Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើការចេះឱ្យតម្លៃ មានសមាសភាគប៉ុន្មាន ជាគោលការណ៍ ? អ្វីខ្លះ? ចូររៀបរាប់ ។
ការចេះឱ្យតម្លៃ មានសមាសភាគពីរ ជាគោលការណ៍គឺ៖ សមាសភាគទី១ គឺត្រូវចេះឱ្យតម្លៃនិងចេះស្រឡាញ់អ្វីៗដែលខ្លួនបានជ្រើសរើស មានន័យថា ក្រោយពីធ្វើការសម្រេចចិត្តហើយ ខ្លួនត្រូវតែពេញចិត្តទទួលយកនិងថែរក្សាវាឱ្យបានខ្ជាប់ខ្ជួនឱ្យស្មើនឹងអ្វីដែលខ្លួនស្រឡាញ់បំផុតនោះដែរ។ សមាសភាគទី២ គឺ គេត្រូវតែបញ្ជាក់ការជ្រើសរើសតម្លៃរបស់ខ្លួនRead more
ការចេះឱ្យតម្លៃ មានសមាសភាគពីរ ជាគោលការណ៍គឺ៖
See lessសមាសភាគទី១ គឺត្រូវចេះឱ្យតម្លៃនិងចេះស្រឡាញ់អ្វីៗដែលខ្លួនបានជ្រើសរើស មានន័យថា ក្រោយពីធ្វើការសម្រេចចិត្តហើយ ខ្លួនត្រូវតែពេញចិត្តទទួលយកនិងថែរក្សាវាឱ្យបានខ្ជាប់ខ្ជួនឱ្យស្មើនឹងអ្វីដែលខ្លួនស្រឡាញ់បំផុតនោះដែរ។
សមាសភាគទី២ គឺ គេត្រូវតែបញ្ជាក់ការជ្រើសរើសតម្លៃរបស់ខ្លួនឱ្យគេដឹងឮជាសាធារណៈ ហើយត្រូវមានមោទនភាពនឹងការជ្រើសរើសរបស់ខ្លួនជានិច្ច។ មោទនភាពនេះ មិនសំដៅដល់ការបញ្ចេញឫកពាក្រអឺតក្រទមឬការអួតអាងអ្វីឡើយ
តែចង់និយាយាថា មនុស្សយើងម្នាក់ៗ ត្រូវមានអារម្មណ៍រីករាយនឹងអ្វីដែលយើងបានជ្រើសរើសហើយនោះ។
តើមានទិដ្ឋភាពប៉ុន្មានក្នុងការឱ្យតម្លៃចំពោះការជ្រើសរើស ? អ្វីខ្លះ ?
មានទិដ្ឋភាពពីរ ក្នុងការឱ្យតម្លៃចំពោះការជ្រើសរើស គឺការចេះស្រឡាញ់និងការចេះឱ្យតម្លៃទៅលើអ្វីដែលខ្លួនបានជ្រើសរើសយក។
មានទិដ្ឋភាពពីរ ក្នុងការឱ្យតម្លៃចំពោះការជ្រើសរើស គឺការចេះស្រឡាញ់និងការចេះឱ្យតម្លៃទៅលើអ្វីដែលខ្លួនបានជ្រើសរើសយក។
See lessតើធ្វើដូចម្ដេចខ្លះដើម្បីបញ្ញាក់ថាយើងឱ្យតម្លៃលើការងាររបស់ខ្លួន?
ដើម្បីបញ្ជាក់ថាយើងឱ្យ តម្លៃការងារគឺយើងត្រូវ មានក្រមសីលធម៌ការងារ មនសិការការងារ ការចេះច្នៃប្រឌិត ផលិតផលមានគុណភាព ការទទួលបានលទ្ធផលល្អ ស្នាដៃការងារ ការគោរពពេលវេលាធ្វើការងារ ការគោរពវិន័យការទទួលខុសត្រូវ ការដឹកនាំល្អ ការងារស្របច្បាប់ ការងារសុចរិត។
ដើម្បីបញ្ជាក់ថាយើងឱ្យ តម្លៃការងារគឺយើងត្រូវ មានក្រមសីលធម៌ការងារ មនសិការការងារ ការចេះច្នៃប្រឌិត ផលិតផលមានគុណភាព ការទទួលបានលទ្ធផលល្អ ស្នាដៃការងារ ការគោរពពេលវេលាធ្វើការងារ ការគោរពវិន័យការទទួលខុសត្រូវ ការដឹកនាំល្អ ការងារស្របច្បាប់ ការងារសុចរិត។
See lessតើមនុស្សយើងម្នាក់ៗមានតម្លៃអ្វីខ្លះ?
មនុស្សម្នាក់ៗមានតម្លៃ : - តម្លៃផ្ទាល់ខ្លួន - តម្លៃគ្រួសារ - តម្លៃស្មារតីឬសីលតម្លៃ - តម្លៃការងារ - តម្លៃវប្បធម៌ - តម្លៃសង្គមនិងសង្គមធម៌
មនុស្សម្នាក់ៗមានតម្លៃ :
See less– តម្លៃផ្ទាល់ខ្លួន
– តម្លៃគ្រួសារ
– តម្លៃស្មារតីឬសីលតម្លៃ
– តម្លៃការងារ
– តម្លៃវប្បធម៌
– តម្លៃសង្គមនិងសង្គមធម៌
តើតម្លៃជាអ្វី ?
