បដិវត្តន៍នេះបានផ្តល់លទ្ធផលដូចតទៅ ៖ • ផ្តល់លទ្ធផលយ៉ាងធំធេងពិសេសក្នុងរដ្ឋប៉ិនចាប់ និងកេរ៉ាឡា ។ ចាប់តាំងពីពេលមក ប្រទេសឥណ្ឌាទទួលបានភាពស័្វយគ្រប់គ្រាន់ខាងចំណីអាហារ ដែលអាចឱ្យគេបង្វែរជញ្ជីងចំណាយទៅរកការវិនិយោគលើវិស័យផ្សេងៗវិញ ហើយថែមទាំងអាចសល់ផលសម្រាប់នាំចេញទៀតផង • បដិវត្តន៍បៃតងបានបង្កើតវិសមភាពសង្គមនិងវិសមភាពតាមតំបន់ដោយមិនបាននាំមកនូវកំណែទម្រង់ក្សេត្រសាស្រ្តមួយប្រកបដោយប្រសិទ្ធភាពទេ ។ ការអភិវឌ្ឍសហករណ៍ឥណទានកសិកម្មមិនទានបានបំបាត់ចោលទាំងស្រុងនូវការចងការប្រាក់ថ្លៃលើសលប់ ហើយកសិករមួយចំនួនធំនៅតែក្រីក្រខ្លាំង និងជំពាក់បំណុលគេយ៉ាងធ្ងន់ធ្ងរ ។
vrean.com Latest Questions
មូលហេតុនៃការបង្កើតអង្គការសហប្រជាជាតិ គឺដោយសារសង្គ្រាមលើកទី២ កាន់តែឆាបឆេះខ្លាំងឡើងៗ ស្ទើរតែពាសពេញពិភពលោក ទើបមហាអំណាចទាំងបីមាន សហរដ្ឋអាមេរិក អង់គ្លេស និងសូវៀត បានជួបប្រជុំគនានៅទីក្រុងមូស្គូនាថ្ងៃទី៣០ ខែតុលា ឆ្នាំ ១៩៤៣ ដើម្បីរៀបគម្រោងបង្កើតអង្គការអន្តរជាតិមួយដែលមានប្រសិទ្ធភាពដើម្បីរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ។ អង្គការពិភពលោកមួយនឹងចាប់បដិសន្ធិឡើងនៅពេលដែលប្រទេសចំនួន ៥១ នៅលើពិភពលោកបានប្រជុំគ្នាផ្លាស់ប្តូរយោបល់ទៅលើគម្រោងធម្មនុញ្ញានៃអង្គការនេះអស់រយៈពេល ២ខែ នៅទីក្រុងសាន់ប្រាន់ស៊ីស្កូ ។
a) ខ្ញុំត្រូវប្រើប្រាស់ជីធម្មជាតិព្រោះវាធ្វើឱ្យផលដំណាំគ្មានជាតិគីមីទោះទទួលបានទិន្នផលតិចតួចតែមិនខូចគុណភាពដីនិងសុខភាពឡើយ។ b) ខ្ញុំត្រូវប្រើប្រាស់ជីធម្មជាតិ ព្រោះវាធ្វើឱ្យដីមានគុណភាពល្អ ផលដំណាំគ្មានជាតិគីមីមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ឡើយ ។ c) ខ្ញុំត្រូវប្រើប្រាស់ជីគីមី ព្រោះវាធ្វើឱ្យដីមានគុណភាពល្អ និងទទួលផលដំណាំច្រើន។ d) ខ្ញុំត្រូវប្រើប្រាស់ជីគីមីព្រោះវាជួយកាត់បន្ថយកម្លាំងហើយទទួលបានផលខ្ពស់ និងទទួលបានផលលឿនឆាប់រហ័ស។
a) នៅពេលពុកមិនដឹងពីទង្វើរបស់ខ្លួន សានិតមានចិត្តភិតភ័យជាពន់ពេក។ b) នៅពេលដែរឪពុកមិនដឹងពីទង្វើរបស់ខ្លួន សានិតមានចិត្តត្រេកអរពន់ពេក។ c) នៅពេលដែលពុកមិនដឹងពីទង្វើរបស់ខ្លួន សានិតមានចិត្តវិប្បដិសារីជាពន់ពេក។ d) នៅពេលដែលឪពុកមិនដឹងពីទង្វើរបស់ខ្លួន សានិតមានចិត្តស្តាយក្រោយជាពន់ពេក។