Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
ចូររៀបរាប់ពីការកកើតសាសនាតៅ។
ឡៅស៊ឹបានធ្វើការនៅក្នុងរាជធានី ឡយ៉ាង ក្នុងតួនាទីជាអ្នកអភិរក្សឯកសាររបស់រាជវាំងក្នុងសន្ដតិវង្សជូ។ ក្រោយពីបានឃើញការធ្លាក់ចុះនៃសង្គម និងមានអំពើពុករលួយកើតឡើង គាត់មិនពេញចិត្តនឹងអំពើទាំងនេះទេ។ ក្រោយមកក្នុងវ័យចាស់ជរា គាត់ក៏បានសម្រេចចិត្តចេញពីក្រុងទៅរស់នៅម្នាក់ឯងក្នុងឋានៈជាតាបស។ នៅពេលឆ្លងកាត់ទ្វាក្រុង អ្នកយាមRead more
ឡៅស៊ឹបានធ្វើការនៅក្នុងរាជធានី ឡយ៉ាង ក្នុងតួនាទីជាអ្នកអភិរក្សឯកសាររបស់រាជវាំងក្នុងសន្ដតិវង្សជូ។ ក្រោយពីបានឃើញការធ្លាក់ចុះនៃសង្គម និងមានអំពើពុករលួយកើតឡើង គាត់មិនពេញចិត្តនឹងអំពើទាំងនេះទេ។ ក្រោយមកក្នុងវ័យចាស់ជរា គាត់ក៏បានសម្រេចចិត្តចេញពីក្រុងទៅរស់នៅម្នាក់ឯងក្នុងឋានៈជាតាបស។ នៅពេលឆ្លងកាត់ទ្វាក្រុង អ្នកយាមទ្វាស្គាល់គាត់ ក៏បានឱ្យគាត់កត់ត្រាទុកពីគតិបណ្ឌិតខ្លះៗរបស់គាត់។ គាត់ក៏យល់ព្រម ហើយបានសរសេរសៀវភៅមួយដែលគេស្គាល់ថាគម្ពីរតៅតេជិញ។ លទ្ធិតៅបែបសាសនាក៏បានចាប់ផ្ដើមឡើងដោយមានប្រភពឥទ្ធិពលរបស់ឡៅស៊ឺនិងបញ្ញត្តិក្នុងគម្ពីរតៅតេជិញ។
See lessចូររៀបរាប់ពីការចាប់កំណើតរបស់ឡៅស៊ឹ។
យោងតាមរឿងព្រេងមួយដំណាលថា ឡៅស៊ឹ បានចាប់កំណើតនៅពេលម្ដាយរបស់គាត់បានឃើញនិងសរសើផ្កាយមួយដែលបានធ្លាក់ចុះមក។ ថ្ងៃមួយម្ដាយគាត់បានផ្អែកខ្លួនទៅនឹងដើមឈើមួយ ហើយក៏បានផ្ដល់កំណើតមនុស្សម្នាក់មានសក់ពណ៌ស និងទងត្រចៀកវែង។ គាត់បានដាក់ឈ្មោះខ្លួនឯងថា លី និងប្រកាសត្រកូលរបស់ខ្លួនថាអឹ។

See lessតើពាក្យឡៅស៊ឹនៅក្នុងសាសនាតៅមានន័យដូចម្ដេច?
ពាក្យឡៅស៊ឹនៅក្នុងសាសនាតៅមានន័យថាគ្រូចាស់ ឬលោកម្ចាស់។
ពាក្យឡៅស៊ឹនៅក្នុងសាសនាតៅមានន័យថាគ្រូចាស់ ឬលោកម្ចាស់។
See lessតើសាសនាតៅ ជាសាសនារបស់ជនជាតិណា?
សាសនាតៅ ជាសាសនារបស់ប្រជាជនចិន។
សាសនាតៅ ជាសាសនារបស់ប្រជាជនចិន។
See lessតើតៅហ្សិនជានរណា?
តៅហ្សិន ជាសាសនិកតៅនិងសិស្សានុសិស្សរបស់ឡៅស៊ឹដែលមានជំនឿ គោរពប្រតិបត្តិសាសនាតៅ។
តៅហ្សិន ជាសាសនិកតៅនិងសិស្សានុសិស្សរបស់ឡៅស៊ឹដែលមានជំនឿ គោរពប្រតិបត្តិសាសនាតៅ។
See lessតើអ្នកបួសក្នុងសាសនាតៅ ត្រូវបានគេហៅថាដូចម្ដេច?
ខ. តៅសឺ
ខ. តៅសឺ
See lessតើគ្រប់សាសនាទាំងអស់បានអប់រំសាសនិករបស់ដូចម្ដេច?
គ្រប់សាសនាទាំងអស់បានអប់រំទូន្មានប្រៀនប្រដៅដល់សាសនិករបស់ខ្លួនឱ្យយកចិត្តទុកដាក់ប្រព្រឹត្តតែអំពើល្អចំពោះគ្នាទៅវិញទៅមកនៅក្នុងសង្គម។
គ្រប់សាសនាទាំងអស់បានអប់រំទូន្មានប្រៀនប្រដៅដល់សាសនិករបស់ខ្លួនឱ្យយកចិត្តទុកដាក់ប្រព្រឹត្តតែអំពើល្អចំពោះគ្នាទៅវិញទៅមកនៅក្នុងសង្គម។
See lessតើពួកតៅនិយមមានជំនឿលើលទ្ធិតៅដូចម្ដេច?
ពួកតៅនិយមជឿថា តៅឱបក្រសោបអ្វីៗទាំងអស់ដែលកើតមានក្នុងលោកនេះ ពិសេសគឺចាប់ផ្ដើមនៃចក្រវាឡ និងការកើតនៃអព្ភូតហេតុដែលបានប្រមូលផ្ដុំអ្វីៗទាំងអស់ឱ្យមានជីវិត។
ពួកតៅនិយមជឿថា តៅឱបក្រសោបអ្វីៗទាំងអស់ដែលកើតមានក្នុងលោកនេះ ពិសេសគឺចាប់ផ្ដើមនៃចក្រវាឡ និងការកើតនៃអព្ភូតហេតុដែលបានប្រមូលផ្ដុំអ្វីៗទាំងអស់ឱ្យមានជីវិត។
See lessតើលទ្ធិតៅជាលទ្ធិដូចម្ដេច?
លទ្ធិតៅជាលទ្ធិធម្មជាតិ ជឿធម្មជាតិ បូជាធម្មជាតិ ឬជាលទ្ធិដែលមានទំនាក់ទំនងជាមួយធម្មជាតិ។
លទ្ធិតៅជាលទ្ធិធម្មជាតិ ជឿធម្មជាតិ បូជាធម្មជាតិ ឬជាលទ្ធិដែលមានទំនាក់ទំនងជាមួយធម្មជាតិ។
See lessតើឡៅស៊ឹមានតួនាទីធ្វើអ្វីនៅក្នុងរាជធានីឡយ៉ាង?
ឡៅស៊ឹមានតួនាទីជាអ្នកអភិរក្សឯកសាររបស់រាជវាំងក្នុងសន្ដតិវង្សជូ។
ឡៅស៊ឹមានតួនាទីជាអ្នកអភិរក្សឯកសាររបស់រាជវាំងក្នុងសន្ដតិវង្សជូ។
See less