Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
ចូរពិពណ៌នាពីនាទីប្រូតេអ៊ីនជាអ្នកដឹកនាំ។
• ប្រូតេអ៊ីន មួយចំនួនដឹកនាំម៉ូលេគុលឬសារធាតុអ៊ីយ៉ុងផ្សេងៗ ឆ្លងកាត់ភ្នាសកោសិកា ដូចជាអ៊ីយ៉ុង Na+ និង-K+ ជាដើម។ ប្រូតេអ៊ីនដឹកនាំមានអេម៉ូក្លូប៊ីនដែលដឹកនាំអុកស៊ីសែនពីសួតទៅជាលិកា។ លីប៉ូប្រូតេអ៊ីនដឹកនាំលីពីតពីថ្លើមនិងពោះវៀនទៅកាន់សរីរាង្គផ្សេងៗ។
• ប្រូតេអ៊ីន មួយចំនួនដឹកនាំម៉ូលេគុលឬសារធាតុអ៊ីយ៉ុងផ្សេងៗ ឆ្លងកាត់ភ្នាសកោសិកា ដូចជាអ៊ីយ៉ុង Na+ និង-K+ ជាដើម។ ប្រូតេអ៊ីនដឹកនាំមានអេម៉ូក្លូប៊ីនដែលដឹកនាំអុកស៊ីសែនពីសួតទៅជាលិកា។ លីប៉ូប្រូតេអ៊ីនដឹកនាំលីពីតពីថ្លើមនិងពោះវៀនទៅកាន់សរីរាង្គផ្សេងៗ។
See lessចូរពិពណ៌នាពីនាទីប្រូតេអ៊ីនជាអ្នកតម្រូវ ដោយលើកឧទាហរណ៌បញ្ជាក់។
ប្រូតេអ៊ីន មាននាទីជាអរម៉ូន។ វាផលិតចេញពីក្រពេញអង់ដូគ្រីន។ អរម៉ូនក្នុងកោសិកាយថាប្រភេទប្រែប្រួលទៅតាមនាទីរបស់កោសិកា។ ឧទាហរណ៌ អាំងស៊ុយលីននិងគ្លុយកាកុងតម្រូវកម្រិតគ្លុយកូសក្នុងឈាម ឯអរម៉ូនលូតលាស់ភ្ញោចកោសិកាលូតលាស់ឱ្យធ្វើចំណែក។
ប្រូតេអ៊ីន មាននាទីជាអរម៉ូន។ វាផលិតចេញពីក្រពេញអង់ដូគ្រីន។ អរម៉ូនក្នុងកោសិកាយថាប្រភេទប្រែប្រួលទៅតាមនាទីរបស់កោសិកា។ ឧទាហរណ៌ អាំងស៊ុយលីននិងគ្លុយកាកុងតម្រូវកម្រិតគ្លុយកូសក្នុងឈាម ឯអរម៉ូនលូតលាស់ភ្ញោចកោសិកាលូតលាស់ឱ្យធ្វើចំណែក។
See lessចូរពិពណ៌នាពីនាទីប្រូតេអ៊ីនជាអ្នកការពារ។
ប្រូតេអ៊ីនមាននាទីជាអ្នកការពារ។ ចំពោះសត្វឆ្អឹងកង ជាតិកេរ៉ាទីន ដែលជាសរសៃប្រូតេអ៊ីនក្នុងជាលិកាអេពី-តេល្យូមរបស់ស្បែក មាននាទីការពារសារពាង្គកាយ ប្រ-ឆាំងនឹងការជ្រៀតចូលនៃមេរោគនៅពេលមានរបួស។ ភីប្រ៊ីណូសែននិងត្រុំប៊ីនជាប្រូតេអ៊ីនដែលធ្វើឱ្យឈាមកក ការពារការបាត់បង់ឈាមនៅពេលដាច់សរសៃឈាម។ ប្រូតេអ៊ីនប្រឆាំងមេរោគឬអង់ទីករRead more
