Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
ចូរប្អូនលើឧទាហរណ៍មួយដែលបញ្ជាក់បង្ហាញពីការប្រើប្រាស់វិទ្យាសាស្ត្រគ្មានសាសនាចូលរួម។
ការប្រើប្រាស់វិទ្យាសាស្ត្រគ្មានសាសនាចូលរួម គឺការផលិតថ្នាំសម្លាប់កណ្ដុរ។ អ្នកវិទ្យាសាស្ត្រខិតខំស្រាវជ្រាវរករូបមន្ដ ដើម្បីផលិតជាថ្នាំម្យ៉ាងសម្រាប់សម្លាប់សត្វកណ្ដុរ ដែលវាជាពពួកសត្វចង្រៃបំផ្លាញដំណាំ ឬសំភារៈប្រើប្រាស់ផ្សេងៗ។ ក៏ប៉ុន្ដែមនុស្សមួយចំនួនដែលមិនទទួលការអប់រំ ឬការប្រៀនប្រដៅពីសាសនា បានយកថ្នាំនេះ ទៅRead more
ការប្រើប្រាស់វិទ្យាសាស្ត្រគ្មានសាសនាចូលរួម គឺការផលិតថ្នាំសម្លាប់កណ្ដុរ។ អ្នកវិទ្យាសាស្ត្រខិតខំស្រាវជ្រាវរករូបមន្ដ ដើម្បីផលិតជាថ្នាំម្យ៉ាងសម្រាប់សម្លាប់សត្វកណ្ដុរ ដែលវាជាពពួកសត្វចង្រៃបំផ្លាញដំណាំ ឬសំភារៈប្រើប្រាស់ផ្សេងៗ។ ក៏ប៉ុន្ដែមនុស្សមួយចំនួនដែលមិនទទួលការអប់រំ ឬការប្រៀនប្រដៅពីសាសនា បានយកថ្នាំនេះ ទៅប្រើសម្រាប់សម្លាប់មនុស្សជាដើម។
See lessតើមនោគមវិជ្ជា បានជួយសង្គមដូចម្ដេចខ្លះ?
មនោគមវិជ្ជា បានធ្វើឱ្យរបបសង្គមផ្លាស់ប្ដូរជា បន្ដបន្ទាប់។ ក្នុងសង្គមនីមួយៗ អ្នកដឹងនាំតែងតែខិតខំរិះរកមធ្យោបាយផ្សេងៗ ដើម្បីដឹកនាំសង្គមរបស់ខ្លួនឆ្ពោះទៅរកសេចក្ដីសុខ និងវឌ្ឍភាព។
មនោគមវិជ្ជា បានធ្វើឱ្យរបបសង្គមផ្លាស់ប្ដូរជា បន្ដបន្ទាប់។ ក្នុងសង្គមនីមួយៗ អ្នកដឹងនាំតែងតែខិតខំរិះរកមធ្យោបាយផ្សេងៗ ដើម្បីដឹកនាំសង្គមរបស់ខ្លួនឆ្ពោះទៅរកសេចក្ដីសុខ និងវឌ្ឍភាព។
See lessប្រសិនបើ សង្គមមួយគ្មានការអធ្យាស្រ័យ និងការគោរព តើវានឹងមានរឿងអ្វីកើតឡើង?
ប្រសិនបើ សង្គមមួយគ្មានការអធ្យាស្រ័យ និងការគោរព នោះវានឹងនាំឱ្យកើតមានការរើសអើង ការចំអក ឬការស្អប់ខ្ពើម ហើយវាក៏អាចបង្កើតឱ្យមានសង្គ្រាមផ្នែកសាសនាផងដែរ ដែលជាហេតុធ្វើឱ្យបាត់បង់សន្ដិភាពនិងភាពស្ងប់ស្ងៀមរបស់សង្គមនិងប្រទេស។
ប្រសិនបើ សង្គមមួយគ្មានការអធ្យាស្រ័យ និងការគោរព នោះវានឹងនាំឱ្យកើតមានការរើសអើង ការចំអក ឬការស្អប់ខ្ពើម ហើយវាក៏អាចបង្កើតឱ្យមានសង្គ្រាមផ្នែកសាសនាផងដែរ ដែលជាហេតុធ្វើឱ្យបាត់បង់សន្ដិភាពនិងភាពស្ងប់ស្ងៀមរបស់សង្គមនិងប្រទេស។
See lessក្រៅពីការអប់រំទ្រឹស្ដី និងការប្រតិបត្តិសាសនា តើសាសនាបានអប់រំអ្វីខ្លះដល់សាសនិករបស់ខ្លួន?
