សុជីវធម៌ជា ច្បាប់រស់នៅតាមនរបៀបមនុស្សប្រាំមួយប្រការ ៖ • ការស្តាប់ហេតុផលគួរមិនគួរ • ការស្គាល់ឋានៈខ្លួន និងអ្នកដទៃ • ការស្គាល់ប្រមាណជីវភាព • ការស្គាល់កាលសម័យ • ការស្គាល់ប្រជុំជន និងប្រជុំ • ការស្គាល់មិត្តសំឡាញ់ ។
vrean.com Latest Questions
ដែលហៅថា ភាសាវិទ្យា គឺជាការសិក្សាតាមបែបវិទ្យាសាស្រ្តនូវសន្ទសញ្ញា(Langage) ដែលមនុស្សប្រើប្រាស់ ដើម្បីធ្វើការទាក់ទង់គ្នា ។
សីលគុណសម្បត្តិរបស់ស្យង់កើតពីគុណសម្បត្តិផ្នែកបញ្ញារបស់ស្យង់ដែលរួមមាន៖ • ការមិនគិតប្រយោជន៍ៈ ព្រោះស្យង់គ្មានបំណងត្រូវការទ្រព្យ សម្បត្តិកិតិ្តនាមឬផលប្រយោជន៏ផ្ទាល់ខ្លួនទេ ប៉ុន្តែសច្ចភាពដែលជាបំណងរបស់ស្យង់។ • ភាពទៀងត្រង់ក្នុងគំនិតៈ អ្នកប្រាជ្ញស្យង់មិនត្រូវបកស្រាយការផ្សេងៗតម្រូវទៅតាមទ្រឹស្តីរបស់ខ្លួនឡើយ តែត្រូវការមធ្យោបាយពិសោធន៏អោយបានសព្វគ្រប់។ • សេចក្តីក្លាហាន និងអត់ធ្មត់អ្នកប្រាជ្ញស្យង់មិនរាថយចំពោះរាល់ការណ៏ទិទៀនទោះគ្មានន័យ ឬនាំផលអាក្រក់ដល់ខ្លួនក៏ដោយទោះជួបឧបសគ្គយ៉ាងណាក៏ដោយ។ • គំនិតក្រុមៈ ស្យង់សមយ័ថ្មីតែងបែរទៅរកការរុករករួមគ្នាវិញ ព្រោះការរុករកឯកោតែងនាំមកនូវបរាជយ័។ប្រការនេះនាំឲ្យយកើតការស្រុះចិត្តការជំនះខ្លួនឯងម្នាក់ៗពលីកម្មផ្ទាល់ខ្លួនឬការមូលមតិគ្នាដើម្បីលាក់ឈ្មោះផ្ទាល់ខ្លួនបណ្តាលឲ្យយកើតមានស្មារតីក្រុមគំនិតក្រុម។
វត្ថុវិស័យភាព គឺជាភាពដែលមានលក្ខណះស្របទៅនិងតថភាពខាងក្រៅផ្សាភ្ជាប់ទៅនិងធម្មជាតិមានលក្ខណះទូទៅស្របក្រិតក្រមធម្មជាតិមិនចំណុះឲ្យបុគ្គលណាមួយឡើយ មាននយ័ថាជាលក្ខណះសត្យាជានុមត័ជាក់ស្តែងដូចជាស្យង់ជាដើម ព្រោះស្យង់តែងប្រមូលនូវរាល់ទ្រឹស្តីទាំងអស់មកពិចារណាដោយពុំប្រកាន់ថាជាទ្រឹស្តីអ្វីឡើយ។
ប្រធានវិស័យភាពជា សភាពចំណុះឲ្យបុគ្គលម្នាក់ៗមិនចំណុះឲ្យបាតុភូតខាងក្រៅ មិនចំណុះក្រិត្យក្រមធម្មជាតិផ្តាច់ខ្លួនចេញពីធម្មជាតិមានលក្ខណះជាអត្តនោម័តដូចជា តិចនិចជាដើមព្រោះតិចនិចតែងប្រប្រឹត្តតាមល្បិចមធ្យោបាយផ្ទាល់តាមបុគ្គល។
ក្នុងអភិវឌ្ឍសហគមន៍យុវជនជាកត្តាសំខាន់បំផុតយុវជនត្រូវមានតួនាទីដូចតទៅ៖ • បង្កឪកាសចូលរួមអភិវឌ្ឍសហគមន៏ • គិតគូរដល់កិច្ចអភិវឌ្ឍសហគមន៍ • រៀបចំខ្លួនត្រៀមដឹកនាំសហគមន៏ • ចូលរួមលប់បំបាត់បាតុភូតអវិជ្ជមានក្នុងសហគមន៏ • បង្កើតភាពក្លាហាន និងឆន្ទះមុះមុត • បង្កើនសមត្ថភាពផលិតភាព • ខិតខំរៀនសូត្រស្វែងរកចំណេះដឹង បំណិនប្រសប់ ចំណេះធ្វើចេះរួមរស់នៅជាមួយគ្នា និងស្មារតីទទួលខុសត្រូវ។
