីយពន្លត់អគ្គីភ័យរោងចក្រ សារមន្ទីរ ។ ក្រុងខ្លះមានអាកាសយានដ្ឋាន ក្រុងខ្លះមានឆ្នេរសមុទ្រ ហើយក្រុងខ្លះទៀតជាមជ្ឈមណ្ឌលទេសចរណ៍ ។ ទីក្រុងមានអាកាសធាតុមិនបរិសុទ្ធដូចជនបទទេ ។ ជនបទ និងទីក្រុងត្រូវតែមានទំនាក់ទំនងគ្នាជានិច្ច ព្រោះប្រជាជនតែងធ្វើដំណើររចេញចូលប្រកបរបរទទួលទាន រកការងារធ្វើសំរាកក្នុងមន្ទីរពេទ្យ ។ ភ្នំពេញជារាជធានី និងជាមជ្ឈមមណ្ឌលវប្បធម៌របស់ប្រទេសកម្ពុជា ។
See lessហេតុអ្វីអាមេរិចស្បែកក្រហមយកស្បែកសត្វធ្វើផ្ទះ ?
នៅពេលជនជាតិអឺរ៉ុបទៅដល់ទ្វីបអាមេរិចលើកដំបូង គេឃើញជនម្ចាស់ស្រុករស់នៅទីលើទឹកដីនេះ លាបខ្លួនពណ៌ក្រហម ។ នៅឆ្នាំ១៤៩៧ លោក យ៉ន ខាប់ប៊ត អ្នកស្រាវជ្រាវទី១ ហៅថាពួកនេះ “ជនស្បែកក្រហម” ។ ជនស្បែកក្រហមរស់នៅក្នុងតង់ធ្វើពីស្បែកសត្វ ។ ពួកគេមិនមែនជាកសិករទេ គឺជាអ្នកប្រម៉ាញ់ ។ ការរស់នៅរបស់គេបែបនេះបាច់ណាស់ក្នុងការយកស្បែកក្Read more
នៅពេលជនជាតិអឺរ៉ុបទៅដល់ទ្វីបអាមេរិចលើកដំបូង គេឃើញជនម្ចាស់ស្រុករស់នៅទីលើទឹកដីនេះ លាបខ្លួនពណ៌ក្រហម ។ នៅឆ្នាំ១៤៩៧ លោក យ៉ន ខាប់ប៊ត អ្នកស្រាវជ្រាវទី១ ហៅថាពួកនេះ “ជនស្បែកក្រហម” ។ ជនស្បែកក្រហមរស់នៅក្នុងតង់ធ្វើពីស្បែកសត្វ ។ ពួកគេមិនមែនជាកសិករទេ គឺជាអ្នកប្រម៉ាញ់ ។ ការរស់នៅរបស់គេបែបនេះបាច់ណាស់ក្នុងការយកស្បែកក្រហមរស់នៅក្នុងតង់ស្បែកសត្វ ។ ពួកគេមិនមែនជាកសិករទេ គឺជាអ្នកប្រម៉ាញ់ ។ ការរស់នៅរបស់គេបែបនេះបាច់ណាស់ក្នុងការយកស្បែកសត្វធ្វើតង់ និងសំលៀកបំពាក់ ហើយម្យ៉ាងទៀតងាយស្រួលធ្វើបំលាស់លំនៅទៅតាមរដូវ ។ កាលពីមុនពួកគេ ចេះប្រើត្រឹមតែសត្វឆ្កែសំរាបអូសអឺវ៉ាន់ និងធ្វើដំណើរដោយជើងតែប៉ុណ្ណោះ ។ ប៉ុន្តែបន្ទាប់ពីពួកអឺរ៉ុប ចូលទៅរស់ទៅទីនោះ បានណែនាំ ពួកម្ចាស់ស្រុក អោយចេះប្រើសេះជាមធ្យោបាយងាយស្រួលក្នុងដំណើរប្រម៉ាញ់ ។
See lessតើផ្ទះនៅតំបន់ត្រជាក់រាងដូចម្តេច ?
