vrean.com Latest Questions
ហេរ៉ូអ៊ីន ជាម្សៅពណ៌សជាថ្នាំបំបាត់ការឈឺចាប់ គេច្នៃវាចេញពីម័រហ្វីន។
គោលការណ៍នៃការគ្រប់គ្រង់មុខងារសាធារណៈនិងដំណើរការនៃរដ្ឋបាលសាធារណៈមានដូចជា ៖ • គោលការណ៍និរន្តរភាពនៃរដ្ឋភិបាលសាធារណៈ • គោលការណ៍តនិត្យានុកូលភាព • គោលការណ៍សមភាពចំពោះអ្នកប្រើប្រាស់សេវាសាធារណៈ • គោលការណ៍អព្យាក្រឹតភាព អនាគតិ • គោលការណ៍ក្នុងការផ្លាស់ប្ដូរ មន្ដ្រីរាជការទៅតាមតម្រូវការចាំបាច់របស់ រដ្ឋភិបាលសាធារណៈ • គោលការណ៍សមត្ថភាពពិត • គោលការណ៍បរិសុទ្ធភាព • គោលការណ៍ទទួលខុសត្រូវ • គោលការណ៍យុត្តិធម៌ ។
ការសិក្សាវប្បធម៌ទូទៅមានគោលបំណងដូចតទៅ ៖ ចំណេះដឹង • បណ្តុះមនោសញ្ចេតនា ថែរក្សាការពារនូវអ្វី ដែលជារបស់ជាតិមានដូចជា ជំនឿ ទំនៀមទម្លាប់ សកម្មភាពរបស់ពលរដ្ឋប្រកបគ្រប់ការងារ មរតក វប្បធម៌ជាតិ ពិសេសគឺ វប្បធម៌ អរិយធម៌ ដែលបុព្វបុរសបានបន្សល់ទុក ។ • ស្គាល់ច្បាស់នូវប្រភពលក្ខណៈរបស់វប្បធម៌ ដែលស្តែងឡើងតាមរយៈឥរិយាបថ ដេក ដើរ ឈរ អង្គុយ និយាយស្តី ជំនឿ សាសនា ...
អ៊ីតាលីជាឈ្មោះរ៉ូមុំាងហៅថា អ៊ីតាលីយ៉ាសម្ចាល់យកខាងត្បូងដែលមានន័យថា វាលស្មៅ។
រៀបរាប់សមិទ្ធផលនាសម័យសង្គមរាស្រ្តនិយម លើវិស័យកសិកម្ម ឩស្សាហកម្ម ពាណិជ្ជកម្ម និងគមនាគមន៍មានដូចជា ៖ វិស័យកសិកម្ម ៖ • រដ្ឋាភិបាលយកចិត្តទុកដាក់លើវិស័យកសិកម្ម ដោយពង្រីកផ្ទៃដីកសិកម្ម ការជ្រើសរើសពូជ នយោបាយទឹក និងការប្រើប្រាស់ជី ។ វិស័យគមនាគមន៍ ៖ • ១៩៥៤: ពង្រីកកំពង់ផែភ្នំពេញ និងក្រុងព្រះសីហនុ • ១៩៥៦ : កសាងផ្លូវជាតិលេខ៤ ពីភ្នំពេញទៅក្រុងព្រះសីហនុ ប្រវែង ២២៦ ...
រដ្ឋាភិបាលបានធ្វើសកម្មភាពទៅលើចលនានិស្សិត ៖ • បាញ់សម្លាប់និស្សិតប្រហែល ៣០០០នាក់ • ហាមប្រជុំលើសពី៥នាក់ឡើងទៅ • បិទសកលវិទ្យាល័យ • ចាប់ពួកប្រឆាំងដាក់គុកជាច្រើននាក់ • បំរាមគោចរ ពីម៉ោង៨យប់ ។
ចាប់ពីចុងសតវត្សទី១៩ ដល់ពាក់កណ្តាល ស.វទី២០ ប្រទេសនៅភូមិភាគអាស៊ីអាគ្នេយ៍ដែលស្ថិតនៅក្រោមនីមអាណានិគមនិយមបារាំង មាន • កម្ពុជា ទទួលឯករាជ្យនៅឆ្នាំ ១៩៥៣ ដោយព្រះរាជនូជីយកិច្ចទាមទារឯករាជ្យរបស់ព្រះបាទនរោត្តម សីហនុ ។ • វៀតណាម ទទួលឯករាជ្យនៅឆ្នាំ ១៩៥៤ ដោយសន្និសីទក្រុងសឺណែវ ។ • ឡាវ ទទួលឯករាជ្យនៅឆ្នាំ ១៩៥៤ ដោយសន្និសីទក្រុងសឺណែវ ។