Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើវដ្តជីវិតរបស់ប្លាស្មូដ្យូមពឹងពាក់លើមជ្ឈដ្ឋានប៉ុន្មាន? អ្វីខ្លះ?
វដ្តជីវិតរបស់ប្លាស្មូដ្យូមពឹងពាក់លើមជ្ឈដ្ឋានពីរគឺ៖ • ក្នុងសារពាង្គកាយរបស់មូសដែកគោលញី • ក្នុងសារពាង្គកាយរបស់មនុស្ស។
វដ្តជីវិតរបស់ប្លាស្មូដ្យូមពឹងពាក់លើមជ្ឈដ្ឋានពីរគឺ៖
See less• ក្នុងសារពាង្គកាយរបស់មូសដែកគោលញី
• ក្នុងសារពាង្គកាយរបស់មនុស្ស។
តើប្លាស្មូដ្យូមជាអ្វី? វាឆ្លងមកមនុស្សតាមរយៈអ្វី?
ប្លាស្មូដ្យូមជាស្ប៉រ៉ូសូអ៊ែមួយប្រភេទដែលបង្កជំងឺគ្រុនចាញ់ដល់មនុស្ស។ វាឆ្លងមកមនុស្សតាមរយៈមូសដែក-គោលញីខាំ។
ប្លាស្មូដ្យូមជាស្ប៉រ៉ូសូអ៊ែមួយប្រភេទដែលបង្កជំងឺគ្រុនចាញ់ដល់មនុស្ស។ វាឆ្លងមកមនុស្សតាមរយៈមូសដែក-គោលញីខាំ។
See lessតើសាឌីយ៉ាជាអ្វី? វាឆ្លងមកមនុស្សយ៉ាងដូចម្តេច?
• សាឌីយ៉ាជាប្រូតូសូអ៊ែមួយប្រភេទមានផ្លាសែលមួយឬច្រើន។ វាប្រើផ្លាសែលសម្រាប់ធ្វើចលនានិងបង្កឱ្យកើតជំងឺសាឌីយ៉ូស ដែលធ្វើឱ្យការរំលាយអាហារនិងថ្លើមមានដំណើរការមិនល្អ។ • វាឆ្លងមកមនុស្សតាមការបរិភោគទឹកមិនស្អាត វាចូលទៅក្នុងសារពាង្គកាយដោយភ្ជាប់ខ្លួនទៅនឹងពោះវៀន ហើយចិញ្ចឹមជីវិត និងបន្តពូជនៅទីនោះ។
• សាឌីយ៉ាជាប្រូតូសូអ៊ែមួយប្រភេទមានផ្លាសែលមួយឬច្រើន។ វាប្រើផ្លាសែលសម្រាប់ធ្វើចលនានិងបង្កឱ្យកើតជំងឺសាឌីយ៉ូស ដែលធ្វើឱ្យការរំលាយអាហារនិងថ្លើមមានដំណើរការមិនល្អ។
See less• វាឆ្លងមកមនុស្សតាមការបរិភោគទឹកមិនស្អាត វាចូលទៅក្នុងសារពាង្គកាយដោយភ្ជាប់ខ្លួនទៅនឹងពោះវៀន ហើយចិញ្ចឹមជីវិត និងបន្តពូជនៅទីនោះ។
តើអាមីបបន្តពូជដូចម្តេច?
អាមីបបន្តពូជដោយឥតភេទគឺចែកខ្លួនជាពីរ ហើយកើតបានជាអាមីបថ្មីពីរ។
អាមីបបន្តពូជដោយឥតភេទគឺចែកខ្លួនជាពីរ ហើយកើតបានជាអាមីបថ្មីពីរ។
See lessតើអាមីបជាអ្វី? វាអាចឆ្លងមកមនុស្សតាមរយៈអ្វី?