នៅតំបន់ត្រជាក់ ដែលមានភ្លៀង និងព្រិលច្រើនជាងមានកំដៅថ្ងៃ គេធ្វើដំបូងផ្ទះចោតបំផុត ។ ការធ្វើបែបនេះព្រិលអាចរអិលឆ្លាក់អស់ពីកំពូលដំបូល តែផ្ទុយទៅវិញបើមិនធ្វើដូចនេះទេ ដំបូលអាចបាក់ធ្លាក់មកដោយទម្ងន់ព្រិល ។ ដើម្បីរក្សាកំដៅនៅខាងក្នុងគេធ្វើបង្អួចតូចៗ ជញ្ជាំងធំទូលាយ និងលាបថ្នាំធ្វើយ៉ាងណាអោយស្រូបកំដៅ ។ បច្ចុប្បន្នRead more
នៅតំបន់ត្រជាក់ ដែលមានភ្លៀង និងព្រិលច្រើនជាងមានកំដៅថ្ងៃ គេធ្វើដំបូងផ្ទះចោតបំផុត ។ ការធ្វើបែបនេះព្រិលអាចរអិលឆ្លាក់អស់ពីកំពូលដំបូល តែផ្ទុយទៅវិញបើមិនធ្វើដូចនេះទេ ដំបូលអាចបាក់ធ្លាក់មកដោយទម្ងន់ព្រិល ។ ដើម្បីរក្សាកំដៅនៅខាងក្នុងគេធ្វើបង្អួចតូចៗ ជញ្ជាំងធំទូលាយ និងលាបថ្នាំធ្វើយ៉ាងណាអោយស្រូបកំដៅ ។ បច្ចុប្បន្ន ផ្ទះនៅតំបន់ត្រជាក់មានឧបករណ៍កំដៅ និងចរន្តអគ្គិសនីបំភ្លឺទាំងយប់ទាំងថ្ងៃ ។ ដោយបច្ចេកវិទ្យារីកចំរើនឧបករណ៍កំដៅទាំងនោះមានការផ្លាស់ប្តូរយ៉ាងច្រើន ខុសប្លែកពីសម័យមុនៗ ។
See lessតើទន្លេវែងបំផុតឈ្មោះអ្វី ?
គេសង្កេតឃើញទន្លេវែងៗច្រើនហូរកាត់តំបន់ទំនាបធំល្វឹងល្វើយ ។ ទ្វីបដែលមានទន្លេធំៗហូរកាត់មាន ៖ អាស៊ី អាព្រិច អាមេរិច និងទ្វីបអឺរ៉ុប ។ នៅទ្វីបអឺរ៉ុបទន្លេភាគច្រើនតូចហើយខ្លី ។ ជាទូទៅតំបន់នៅក្បែរដងទន្លេមានប្រជាជនរស់នៅច្រើន ។ គេសង់ផ្ទះលើត្រើយសងខាងទន្លេហើយធ្វើការទាក់ទងគ្នាដោយទូកសាឡាង និងស្ពានដែលជាមធ្យោបាយងាយស្រRead more
គេសង្កេតឃើញទន្លេវែងៗច្រើនហូរកាត់តំបន់ទំនាបធំល្វឹងល្វើយ ។ ទ្វីបដែលមានទន្លេធំៗហូរកាត់មាន ៖ អាស៊ី អាព្រិច អាមេរិច និងទ្វីបអឺរ៉ុប ។ នៅទ្វីបអឺរ៉ុបទន្លេភាគច្រើនតូចហើយខ្លី ។ ជាទូទៅតំបន់នៅក្បែរដងទន្លេមានប្រជាជនរស់នៅច្រើន ។ គេសង់ផ្ទះលើត្រើយសងខាងទន្លេហើយធ្វើការទាក់ទងគ្នាដោយទូកសាឡាង និងស្ពានដែលជាមធ្យោបាយងាយស្រួលធ្វើទំនាក់ទំនងពាណិជ្ជកម្មគ្រប់ប្រភេទ ។ ទន្លេវែងបំផុតក្នុងពិភពលោកគឺទន្លេនីល (ទ្វីបអាព្រិច) ប្រវែង៦៦៩៥គីឡូម៉ែត្រ ហើយទន្លេដទៃតាមលំដាប់បន្ត គឺទន្លេអាប់ភឺរអាម៉ាសូន (អាមេរិចខាងត្បូង) ប្រវែង៦៥៧០គីឡូម៉ែត្រ មីស៊ីស៊ីបពី មីស៊ូរី (អាមេរិកខាងជើង) ប្រវែង៦០២០គីឡូម៉ែត្រ ទន្លេចាងយ៉ាង រឺយ៉ង់សេ (អាស៊ី) ប្រវែង៥៤៧១គីឡូម៉ែត្រ ទទន្លេអុបអ៊ីទីស (រូស៊ីអាស៊ីខាងជើង) ប្រវែង៥៤១០គីឡូម៉ែត្រ ទន្លេ រឺយ៉ូដឺឡាប្លាតា (នៅអាហ្សង់ទីន) ប្រវែង ៤៧០០គីឡូម៉ែត្រ ទន្លេមេគង្គប្រវែង ៤៥០០និងទន្លេវុលហ្គា (រូស៊ី) ប្រវែង៣៥៣០គីឡូម៉ែត្រចំពោះទន្លេ វែងៗនៅអឺរ៉ុបមានទន្លេដានុប ប្រវែង២៨៦០គីឡូម៉ែត្រ ទន្លេរុំាង ប្រវែង ១០២០គីឡូម៉ែត្រ និងទន្លេល័រ ប្រវែង ១០២០គីឡូម៉ែត្រ ។
See lessតើល្បាក់ទឹកខ្ពស់បំផុតនៅឯណា ?
