Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើពួកដែលស៊ីសាច់ឆៅជាអាហារគេសំគាល់ដោយពាក្យឡាតាំងអ្វី?មានភាវៈរស់អ្វីខ្លះស្ថិតនៅក្នុងលំដាប់នេះ?
ពួកដែលស៊ីសាច់ឆៅជាអាហារគេសំគាល់ដោយពាក្យឡាតាំង Carnivora(កានីវ័ រ៉ា)។ ភាវៈរស់មួយចំនួនស្ថិតក្នុងលំដាប់នេះមានដូចជា តោ ឆ្កែ ចចក ខ្លាឃ្មុំជាដើម។
ពួកដែលស៊ីសាច់ឆៅជាអាហារគេសំគាល់ដោយពាក្យឡាតាំង Carnivora(កានីវ័ រ៉ា)។ ភាវៈរស់មួយចំនួនស្ថិតក្នុងលំដាប់នេះមានដូចជា តោ ឆ្កែ ចចក ខ្លាឃ្មុំជាដើម។
See lessតើឈ្មោះពួកនិងឈ្មោះប្រភេទរបស់ភាវៈរស់ ត្រូវសរសេរផ្ដើមដោយអក្សរដូចម្ដេច? ចូររកឧទាហរណ៍បញ្ជាក់។
ឈ្មោះពួក ត្រូវផ្ដើមដោយអក្សរធំ ឯឈ្មោះប្រភេទ ត្រូវផ្ដើមដោយអក្សរតូច។ ឧទាហរណ៍ ឈ្មោះពួកនិងប្រភេទរបស់សត្វចចក គឺ កានីស លុពុស (Canis lupus)។
ឈ្មោះពួក ត្រូវផ្ដើមដោយអក្សរធំ ឯឈ្មោះប្រភេទ ត្រូវផ្ដើមដោយអក្សរតូច។ ឧទាហរណ៍ ឈ្មោះពួកនិងប្រភេទរបស់សត្វចចក គឺ កានីស លុពុស (Canis lupus)។
See lessតើឈ្មោះវិទ្យាសាស្ត្រជាអ្វី?
ឈ្មោះវិទ្យាសាស្ត្រ គឺជាពាក្យសម្រាប់សំគាល់ពួកនិងប្រភេទរបស់ភាវៈរស់នីមួយៗ។
ឈ្មោះវិទ្យាសាស្ត្រ គឺជាពាក្យសម្រាប់សំគាល់ពួកនិងប្រភេទរបស់ភាវៈរស់នីមួយៗ។
See lessចូររៀបរាប់ពីឈ្មោះសត្វតាមក្រុម បង្ហាញក្នុងរូបទី 1.1 ។
រៀនរាប់ឈ្មោះសត្វតាមក្រុមក្នុងរូបទី 1.1 បង្ហាញពី៖ • ក្រុមអឺការីយ៉ូតមានភាវៈរស់ដូចជា : ទីទុយ មៀម ឥន្ទ្រី ខ្លែងស្រាក់ ចាប តោ បង្គួយ ត្រី កន្ទុមរុយ ជន្លេន ផ្សិត ប្រូទីស និងរុក្ខជាតិ។ • រជ្ជៈសត្វ : ទីទុយ មៀម ឥន្ទ្រី ខ្លែងស្រាក់ ចាប តោ បង្គួយ ត្រី កន្ទុំរុយ ជន្លេន ផ្សិត និងប្រូទីស។ • សាខាគ័រដេ : ទីទុយ មៀមRead more
រៀនរាប់ឈ្មោះសត្វតាមក្រុមក្នុងរូបទី 1.1 បង្ហាញពី៖
See less• ក្រុមអឺការីយ៉ូតមានភាវៈរស់ដូចជា : ទីទុយ មៀម
ឥន្ទ្រី ខ្លែងស្រាក់ ចាប តោ បង្គួយ ត្រី កន្ទុមរុយ ជន្លេន ផ្សិត ប្រូទីស និងរុក្ខជាតិ។
• រជ្ជៈសត្វ : ទីទុយ មៀម ឥន្ទ្រី ខ្លែងស្រាក់ ចាប តោ បង្គួយ ត្រី កន្ទុំរុយ ជន្លេន ផ្សិត និងប្រូទីស។
• សាខាគ័រដេ : ទីទុយ មៀម ឥន្ទ្រី ខ្លែងស្រាក ចាប តោ បង្គួយ និងត្រី ។
• ថ្នាក់បក្សី : ទីទុយ មៀម ឥន្ទ្រី ខ្លែងស្រាក និង
ចាប។
• លំដាប់ស្ទ្រីហ្វ័រ : ទីទុយ មៀម ឥន្ទ្រី និងខ្លែងស្រាក ។
• អម្បូរស្ទ្រីស៊ីដា : ទីទុយ មៀម និងឥន្ទ្រី។
• ពួកប៊ុបូ : ទីទុយ និងមៀម។
• ប្រភេទប៊ុបូរីស៊ីនីអានុស : ទីទុយធំព្រៃ។
ក្នុងចំណោមភាវៈរស់ទាំង7 កម្រិតខាងលើ តើមួយណាជាក្រុមធំជាងគេបង្អស់? គេចែកភាវៈជាប៉ុន្មាន?