អាមីបជាសារពាង្គកាយឯកកោសិកាដែលមានរូបរាងមិនកំណត់ ហើយរស់នៅក្នុងកន្លែងមិនស្អាតដូចជាភក់ ទឹកកខ្វក់ជាដើម។ វាប្រើជើងបញ្ឆោតសម្រាប់ផ្លាស់ទី និងចាប់យកអាហារ អាចរស់នៅក្នុងខ្លួនមនុស្សហើយបង្កជារោគរាកមួល ។ វាឆ្លងមកមនុស្សតាមរយៈការបរិភោគអាហារ ឬផឹកទឹកដែលមានគីស។
អាមីបជាសារពាង្គកាយឯកកោសិកាដែលមានរូបរាងមិនកំណត់ ហើយរស់នៅក្នុងកន្លែងមិនស្អាតដូចជាភក់ ទឹកកខ្វក់ជាដើម។ វាប្រើជើងបញ្ឆោតសម្រាប់ផ្លាស់ទី និងចាប់យកអាហារ អាចរស់នៅក្នុងខ្លួនមនុស្សហើយបង្កជារោគរាកមួល ។ វាឆ្លងមកមនុស្សតាមរយៈការបរិភោគអាហារ ឬផឹកទឹកដែលមានគីស។
See lessតើប្រូតូស៊ូអ៊ែរ(ប្រទីស)មួយចំនួនដែលបង្កជំងឺដល់មនុស្សមានអ្វីខ្លះ?
ប្រូតូស៊ូអ៊ែ( ប្រូទីស)មួយចំនួនដែលបង្កជំងឺដល់មនុស្សមាន៖ • អាមីបបង្កជំងឺរាកមួល • សាឌីយ៉ាបណ្តាលឱ្យដំណើរការរំលាយអាហារប្រព្រឹត្តទៅមិនល្អ • ប្លាស្មូដ្យូមបង្កជំងឺគ្រុនចាញ់។
ប្រូតូស៊ូអ៊ែ( ប្រូទីស)មួយចំនួនដែលបង្កជំងឺដល់មនុស្សមាន៖
See less• អាមីបបង្កជំងឺរាកមួល
• សាឌីយ៉ាបណ្តាលឱ្យដំណើរការរំលាយអាហារប្រព្រឹត្តទៅមិនល្អ
• ប្លាស្មូដ្យូមបង្កជំងឺគ្រុនចាញ់។
ចូរពណ៌នាពីការបន្តពូជរបស់បាក់តេរី។
បាក់តេរីភាគច្រើនបន្តពូជដោយឥតភេទឬដោយចែកខ្លួនជាពីរ។ មុនដំបូងណ្វៃយ៉ូចែកខ្លួនជាពីរ ។បន្ទាប់មក ស៊ីតូប្លាសក៍ចែកខ្លួនជាពីរដែរ ហើយទីបញ្ចប់កើតបានជាកោសិកាថ្មីពីរ ដែលកោសិកានីមួយៗបានចម្លងសម្ភារៈតំណពូជយ៉ាងត្រឹមត្រូវពីកោសិកាមេ មានន័យថាកោសិ-កាកូនទាំងពីរមានរូបផ្គុំដូចគ្នា ហើយដូចទៅនឹងកោសិកាមេ។ មានបាក់តេរីខ្លះក៏បន្តពRead more
បាក់តេរីភាគច្រើនបន្តពូជដោយឥតភេទឬដោយចែកខ្លួនជាពីរ។ មុនដំបូងណ្វៃយ៉ូចែកខ្លួនជាពីរ ។បន្ទាប់មក
See lessស៊ីតូប្លាសក៍ចែកខ្លួនជាពីរដែរ ហើយទីបញ្ចប់កើតបានជាកោសិកាថ្មីពីរ ដែលកោសិកានីមួយៗបានចម្លងសម្ភារៈតំណពូជយ៉ាងត្រឹមត្រូវពីកោសិកាមេ មានន័យថាកោសិ-កាកូនទាំងពីរមានរូបផ្គុំដូចគ្នា ហើយដូចទៅនឹងកោសិកាមេ។
មានបាក់តេរីខ្លះក៏បន្តពូជដោយភេទដែរ វាបានផ្លាស់ប្តូរ សម្ភារៈតំណពូជគ្នាទៅវិញទៅមក។ បន្ទាប់មកកោសិកានីមួយៗមានសម្ភារៈតំណពូជថ្មីមួយ។
ចូរនិយាយពីរបៀបឆ្លងនៃជំងឺមួយចំនួនដែល បណ្តាលមកពីបាក់តេរី ។