ល្បាក់ទឹកខ្ពស់បំផុតក្នុងពិភពលោកគឹល្បាក់អាំងហ្គែលល្បាក់នេះកើតពីទន្លេការីណូ ក្នុងប្រទេសវេណស៊ុយអេឡា មានកំពស់៩៧២ម៉ែត្រ ។ ល្បាក់ទឹកទី២គឺទូហ្គោឡា កំពស់ ៩៤៨ម៉ែត្រជាល្បាក់ទឹកខ្ពស់បំផុតនៅអាព្រិចខាងត្បូងនិងល្បាក់ទឹកទី៣ គឺយ៉ូសឺមីត កំពស់ ៧៣៩ម៉ែត្រ កើតពីទឹកទន្លេ រ៉ូរេញក្រិក ។ នៅអឺរ៉ុបមានល្បាក់ទឹកមួយចំនួនផងដែរដូចRead more
ល្បាក់ទឹកខ្ពស់បំផុតក្នុងពិភពលោកគឹល្បាក់អាំងហ្គែលល្បាក់នេះកើតពីទន្លេការីណូ ក្នុងប្រទេសវេណស៊ុយអេឡា មានកំពស់៩៧២ម៉ែត្រ ។ ល្បាក់ទឹកទី២គឺទូហ្គោឡា កំពស់ ៩៤៨ម៉ែត្រជាល្បាក់ទឹកខ្ពស់បំផុតនៅអាព្រិចខាងត្បូងនិងល្បាក់ទឹកទី៣ គឺយ៉ូសឺមីត កំពស់ ៧៣៩ម៉ែត្រ កើតពីទឹកទន្លេ រ៉ូរេញក្រិក ។ នៅអឺរ៉ុបមានល្បាក់ទឹកមួយចំនួនផងដែរដូចជា ល្បាក់ហ្រ្វង់ហ្គាវានី កំពស់ ៤២១ម៉ែត្រ ។ ល្បាក់គ្រីមម្លេ នៅប្រទេសអូស្រ្តាលីកំពស់៣៨១ម៉ែត្រ ។ នៅប្រទេសស្វីល គឺស្តៅបាច់ កំពស់៣០៥ម៉ែត្រ និងល្បាក់ហ្សីបាច់កំពស់ ៣០០ម៉ែត្រ ។ នៅណរវែសមានល្បាក់ម៉ាដាលស្វួស កំពស់២៩៧ម៉ែត្រ និងល្បាក់វ៉េតទី កំពស់២៦០ម៉ែត្រ ។ បន្ទាប់មកនៅអាស៊ីមានល្បាក់ហ្សេសូប៉ា នៅឥណ្ឌាកំពស់ ២៥៣ម៉ែត្រ ល្បាក់ទឹកក្រៅពីនេះ មានល្បាក់វិចតូរ៉្យា កើតពីទន្លេហ្សីមបេស៊ី នៅអាព្រិចកំពស់១២២ម៉ែត្រ ។ ល្បាក់នីយ៉ាហ្គារ៉ា នៅចន្លោះប្រទេសកាណាដានិងសហរដ្ឋអាមេរិកមានកំពស់៥១ម៉ែត្រ ។ ប៉ុន្តែល្បាក់ទាំងពីរនេះមិនចាត់ចូលល្បាក់ទឹកល្បីនោះទេ ។
See lessតើធ្យូងថ្មកើតឡើងដូចម្តេច ?