ប្រូតេអ៊ីនមាននាទីជាអ្នកការពារ។ ចំពោះសត្វឆ្អឹងកង ជាតិកេរ៉ាទីន ដែលជាសរសៃប្រូតេអ៊ីនក្នុងជាលិកាអេពី-តេល្យូមរបស់ស្បែក មាននាទីការពារសារពាង្គកាយ ប្រ-ឆាំងនឹងការជ្រៀតចូលនៃមេរោគនៅពេលមានរបួស។
See lessភីប្រ៊ីណូសែននិងត្រុំប៊ីនជាប្រូតេអ៊ីនដែលធ្វើឱ្យឈាមកក ការពារការបាត់បង់ឈាមនៅពេលដាច់សរសៃឈាម។
ប្រូតេអ៊ីនប្រឆាំងមេរោគឬអង់ទីករផលិតដោយឡាំផូស៊ីតប្រឆាំងការជ្រៀតចូលនៃមេរោគ ដូចជាវីរុសនិងបាក់តេរី។
ចូរពិពណ៌នាពីនាទីប្រូតេអ៊ីនជាអ្នកធ្វើចលនា ដោយលើកឧទាហរណ៌បញ្ជាក់។
• ប្រូតេអ៊ីន ចូលរួមគ្រប់ចលនារបស់កោសិកា។ ឧទាហរណ៌ អាក់ទីន(មីក្រូភីឡាម៉ង់) ទុយប៊ុយលីន(កូនបំពង់តូចៗ) និងប្រូតេអ៊ីនផ្សេងៗ នៅក្នុងស៊ីតូប្លាសកោសិកាបង្កើតបានជាទម្រង់ខាងក្នុងកោសិកា។ សំណុំប្រូតេអ៊ីន(អាក់ទីន…)នៅក្នុងគ្រោងឆ្អឹងកោសិកាមានសកម្មភាពក្នុងការធ្វើចំណែកកោសិកា អង់ដូស៊ីតូស(ការដឹកនាំសារធាតុចូលទៅក្នុងកោសិកាRead more
• ប្រូតេអ៊ីន ចូលរួមគ្រប់ចលនារបស់កោសិកា។ ឧទាហរណ៌ អាក់ទីន(មីក្រូភីឡាម៉ង់) ទុយប៊ុយលីន(កូនបំពង់តូចៗ) និងប្រូតេអ៊ីនផ្សេងៗ នៅក្នុងស៊ីតូប្លាសកោសិកាបង្កើតបានជាទម្រង់ខាងក្នុងកោសិកា។ សំណុំប្រូតេអ៊ីន(អាក់ទីន…)នៅក្នុងគ្រោងឆ្អឹងកោសិកាមានសកម្មភាពក្នុងការធ្វើចំណែកកោសិកា អង់ដូស៊ីតូស(ការដឹកនាំសារធាតុចូលទៅក្នុងកោសិកាដោយថង់ស៊ីតូប្លាសជាផាកូស៊ីតតូស) អិចសូស៊ីតូស (ការដឹកនាំសារធាតុចេញពីកោសិកាដោយថង់ស៊ីតូប្លាស)និងចលនារបស់គោលិកាស។
See lessចូរពិពណ៌នាពីប្រូតេអ៊ីនទម្រង់ ដោយលើកឧទាហរណ៌បញ្ជាក់។
• ប្រូតេអ៊ីន មួយចំនួនមាននាទីទ្រទ្រង់និងអ្នកការពា-រ។ ប្រូតេអ៊ីនតែងតែមានលក្ខណៈពិសេសរបស់វា។ឧទាហរណ៌ កូឡាសែន(Collagen : សរសៃប្រូតេអ៊ីន-ក្នុងជាលិកាសន្ធាន) ជាសមាសធាតុចម្បងក្នុងការភ្ជាប់ជាលិកា ដែលធ្វើឱ្យជាលិការឹងមាំ។ អេឡាស្ទីន ជាប្រូតេអ៊ីនដែលមាននៅក្នុងសរសៃយឺតក្នុងជាលិកានៃសារពាង្គកាយ ដូចជាសរសៃឈាមនិងស្បែក ធ្វRead more
