Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
គេថា “វិទ្យាសាស្ត្រជាអាវុធមុខពីរ” ចូរពន្យល់។
វិទ្យាសាស្ត្រជាអាវុធមុខពីរ មានន័យថា វាបានជួយផ្ដល់ ឬជួយសម្រួលដល់មនុស្ស និងធ្វើឱ្យសង្គមមនុស្សរីកចម្រើនដោយទទួលបានប្រណីតភាព សុខុមាលភាព ផាសុកភាពជាច្រើនប្រការ ប៉ុន្ដែវាក៏បានធ្វើឱ្យសង្គមមនុស្សជួបបញ្ហាស្មុគស្មាញជាច្រើនវិញដែរ។ ការពិតវិទ្យាសាស្ត្រមិនមែនអាក្រក់ ឬផ្ដល់ផលអវិជ្ជមាននោះទេ ប៉ុន្ដែអ្វីដែលអវិជ្ជមាន ឬកRead more
វិទ្យាសាស្ត្រជាអាវុធមុខពីរ មានន័យថា វាបានជួយផ្ដល់ ឬជួយសម្រួលដល់មនុស្ស និងធ្វើឱ្យសង្គមមនុស្សរីកចម្រើនដោយទទួលបានប្រណីតភាព សុខុមាលភាព ផាសុកភាពជាច្រើនប្រការ ប៉ុន្ដែវាក៏បានធ្វើឱ្យសង្គមមនុស្សជួបបញ្ហាស្មុគស្មាញជាច្រើនវិញដែរ។ ការពិតវិទ្យាសាស្ត្រមិនមែនអាក្រក់ ឬផ្ដល់ផលអវិជ្ជមាននោះទេ ប៉ុន្ដែអ្វីដែលអវិជ្ជមាន ឬកំហុសឆ្គងនោះគឺ មនុស្សខ្លះយកវិទ្យាសាស្ត្រទៅប្រើក្នុងផ្លូវអាក្រក់ ផ្លូវអសីលធម៌។
See lessតើមនោគមវិជ្ជាសង្គមអាចមានលក្ខណៈផ្ទុយពីលទ្ធិសាសនានៃសង្គមនោះបានដែរ ឬទេ? ព្រោះអ្វី?
មនោគមវិជ្ជាសង្គមមិនអាចមានលក្ខណៈផ្ទុយពីលទ្ធិសាសនានៃសង្គមនោះបានទេ ប្រសិនបើវាមានលក្ខណៈផ្ទុយគ្នា នោះវានឹងនាំឱ្យមានការមិនចុះសម្រុងគ្នា រវាងអ្នកដឹកនាំសង្គមនិងប្រជាពលរដ្ឋ ហើយអាចឈានទៅដល់ការរំលាយសង្គមនោះបាន ព្រោះសាសនាគឺជាផ្នែកមួយនៃវប្បធម៌របស់មនុស្សដែលរស់នៅលើលោកយើងនេះតាំងពីច្រើនសតវត្សមកហើយ។
មនោគមវិជ្ជាសង្គមមិនអាចមានលក្ខណៈផ្ទុយពីលទ្ធិសាសនានៃសង្គមនោះបានទេ ប្រសិនបើវាមានលក្ខណៈផ្ទុយគ្នា នោះវានឹងនាំឱ្យមានការមិនចុះសម្រុងគ្នា រវាងអ្នកដឹកនាំសង្គមនិងប្រជាពលរដ្ឋ ហើយអាចឈានទៅដល់ការរំលាយសង្គមនោះបាន ព្រោះសាសនាគឺជាផ្នែកមួយនៃវប្បធម៌របស់មនុស្សដែលរស់នៅលើលោកយើងនេះតាំងពីច្រើនសតវត្សមកហើយ។
See lessតើអ្នកណាជាអ្នកបញ្ចូលពាក្យមនោគមវិជ្ជាទៅក្នុងបដិវត្តន៍វិទ្យាសាស្ត្រ?