នៅក្នុងផែនដីយើង កាលពីមុនមានសម័យកាលកើតធ្យូង ។ យុគសម័យនោះបានផ្តើមឡើងប្រហែល ៣៥០លានឆ្នាំកន្លងមក និងរយៈពេល ៨៩ លានឆ្នាំចុងក្រោយមានរុក្ខជាតិរាប់លានប្រភេទបានដុះឡើងបន្ទាប់មកពួកវាបានងាប់ទៅវិញ និងរលួយបន្តិចម្តងៗទៅជាស្រទាប់មួយយ៉ាងក្រាស់ ។ ក្រោយមកនីវ៉ូទឹកសមុទ្រមានការកើនឡើងលើភពផែនដីយើងនេះ ស្រទាប់រុក្ខជាតិរលួយទាំងRead more
នៅក្នុងផែនដីយើង កាលពីមុនមានសម័យកាលកើតធ្យូង ។ យុគសម័យនោះបានផ្តើមឡើងប្រហែល ៣៥០លានឆ្នាំកន្លងមក និងរយៈពេល ៨៩ លានឆ្នាំចុងក្រោយមានរុក្ខជាតិរាប់លានប្រភេទបានដុះឡើងបន្ទាប់មកពួកវាបានងាប់ទៅវិញ និងរលួយបន្តិចម្តងៗទៅជាស្រទាប់មួយយ៉ាងក្រាស់ ។ ក្រោយមកនីវ៉ូទឹកសមុទ្រមានការកើនឡើងលើភពផែនដីយើងនេះ ស្រទាប់រុក្ខជាតិរលួយទាំងនោះបានកប់ក្នុងស្រទាប់ភក់ និងខ្សាច់់យ៉ាងជ្រៅដែលផ្តាច់ចេញពីបរិយាកាសខាងក្រៅអស់ពេលយ៉ាងយូរ ស្រទាប់រុក្ខជាតិទាំងនោះបានក្លាយទៅជាធ្យូងថ្ម ។នៅយុគសម័យកើតធ្យូង បណ្ណង្គជាតិមានទ្រង់ទ្រាយធំៗ ដូចជាដើមឈើ និងរុក្ខជាតិដទៃ ។ គេឃើញសត្វពីងពាង ខ្យាដំរី កន្ទុំរុយយក្ស ហើយក្នុងល្បាប់ភក់មានត្រីរុក្ខជាតិ និងថលជលិក ។ មានសត្វមួយចំនួនទៀតបានវិវឌ្ឍជើងសំរាប់ហែលទឹក ។ នៅចុងយុគសម័យធ្យូងថ្មទឹកសមុទ្រចាប់ផ្តើមស្រកបន្តិចម្តងៗ ដោយឆ្លងកាត់រយៈពេលរាប់លានឆ្នាំដីកើតមានច្រើនឡើងៗ ។ ដូចនេះធ្យូងថ្មដែលយើងប្រើសព្វថ្ងៃនេះ បង្ហាញពីការមកដល់សម័យកាលនៃពួកសត្វដាយណូស័រ ។
See lessតើអណ្តូងប្រេងដំបូងនៅឯណា ?
