vrean.com Latest Questions
មាត្រាទី៣៥ ដែលបានចែងពីសិទ្ធិសើរគ្នាក្នុងការងារសេដ្ឋកិច្ចសង្គមកិច្ច និងនយោបាយរបស់សង្គមជាតិមាត្រាទី៣៦ បានចែងថា”ប្រជាពលរដ្ធទាំងពីរភេទមានសិទ្ធិជ្រើសរើសមុខរបរដោយសើ្មភាពគ្នា ដោយផ្អែកលើសមត្ថភាព និងទទួលប្រាប់បៀវត្សរ៍ស្មើគ្នានិងបុរសដែរ”។ កិច្ចការផ្ទះមានតម្លៃស្មើនិងចំណូលមកពីក្រៅផ្ទះ និងមាត្រា៤៥ ចែងថា “ការរើសអើងភេទត្រួវបំបាត់ចោលការធ្វើអាជីវកម្មលើការងាររបស់ស្រ្តីត្រូវហាមឃាត់បុរសនិងស្រ្តីមានសិទ្ធិស្មើគ្នាលើគ្រប់វិស័យទាំងអស់ ជាពិសេសវិស័យអាពាហ៏ពិពាហ៏និងគ្រួសារ”។
ក្នុងគម្ពីរសុត្តន្តបិដក មានសំដែងអំពើព្រះរាជា ឬថ្នាក់ដឹកនាំ ដែលប្រកបដោយធម៏ មានន័យដូចតទៅនេះ “ពេលណាព្រះរាជា ឬថ្នាក់ដឹកនាំប្រកបដោយធម៏ពេលណានោះពួកខ្ញុំរាជការប្រកបដោយធម៏ហើយ ប្រជារាស្រ្តទាំងអស់ក៏ប្រកបដោយធម៏”។
អន្ដរភាពផ្ដល់លផលវិបាកដល់បុគ្គល និងសហគមន៍មានដូចជា ៖ ចំពោះខ្លួនឯង • បាត់បង់ម្ខាស់ការក្នុងការរស់នៅ • ពិបាកនឹករកការងារធ្វើ • ការងារប្រើកម្លាំងច្រើនតែបានកម្រៃតិច • អាចឈី មានអំពើហិង្សាក្នុងគ្រួសារ ចំពោះសហគមន៍ • ខ្វះធនធានក្នុងការកសាងប្រទេស • បាត់បង់ភាពម្ចាស់ក្នុងសហគមណ៍ • សេដ្ឋកិច្ចទន់ខ្សោយ • និងប្រទេសជាតិធ្លាក់ក្នុងអាណានិគម
ប្រទេសកម្ពុជាចូលជាសមជិក អង្គការសហប្រជាជាតិនៅថ្ងៃទី ១៤ ខែធ្នូ ១៩៥៥ ។ ក្នុងអាណត្តិអគ្គលេខាការអង្គការសហប្រជាជាតិ ឈ្មោះ ហ៉ាម៉ាសូល ។ គាត់ជាជនជាតិស៊ុយអែត ។
ក្នុងនាមជាគ្រូបង្រៀនម្នាក់ត្រូវមានករណីយកិច្ចត្រូវប្រតិបត្តិចំពោះខ្លួនឯងដូចខាងក្រោម ៖ • គោរពជីវិត រាងកាយ ចិត្ត និងសេចក្តីថ្លៃថ្នូររបស់មនុស្សក្នុងពេលប្រកបវិជ្ជាជីវៈ (មាត្រា៥) • គ្រូបង្រៀនប្រកាន់ខ្ជាប់សីលធម៌ក្នុងការប្រកបវិជ្ជាជីវៈ (មាត្រា៥) • រក្សាការសម្ងាត់វិជ្ជាជីវៈក្នុងលក្ខខណ្ឌដែលបានកំណត់ដោយច្បាប់និងបទបញ្ញត្តិនានាដើម្បីផលប្រយោជន៍របស់អ្នកសិក្សា(មាត្រា៥) • ប្រកាន់ខ្ជាប់នូវឥស្សរភាពវិជ្ជាជីវៈដែលមានជាអាទិ៍ ៖ ឯករាជ្យសេរីភាព និងឩត្តមភាពក្នុងពេលបំពេញវិជ្ជាជីវៈរបស់ខ្លួន (មាត្រា៦) • ស្តាប់ ពិនិត្យឱ្យដំបូន្មាន ឬធ្វើអាណាព្យាបាលអ្នកសិក្សាទូទៅដោយមិនលម្អៀង និងមិនរើសអើងគ្រប់លក្ខខណ្ឌ(មាត្រា៧) • គ្រូបង្រៀនប្រកាន់ខ្ជាប់មនសិការវិជ្ជាជីវៈ (មាត្រា៨) • រៀបចំកិច្ចតែងបង្រៀន ដើម្បីកំណត់ការពន្យល់សំដៅធានាគុណភាព និងប្រសិទ្ធភាពនៃការបង្រៀន(មាត្រា៨) • ភ្ញាក់រលឹកក្នុងការសិក្សាស្រាវជ្រាវបន្ថែមនូវចំណេះដឹងរបស់ខ្លួន