សិទ្ធិសេដ្ឋកិច្ច ជាសិទ្ធិដែលផ្តល់ និងអនុញ្ញាតិឱ្យប្រជាពលរដ្ឋមានការអភិវឌ្ឍផ្នែកជីវភាព ទ្រព្យសម្បត្តិក្នុងបំណងលើកតំកើងសុខមាលភាពប្រជាពលរដ្ឋ ។
vrean.com Latest Questions
បានជាអង្គការណាតូ ទម្លាប់គ្រាប់បែកលើប្រទេសយូហ្គោស្លាវី ពីព្រោះកងទ័ពយូហ្គោស្លាវីបានប្រើវិធានការក្ដៅមកលើអំបូរជនជាតិភាគតិចអាល់បានី ដែលកាន់សាសនាឥស្លាមហើយប្រទេសនេះ ( យូហ្គោស្លាវី ) មិនយល់ព្រមតតាមការស្វះស្វែងសន្ដិភាពរបស់អង្គការសហប្រជាជាតិ ។ ការទម្លាប់គ្រាប់បែកនេះ គឺដើម្បីបង្ខំឪ្យប្រទេសយូហ្គោស្លាវី ដកកងទ័ពចេញពីកូសូវ៉ូ ។
គុណសម្បត្តិនិងគុណវិបត្តិនៃសាសនា មានដូចជា ៖ ក. គុណសម្បត្តិ • ជូយធ្វើឪ្យមានការឯកភាពនយោបាយនិងការគ្រប់គ្រងសង្គម • អប់រំចិត្តគំនិតឪ្យបានល្អប្រសើរឪ្យមានសកម្មភាពល្អនៅក្នុងសង្គម • ជំនួញដល់ការសិក្សាទាក់ទាង ភាសាបាលី • កែតម្រូវផ្នែកចិត្តសាស្រ្ដដល់មនុស្សឪ្យប្រព្រឹត្តតែអំពើល្អ ។ ខ. គុណវិបត្តិ • នាំឪ្យមានសង្រ្គាមកើតឡើងដោយសារហេរតុផលប្រកាន់សាសនា • កើតមានការប្រកាន់វណ្ណៈតាមរយៈថានុក្រមសាសនា • រាំងស្ទះដល់ការរីចម្រើនរបស់សង្គម ។
ក្រោយពីកងទ័ពអណ្ណាមបរាជ័យ ព្រះបាទអង្គឌួងបានបញ្ជូនកងទ័ពខ្មែរមួយកងទៅកាន់ខេត្ត មាត់ជ្រូក ក្នុងបំណងបង្ហាញថា ទឹកដីកម្ពុជាក្រោយជាទឹកដីរបស់ខ្មែរ ។ ប៉ុន្ដែត្រូវបានទទួលបរាជ័យ ពីព្រោះព្រះអង្គបានសោទីវង្គតនៅទី ១៨ ខែតុលា ឆ្នាំ ១៨៦០ ។
មនុស្សនិងសត្វដូចគ្នា និងខុសគ្នាត្រង់ចំនុចដូចជា ៖ ក. មនុស្ស និង សត្វដូចគ្នាត្រង់ ៖ • មនុស្ស និងសត្វ មានសភាវគតិ ទម្លាប់ តណ្ហា និង បញ្ហា ប្រតិបត្តិដូចជា • ចង់រស់ ចង់បន្ដពូជ • ស្ថិតនៅក្រោមបញ្ជាតណ្ហាដូចគ្នា • មានទំនោរសេរីរាង្គកាយ គឺចង់ស ខ្លាចស្លាប់ ខ. មនុស្ស និង ...