មកដល់ស.វ ទី១៩ ប្រេងត្រូវបានគេរកឃើញ និងយកបានពីជំរៅផែនដីដែលនៅលាយឡំជាមួយទឹក ។ ដោយតម្រូវតាមសេចក្តីត្រូវការ ការច្នៃប្រឌិតវិទ្យាសាស្ត្របានរីកចំរើនឡើងជាលំដាប់នឹងទាមទារអោយកើតមានឧស្សាហកម្មឡើង ។ នៅឆ្នាំ ១៨៥០ គេបានរកឃើញវិធីមួយទាញយកប្រេងពីធ្យូងថ្ម និងប្រេងកាតឆៅ ។ ប្រេងឥន្ធនៈជាប្រភេទប្រេងឆេះយឺត និងជាប្រភពផ្តល់ចំRead more
មកដល់ស.វ ទី១៩ ប្រេងត្រូវបានគេរកឃើញ និងយកបានពីជំរៅផែនដីដែលនៅលាយឡំជាមួយទឹក ។ ដោយតម្រូវតាមសេចក្តីត្រូវការ ការច្នៃប្រឌិតវិទ្យាសាស្ត្របានរីកចំរើនឡើងជាលំដាប់នឹងទាមទារអោយកើតមានឧស្សាហកម្មឡើង ។ នៅឆ្នាំ ១៨៥០ គេបានរកឃើញវិធីមួយទាញយកប្រេងពីធ្យូងថ្ម និងប្រេងកាតឆៅ ។ ប្រេងឥន្ធនៈជាប្រភេទប្រេងឆេះយឺត និងជាប្រភពផ្តល់ចំហេះយ៉ាងប្រសើរ ។ ដោយប្រេងមានគេប្រើប្រាស់កាន់តែច្រើន តែបរិមាណប្រេងយកពីទឹកមានតិចតួច មិនគ្រប់គ្រាន់នឹងងតំរូវការ ។ ដូច្នេះមានជនជាតិអាមេរិកគឺម្នាក់ឈ្មោះ អេវីនដ្រាក បានរកឃើញវិធីមួយគឺ បូមយកប្រេងចេញពីក្នុងដី ។ នៅថ្ងៃទី ២៧ ខែសីហា ១៩៥៩ នៅទីក្រុង ទីទុស្វីល រដ្ឋពេនស៊ីលវានី លោកដ្រាក ជាជនទីមួយរកឃើញអណ្តូងប្រេងជាលើកដំបូង ហើយក៏ជាយុគសម័យផ្តើមប្រើប្រេងនេះឡើង ។
See lessតើកញ្ចូមអណ្តូងប្រេងជាអ្វី ?
ពត៌មានតាមទូរទស្សន៍នៅលើពិភពលោកបាននាំយករូបភាព កញ្ចូមអណ្តូងប្រេងនៅប្រទេសគូវ៉េត មកចាក់ផ្សាយទូរទស្សនិកជន ដែលបង្ហាញពីអណ្តាតភ្លើងកំពុងឆេះឡើងដើម្បីទាញយកហ្គាស និងប្រេងឆៅប្រេងចេញពីក្នុងដីបាតសមុទ្រ ។ អណ្តាតភ្លើងទាំងនោះឆេះជាប់ជានិច្ចដោយចំហាយប្រេង និងហ្គាសក្នុងស្រទាប់ផែនដី ហៅថាមេតាន ។ គេយកបានប្រេងឆៅ និងធ្យូងថ្មនRead more
ពត៌មានតាមទូរទស្សន៍នៅលើពិភពលោកបាននាំយករូបភាព កញ្ចូមអណ្តូងប្រេងនៅប្រទេសគូវ៉េត មកចាក់ផ្សាយទូរទស្សនិកជន ដែលបង្ហាញពីអណ្តាតភ្លើងកំពុងឆេះឡើងដើម្បីទាញយកហ្គាស និងប្រេងឆៅប្រេងចេញពីក្នុងដីបាតសមុទ្រ ។ អណ្តាតភ្លើងទាំងនោះឆេះជាប់ជានិច្ចដោយចំហាយប្រេង និងហ្គាសក្នុងស្រទាប់ផែនដី ហៅថាមេតាន ។ គេយកបានប្រេងឆៅ និងធ្យូងថ្មនៅដំណាក់ចុងក្រោយ ។ នៅក្នុងដីកន្លែងកើតប្រេងជាអាងមួយយ៉ាងធំមានកំណើតឡើងនៅយុគសម័យដាយណូស័រ ។ បន្ទាប់ពីសំណង់គ្រឹះកញ្ចូម (សំណង់ខ្ពស់លើមាត់អណ្តូងប្រេង) គេខួងចូលទៅក្នុងដីដោយឆ្លងកាត់បីតំណាក់កាលគឺមេតាន ប្រេង និងទឹកអំបិល ។ តាមធម្មតាដំណាក់នីមួយៗខណ្ឌពីគ្នាដោយស្រទាប់ថ្ម ខូងឆ្លងកាត់ស្រទាប់ទី១ គឺហ្គាសមេតានធម្មជាតិ ។ បន្ទាប់មកឆ្លងកាត់ក្រោមស្រទាប់ហ្គាស គឺប្រេងឆៅ ។ ដំណាក់ចុងក្រោយគឺទឹកប្រៃ ។
See lessតើទឹកក្រោមដីជាអ្វី ?
