vrean.com Latest Questions
ប្រធានាធិបតីសហរដ្ឋអាមេរិកដែលអនុវត្តនយោបាយព្រំដែនថ្មីឈ្មោះ កេណ្ណីឌី ។
ការបោះឆ្នោតឃុំ សង្កាត់ នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានអាណត្តិចំនួន ៤ឆ្នាំ ។ ចំនួននិងសមាសភាពក្រុមប្រឹក្សាឃុំ សង្កាត់ អាចមាន ៥នាក់ ៧នាក់ និង១១នាក់ ។ ចំនួនក្រុមប្រឹក្សាឃុំ សង្កាត់ ៖ • មេឃុំ ឬចៅសង្កាត់ • ជំទប់ទី១ ឬហៅថាសង្កាត់រង់ទី១ • ជំទប់ទី២ ឬហៅថាសង្កាត់រង់ទី២ • សមាជិក ក្រុមប្រឹក្សាឃុំសង្កាត់ ។
វប្បធម៌នៅទីនេះសំដៅលើលទ្ធភាពនៃសកម្មភាពបញ្ញារបស់មនុស្សទៅលើតថភាព ឬអាចនិយាយាម្យាងទៀតថា ជាលទ្ធផលនៃសកម្មភាព ខួរក្បាលទៅលើវត្ថុ និងគំនិត ។ ឬនិយាយឲ្យខ្លី វប្បធម៌គឺជាអ្វីដែលនៅសល់ពីការភ្លេច ។ បានគ្រូបង្រៀនត្រូវមានវប្បធម៌ព្រោះ ៖ • វប្បធម៌ជាគន្លឹះនៃការបង្រៀន និងការអប់រំ មានបញ្ញាញាណនាមឲ្យយើងចេះបកស្រាយច្បាស់លាស់ ចេះវិធីផ្ទេរធ្វើយ៉ាងណាឲ្យសិស្សឆាប់ចាប់បាន ។ • វប្បធម៌ជាល័ក្ខខ័ណ្ឌនៃសេរីភាព និងប្រសិទ្ធភាពក្នុងការអប់រំ វប្បធម៌ គឺជាប្រទីប និងជាកូនសោសម្រាប់មនុស្សគ្រប់រូប ។ ដោយឡែកចំពោះគ្រូ បង្រៀន និងការអប់រំទទួលបានល្អ ...
សិទ្ធិក្នុងការអភិវឌ្ឍរបស់មនុស្សមាន ៖ ក. សិទ្ធិដើម្បីមានចំណេះវិជ្ជា យោងតាមមាត្រា ២៦ នៃសេចក្តីថ្លៃងការណ៍ជាសកលស្តីពីសសិទ្ធិមនុស្សបានចែងថា មនុស្សគ្រប់រូបមានសិទ្ធិទទួលការអប់រំ ការអប់រំត្រូវតែមានរៀបចំឡើងដោយឥតយកតម្លៃនៅថ្នាក់បឋមសិក្សា និងមានការអប់រំបច្ចេកទេស និងវិជ្ជាជីវៈត្រូវតែរៀបចំឱ្យមានជាទូទៅ ។ ខ. សិទ្ធិនយោបាយ • សិទ្ធិបញ្ចេញមតិដោយសេរី • សិទ្ធិចូលរួមក្នុងឆាកនយោបាយ • សិទ្ធិប្រជុំដោយសេរី • សិទ្ធិបោះឆ្នោតដោយសេរី និងទៀងទាត់ • សិទ្ធិបង្កើតសមាគមដោយសេរី • សិទ្ធិមានលទ្ធភាពស្មើគ្នាចំពោះសេវាកម្មសាធារណៈ គ. សិទ្ធិសេដ្ឋកិច្ចសង្គមនិងវប្បធម៌ • សិទ្ធិមានការងារធ្វើ • សិទ្ធិជ្រើសរើសការងារ
ដំណើរពុកផុយ បានធ្វើអោយផ្ទៃផែនដីទទួលរងការបំផ្លិចបំផ្លាញដោយធម្មជាតិ ដូចជាការបាក់បែក ការរេចរឹល ប្រេះស្រាំសិលា និងវត្ថុដទៃទៀតនៅលើផែនដី។
ការធ្វើកូតកម្ម និងបាតុកម្មអហិង្សា ជាសិទ្ធិនយោបាយ។ បានជាចាំបាច់ត្រូវមានច្បាប់អនុញ្ញាតក្នុងការធ្វើបាតុកម្មអហិង្សាព្រោះ៖ • ដើម្បីបង្ហាញពីសេរីភាពខាងផ្នែកនយោបាយរបស់ប្រទេស • ដើម្បីបង្ហាញពីលទ្ធិប្រជាធិបតេយ្យ។
រដ្ឋប្រហារ ១៨ មីនា ១៩៧០ បានប្រព្រឹត្តទៅដោយសភាពការណ៍ស្ងៀមស្ងាត់បំផុត ។ • គេរក្សាទុកសភាធ្វើជាឧបករណ៍ពង្រឹងអំណាច • កោះប្រជុំអនុម័តបោះឆ្នោតគាំទ្រ សំលេងក្នុងចំណោម ៨៩ ដកសេចក្តីទុកចិត្តនិងដកសម្តេចនរោត្តម សីហនុ ចេញពីតំណែងព្រះប្រមុខរដ្ឋដោយតែងតាំង លោក ចេង ហេង ជាប្រធានរដ្ឋសភា ជាប្រមុខរដ្ឋស្តីទី ។