vrean.com Latest Questions
គេចែកយល់សប្តិជា២ប្រភេទគឺ៖ • ការយល់សប្តិប្រត្យក្សៈ វាកើតឡើងពីឥន្ទ្រីយារម្មណ៍បច្ចុប្បន្ន។ • ការយល់សប្តិមនោគតិៈ វាកើតមានពីអនុស្សាវរីយ៍ផ្សេងៗ។ ជាទូទៅការយល់សប្តិ តែងលាយឡំគ្នារវាងប្រត្យក្ស និងមនោគតិ។
អំពើឆន្ទៈ • ជាអំពើចេតនា • ជាអំពើប្រកបដោយញាណ ការភ្ញាក់រលឹក • មានការតាំងចិត្ត មានគោលបំណងគិតមុន • មានសេចក្តីប្រាថា្ន មានបុព្វហេតុ • ទទួលឥទ្ធិពលនៃលក្ខខណ្ឌសង្គមនិងបរិស្ថានរស់នៅ • អាចវិនិច្ឆ័យបាន អំពើអឆន្ទៈ • ជាអំពើអចេតនា • ជារេផ្លិចឥតលក្ខខណ្ឌ • អំពើបែបជាសភាវគតិកើតឡើងមិនគ្រោងទុក • គ្មានសេចក្តីប្រាថ្នា គ្មានហេតុផលច្បាស់លាស់ • គ្មានទំនាក់ទំនងជាមួយសង្គមនិងបរិស្ថានរស់នៅ។ ពេលខ្លះកើតឡើងឯកឯង • មិនអានវិនិច្ឆ័យបានតាមបែបសីលធម៌។
មង្គល គឺជាសេចក្តីចម្រើនប្រកបដោយសេចក្តីសុខសួស្តីដែលមនុស្សទាំងអស់ក្នុងលោកចង់បាន។ មង្គល៣៨ប្រការ គឺជាមង្គលដ៏ឧត្តមដែលនាំឱ្យមនុស្សរស់នៅដោយសេចក្តីថ្លៃថ្នូរ និងមានសុភមង្គល។
a) ព្រៃលិចទឹកនៃតំបន់បឹងទន្លេសាបមានសារៈសំខាន់ក្នុងការផ្គត់ផ្គង់ទឹកដល់ការធ្វើកសិកម្ម និងនេសាទ។ b) ព្រៃលិចទឹកនៃតំបន់បឹងទន្លេសាបមានសារៈសំខាន់ដល់អេកូឡូស៊ីបរិស្ថាននិងការរស់នៅរបស់ប្រជាជុំនៅជុំវិញបឹង។ c) ព្រៃលិចទឹកនៃតំបន់បឹងទន្លេសាបមានសារៈសំខាន់ដល់ការរស់នៅនិងបន្តពូជរបស់សត្វកម្រនិងការលូតលាស់របស់រុក្ខជាតិនានា។ d) ព្រៃលិចទឹកនៃតំបន់បឹងទន្លេសាបមានសារៈសំខាន់ណាស់សម្រាប់កំណើតជីវចម្រុះដូចជាត្រីបក្សីទឹកនិងផ្តល់ឈើសម្រាប់ជាប្រយោជន៍ យ៉ាងច្រើន។
អបាយមុខ៤ដែលត្រូវវៀចាកនោះគឺ៖ • ជាអ្នកប្រព្រឹត្តល្បែងស្រី • ជាអ្នកប្រព្រឹត្តល្បែងស្រា • ជាអ្នកប្រព្រឹត្តល្បែងស៊ីសង • ជាអ្នកប្រព្រឹត្ត ឬសេពគប់មនុស្សអាក្រក់ មិនចេះកែខ្លួន។