vrean.com Latest Questions
Poll Results
No votes. Be the first one to vote.
Participate in Poll, Choose Your Answer.
បុព្វហេតុដែលនាំឱ្យមានមង្គល៣៨ប្រការកឺមានរឿងដំណាលថា កាលដើមឡើយមានអាចារ្យមួយក្រុមបានជជែកគ្នាពីរឿងមង្គលដោយអាចារ្យខ្លះប្រកាន់ថាឃើញដោយភ្នែកគឺជាមង្គលខ្លះទៀតប្រកាន់ថាលឺដោយត្រចៀកគឺជាមង្គល ខ្លះទៀតយល់ថាការដឹងរសជាតិគឺជាមង្គល។ ការជជែកគ្នាពីរឿងមង្គលនេះគឺគ្មានយោបល់ស្របគ្នាឡើយ។ ដោយសារការយល់ឃើញនិងប្រកាន់ទិដ្ឋិផ្សេងៗគ្នានេះធ្វើឱ្យមហាជនដែលបានស្គាល់ការជជែកនិងដោយការស្រលាញ់់ ចូលចិត្តជឿតាម អាចារ្យរៀងៗខ្លួនផងក្រុមមនុស្សទាំងឡាយនោះក៏បានចែកគ្នាជាបី ក្រុមទៅតាមមនុស្សដែរ។ អស់រយៈពេល១២ឆ្នាំ ក្រុមនីមួយៗបានស្វែងរកមង្គលតែពួកគេនៅតែរកមិនឃើញ។ ទេវតាទាំងឡាយក៏នាំគ្នាទៅសួរព្រះឥន្ទ្រាធិរាជដើម្បីរកមង្គលបន្ទាប់ព្រះឥន្ទ្របានសាកសួរបុព្វហេតុនិងដឹងពីហេតុផលចប់សព្វគ្រប់ហើយព្រះឥន្ទ្រប្រាប់ទេវតាទាំងនោះថារឿងនេះកើតឡើងនៅឋានមនុស្សដូចនេះអ្នកទាំងឡាយចូនាំគ្នាទៅក្រាបបង្គំទួលសួរមង្គលនេះក្នុងសំណាក់ព្រះពុទ្ធជាម្ចាស់នៅវត្តជេតពនចុះព្រះអង្គនឹងសំដែងដល់អ្នកទាំងអស់ហើយ។ ទេវាតាទាំងឡាយបានចូលទៅទូលសួរព្រះពុទ្ធហើយព្រះអង្គក៏ទ្រង់សម្តែងនូវមង្គលដល់ពួកទេវតា។
a) គ្រឿងស្រវឹងជាសារធាតុដែលជួយបង្កើនកម្លាំងចិត្តដូចការគិតរបស់មនុស្សភាគច្រើនគិត។ b) គ្រឿងស្រវឹងធ្វើឲ្យខួរក្បាលពន្លឿនសកម្មភាពគិត និងបញ្ជាទៅកាន់សរីរាង្គផ្សេងទៀតបានរហ័ស។ c) គ្រឿងស្រវឹងជាសារធាតុធ្វើឱ្យធ្លាក់ទឹកចិត្តមិនមែនសារធាតុដែលបង្កើនកម្លាំងចិត្តដូចការគិតរបស់មនុស្សភាគច្រើននោះទេ។ d) គ្រឿងស្រវឹងជួយដល់ការប្រមូលអារម្មណ៍ និងការតាំងស្មារតីដើម្បីឆ្លើយតបទៅហេតុការណ៍ដែលកើតឡើង។ e) គ្រឿងស្រវឹងធ្វើឱ្យយឺតយ៉ាវដល់ការបញ្ជូនព័ត៌មានពីខួរក្បាលទៅសរីរាង្គ ។ f) គ្រឿងស្រវឹងប៉ះពាល់ដល់ការប្រមូលអារម្មណ៍និងពន្យឺតរយៈពេលឆ្លើយតបទៅនឹងហេតុការណ៍ចៃដន្យណាមួយ។
សង្គា្រមលោកលើកទី១ ផ្តល់ផលវិបាកដូចតទៅ ៖ • សង្គ្រាមបានអូសទាញប្រទេសចំនួន ៣៣ ដែលមានប្រជាជនលាននាក់គ្រប់ទិសទីឱ្យធ្លាក់ក្នុងគ្រោះមហន្តរាយនិងវិនាសកម្ម ។ • បណ្តាលឱ្យខូចខាតសម្ភារៈ ផ្ទះសំបែង រោងចក្រ ផ្លូវគមនាគមន៍ សាលារៀន • ធ្វើឱ្យមនុស្សស្លាប់ប្រហែល ១០លាននាក់ របួសប្រហែល ២០លាននាក់ ។
a) ពីព្រោះដំណើររឿងបានបង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ៖ ចម្បាំងរវាងខ្មែរ និងសៀម។ b) ពីព្រោះដំណើររឿងបានបង្ហាញពីការយល់ដឹងដំបូងរបស់មនុស្ស ពីប្រភពកំណើតនៃ អាទិទេព ទេវៈ អ្នកតា មនុស្សសត្វរុក្ខជាតិបាតុភូតធម្មជាតិនិងប្រភពពិធីគោរពបូជាផ្សេង។ c) ពីព្រោះដំណើររឿងបានបង្ហាញពី ទីកន្លែងប្រវត្តិសាស្រ្ត៖ ខេត្តបាត់ដំបង សៀមរាប ស្វាយរៀងរាជធានីលង្វែក..។ d) ពីព្រោះដំណើររឿងបានបង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ៖ចម្បាំងរវាងខ្មែរនិងសៀមនិងដំណើររឿង បានបង្ហាញពី ទីកន្លែងប្រវត្តិសាស្រ្ត ៖ ខេត្តបាត់ដំបង សៀមរាប ស្វាយរៀង រាជធានីលង្វែក.. ។