រដ្ឋាភិបាលបានធ្វើសកម្មភាពទៅលើចលនានិស្សិត ៖ • បាញ់សម្លាប់និស្សិតប្រហែល ៣០០០នាក់ • ហាមប្រជុំលើសពី៥នាក់ឡើងទៅ • បិទសកលវិទ្យាល័យ • ចាប់ពួកប្រឆាំងដាក់គុកជាច្រើននាក់ • បំរាមគោចរ ពីម៉ោង៨យប់ ។
vrean.com Latest Questions
ចាប់ពីចុងសតវត្សទី១៩ ដល់ពាក់កណ្តាល ស.វទី២០ ប្រទេសនៅភូមិភាគអាស៊ីអាគ្នេយ៍ដែលស្ថិតនៅក្រោមនីមអាណានិគមនិយមបារាំង មាន • កម្ពុជា ទទួលឯករាជ្យនៅឆ្នាំ ១៩៥៣ ដោយព្រះរាជនូជីយកិច្ចទាមទារឯករាជ្យរបស់ព្រះបាទនរោត្តម សីហនុ ។ • វៀតណាម ទទួលឯករាជ្យនៅឆ្នាំ ១៩៥៤ ដោយសន្និសីទក្រុងសឺណែវ ។ • ឡាវ ទទួលឯករាជ្យនៅឆ្នាំ ១៩៥៤ ដោយសន្និសីទក្រុងសឺណែវ ។
a) អ្នកផ្ដល់អន្តរាគមន៍ត្រួសៗ អាចណាត់ជួបជាមួយអ្នកញៀនជាទៀងទាត់ ដើម្បីតាមដាននិងបន្តជួយអន្តរាគមន៍។ b) អ្នកផ្ទះ ជួយនិយាយស្តីឱ្យ ថាជេរ ដើម្បីឲ្យភ្ញាក់ខ្លួននិងឈប់ផឹកគ្រឿងស្រវឹង។ c) អ្នកផ្ដល់អន្តរាគមន៍ពីការផ្ដាច់គ្រឿងស្រវឹង អាចជាមនុស្សធម្មតាដែលបានទទួលការបណ្ដុះបណ្ដាល។ d) អ្នកទើបតែចាប់ផ្ដើមប្រើប្រាស់គ្រឿងស្រវឹង ត្រូវជួបផ្ទាល់ជាមួយអ្នកផ្ដល់អន្តរាគមន៍រយៈពេល5-30នាទីដើម្បីសាកសួរព័ត៌មាននិងទទួលឯកសារអប់រំពីរបៀបកាត់-បន្ថយ ឬបញ្ឈប់ការប្រើប្រាស់គ្រឿងស្រវឹងសម្រាប់ជួយខ្លួនឯង។ e) អ្នកជិតខាង ស្អប់ខ្ពើម មិននិយាយស្តីជាមួយ និងមិនហៅចូលរួមកម្មវិធីនានា ដើម្បីឲ្យអ្នកស្រវឹងភ្ញាក់ខ្លួន។
បានជាស្រ្ដីចាំបាច់មានការចូលរួមក្នុងការអភិវឌ្ឍន៍ដោយសារមានមូលហេតុខាងក្រោម ៖ • ទិសដៅនៃការអភិវឌ្ឍគឺលើស្ទួយជីវភាព និងលុបបំបាត់ភាពក្រីក្រ ។ ស្រ្ដីជាក្រុមដែលលក្រីក្រជាងគេមានចំនួនច្រើនជាងគេ និងរងសម្ពាធសង្គមច្រើនជាងគេដូចនេះចាំបាច់ត្រូវតែចាប់ផ្ដើមពីស្រី្ដ ។ • ការងាររបស់ស្រ្ដីពុំទាន់ទទួលបាកកម្រៃ និងតម្លៃសមរម្យនៅឡើយ • រចនាសម្ព័ន្ធរដ្ឋបាលផ្នែកសេដ្ឋកិច្ចនិងនយោបាយដាក់ស្រ្ដីឪ្យស្ថិតនៅក្នុងស្រទាប់ ក្រោមដែលពុំមាននាទីជាអ្នកអាច សម្រេចបាន ។ • មតិយោបល់របស់ស្រ្ដីមិនត្រូវបានគេរៀបញ្ចូលជាអាទិភាព និងអាចបំភ្លេចចោល • ទស្សនៈសង្គមនៅតែបន្ដឪ្យតម្លៃស្រ្ដី ទាបនៅឡើយ • ស្រ្ដីគឺជាដៃម្ខាងនៃចំណោមដៃទាំងពីរក្នុងការអភិវឌ្ឍបើស្ដ្រីមិនបានចូលរួមមានន័យថា គេពុំទាន់បាន ប្រើប្រាស់នូវធនធានមនុស្សដែលមានទាំងអស់នោះឡើយ ។
ក្នុងវិស័យអប់រំ រដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ឫអាឡឺម៉ង់ខាងកើតមានគោលនយោបាយដូចជា៖ • កុមារត្រូវចូលរៀននៅអាយុ៦ឆ្នាំ។ • សម្រាប់សិស្សថ្នាក់ទី៧-១០ ត្រូវចំណេញក្នុងមួយសប្ដាហ៍ ២ថ្ងៃដើម្បីធ្វើកម្មសិក្សា ក្នុងសាលាពហុបច្ចេកទេសខាងមុខជំនាញនៅក្នុងរោងចក្រ ឫកសិដ្ឋាន។ • សិស្សចាប់ពីថ្នាក់ទី១០ ឡើងទៅត្រៀមរៀនបន្ថែម២ឆ្នាំ សម្រាប់ថ្នាក់ហ្វឹកហ្វឹននៅមធ្យមសិក្សានិង៣ឆ្នាំសម្រាប់សាលាមុខជំនាញ។
រដ្ឋកើតឡើងដោយធាតុធំៗ បី គឺភូមិសាស្រ្ត (ដី ទឹកអាកាស) សា្ថប័នរដ្ឋ និងប្រជាពលរដ្ឋ។
អង្គការកុំមុយនីស្តត្រូវបានបង្កើតឡើងក្នុងគោលបំណង ៖ • គ្រប់គ្រងសេដ្ឋកិច្ចប្រទេសដែលធ្លាប់សិ្ថតនៅក្រោមអាណានិគម • ធ្វើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងឡាយដែលជាអតីតស្ថិតក្រោមអាណានិគមអង្គភ្លេស ។
សង្គ្រាមត្រជាក់ចាប់ផ្តើមឆ្នាំ ១៩៤៧ និងបញ្ចប់នៅឆ្នាំ ១៩៩១ ។