ការសិក្សាវប្បធម៌ទូទៅមានគោលបំណងដូចតទៅ ៖
ចំណេះដឹង
• បណ្តុះមនោសញ្ចេតនា ថែរក្សាការពារនូវអ្វី ដែលជារបស់ជាតិមានដូចជា ជំនឿ ទំនៀមទម្លាប់ សកម្មភាពរបស់ពលរដ្ឋប្រកបគ្រប់ការងារ មរតក វប្បធម៌ជាតិ ពិសេសគឺ វប្បធម៌ អរិយធម៌ ដែលបុព្វបុរសបានបន្សល់ទុក ។
• ស្គាល់ច្បាស់នូវប្រភពលក្ខណៈរបស់វប្បធម៌ ដែលស្តែងឡើងតាមរយៈឥរិយាបថ ដេក ដើរ ឈរ អង្គុយ និយាយស្តី ជំនឿ សាសនា សិល្បៈរបស់ជាតិ ។
ចំណេះធ្វើ
• ចេះច្នៃប្រឌិតអ្វីដែលមិនមែនជារបស់ជាតិទៅ ជារបស់ជាតិខ្លួន ស្របតាមដួងព្រលឹងជាតិខ្មែរ ។
• ផ្សារភ្ជាប់នូវចំណេះដឹងទូទៅស្តី អំពីវប្បធម៌ជាតិអន្តរជាតិទៅនិងមុខវិជ្ចាដទៃទៀត ដើម្បីបើកទូលាយផ្នែកចំណេះដឹងទូទៅ ។
• លើកកម្ពស់នៃការប្រើប្រាស់ និងផ្សព្វផ្សាយហើយថែរក្សាការពារនូវអ្វីដែលជារបស់ជាតិ ។
ឥរិយាបថ
• ស្គាល់កាតព្វកិច្ច និងស្វ័យអប់រំឲ្យក្លាយទៅជា ពលរដ្ឋល្អ តាមមនសិកាជាតិ និងមនសិកាក្នុងវិជ្ជាជីវអនុវត្តទៅតាមសម្មាជីវោ ។
• ស្គាល់ព្រំដែននៃសិទ្ធិ និងច្បាប់ ករណីកិច្ច និងការទទួលខុសត្រូវដើម្បីចៀសវាងការរំលោភសិទ្ធិ ។
• មានសាមគ្គីភាពល្អ ស្រឡាញ់យុត្តិធម៌ ស្រឡាញ់មនុស្សជាតិទូទៅ ។
• មានទំនាក់ទំនងល្អជាមួយជាតិ អន្តរជាតិ មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងជំនឿសាសនា ។
• ចេះថែរក្សាការពារបរិស្ថាន ។
ចំណេះដឹងរស់នៅក្នុងសង្គម
• ចេះរស់នៅក្នុងសង្គមជាមួយគ្នា គោរពសិទ្ធិគ្នាដើម្បីរក្សាបាននូវវប្បធម៌សន្តិភាព ។
• ចេះរស់នៅប្រកបដោយចរិយាធម៌ គុណធម៌ដើម្បីរស់នៅក្នុងសេចក្តីថ្លៃថ្នូរ ។
G KnowLecturer