របៀបឆ្លងនៃជំងឺមួយចំនួនដែលបណ្តាលមកពីបាក់តេរីមាន៖ • ជំងឺរលាកបំពង់កឆ្លងតាមចរន្តខ្យល់ ប៉ះពាល់អ្នកជំងឺ និងចំណីអាហារ។ • ជំងឺរលាកសួតឆ្លងតាមចរន្តខ្យល់ ចរន្តទឹកមាត់របស់អ្នកជំងឺ។ • ជំងឺរលាកស្រោមខួរឆ្លងតាមការប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ។ • ជំងឺរបេងឆ្លងតាមចរន្តខ្យល់ និងចំណីអាហារ។ • ជំងឺតេតាណូសឆ្លងតាមមុខរបួស។ • ជំRead more
របៀបឆ្លងនៃជំងឺមួយចំនួនដែលបណ្តាលមកពីបាក់តេរីមាន៖
See less• ជំងឺរលាកបំពង់កឆ្លងតាមចរន្តខ្យល់ ប៉ះពាល់អ្នកជំងឺ និងចំណីអាហារ។
• ជំងឺរលាកសួតឆ្លងតាមចរន្តខ្យល់ ចរន្តទឹកមាត់របស់អ្នកជំងឺ។
• ជំងឺរលាកស្រោមខួរឆ្លងតាមការប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ។
• ជំងឺរបេងឆ្លងតាមចរន្តខ្យល់ និងចំណីអាហារ។
• ជំងឺតេតាណូសឆ្លងតាមមុខរបួស។
• ជំងឺក្អកមាន់ឆ្លងតាមចរន្តខ្យល់។
• ជំងឺខាន់ស្លាក់ឆ្លងតាមការប៉ះពាល់អ្នកជំងឺ និង
ចំណីអាហារ។
តើមានវិធីអ្វីដែលជួយបន្ថយកុំឱ្យអាហារឆាប់ផ្អូម?
មានវិធីពីរយ៉ាងជួយបន្ថយកុំឱ្យអាហារឆាប់ផ្អូមគឺ ការដាក់អាហារក្នុងទូរទឹកកកឬក្លាសេទឹកកក និងការកម្តៅ ម្ហូប។
មានវិធីពីរយ៉ាងជួយបន្ថយកុំឱ្យអាហារឆាប់ផ្អូមគឺ ការដាក់អាហារក្នុងទូរទឹកកកឬក្លាសេទឹកកក និងការកម្តៅ
See lessម្ហូប។
តើបាក់តេរីឱ្យទោសបង្ករោគតាមរបៀបប៉ុន្មានបែប? ចូររៀបរាប់។
បាក់តេរីឱ្យទោសបង្ករោគតាមរបៀបពីរបែបគឺ៖ • វាបំផ្លាញកោសិការបស់សរីរាង្គណាមួយនៃសារពាង្គកាយ។ ឧទាហរណ៍ ជំងឺរបេងជាជំងឺដែលបង្កឡើងដោយបាក់តេរីបំផ្លាញកោសិកាសួត។ • វាផលិតជាតិពុលហៅថាតុកស៊ីន នៅក្នុងអាហារដែលធ្វើឱ្យអាហារមានជាតិជូរ(ផ្អូម)ហើយបង្កទុក្ខទោសនៅពេលបរិភោគ។ ឧទាហរណ៍ បាក់តេរីមួយប្រភេទឈ្មោះ ក្លូទ្រីឌីយូមទុយលីនូមRead more
បាក់តេរីឱ្យទោសបង្ករោគតាមរបៀបពីរបែបគឺ៖
See less• វាបំផ្លាញកោសិការបស់សរីរាង្គណាមួយនៃសារពាង្គកាយ។
ឧទាហរណ៍ ជំងឺរបេងជាជំងឺដែលបង្កឡើងដោយបាក់តេរីបំផ្លាញកោសិកាសួត។
• វាផលិតជាតិពុលហៅថាតុកស៊ីន នៅក្នុងអាហារដែលធ្វើឱ្យអាហារមានជាតិជូរ(ផ្អូម)ហើយបង្កទុក្ខទោសនៅពេលបរិភោគ។
ឧទាហរណ៍ បាក់តេរីមួយប្រភេទឈ្មោះ ក្លូទ្រីឌីយូមទុយលីនូម ជាបាក់តេរីដែលផលិតជាតិពុល(តុកស៊ីន)យ៉ាងសាហាវដល់គ្រប់ចំណីអាហារ។