តម្លៃ ជាលក្ខណៈនៃអ្វីដែលគេប្រាថ្នា ឬអ្វីដែលគួរឱ្យចង់បាន។
តម្លៃ ជាលក្ខណៈនៃអ្វីដែលគេប្រាថ្នា ឬអ្វីដែលគួរឱ្យចង់បាន។
See lessតើគេសង្កេតឃើញ តម្លៃស្ដែងចេញឡើងតាមរយៈអ្វី ?
គេសង្កេតឃើញ តម្លៃស្ដែងចេញឡើងតាមរយៈអំពើរបស់មនុស្ស។
គេសង្កេតឃើញ តម្លៃស្ដែងចេញឡើងតាមរយៈអំពើរបស់មនុស្ស។
See lessតើមានទិដ្ឋភាពប៉ុន្មានក្នុងការឱ្យតម្លៃចំពោះការជ្រើសរើស? អ្វីខ្លះ ?
មានទិដ្ឋភាពពីរ ក្នុងការឱ្យតម្លៃចំពោះការជ្រើសរើស គឺការចេះស្រឡាញ់និងការចេះឱ្យតម្លៃទៅលើអ្វីដែលខ្លួនបានជ្រើសរើសយក។
មានទិដ្ឋភាពពីរ ក្នុងការឱ្យតម្លៃចំពោះការជ្រើសរើស គឺការចេះស្រឡាញ់និងការចេះឱ្យតម្លៃទៅលើអ្វីដែលខ្លួនបានជ្រើសរើសយក។
See lessតើឥរិយាបថដូចម្ដេចខ្លះដែលបង្ហាញថា យើងឱ្យតម្លៃលើការងារ? ចូរពន្យល់ដោយផ្សារភ្ជាប់ជាមួយតម្លៃផ្ទាល់ខ្លួនរបស់ប្អូនទៅនឹងឥរិយាបថការងារទាំងនោះ។
ឥរិយាបទដែលបង្ហាញពីការឱ្យតម្លៃលើការងារស្តែងចេញតាមសកម្មភាពមួយចំនួនដូចជា • ការចេះជួយគ្នាក្នុងការធ្វើការងារ៖ ការធ្វើការមិនមើលបំណាំការងារគ្នា មិនមានភាពច្រណែន មានសាមគ្គីក្រុម ធ្វើបុគ្គលសកម្មក្នុងក្រុម និងជាគម្រូល្អសម្រាប់ក្រុម។ • ការយល់ពីភាពខុសគ្នារបស់សមាជិកក្រុម៖ ដោយសារមនុស្សម្នាក់ៗមានសាវតា និងបទពិសោធន៍ផRead more
ឥរិយាបទដែលបង្ហាញពីការឱ្យតម្លៃលើការងារស្តែងចេញតាមសកម្មភាពមួយចំនួនដូចជា
See less• ការចេះជួយគ្នាក្នុងការធ្វើការងារ៖ ការធ្វើការមិនមើលបំណាំការងារគ្នា មិនមានភាពច្រណែន មានសាមគ្គីក្រុម ធ្វើបុគ្គលសកម្មក្នុងក្រុម និងជាគម្រូល្អសម្រាប់ក្រុម។
• ការយល់ពីភាពខុសគ្នារបស់សមាជិកក្រុម៖ ដោយសារមនុស្សម្នាក់ៗមានសាវតា និងបទពិសោធន៍ផ្សេងៗគ្នាដែលជាហេតុធ្វើឲ្យការគិតមានភាពខុសប្លែកគ្នា ដូចនេះការរៀនយល់ពីគ្នានឹងអាចជួយក្នុងការបញ្ជៀសជម្លោះ។
• ភាពមានចំណេះដឹងក្នុងការដោះស្រាយបញ្ហា៖ ការអភិវឌ្ឍខ្លួនដោយការអានសៀវភៅចំណេះដឹងទូទៅ ការរៀនជំនាញទន់បន្ថែម ការស្តាប់ព័ត៌មាន ការរៀនចេះគិតគូរពិចារណារកហេតុនិងផល ដឹងអ្វីខុសអ្វីត្រូវ នាំឲ្យកើតជាពុទ្ធិក្នុងការគិត ការដោះស្រាយបញ្ហាប្រកបដោយបញ្ញាញាណដែលប្រកបដោយចក្ខុវិស័យ។
• ការចេះស្រឡាញ់គ្នាជាបងជាប្អូន៖ ការរាប់អានមិត្តរួមការងារដូចបងនិងប្អូនគឺជាតម្លៃនៃការធ្វើការរបស់យើង ដែលភាពជាបងជាប្អូននេះធ្វើឲ្យយើងអាចនិយាយដោយភាពស្មោះត្រង់នឹងគ្នានៅពេលដែលមានបញ្ហាអ្វីកើតឡើង។ ទាំងនេះគឺជាតម្លៃឥរិយាបថនៃការធ្វើការរបស់ខ្ញុំ។
តើសកម្មភាពដែលនីតាអនុវត្តខាងលើ បានបង្ហាញពីតម្លៃអ្វីនៅក្នុងជីវិតប្រចាំថ្ងៃរបស់នីតា?
គ. តម្លៃផ្ទាល់ខ្លួន
គ. តម្លៃផ្ទាល់ខ្លួន
See lessការថែរក្សានិងការអភិរក្សកេរដំណែលវប្បធម៌ ទំនៀមទម្លាប់ប្រពៃណី ពិធីរៀបអាពាហ៍ពិពាហ៍គឺជាតម្លៃ………….។
តម្លៃវប្បធម៌
តម្លៃវប្បធម៌
See less