អន្តរកម្មនិយម គឺជាចលនាសកម្មទ្វេទិសដែលជាយន្តការនៃការស្ថាបនាន័យ ។ ក្នុងក្របខណ្ឌនេះន័យរបស់ឯកតាភាសាគឺកើតឡើងតាមរយៈអន្តរកម្មរវាងភាសានេះ និងសហបទរបស់វានៅក្នុងបរិបទមួយកំណត់ច្បាស់លាស់ ។ ឧទាហរណ៍ បើគេចង់ដឹងថា តើតុ មានន័យយ៉ាងណានោះ គេត្រូវស្វែងយល់វាតាមរយៈអន្តរកម្មមួយដែលជាប្រភពនៃការស្ថាបនាន័យរបស់តុ ។ យើងច្បាស់ជាឃើញពីន័យរបស់តុ តាមរយៈអន្តរកម្មរបស់វាជាមួយសហបទ ។ ...
vrean.com Latest Questions
ទង់ជាតិៈ បង្ហាញឲ្យឃើញជាតិសាសន៍មួយ ប្រទេសមួយ ។ ទង់ជាតិជានិមត្តរូបនៃជំនឿបទពិសោធន៍ និងបំណង់ប្រាថ្នាជ្រាលជ្រៅរបស់ ប្រជាពលរដ្ឋ។ ទង់ជាតិដែលកំពុងបក់រវិចៗ លើវេហាស៍តំណាងសេរីភាព ដែលរួចផុតពីការជិះជាន់ ការគាបសង្គត់ពីសណាក់បរទេស និងជាតំណាងឆន្ទះរបស់ប្រជាពលរដ្ឋ ដើម្បីនិរន្តរភាព ស្ថេរភាពសន្តិភាពនៅក្នុងប្រទេសខ្លួន ។ ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាមាន៣ពណ៌គឺ ៖ ផ្នែកខាងលើ និងផ្នែកកខាងក្រោមពណ៌ខៀវ ផ្នែកកណ្តាលពណ៌ក្រហម និងមានរូបប្រាសាទអង្គរវត្តពណ៌សនៅចំកណ្តាល ។ • ពណ៌ខៀវៈ តំណាងឲ្យសាមគ្កីភាព ភារភាព ...
ដែលហៅថា ពុទ្ធពរ គឺជា ពររបស់ព្រះបរមសាស្តា ឬព្រះពុទ្ធដែលព្រះអង្គតែងតែផ្តល់ឲ្យមនុស្សសត្វទាំងអស់ ក្នុងលោកយើងត្រូវការ ។ អត្តន័យពុទ្ធពរទាំងងបួនប្រការគឺ ៖ • អាយុៈ មានន័យថា ការរស់នៅដោយសុវត្ថិភាព មានប្រយោជន៍ដល់ខ្លួន ដល់ក្រុមគ្រួសារ ញាតិមិត្តរបស់ខ្លួន និងមនុស្សលោកទូទៅ ។ អាយុជីវិតជារបស់សំខាន់គួរតែប្រុងប្រយ័ត្ន និងថែរក្សាកុំបីធ្វេសប្រហេស ។ អាយុជីវិតគ្មានដាក់លក់នៅលើទីផ្សារឡើយ គឺធម្មជាតិបានផ្តល់មកឲ្យយើងតែម្តងគត់ក្នុងមួយជីវិត ។ • វណ្ណៈ មានន័យថា ...