នៅពេលមានភ្លៀងធ្លាក់ ទឹកភ្លៀងជ្រាបចូលក្នុងដី តាមចន្លោះក្រហែងដី និងថ្ម ។ បន្ទាប់មកទឹកនោះហូរដក់នៅកន្លែងមួយក្នុងដី កន្លែងនោះមានទម្រង់ជាទឹកជាក្រោមដី ។ ទឹកនៅក្នុងដីវានឹងផ្ទុះចេញមកក្រៅ នៅពេលណាវាជួបផ្លូវដែលអាចចេញមកក្រៅបាន (Artesian Well) ។ ប្រសិនបើទឹកនោះស្ថិតក្នុងជម្រៅមួយក្បែរកន្លែងមានភ្នំភ្លើង ទឹកនោះនឹងហូរRead more
នៅពេលមានភ្លៀងធ្លាក់ ទឹកភ្លៀងជ្រាបចូលក្នុងដី តាមចន្លោះក្រហែងដី និងថ្ម ។ បន្ទាប់មកទឹកនោះហូរដក់នៅកន្លែងមួយក្នុងដី កន្លែងនោះមានទម្រង់ជាទឹកជាក្រោមដី ។ ទឹកនៅក្នុងដីវានឹងផ្ទុះចេញមកក្រៅ នៅពេលណាវាជួបផ្លូវដែលអាចចេញមកក្រៅបាន (Artesian Well) ។ ប្រសិនបើទឹកនោះស្ថិតក្នុងជម្រៅមួយក្បែរកន្លែងមានភ្នំភ្លើង ទឹកនោះនឹងហូរចេញមកក្រៅជាទឹកក្តៅ (Springs geyers) ។ នៅប្រទេសកម្ពុជាយើងមានតំបន់ទឹកពុះចេញពីដីមួយកន្លែងមានកំដៅ ៦៣ អង្សាស្ថិតនៅភូមិកោរដូនតឺ ឃុំឆ្អិន ស្រុកឳរ៉ាល់ ខេត្តកំពង់ស្តី ។
See lessតើផែនដីទឹកកកមានទម្រង់ដូចម្តេច ?
តំបន់មានព្រិលធ្លាក់ច្រើននៅរដូវក្តៅ បើសីតុណ្ហភាពមានកំរិតមិនខ្ពស់ជាងចំណុចកកទេ ព្រិលទាំងនោះមិនអាចរលាយបានទេ ។ ផ្ទុយទៅវិញវាប្រមូលផ្តុំគ្នាទៅជាទឹកកក ហើយទឹកកកទាំងនោះផ្តុំគ្នាបានជាផ្ទាំងទឹកកកមានសណ្ឋាន ដូចជាទន្លេយ៉ាងធំ ផ្ទាំងទឹកកកទាំងនោះរអិលធ្លាក់ពីទីខ្ពស់មកក្រោមបង្កើតបានជា ជ្រលងផ្លូវខ្លះៗមានរាងដូចអក្សរ U ។Read more
តំបន់មានព្រិលធ្លាក់ច្រើននៅរដូវក្តៅ បើសីតុណ្ហភាពមានកំរិតមិនខ្ពស់ជាងចំណុចកកទេ ព្រិលទាំងនោះមិនអាចរលាយបានទេ ។ ផ្ទុយទៅវិញវាប្រមូលផ្តុំគ្នាទៅជាទឹកកក ហើយទឹកកកទាំងនោះផ្តុំគ្នាបានជាផ្ទាំងទឹកកកមានសណ្ឋាន ដូចជាទន្លេយ៉ាងធំ ផ្ទាំងទឹកកកទាំងនោះរអិលធ្លាក់ពីទីខ្ពស់មកក្រោមបង្កើតបានជា ជ្រលងផ្លូវខ្លះៗមានរាងដូចអក្សរ U ។ កន្លែងមានថ្មធំៗពេលទឹកកកចាប់ផ្តើមរលាយថ្មទាំងនោះបានលេចចេញរកេតកូតពីស្រទាប់ទឹកកក ។ ទឹកកកផ្នែកនៅសល់បន្តហូរតាមផ្លូវមួយឆ្ពោះទៅសមុទ្រ វាននឹងរលាយអស់ពេលដល់សមុទ្រ ។
See less