Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើបាសអាសូតមានប៉ុន្មានក្រុម? អ្វីខ្លះ?
បាសអាសូតមាន 2 ក្រុមគឺ៖ • ក្រុមពួរីន : មានបាសអាសូត2ប្រភេទគឺ អាដេនីន(A) និងកានីន(G)។ • ក្រុមពីរីមីឌីន : មានបាសអាសូត2ប្រភេទគឺ ទីមីន(T) និងស៊ីតូស៊ីន(C)។
បាសអាសូតមាន 2 ក្រុមគឺ៖
See less• ក្រុមពួរីន : មានបាសអាសូត2ប្រភេទគឺ
អាដេនីន(A) និងកានីន(G)។
• ក្រុមពីរីមីឌីន : មានបាសអាសូត2ប្រភេទគឺ
ទីមីន(T) និងស៊ីតូស៊ីន(C)។
តើនុយក្លេអូទីតបង្កឡើងពីអ្វីខ្លះ?
នុយក្លេអូទីតបង្កឡើងពី៖ • 1 ម៉ូលេគុលនៃស្ករដេអុកស៊ីរីបូស(C5H10O4) • 1 ម៉ូលេគុលនៃអាស៊ីតផូស្វ័ររិច(H3PO4) • 1 ម៉ូលេគុលនៃបាសអាសូត។
នុយក្លេអូទីតបង្កឡើងពី៖
See less• 1 ម៉ូលេគុលនៃស្ករដេអុកស៊ីរីបូស(C5H10O4)
• 1 ម៉ូលេគុលនៃអាស៊ីតផូស្វ័ររិច(H3PO4)
• 1 ម៉ូលេគុលនៃបាសអាសូត។
តើម៉ូលេគុលADNបង្កឡើងពីអ្វី?
ម៉ូលេគុល ADN បង្កឡើងពីនុយក្លេអូទីតជាច្រើន។
ម៉ូលេគុល ADN បង្កឡើងពីនុយក្លេអូទីតជាច្រើន។
See lessចូរពិពណ៌នាពីការពិសោធន៍របស់ហឺស៊ីនិងឆាស។ តើពួកគាត់សន្និដ្ឋានដូចម្ដេច?
ក្នុងឆ្នាំ 1952 លោកហឺស៊ីនិងលោកឆាសបានធ្វើការពិសោធន៍ដូចខាងក្រោម៖ គាត់ភ្ជាប់ស្ពាន់ធ័រវិទ្យុសកម្ម 35 ទៅនឹងវីរុសមួយក្រុម ហើយមួយក្រុមទៀតភ្ជាប់ផូស្វ័រវិទ្យុសកម្ម 32 ។ គេដឹងថាប្រូតេអ៊ីនផ្ទុកស្ពាន់ធ័រ ឯ ADNផ្ទុកផូស្វ័រ។ គាត់ចង់ដឹងថា « តើប្រូតេអ៊ីនឬADNជាព័ត៌មានសេនេទិច?» ក្រោយការពិសោធន៍គាត់សង្កេតឃើញថា ស្ពាន់ធ័Read more
ក្នុងឆ្នាំ 1952 លោកហឺស៊ីនិងលោកឆាសបានធ្វើការពិសោធន៍ដូចខាងក្រោម៖ គាត់ភ្ជាប់ស្ពាន់ធ័រវិទ្យុសកម្ម 35 ទៅនឹងវីរុសមួយក្រុម ហើយមួយក្រុមទៀតភ្ជាប់ផូស្វ័រវិទ្យុសកម្ម 32 ។ គេដឹងថាប្រូតេអ៊ីនផ្ទុកស្ពាន់ធ័រ ឯ ADNផ្ទុកផូស្វ័រ។ គាត់ចង់ដឹងថា « តើប្រូតេអ៊ីនឬADNជាព័ត៌មានសេនេទិច?» ក្រោយការពិសោធន៍គាត់សង្កេតឃើញថា ស្ពាន់ធ័រវិទ្យុសកម្ម 35 ស្ទើរទាំងអស់នៅក្នុង
See lessវីរុស តែផូស្វ័រវិទ្យុសកម្ម 32 ស្ទើទាំងអស់ចូលទៅក្នុងបាក់តេរី។ លទ្ធផលនៃការពិសោធន៍បង្ហាញយ៉ាងច្បាស់ថា
ប្រូតេអ៊ីនមិនផ្ទុកព័ត៌មានសេនេទិចនោះទេ។ មានតែ ADN ទេដែលផ្ទុកព័ត៌មានសេនេទិចពិតប្រាកដ។
តើអ្នកណាខ្លះដែលបន្តស្រាវជ្រាវពីគ្រីភីត? តើពួកគាត់សន្និដ្ឋានដូចម្ដេចខ្លះ?