ក្រៅពីការអប់រំទ្រឹស្ដី និងការប្រតិបត្តិសាសនា សាសនាបានអប់រំសាសនិកបន្ថែមទៀតដូចជា - អប់រំឱ្យសាសនិកមានការយកចិត្តទុកដាក់ជួយថែរក្សាបរិស្ថានធម្មជាតិ - ការទប់ស្កាត់នៃការរីករាលដាលនៃជម្ងឺគ្រប់ប្រភេទ គ្រោះទុរភិក្ស និងអំពើអយុត្តិធម៌ - ព្រមទាំងគិតគូរដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការអប់រំ
ក្រៅពីការអប់រំទ្រឹស្ដី និងការប្រតិបត្តិសាសនា សាសនាបានអប់រំសាសនិកបន្ថែមទៀតដូចជា
See less– អប់រំឱ្យសាសនិកមានការយកចិត្តទុកដាក់ជួយថែរក្សាបរិស្ថានធម្មជាតិ
– ការទប់ស្កាត់នៃការរីករាលដាលនៃជម្ងឺគ្រប់ប្រភេទ គ្រោះទុរភិក្ស និងអំពើអយុត្តិធម៌
– ព្រមទាំងគិតគូរដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការអប់រំ
តើវិទ្យាសាស្ត្រនិងសាសនាមានទំនាក់ទំនងគ្នាដូចម្ដេច?
ទំនាក់ទំនងវិទ្យាសាស្ត្រនិងសាសនាគឺ - ប្រសិនបើមិនមានសាសនាចូលរួមជាមួយវិទ្យាសាស្ត្រទេ នោះនឹងក្លាយទៅជាវិទ្យាសាស្ត្របំផ្លាញមនុស្សជាតិ ធ្វើឱ្យមនុស្សមានមហិច្ឆតា លោភលន់ពុំចេះចប់ក្នុងការបម្រើតែផលប្រយោជន៍ខ្លួនឯង និងបង្កើតឱ្យមានជម្លោះរវាងមនុស្សផងគ្នានិងធ្វើឱ្យសង្គមមនុស្សមានភាពអន្តរាយ។ - ប្រសិនបើសាសនាគ្មានវិទ្យាRead more
ទំនាក់ទំនងវិទ្យាសាស្ត្រនិងសាសនាគឺ
See less– ប្រសិនបើមិនមានសាសនាចូលរួមជាមួយវិទ្យាសាស្ត្រទេ នោះនឹងក្លាយទៅជាវិទ្យាសាស្ត្របំផ្លាញមនុស្សជាតិ ធ្វើឱ្យមនុស្សមានមហិច្ឆតា លោភលន់ពុំចេះចប់ក្នុងការបម្រើតែផលប្រយោជន៍ខ្លួនឯង និងបង្កើតឱ្យមានជម្លោះរវាងមនុស្សផងគ្នានិងធ្វើឱ្យសង្គមមនុស្សមានភាពអន្តរាយ។
– ប្រសិនបើសាសនាគ្មានវិទ្យាសាស្ត្រវិញនោះនឹងធ្វើឱ្យមានភាពងងឹត សង្គមមនុស្សនឹងក្លាយទៅជាសង្គមបុព្វកាល គ្មានការរីកចម្រើននិងគ្មានការអភិវឌ្ឍ។
ដូច្នេះ វិទ្យាសាស្ត្រដែលមានការទាក់ទងជិតស្និទ្ធជាមួយសាសនា ឬសហការដើរទន្ទឹមជាមួយសាសនា នោះមនុស្សជាតិនឹងរស់នៅប្រកបដោយភាពសុខសាន្ដ សុខដុមរមនា គ្មានការគំរាមកំហែង គ្មានការជិះជាន់កេងប្រវ័ញ្ចរវាងមនុស្សផងគ្នា។ សាសនាអប់រំស្នារតីមនុស្សឱ្យមានចិត្តមេត្តា ករុណា ដឹងនាំមនុស្សឱ្យរស់នៅក្នុងសុខសន្ដិភាពនិងសុភមង្គលផ្លូវចិត្ត ចំណែកវិទ្យាសាស្ត្រជាអ្នកផលិតសម្ភារៈដែលមានប្រយោជន៍សម្រាប់បម្រើសេចក្ដីត្រូវការរបស់មនុស្ស។
តើសាសនា និងមនោគមវិជ្ជាមានទំនាក់ទំនងគ្នាដូចម្ដេច?