ទស្សនៈកម្មផលបានផ្តល់មកមនុស្សនូវ ៖ ផលវិជ្ជមាន • វៀរចាកអំពើអាក្រក់់ • ខំសាងអ្វីដែលជាកុសល កាយ វាចា ចិត្ត សម្ភារ • នាំឲ្យសង្គមរីកចម្រើន ផ្នែកអវិជ្ជមាន • ផ្តេកផ្តួលលើព្រេងវាសនា បាត់អស់ស្មារតីតស៊ូ • មានជនខ្លះឆ្លៀតឪកាសទាញយកប្រយោជន៍ពីទស្សនៈកម្មផល ដូចនេះ ក្នុងនាមយើងជាមនុស្ស ជាពុទ្ធសាសនិកត្រូវយល់ពីបញ្ហាកម្មផលឲ្យបានច្បាស់លាស់ជាមុនសិន ទើបការអនុវត្តទ្រឹស្តីនេះបានទទួលផលល្អ ។
ដែលហៅថាកម្មផល គឺជាអំពើផល អំពើដែលធ្វើហើយទទួលបានផល ធ្វើល្អបានល្អ ធ្វើអាក្រក់បានផលអាក្រក់ ។
ការប៉ះទង្គិចអរិយធម៌ខ្មែរ និងអរិយធម៌បរទេសមិនអាចចៀសផុតបានឡើយលើកលែងតែប្រទេសនោះនៅដាច់ដោយឡែកតែឯងគ្មានទំនាក់ទំនងនឹងប្រទេសណាមួយ ។ ហើយការប៉ះទង្គិចនេះបានផ្តល់នូវផល២យ៉ាងគឺ ៖ • ជម្រុញឲ្យមានការរីកចម្រើន ពេលណាយើងច្នៃប្រឌិតឲ្យសមស្របនិងចំណង់ចំណូលចិត្តរបស់ខ្មែរ ស្របតាមព្រលឹងជាតិខ្មែរពោលគឺស្របតាម មនោសាស្រ្តខ្មែរ ។ • ធ្វើឲ្យអរិយធម៌ខ្មែរធ្លាក់ចុះ នៅពេលណាយើងមិនស្គាល់អរិយធម៌ជាតិច្បាស់លាស់ពោលគឺ យករបស់គេទាំងដុលមកអនុវត្ត ។
កីឡាជា ការបញ្ចេញនូវកាយ វិការ ចលនា ដើម្បីបញ្ចេញញើសនិងជាតិពុលផ្សេងៗនៅក្នុងខ្លួន ។ កីឡាបានផ្តល់ប្រយោជន៍ដល់មនុស្សយ៉ាងច្រើន បើយើងប្រព្រឹត្តវាបានជាប់លាប់ល្អ ដែលរួមមានដូចជា៖ • ផ្តល់នូវបរិយាកាសរីករាយ មិត្តភាព សាមគ្គីភាព និងភារតភាព • មានចិត្តអំណត់ និងគ្មានការគុំគួន • រាងកាយមាំមួនល្អ និងលូតលាស់បានល្អ • មានភាពរហ័សរហួន មិនស្ពឹកស្រពន់ • មានសុខភាពល្អ • មានបញ្ញាឈ្លាស់វៃ និងមានសមត្ថភាពការពារខ្លួន • អាចរកបាននូវប្រាក់កម្រៃ និងចំណូលផ្ទាល់ខ្លួនក៏ដូចជាក្នុងគ្រួសារ • មានកិត្តិយសខ្លួន ...
បានជាគេនិយាយថា វប្បធម៌ឥណ្ឌាជាប្រភពដ៏សំខាន់ក្នុងការបង្កើតវប្បធម៌ខ្មែរពីព្រោះ នៅក្នុងវប្បធម៌ខ្មែរ គេឃើញមានវ្បធម៌ឥណ្ឌាច្រើនណាស់ដូចជា៖ ភាសា អក្សរ អក្សរសិល្ប៍ • សាសនា ពុទ្ធសាសនា ព្រាហ្មណ៍ • សិល្បៈ ចម្លាក់ សំណង់ប្រាសាទ • ទំនៀមទម្លាប់ប្រពៃណី • ការគ្រប់គ្រង់ របបរាជាធិបតេយ្យ ។ តែវប្បធម៌ឥណ្ឌាពុំមែនជាប្រភពកំណើតក្នុងការបង្កើតវប្បធម៌ខ្មែរព្រោះ ៖ • ជនជាតិខ្មែរមានកំណើតមុនអរិយធម៌ ឥណ្ឌាចូលមកជនជាតិខ្មែរមានវប្បធម៌ដើមរបស់ខ្លួនស្រេចហើយ ។ខ្មែរបានក្រឡៃ កែច្នៃ វបន្បធម៌បរទេសឲ្យមាននលក្ខណៈជាខ្មែរ ...
ទំនួលខុសត្រូវផ្នែកសីលវិជ្ជាចំណុះលក្ខខណ្ឌ២យ៉ាងគឺ ៖ លក្ខខណ្ឌទី១ • មានញាណគ្រប់គ្រាន់ • មានសមត្ថភាពស្គាល់កុសល និងអកុសល លក្ខខណ្ឌទី២ • មានសេរីភាពក្នុងការគិត • មានពុទ្ធិតម្លៃផល និងសេរីភាពផង ។
វប្បធម៌ខ្មែរយើង នាពេលបច្ចុប្បន្នជាមរតក និងឥទ្ធិពលពីប្រភព៖ ឥទ្ធិពលឥណ្ឌា សតវត្សទី១ • ទស្សនៈរាជាធិបតេយ្យ • សាសនា ព្រហ្មញ្ញសាសនា ពុទ្ធសាសនា • ភាសា បាលីសំស្រ្កឹត • អក្សរ សិលាចារឹក • អក្សរសិល្ប៍ រឿងរាមកេរ្តិ៍… • សិល្បៈ ក្បាច់ចម្លាក់ដូចជា រូបកាច់ចង្កេះ ឥទ្ធិពលចិន សតវត្សទី៣ • ជំនួញ • ល្បាយជាតិសាសន៍ • ល្ខោន • ពាក្យពេចន៍សម្រាប់និយាយ ឥទ្ធិពលជ្វា ...