• ប្រូតេអ៊ីន មួយចំនួនមាននាទីទ្រទ្រង់និងអ្នកការពា-រ។ ប្រូតេអ៊ីនតែងតែមានលក្ខណៈពិសេសរបស់វា។ឧទាហរណ៌ កូឡាសែន(Collagen : សរសៃប្រូតេអ៊ីន-ក្នុងជាលិកាសន្ធាន) ជាសមាសធាតុចម្បងក្នុងការភ្ជាប់ជាលិកា ដែលធ្វើឱ្យជាលិការឹងមាំ។ អេឡាស្ទីន ជាប្រូតេអ៊ីនដែលមាននៅក្នុងសរសៃយឺតក្នុងជាលិកានៃសារពាង្គកាយ ដូចជាសរសៃឈាមនិងស្បែក ធ្វើឱ្យជាលិកាក្នុងសារពាង្គកាយមានភាពយឺត។
See lessចូរពណ៌នាពីប្រូតេអ៊ីនជាកាតាលីករ។ ចូរលើកឧទាហរណ៌បញ្ជាក់។
• ប្រូតេអ៊ីន បង្កើនល្បឿនប្រតិកម្មគីមី(កាតាលីករ) ប្រូតេអ៊ីនចូលរួមក្នុងលំនាំនៃការរំលាយអាហារ ប្រូតេអ៊ីនចាប់យកថាមពលនិងធ្វើជីវៈសំយោគ។ មិនតែប៉ុណ្ណោះ ប្រូតេអ៊ីនសាំញ៉ាំចូលរួមក្នុងការភ្ជាប់អាសូតផងដែរ។ ឧទាហរណ៌ រីប៊ុយឡូ ប៊ីផូស្វាត កាបុកស៊ីឡាស់ ជាសមាសធាតុយ៉ាងសំខាន់់ក្នុងដំណើររស្មីសំយោគ ឯនីត្រូសែណាស ជាប្រូតេអ៊ីនRead more
• ប្រូតេអ៊ីន បង្កើនល្បឿនប្រតិកម្មគីមី(កាតាលីករ) ប្រូតេអ៊ីនចូលរួមក្នុងលំនាំនៃការរំលាយអាហារ ប្រូតេអ៊ីនចាប់យកថាមពលនិងធ្វើជីវៈសំយោគ។ មិនតែប៉ុណ្ណោះ ប្រូតេអ៊ីនសាំញ៉ាំចូលរួមក្នុងការភ្ជាប់អាសូតផងដែរ។ ឧទាហរណ៌ រីប៊ុយឡូ ប៊ីផូស្វាត កាបុកស៊ីឡាស់ ជាសមាសធាតុយ៉ាងសំខាន់់ក្នុងដំណើររស្មីសំយោគ ឯនីត្រូសែណាស ជាប្រូតេអ៊ីន សាំញ៉ាំដែលមាននាទីក្នុងការភ្ជាប់-អាសូត។
See lessតើប្រូតេអ៊ីនក្នុងសារពាង្គកាយមានតួនាទីដូចម្ដេចខ្លះ?
ប្រូតេអ៊ីនមានតួនាទីដូចតទៅ៖ • ជាកាតាលីករ • ជាប្រូតេអ៊ីនទម្រង់ • ជាអ្នកធ្វើចលនា • ជាអ្នកការពារ • ជាអ្នកតម្រូវ(អរម៉ូន) • ជាអ្នកដឹកនាំ។
ប្រូតេអ៊ីនមានតួនាទីដូចតទៅ៖
See less• ជាកាតាលីករ
• ជាប្រូតេអ៊ីនទម្រង់
• ជាអ្នកធ្វើចលនា
• ជាអ្នកការពារ
• ជាអ្នកតម្រូវ(អរម៉ូន)
• ជាអ្នកដឹកនាំ។
ចូរបញ្ជាក់ពីទម្រង់ទី 4 របស់ប្រតេអ៊ីន។
ទម្រង់ទី 4 គឺប្រូតេអ៊ីនមួយចំនួនជាពិសេសប្រូតេអ៊ីនដែលជាម៉ូលេគុលធំៗសុទ្ធតែបង្កឡើងដោយច្រវាក់ប៉ូលីប៉ិបទីត 3 ឬ 4 ។ ការបង្កឡើងពីច្រវាក់ប៉ូលីប៉ិបទីតច្រើនេះហើយ ធ្វើឱ្យប្រូតេអ៊ីនកាន់តែមានភាពសាំញ៉ាំ។