• សាសនា គឺជាពាក្យទូន្មាន ប្រៀនប្រដៅរបស់គ្រូអាចារ្យណាមូយនៅលើលោក។ ឯសង្គមគឺជាក្រុមមនុស្សដែលចាប់ពីមនុស្សពីរនាក់ឡើងទៅហើយរស់នៅរួមគ្នា មានទំនាក់ទំនងនឹងគ្នា ដាក់បញ្ហារួមគ្នា ព្រមទាំងដោះស្រាយរួមគ្នាដើម្បីផលប្រយោជន៏រួម។ ប្រជាជននៅក្នុងស្រុកភូមិជុំវិញវត្តអារាម ជាអ្នកកសាងវត្តអារាម កុដ សាលារៀន សាលាបាលីវិហារ ហើយដែលមានព្រះសង្ឃជាអ្នកថែរក្សា។ រីឯឧបាសក ទាយក ទាយិកាជើងវត្តចាំឃ្លាំមើលការគោរពប្រតិបត្តិធម៌វិន័យរបស់ព្រះសង្ឃក្នុងវត្ត។ ដើម្បីឲ្យវត្តនៅក្នុងភូមិរីកចម្រើនស្ថិតស្ថេរ ប្រជាជនបានបញ្ជូនកូនចៅទៅបួសជាសង្ឃ និងដើម្បីបន្តការដឹកនាំវត្តទៅទៀត។ តួនាទីរបស់វត្តអារាមរួមមានដូចខាងក្រោម ៖ • ជាទីពឹងពាក់របស់ប្រជាជន • ជាមន្ទីរពេទ្យព្យាបាលជំងឺផ្លូវចិត្ត
បានជារាជរដ្ឋាភិបាល នៃប្រទេសនីមួយៗ និងអង្គការអន្តរជាតិជាច្រើនត្រូវបានយកចិត្តទុកដាក់ចំពោះកុមារព្រោះ ៖ • កុមារជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិនាពេលអនាគត • វ័យកុមារត្រូវការចំណេះដឹងទូលំទូលាយ • ជាអ្នកទទួលខុសត្រូវចំពោះវាសនារបស់ ប្រទេសជាតិនិងឆាកជីវិតរបស់ខ្លួននាពេលខាងមុខ • កុមារកំពុងលូតលាស់ផ្នែករាងកាយ និងប្រាជ្ញាស្មារតី • កុមារត្រូវការសិទ្ធិជាងអ្វីទាំងអស់ ដូចនេះយើងត្រូវផ្តល់អ្វីដែលល្អចំពោះកុមារ ឬធ្វើការជម្រុញពួកគេឲ្យក្លាយជាមនុស្សល្អ ។
ការស្រឡាញ់រាប់អានគោរពនិងជួយធុរៈអ្នកដទៃបានផ្តល់ផលប្រយោជន៍ជាច្រើនដូចជា៖ • ធ្វើឲ្យមានទំនាក់ទំនងល្អ • បណ្តាលឲ្យចិត្តជ្រះថ្លារីករាយ • ទទួលបានការគោរព និងកោតសរសើរពីសំណាក់អ្នកដទៃ • ធ្វើឲ្យជីវិតរស់នៅមានសេចក្តីសុខក្សោមក្សាន្ត • កាត់បន្ថយនូវជម្លោះទាស់ទែងក្នុងសង្គម • មានទំនុកចិត្តលើអ្នកដទៃ • ទទួលបានការតបស្នងសងគុណពីអ្នកដទៃយ៉ាងពេញចិត្ត • មានកេរ្តិ៍ឈ្មោះល្អក្នុងសង្គម ។
នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន មានយុវជនសិស្សមួយចំនួនកំពុងប្រឈរមុខទៅ និងបញ្ហាអសកម្មមួយចំនួនដូចជា ស្រី ស្រា ល្បែង បងធំ គ្រឿងញៀន បញ្ហាទាំងអស់នេះបណ្តាលមកពី ៖ កត្តាគ្រួសារ • ភាពកក្រីក្រលំបាក ដែលជាហេតុនាំឲ្យងាយស្រួលក្នុងការទាញយុវជន • មិនបានអប់រំកូន ឬបណ្តែតបណ្តោយកូនចៅឲ្យខ្វះការអប់រំ ឬក៏ជាអ្នកដែលទម្រើសកូន • ជាប់រវល់និងការងារ មុខរបររកស៊ី ឬក៏រវល់ក្នុងការងារជាមន្រ្តីរាជការដោយមិនបានអប់រំកូនហើយមានទស្សនៈថា ការរកស៊ីចិញ្ចឹមផ្គត់ផ្គង់កូនចៅគឺជា ភារកិច្ចតែមួយរបស់គ្រួសារដែលជាហេតុធ្វើឲ្យយុវជនទាំងនោះមានឪកាសគ្រប់គ្រាន់ក្នុងការធ្លាក់ខ្ឡួនទៅក្នុងបញ្ហាអសកម្មទាំងពួងនេះ ។។ កត្តាសាលារៀន • ជីវភាពរបស់គ្រូបង្រៀនមានកម្រិតទាបជាងសិស្ស ដែលជាហេតុធ្វើឲ្យគ្រូមិនហ៊ានិយាយស្តីសិស្ស ...