ក្នុងចំណោមភាវៈរស់ទាំង7 កម្រិតខាងលើ រជ្ជៈជាក្រុមធំជាងគេបង្អស់។ គេចែកភាវៈរស់ជា 5 រជ្ជៈគឺ៖ • រជ្ជៈសត្វ • រជ្ជៈរុក្ខជាតិ • រជ្ជៈផ្សិត • រជ្ជៈប្រូទីស • រជ្ជៈម៉ូណេរ៉ា។
ក្នុងចំណោមភាវៈរស់ទាំង7 កម្រិតខាងលើ រជ្ជៈជាក្រុមធំជាងគេបង្អស់។ គេចែកភាវៈរស់ជា 5 រជ្ជៈគឺ៖
See less• រជ្ជៈសត្វ
• រជ្ជៈរុក្ខជាតិ
• រជ្ជៈផ្សិត
• រជ្ជៈប្រូទីស
• រជ្ជៈម៉ូណេរ៉ា។
តើចំណែកថ្នាក់ទំនើប ចែកភាវៈរស់ជាប៉ុន្មានកម្រិត?អ្វីខ្លះ?
• ចំណែកថ្នាក់ទំនើបចែកភាវៈរស់ជា7កម្រិតគឺ៖ រជ្ជៈ សាខា ថ្នាក់ លំដាប់ អម្បូរ ពួក និងប្រភេទ។
• ចំណែកថ្នាក់ទំនើបចែកភាវៈរស់ជា7កម្រិតគឺ៖ រជ្ជៈ សាខា ថ្នាក់ លំដាប់ អម្បូរ ពួក និងប្រភេទ។
See lessតើតាក់សូណូមីជាអ្វី?
តាក់សូណូមី គឺជាវិទ្យាសាស្រ្តនៃការធ្វើចំណែកថ្នាក់និងការហៅឈ្មោះរបស់ភាវៈរស់។
តាក់សូណូមី គឺជាវិទ្យាសាស្រ្តនៃការធ្វើចំណែកថ្នាក់និងការហៅឈ្មោះរបស់ភាវៈរស់។
See lessដូចម្ដេចដែលហៅថាការធ្វើចំណែកថ្នាក់?
• ដែលហៅថាការធ្វើចំណែកថ្នាក់ គឺជាការផ្គុំគំនិត ព័ត៌មានឬវត្ថុផ្សេងៗដោយផ្អែកលើលក្ខណៈប្រហាក់ប្រហែលគ្នារបស់ភាវៈរស់ ។
• ដែលហៅថាការធ្វើចំណែកថ្នាក់ គឺជាការផ្គុំគំនិត ព័ត៌មានឬវត្ថុផ្សេងៗដោយផ្អែកលើលក្ខណៈប្រហាក់ប្រហែលគ្នារបស់ភាវៈរស់ ។
See lessតើគេអាចរៀបភាវៈរស់ទាំងអស់ជាក្រុមដោយផ្អែកលើអ្វី?
• គេអាចរៀបភាវៈរស់ទាំងអស់ជាក្រុមដោយផ្អែកលើ ពណ៌ ទំហំ ទ្រង់ទ្រាយ ឬលក្ខណៈផ្សេងទៀតដែលគេបានសង្កេត។
• គេអាចរៀបភាវៈរស់ទាំងអស់ជាក្រុមដោយផ្អែកលើ ពណ៌ ទំហំ ទ្រង់ទ្រាយ ឬលក្ខណៈផ្សេងទៀតដែលគេបានសង្កេត។
See less