ក. លោកដឺត្រេស៊ី
ក. លោកដឺត្រេស៊ី
See lessតើសាសនាណាដែលមានប្រជាជនគោរពច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា?
គ . ព្រះពុទ្ធសាសនា
គ . ព្រះពុទ្ធសាសនា
See lessតើអ្នកបួសក្នុងសាសនាតៅ ត្រូវបានហាមឃាត់មិនឱ្យធ្វើអ្វីខ្លះ?
អ្នកបួសក្នុងសាសនាតៅ ត្រូវបានហាមឃាត់មិនឱ្យសម្លាប់ជីវិតមនុស្សសត្វ មិនបរិភោគសាច់ មិនផឹកស្រា មិននិយាយភូតកុហក មិនលួចទ្រព្យសម្បត្តិអ្នកដទៃ មិនលួចប្រពន្ធកូនគេ ហើយអ្នកបួសមិនអនុញ្ញាតឱ្យរៀបការទេ។
អ្នកបួសក្នុងសាសនាតៅ ត្រូវបានហាមឃាត់មិនឱ្យសម្លាប់ជីវិតមនុស្សសត្វ មិនបរិភោគសាច់ មិនផឹកស្រា មិននិយាយភូតកុហក មិនលួចទ្រព្យសម្បត្តិអ្នកដទៃ មិនលួចប្រពន្ធកូនគេ ហើយអ្នកបួសមិនអនុញ្ញាតឱ្យរៀបការទេ។
See lessតើសាសនាតៅបានអប់រំអ្វីខ្លះដល់ប្អូន?
សាសនាតៅបានអប់រំដូចជា - ឱ្យចេះស្គាល់ខ្លួនឯង - ឱ្យធ្វើជាមនុស្សខ្ជាប់ខ្ជួន - ឱ្យចេះអត់ធ្មត់ - ឱ្យចេះធ្វើអំពើល្អទៅលើមនុស្សគ្រប់គ្នា
សាសនាតៅបានអប់រំដូចជា
See less– ឱ្យចេះស្គាល់ខ្លួនឯង
– ឱ្យធ្វើជាមនុស្សខ្ជាប់ខ្ជួន
– ឱ្យចេះអត់ធ្មត់
– ឱ្យចេះធ្វើអំពើល្អទៅលើមនុស្សគ្រប់គ្នា
តើនៅក្នុងសាសនាតៅ គេគោរពប្រតិបត្តិតាមគម្ពីរអ្វី?
នៅក្នុងសាសនាតៅ គេគោរពប្រតិបត្តិតាមគម្ពីរតៅតេជិញ។
នៅក្នុងសាសនាតៅ គេគោរពប្រតិបត្តិតាមគម្ពីរតៅតេជិញ។
See lessចូររៀបរាប់ពីក្រុមមេដឹងនាំសាសនាតៅទាំងអស់។
ក្រុមមេដឹងនាំសាសនាតៅមាន - គ្រហស្ថហៅថា ស៊ីកុង ជាបុរសដែលបានរៀបអាពាហ៍ពិពាហ៍និងមានគ្រួសារ ហើយជាអ្នកដែលរស់នៅក្បែរវត្ដ អារាម - ដូនជីហៅថា តៅគូ - អ្នកបួស ឬសង្ឃហៅថា តៅជី ដែលនៅលីវមិនធ្លាប់បានរៀបការហើយបានសម្រេចចិត្តមករស់នៅក្នុងវត្តជាក្រុមបព្វជិត។
ក្រុមមេដឹងនាំសាសនាតៅមាន
See less– គ្រហស្ថហៅថា ស៊ីកុង ជាបុរសដែលបានរៀបអាពាហ៍ពិពាហ៍និងមានគ្រួសារ ហើយជាអ្នកដែលរស់នៅក្បែរវត្ដ អារាម
– ដូនជីហៅថា តៅគូ
– អ្នកបួស ឬសង្ឃហៅថា តៅជី ដែលនៅលីវមិនធ្លាប់បានរៀបការហើយបានសម្រេចចិត្តមករស់នៅក្នុងវត្តជាក្រុមបព្វជិត។
តើការអប់រំទូន្មាន ប្រៀនប្រដៅក្នុងសាសនាតៅមានអ្វីខ្លះ?