អ្នកដែលស្រាវជ្រាវការពិសោធន៍បន្តពីគ្រីភីតនោះ គឺជាលោកអាវីរី លោកម៉ាកឡេអូដ និងលោកម៉ាកាធី។ ពួកគាត់បានធ្វើការសន្និដ្ឋានដូចខាងក្រោម៖ • ADN របស់បាក់តេរី S ជាសារធាតុបំលែង។ • ADN របស់បាក់តេរី S ចូលទៅក្នុង AND បាក់តេរី R ហើយធ្វើឱ្យបាក់តេរី R សំយោគស្រោម ហើយក្លាយជាបាក់តេរី S ។ • ADN ជាព័ត៌មានសេនេទិច។
អ្នកដែលស្រាវជ្រាវការពិសោធន៍បន្តពីគ្រីភីតនោះ គឺជាលោកអាវីរី លោកម៉ាកឡេអូដ និងលោកម៉ាកាធី។ ពួកគាត់បានធ្វើការសន្និដ្ឋានដូចខាងក្រោម៖
See less• ADN របស់បាក់តេរី S ជាសារធាតុបំលែង។
• ADN របស់បាក់តេរី S ចូលទៅក្នុង AND បាក់តេរី R ហើយធ្វើឱ្យបាក់តេរី R សំយោគស្រោម ហើយក្លាយជាបាក់តេរី S ។
• ADN ជាព័ត៌មានសេនេទិច។
តើគ្រីភីតសន្និដ្ឋានដូចម្ដេចចំពោះការពិសោធន៍ខាងលើ?
គ្រីភីតសន្និដ្ឋានចំពោះការពិសោធន៍ដូចតទៅ៖ សារធាតុរបស់បាក់តេរី S ដែលបានស្លាប់ដោយសារកម្ដៅអាចទៅបំលែងព័ត៌មានសេនេទិចរបស់បាក់តេរី R ឱ្យទៅជាបាក់តេរី S បាន ។ តែលោកគ្រីភីត ពុំបានអះអាងបញ្ជាក់ថាសារធាតុដែលបំលែងនោះជាអ្វីនោះទេ។
គ្រីភីតសន្និដ្ឋានចំពោះការពិសោធន៍ដូចតទៅ៖
See lessសារធាតុរបស់បាក់តេរី S ដែលបានស្លាប់ដោយសារកម្ដៅអាចទៅបំលែងព័ត៌មានសេនេទិចរបស់បាក់តេរី R ឱ្យទៅជាបាក់តេរី S បាន ។ តែលោកគ្រីភីត ពុំបានអះអាងបញ្ជាក់ថាសារធាតុដែលបំលែងនោះជាអ្វីនោះទេ។
ចូរពិពណ៌នាពីការពិសោធន៍គ្រីភីត។
• គ្រីភីត គឹជាបាក់តេរីវីទូជនជាតិអង់គ្លេស។ ក្នុងឆ្នាំ1931 គាត់ធ្វើការពិសោធន៍ទៅលើបាក់តេរីភ្នឺម៉ូកូកដែលមានរូបរាងពីរបែបគី បាក់តេរី S និងបាក់តេរី R។ បាក់តេរី S មានលក្ខណៈបង្កជំងឺយ៉ាងរហ័សចំណែកឯបាក់តេរី R មិនបង្កជំងឺរលាកសួតទេ។ គាត់យកបាក់តេរី S ទៅដុតកម្ដៅបន្ទាប់មក យកទៅលាយជាមួយល្បាយដែលមានបាក់តេរី R ។ គាត់ទាញយRead more
