Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើក្រាប 1.3 បង្ហាញពីឥទ្ធិពលស៊ុបស្ត្រាតនិងអង់ស៊ីមយ៉ាងដូចម្ដេចខ្លះ?
ក្រាប 1.3 បង្ហាញពីឥទ្ធិពលស៊ុបស្ត្រាតនិងកំហាប់អង់ស៊ីមដូចខាងក្រោម៖ • ប្រតិកម្មគីមីកើនឡើងពីចំណុចដំបូងរហូតដល់ចំណុច X ។ កាលណាកំហាប់អង់ស៊ីមកាន់តែខាប់ ល្បឿនប្រតិកម្មគីមីកាន់តែឡើង។ • ប៉ុន្តែនៅពេលដល់ចំណុចកំពូលមួយគឺ Y ល្បឿនប្រតិកម្មគីមីនៅថេរ។
ក្រាប 1.3 បង្ហាញពីឥទ្ធិពលស៊ុបស្ត្រាតនិងកំហាប់អង់ស៊ីមដូចខាងក្រោម៖
See less• ប្រតិកម្មគីមីកើនឡើងពីចំណុចដំបូងរហូតដល់ចំណុច X ។ កាលណាកំហាប់អង់ស៊ីមកាន់តែខាប់ ល្បឿនប្រតិកម្មគីមីកាន់តែឡើង។
• ប៉ុន្តែនៅពេលដល់ចំណុចកំពូលមួយគឺ Y ល្បឿនប្រតិកម្មគីមីនៅថេរ។
ចូរពិពណ៌នាពីឥទ្ធិពល pH ទៅលើអង់ស៊ីម។
អង់ស៊ីមមានឥទ្ធិពលអាស្រ័យទៅលើ pH ។ ឧទាហរណ៍ អង់ស៊ីមអាមីឡាសមានសកម្មភាពប្រសើរបំផុតនៅកម្រិត pH = 7 ហើយសកម្មភាពអង់ស៊ីមអាមីឡាសថយចុះសកម្មភាពនូវកំហាប់ pH 7 ខ្ពស់ពេក បើ pH = 4 ឬ ស្មើ 9 អង់ស៊ីមអាមីឡាសបាត់បង់គុណភាពទាំងស្រុង។
អង់ស៊ីមមានឥទ្ធិពលអាស្រ័យទៅលើ pH ។ ឧទាហរណ៍ អង់ស៊ីមអាមីឡាសមានសកម្មភាពប្រសើរបំផុតនៅកម្រិត pH = 7 ហើយសកម្មភាពអង់ស៊ីមអាមីឡាសថយចុះសកម្មភាពនូវកំហាប់ pH 7 ខ្ពស់ពេក បើ pH = 4 ឬ ស្មើ 9 អង់ស៊ីមអាមីឡាសបាត់បង់គុណភាពទាំងស្រុង។
See lessតើប្រូតេអ៊ីនបាត់បង់គុណភាពដោយសារកត្តាអ្វីខ្លះ?