ទម្រង់ទី 4 គឺប្រូតេអ៊ីនមួយចំនួនជាពិសេសប្រូតេអ៊ីនដែលជាម៉ូលេគុលធំៗសុទ្ធតែបង្កឡើងដោយច្រវាក់ប៉ូលីប៉ិបទីត 3 ឬ 4 ។ ការបង្កឡើងពីច្រវាក់ប៉ូលីប៉ិបទីតច្រើនេះហើយ ធ្វើឱ្យប្រូតេអ៊ីនកាន់តែមានភាពសាំញ៉ាំ។
See lessតើទម្រង់ទី3 របស់ប្រូតេអ៊ីនមានលក្ខណៈដូចម្ដេចខ្លះ? ចូរបញ្ជាក់ ។
ទម្រង់ទី3 របស់ប្រូតេអ៊ីនមានលក្ខណៈដូចតទៅ៖ • ប៉ូលីប៉ិបទីត មួយចំនួនដែលមានអាស៊ីតអាមីនេនៅឃ្លាតពីគ្នា ក្រោយពេលបត់បែនជាច្រើនផ្នត់-អាស៊ីតអាមីនេក៏នៅជាប់គ្នា។ • បន្ទាប់ពីបត់បែនជាច្រើនផ្នត់ ប្រូតេអ៊ីនក៏ក្លាយជាប្រូតេអ៊ីនគ្រាប់ ដែលមានគ្រាប់តូចៗ។ ក្នុងលំនាំនេះម៉ូលេគុលទឹកភាគច្រើនត្រូវបានប្រូតេអ៊ីនខាងក្នុងមិនឱ្យជ្រRead more
ទម្រង់ទី3 របស់ប្រូតេអ៊ីនមានលក្ខណៈដូចតទៅ៖
See less• ប៉ូលីប៉ិបទីត មួយចំនួនដែលមានអាស៊ីតអាមីនេនៅឃ្លាតពីគ្នា ក្រោយពេលបត់បែនជាច្រើនផ្នត់-អាស៊ីតអាមីនេក៏នៅជាប់គ្នា។
• បន្ទាប់ពីបត់បែនជាច្រើនផ្នត់ ប្រូតេអ៊ីនក៏ក្លាយជាប្រូតេអ៊ីនគ្រាប់ ដែលមានគ្រាប់តូចៗ។ ក្នុងលំនាំនេះម៉ូលេគុលទឹកភាគច្រើនត្រូវបានប្រូតេអ៊ីនខាងក្នុងមិនឱ្យជ្រាបចូល។
• ចំណែកប្រូតេអ៊ីគ្រាប់ដែលមានទំហំធំ(មានលើសពី 200 អាស៊ីតអាមីនេ)តែងតែផ្ទុកគ្រាប់តូចៗមួយចំនួនហៅថាដូមេន(ផ្នែកមួយរបស់ប្រូតេអ៊ីនដែលទម្រង់ទី3 មានរាងមូល)។ ដូមេនជាអង្កត់ដែលមានទម្រង់ជាក់លាក់ ហើយតែង-តែមាននាទីយថាប្រភេទ។
តើទម្រង់ប៉ូលីប៉ិបទីតមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
ទម្រង់ប៉ូលីប៉ិបទីតមាន 2 ប្រភេទគឺ៖ • ទម្រង់បត់បែនស្រប : ច្រវាក់ប៉ូលីប៉ិបទីតតម្រៀបទៅតាមទិសតែមួយ។ • ទម្រង់បត់បែនមិនស្រប : ច្រវាក់ប៉ូលីប៉ិបទីតតម្រៀបទៅតាមទិសផ្ទុយគ្នា។
ទម្រង់ប៉ូលីប៉ិបទីតមាន 2 ប្រភេទគឺ៖
See less• ទម្រង់បត់បែនស្រប : ច្រវាក់ប៉ូលីប៉ិបទីតតម្រៀបទៅតាមទិសតែមួយ។
• ទម្រង់បត់បែនមិនស្រប : ច្រវាក់ប៉ូលីប៉ិបទីតតម្រៀបទៅតាមទិសផ្ទុយគ្នា។