• គ្រីភីត គឹជាបាក់តេរីវីទូជនជាតិអង់គ្លេស។ ក្នុងឆ្នាំ1931 គាត់ធ្វើការពិសោធន៍ទៅលើបាក់តេរីភ្នឺម៉ូកូកដែលមានរូបរាងពីរបែបគី បាក់តេរី S និងបាក់តេរី R។ បាក់តេរី S មានលក្ខណៈបង្កជំងឺយ៉ាងរហ័សចំណែកឯបាក់តេរី R មិនបង្កជំងឺរលាកសួតទេ។ គាត់យកបាក់តេរី S ទៅដុតកម្ដៅបន្ទាប់មក យកទៅលាយជាមួយល្បាយដែលមានបាក់តេរី R ។ គាត់ទាញយកល្បាយនោះទៅចាក់កណ្ដុរ គាត់ឃើញថាកណ្ដុរនោះស្លាប់ដោយសារជំងឺរលាកសួត។
See lessតើអង់ស៊ីមមានប្រតិកម្មដូចម្ដេច?
អង់ស៊ីម ភាគច្រើនមានប្រតិកម្មសុទ្ធតែបញ្ច្រាសទៅវិញទៅមក។
អង់ស៊ីម ភាគច្រើនមានប្រតិកម្មសុទ្ធតែបញ្ច្រាសទៅវិញទៅមក។
See lessហេតុអ្វីបានអង់ស៊ីមត្រូវការកូអង់ស៊ីម? តើកូអង់ស៊ីមជាអ្វី?
បានជាអង់ស៊ីម ត្រូវការកូអង់ស៊ីមពីព្រោះវាជួយក្នុងប្រតិកម្មគីមីផ្សេៗ។ កូអង់ស៊ីម ភាគច្រើនគីជាវីតាមីន(ឬជីវជាតិ) ។
បានជាអង់ស៊ីម ត្រូវការកូអង់ស៊ីមពីព្រោះវាជួយក្នុងប្រតិកម្មគីមីផ្សេៗ។ កូអង់ស៊ីម ភាគច្រើនគីជាវីតាមីន(ឬជីវជាតិ) ។
See lessចូររៀបរាប់ពីឥទ្ធិពលអង់ស៊ីមទៅលើស៊ុបស្ត្រាត។
• អង់ស៊ីមមួយម៉ូលេគុលមានអំពើទៅលើស៊ុបស្ត្រាតចំនួន 10-1000 ម៉ូលេគុល ដោយបង្កើតបានផលិតផលថ្មីចំនួន10-1000 ម៉ូលេគុល ក្នុងរយៈពេលតែមួយវិនាទី ហើយវាអាចបំបែកដល់ 1លានស៊ុបស្ត្រាតក្នុង1វិនាទីក្នុងករណីប្រតិកម្មខ្លះ។
• អង់ស៊ីមមួយម៉ូលេគុលមានអំពើទៅលើស៊ុបស្ត្រាតចំនួន 10-1000 ម៉ូលេគុល ដោយបង្កើតបានផលិតផលថ្មីចំនួន10-1000 ម៉ូលេគុល ក្នុងរយៈពេលតែមួយវិនាទី ហើយវាអាចបំបែកដល់ 1លានស៊ុបស្ត្រាតក្នុង1វិនាទីក្នុងករណីប្រតិកម្មខ្លះ។
See less