• ប្រូតេអ៊ីនបាត់បង់គុណភាពដោយសារកត្តា៖ អាស៊ីត និងអាល់កាឡាំង។
• ប្រូតេអ៊ីនបាត់បង់គុណភាពដោយសារកត្តា៖ អាស៊ីត និងអាល់កាឡាំង។
See lessចូរពិពណ៌នាពីឥទ្ធិពលនៃសីតុណ្ហភាពទៅលើសកម្មភាពអង់ស៊ីម។ ចូរលើកឧទាហរណ៌បញ្ជាក់។
ឥទ្ធិពលសីតុណ្ហភាពទៅលើសកម្មភាពអង់ស៊ីមមានដូចខាងក្រោម៖ • អង់ស៊ីម មានដំណើរការប្រសើរបំផុតនៅពេលមានសីតុណ្ហភាពខ្ពស់។ ឧទាហរណ៌ អង់ស៊ីមរំលាយអាហារ អាចរំលាយអាហារដែលមានបរិមាណដូចគ្នាក្នុងរយៈពេលខ្លី ប្រសិនបើមានសីតុណ្ហភាពខ្ពស់។ ជាធម្មតា កាលណាសីតុណ្ហភាពកើនដល់ 10 0C សកម្មភាពរបស់អង់ស៊ីមនឹងកើនទ្វេដង។ ចំពោះអង់ស៊ីមភាគច្រើRead more
ឥទ្ធិពលសីតុណ្ហភាពទៅលើសកម្មភាពអង់ស៊ីមមានដូចខាងក្រោម៖
See less• អង់ស៊ីម មានដំណើរការប្រសើរបំផុតនៅពេលមានសីតុណ្ហភាពខ្ពស់។ ឧទាហរណ៌ អង់ស៊ីមរំលាយអាហារ អាចរំលាយអាហារដែលមានបរិមាណដូចគ្នាក្នុងរយៈពេលខ្លី ប្រសិនបើមានសីតុណ្ហភាពខ្ពស់។ ជាធម្មតា កាលណាសីតុណ្ហភាពកើនដល់ 10 0C សកម្មភាពរបស់អង់ស៊ីមនឹងកើនទ្វេដង។ ចំពោះអង់ស៊ីមភាគច្រើន សីតុណ្ហភាពចន្លោះ 40 0C ទៅ 45 0C ជាសីតុណ្ហភាពដែលអង់ស៊ីមមានសកម្មភាពខ្លាំងក្លាបំផុត។ សកម្មភាពរបស់អង់ស៊ីម
ចូរលើកឧទាហរណ៌ពីសកម្មភាពអង់ស៊ីមយថាប្រភេទនិងស៊ុបស្ត្រាត។
ឧទាហរណ៌ សកម្មភាពអង់ស៊ីមយថាប្រភេទ និងស៊ុបស្ត្រាតមានដូចខាងក្រោម៖ • អង់ស៊ីមលីប៉ាស បំបែកស៊ុបស្ត្រាតលីពីត។ • អង់ស៊ីមម៉ាល់តាស បំបែកស៊ុបស្ត្រាតម៉ាល់តូស។ • អង់ស៊ីមសាក់ការ៉ាស បំបែកស៊ុបស្ត្រាតសាក់ការ៉ូស។ • អង់ស៊ីមអាមីឡាស បំបែកស៊ុបស្ត្រាតអាមីដុង។ • អង់ស៊ីមអាស៊ីតនុយក្លេអាស បំបែកស៊ុបស្ត្រាតអាស៊ីតនុយក្លេអ៊ិច។ • អRead more
ឧទាហរណ៌ សកម្មភាពអង់ស៊ីមយថាប្រភេទ និងស៊ុបស្ត្រាតមានដូចខាងក្រោម៖
See less• អង់ស៊ីមលីប៉ាស បំបែកស៊ុបស្ត្រាតលីពីត។
• អង់ស៊ីមម៉ាល់តាស បំបែកស៊ុបស្ត្រាតម៉ាល់តូស។
• អង់ស៊ីមសាក់ការ៉ាស បំបែកស៊ុបស្ត្រាតសាក់ការ៉ូស។
• អង់ស៊ីមអាមីឡាស បំបែកស៊ុបស្ត្រាតអាមីដុង។
• អង់ស៊ីមអាស៊ីតនុយក្លេអាស បំបែកស៊ុបស្ត្រាតអាស៊ីតនុយក្លេអ៊ិច។
• អង់ស៊ីមអ៊ុយរេអាស បំបែកស៊ុបស្ត្រាតអ៊ុយរេ។
• អង់ស៊ីមឡាក់តាស បំបែកស៊ុបស្ត្រាតឡាក់តូស។
• អង់ស៊ីមប្រូតេអាស បំបែកស៊ុបស្ត្រាតប្រូតេអ៊ីន។
• អង់ស៊ីមប៉ិបទីដាស់ បំបែកស៊ុបស្ត្រាតប៉ិបទីត។
តើអង់ស៊ីមមានលក្ខណៈសម្បត្តិដូចម្ដេចខ្លះ?
