STEP 1: Sign Up or Register Click on Sign Up Fill in your personal information Click Sign Up STEP 2: Confirm your Email Address Sign in your email account Click on ...
vrean.com Latest Questions
ប្រទេសកម្ពុជា បុគ្គលដែលចង់រៀបអាពាហ៍ពិពាហ៍ ត្រូវដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ជាលាយលក្ខអក្សរនៅឃុំ សង្កាត់លំនៅឋានខាងកូនស្រី ហើយមន្ត្រីអត្រានុកូលដ្ឋាន នឹងពិនិត្យមើលដើម្បីឱ្យច្បាស់ថាមានការព្រមព្រៀងដោយសេរីរបស់បុគ្គលដែលពាក់ព័ន្ធ និងគ្មានមូលហេតុដែលរារាំងដល់អាពាហ៍ពិពាហ៍នោះដែរឬទេ ។ ហើយក្រោយអំឡុងពេល១០ថ្ងៃនៃការជូនដំណឹងជាសាធារណៈបានកន្លងផុតទៅ កិច្ចសន្យាអាពាហ៍ពិពាហ៍នឹងត្រូវបានធ្វើឡើង ហើយអាពាហ៍ពិពាហ៍នឹងត្រូវបានចុះបញ្ជី ។ ចូរប្រាប់ពីដំណាក់កាលសំខាន់ៗ នៃដំណើរការនៃការរៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់នៅប្រទេសកម្ពុជាឱ្យបានត្រឹមត្រូវ ។
នៅក្នុងសង្គមខែ្មរ ឪពុក ម្តាយនៅតែដើរតួនាទីសំខាន់ក្នុងការទុកដាក់កូនចៅឱ្យមានគូស្រករ ដើម្បីបង្កើតគ្រួសារ តាមរយៈការរៀបចំពិធីអាពាហ៍ពិពាហ៍ ដែលមានលក្ខណៈតូច ឬធំទៅតាមលទ្ធភាពគ្រួសារ និងគោរពទៅតាម ទំនៀមទម្លាប់ប្រពៃណីខ្មែរ ។ តើការរៀបអាពាហ៍ពិពាហ៍តាមទំនៀមទម្លាប់ប្រពៃណី បានធ្វើឱ្យកូនៗរបស់គាត់ ក្លាយជាប្ដី ប្រពន្ធស្របច្បាប់ហើយឬនៅ ? ព្រោះអ្វី ?