ការអប់រំទូន្មាន ប្រៀនប្រដៅក្នុងសាសនាតៅមាន៖ - អ្នកណាស្គាល់អ្នកដទៃ អ្នកនោះជាបណ្ឌិត តែអ្នកណាស្គាល់ខ្លួនឯង អ្នកនោះជាអ្នកភ្ញាក់រលឹកហើយ - អ្នកណាឈ្នះអ្នកដទៃ អ្នកនោះជាមនុស្សពូកែ តែអ្នកណាឈ្នះខ្លួនឯង អ្នកនោះជាមនុស្សមានតេជះ - អ្នកណាស្គាល់ប្រមាណ អ្នកនោះជាមនុស្សខ្ជាប់ខ្ជួន - អ្នកណា កាលបើស្លាប់ហើយ នៅមានគេរំលឹកដល់Read more
ការអប់រំទូន្មាន ប្រៀនប្រដៅក្នុងសាសនាតៅមាន៖
See less– អ្នកណាស្គាល់អ្នកដទៃ អ្នកនោះជាបណ្ឌិត តែអ្នកណាស្គាល់ខ្លួនឯង អ្នកនោះជាអ្នកភ្ញាក់រលឹកហើយ
– អ្នកណាឈ្នះអ្នកដទៃ អ្នកនោះជាមនុស្សពូកែ តែអ្នកណាឈ្នះខ្លួនឯង អ្នកនោះជាមនុស្សមានតេជះ
– អ្នកណាស្គាល់ប្រមាណ អ្នកនោះជាមនុស្សខ្ជាប់ខ្ជួន
– អ្នកណា កាលបើស្លាប់ហើយ នៅមានគេរំលឹកដល់ អ្នកនោះឈ្មោះថា គង់នៅឋិតឋេរ រហូតដល់អាយុមេឃដី
– មិនមានបាបអ្វីធ្ងន់ធ្ងរស្នើនឹងបណ្ដោយខ្លួន ឱ្យធ្លាក់ទៅតាមសេចក្ដីប្រាថ្នាក្ដៅក្រហាយ មិនមានទុក្ខធ្វីធំជាងសេចក្ដីមិនសន្ដោស មិនមានវិបត្តិអ្វី អំណាចខ្លាំងក្រៃលែងជាងសេចក្ដីលោភ
– គប្បីធ្វើល្អ តបចំពោះអ្នកធ្វើល្អក្ដី ឬអ្នកដែលធ្វើអាក្រក់ក្ដី
តើតៅមានអំណាចដូចម្ដេច?
តៅមានអំណាចគ្រប់យ៉ាងដូចជា មានអំណាចបង្គាប់ឱ្យកើតមានរដូវកាល ឱ្យមានទឹកឡើង ទឹកស្រក ទឹកហូរ ឱ្យមានក្តៅ មានត្រជាក់ មានភ្នំខ្ពស់ ជ្រោះជ្រៅ សត្វដើរលើដី ហើរលើអាកាសបានក៏ព្រោះតែតៅ។
តៅមានអំណាចគ្រប់យ៉ាងដូចជា មានអំណាចបង្គាប់ឱ្យកើតមានរដូវកាល ឱ្យមានទឹកឡើង ទឹកស្រក ទឹកហូរ ឱ្យមានក្តៅ មានត្រជាក់ មានភ្នំខ្ពស់ ជ្រោះជ្រៅ សត្វដើរលើដី ហើរលើអាកាសបានក៏ព្រោះតែតៅ។
See less