អង់ស៊ីម មានលក្ខណៈសម្បត្តិដូចតទៅ៖ • អង់ស៊ីម មួយចំនួនតូចអាចបង្កើនប្រតិកម្មបានមួយចំនួនធំ។ • អង់ស៊ីម អាចបង្កើនល្បឿនប្រតិកម្មគីមីជីវៈដែលកើតមានក្នុងកោសិកា។ • អង់ស៊ីម មួយមានអំពើទៅលើតែស៊ុបស្ត្រាតមួយគឺមានមុខងារយថាប្រភេទ។
អង់ស៊ីម មានលក្ខណៈសម្បត្តិដូចតទៅ៖
See less• អង់ស៊ីម មួយចំនួនតូចអាចបង្កើនប្រតិកម្មបានមួយចំនួនធំ។
• អង់ស៊ីម អាចបង្កើនល្បឿនប្រតិកម្មគីមីជីវៈដែលកើតមានក្នុងកោសិកា។
• អង់ស៊ីម មួយមានអំពើទៅលើតែស៊ុបស្ត្រាតមួយគឺមានមុខងារយថាប្រភេទ។
តើអង់ស៊ីមមានសកម្មភាពដូចម្ដេច? ចូរលើកឧទាហរណ៌បញ្ជាក់។
• អង់ស៊ីម ជាប្រូតេអ៊ីនមានសកម្មភាពខ្លាំង។ ឧទាហរណ៌ កាតាឡាសមួយម៉ូលេគុលអាចបំបែកអ៊ីដ្រូសែនពែអុកស៊ីតរាប់លានក្នុងរយៈពេលតែមួយនាទី។
• អង់ស៊ីម ជាប្រូតេអ៊ីនមានសកម្មភាពខ្លាំង។ ឧទាហរណ៌ កាតាឡាសមួយម៉ូលេគុលអាចបំបែកអ៊ីដ្រូសែនពែអុកស៊ីតរាប់លានក្នុងរយៈពេលតែមួយនាទី។
See lessតើចំណែកថ្នាក់អង់ស៊ីមមានប៉ុន្មានក្រុម? អ្វីខ្លះ? ចូរបញ្ជាក់។
ចំណែកថ្នាក់អង់ស៊ីមមាន 6 ក្រុមគឺ៖ • អុកស៊ីដូររេដុតាស(Oxydoreductase) : ជា-អង់ស៊ីមចូលរួមប្រតិកម្មអុកស៊ីដូរេដុកម្ម(ប្រតិករ)។ ថ្នាក់រងក្រុមនេះមាន រេដុចតាស អុកស៊ីដាស អុកស៊ីសែនណាស ពែអុកស៊ីដាស អ៊ីដ្រូឡាស។ • ត្រង់ស្វេរ៉ាស(Transferase) : ជាអង់ស៊ីមចូលរួមប្រតិកម្មគីមី យថាប្រភេទដោយផ្ទេរម៉ូលេគុលពីបណ្ដុំមួយទៅបណ្ដRead more
ចំណែកថ្នាក់អង់ស៊ីមមាន 6 ក្រុមគឺ៖
See less• អុកស៊ីដូររេដុតាស(Oxydoreductase) : ជា-អង់ស៊ីមចូលរួមប្រតិកម្មអុកស៊ីដូរេដុកម្ម(ប្រតិករ)។ ថ្នាក់រងក្រុមនេះមាន រេដុចតាស អុកស៊ីដាស អុកស៊ីសែនណាស ពែអុកស៊ីដាស អ៊ីដ្រូឡាស។
• ត្រង់ស្វេរ៉ាស(Transferase) : ជាអង់ស៊ីមចូលរួមប្រតិកម្មគីមី យថាប្រភេទដោយផ្ទេរម៉ូលេគុលពីបណ្ដុំមួយទៅបណ្ដុំមួយទៀត។ ដូចជាបណ្ដុំអាមីន បណ្ដុំកាបុកស៊ីល មេទីល ផូស្វរីល។ឧទាហរណ៌ ត្រង់កាបុកស៊ីឡាស។
