• ARN ប៉ូលីមេរ៉ាសជាអង់ស៊ីមជួយអន្ងរាគមន៍ក្នុងសំយោគARN។ វាមាននាទី3យ៉ាង៖ • ទទួលស្គាល់”សញ្ញាសេនេទិច”នៅលើADNដែលអាចចាប់ផ្ដើមនិងបញ្ជាប់ការសំយោគម៉ូលេគុល ARN នាំសារត្រង់កន្លែងជាក់លាក់។ • បើកម៉ូលេគុលADNដោយផ្ដាច់សម្ព័ន្ធអ៊ីដ្រូសែនដែលភ្ជាប់ច្រវាក់ទាំង២។ • ធ្វើឲ្យមានប៉ូលីមែរកម្មនៃនុយក្លេអូទីត។
vrean.com Latest Questions
• ចំពោះសារពាង្គកាយពហុកោសិកា(សត្វនិងរុក្ខជាតិ)មីតូសធានាការលូតលាស់នៃសារពាង្គកាយហើយពេលសារពាង្គកាយពេញវ័យ មីតូសមាននាទីបង្កើតកោសិកាថ្មីជំនួសកោសិកាចាស់ដែលស្នាប់បាត់បង់។ • ចំពោះសារពាង្គកាយឯកកោសិកាមីតូសបង្កើតឯកត្ដៈថ្មីនិងបង្កើតចំនួនឯកត្ដៈឲ្យបានច្រើន។ • មីតូសរ៉ាប់រងកំនើនកោសិកានិងតំហែរក្សាព័ត៌មានសេនេទិចឲ្យនៅដដែល។
មើលសៀវភៅពន្យល់ពាក្យទំព័រទី៣
លក្ខណៈខុសគ្នារវាង៖ មេយ៉ូស • ចំណែកកោសិកា២ដង បន្តបន្ទាប់តែការតំឡើងទ្វេនៃក្រូម៉ូសូមមានតែម្ដង • ជាចំណែកកោសិកាភេទ ធានានូវកំណកាម៉ែត • ចំនួនក្រូម៉ូសូម២n បន្ថយមកនៅពាក់កណ្ដាលគឺចំនួនn • នៅប្រូផាស I អាចមានបាតុភូតក្រូស៊ីញអូវើ • មានការផ្ដាច់ចេញពីគ្នានៃគូក្រូម៉ូសូមអូម៉ូឡូក • កោសិកាមេមួយ(២)បង្កើតបានកោសិកាកូន៤(n) មីតូស • ចំនែកកោសិកាតែ១ដងឯការតំឡើងទ្វេនៃក្រូម៉ូសូមមានតែម្ដងដែរ • ចំណែកកោសិកាលូតលាស់ធានាការលូតលាស់សារពាង្គលកាយ • ចំនួនក្រូម៉ូសូម២ n រក្សានៅដដែលគឺគ្មានការបន្ថយទេ • គ្មានបាតុភូតក្រូស៊ីញអូវើទេ • គ្មានការផ្ដាច់ចេញពីគ្នានៃគូក្រូម៉ូសូមអូម៉ូឡូកទេ។ • កោសិកាមេមួយ(២n) បង្កើតបានកោសិកាកូន(2n)។
STEP 1: Sign Up or Register Click on Sign Up Fill in your personal information Click Sign Up STEP 2: Confirm your Email Address Sign in your email account Click on ...