• អ៊ីដ្រូឡាស(Hydrolase) : ជាអង់ស៊ីមចូលរួម-ក្នុងប្រតិកម្មផ្ដាច់សម្ព័ន្ធគីមីដោយភ្ជាប់អ៊ីយ៉ុង OH- និងអ៊ីយ៉ុង H+ ដែលបានមកពីម៉ូលេគុលទឹក(ប្រតិកម្មអ៊ីដ្រូលីស)។ ថ្នាក់រងក្រុមនេះមាន
កាបូអ៊ីដ្រាស ប្រូតេអាស លីប៉ាស អេស្ទែរ៉ាស ផូស្វាតាស ប៉ិបទីដាស។
• លីយ៉ាស(Lyases) : ជាអង់ស៊ីមដែលបំបែកទឹក កាបូនឌីអុកស៊ីត និងអាម៉ូញាក់ ក្នុងនោះរួមមាន ដេអ៊ីដ្រាតាស ឌែមីណាលីយាស។
• អ៊ីសូមេរ៉ាស(Isomerases) : ជាអង់ស៊ីមដែលជួយជម្រុញប្រតិកម្មក្នុងម៉ូលេគុល ដើម្បីរៀបចំម៉ូលេគុលជាថ្មីឡើងវិញ។ ឧទាហរណ៌ អេពីមេ-រ៉ាស ជាអង់ស៊ីមដែលជួយជម្រុញប្រតិកម្មក្នុងការរៀបចំបញ្ច្រាសនូវអាតូមកាបូន។ មុយតាសជាអង់ស៊ីមដែលជួយជម្រុញប្រតិកម្មក្នុងម៉ូលេគុលដែលធ្វើឱ្យប្រែប្រួលនូវនាទីនៃបណ្ដុំផ្សេងៗ។
• លីហ្កាស( Ligases): ជាអង់ស៊ីមដែលចូលរួម-ក្នុងប្រតិកម្មបង្កើតសម្ព័ន្ធគីមីរវាងម៉ូលេគុលស៊ុបស្ត្រាតពីរ។ ថាមពលដែលផ្ដល់ដល់ប្រតិកម្មនេះបានមកពីអ៊ីដ្រូលីសនៃ ATP ។ លីហ្កាសមានដូចជា សាំងតេតាស និងកាបុកស៊ីឡាស។
ហេតុអ្វីបានជាគេថា អង់ស៊ីមជាប្រូតេអ៊ីនយថាប្រភេទ?
បានជាគេថា អង់ស៊ីម ជាប្រូតេអ៊ីនយថាប្រភេទព្រោះអង់ស៊ីមនីមួយៗមានអំពើតែទៅលើស៊ុបស្ត្រាតមួយប៉ុណ្ណោះ។
បានជាគេថា អង់ស៊ីម ជាប្រូតេអ៊ីនយថាប្រភេទព្រោះអង់ស៊ីមនីមួយៗមានអំពើតែទៅលើស៊ុបស្ត្រាតមួយប៉ុណ្ណោះ។
See lessតើការធ្វើចំណែកថ្នាក់អង់ស៊ីមត្រូវផ្អែកលើអ្វី?
• ការធ្វើចំណែកថ្នាក់អង់ស៊ីម ដោយផ្អែកលើនាទីរបស់វាគឺឈ្មោះរបស់អង់ស៊ីមដែលបញ្ចប់ដោយពាក្យ «អាស» បន្ថែមលើឈ្មោះស៊ុបស្ត្រាត។
• ការធ្វើចំណែកថ្នាក់អង់ស៊ីម ដោយផ្អែកលើនាទីរបស់វាគឺឈ្មោះរបស់អង់ស៊ីមដែលបញ្ចប់ដោយពាក្យ «អាស» បន្ថែមលើឈ្មោះស៊ុបស្ត្រាត។
See less