ទំនាក់ទំនងរវាងសាសនា និងមនោគមវិជ្ជា គឺជានយោបាយមួយ ដែលធ្វើឱ្យរបបសង្គមផ្លាស់ប្ដូរ ដែលអ្នកដឹកនាំរដ្ឋនីមួយៗ ខិតខំប្រឹងប្រែងដឹកនាំសង្គមរបស់ខ្លួន ឆ្ពោះទៅរកសេចក្ដីសុខ និងវឌ្ឍនភាព។ ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏គេមិនអាចមើលរំលងសាសនាបានឡើយ ព្រោះសាសនាក៏ជាលទ្ធិមួយដែលប្រជាពលរដ្ឋបានគោរព ពីមួយជំនាន់ទៅមួRead more
ទំនាក់ទំនងរវាងសាសនា និងមនោគមវិជ្ជា គឺជានយោបាយមួយ ដែលធ្វើឱ្យរបបសង្គមផ្លាស់ប្ដូរ ដែលអ្នកដឹកនាំរដ្ឋនីមួយៗ ខិតខំប្រឹងប្រែងដឹកនាំសង្គមរបស់ខ្លួន ឆ្ពោះទៅរកសេចក្ដីសុខ និងវឌ្ឍនភាព។ ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏គេមិនអាចមើលរំលងសាសនាបានឡើយ ព្រោះសាសនាក៏ជាលទ្ធិមួយដែលប្រជាពលរដ្ឋបានគោរព ពីមួយជំនាន់ទៅមួយជំនាន់។ ប៉ុន្ដែ ប្រសិនបើមនោគមន៍វិជ្ជាសង្គមផ្ទុយពីលទ្ធិសាសនារបស់សង្គមនោះ នឹងនាំឱ្យមានការមិនចុះសម្រុងគ្នារវាងអ្នកដឹកនាំសង្គម និងប្រជាពលរដ្ឋ ហើយក៏ឈានដល់ការរំលាយសង្គមនោះបានដែរ។ ដូច្នេះ មនោគមវិជ្ជាត្រូវតែប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការកំណត់គោលគំនិតរបស់ខ្លួនឱ្យបានច្បាស់លាស់នៅក្នុងផ្នែកនៃជំនឿសាសនារបស់សង្គម។
See lessតើមនោគមវិជ្ជាជាអ្វី?
មនោគមវិជ្ជាជាសំណុំនៃគំនិត ជាសំណុំនៃជំនឿ ជាយោបល ដែលស្ថិតនៅក្នុងលក្ខណៈជាទ្រឹស្ដីនយោបាយ ដែលបានស្ដែងឡើងជាលក្ខណៈទាក់ទាញឱ្យមានចំណាប់អារម្មណ៍ ហើយជំរុញឱ្យធ្វើសកម្មភាពដើម្បីបំពេញតាមសេចក្ដីត្រូវការដែលជាគោលបំណងរបស់ក្រុមមនុស្ស សហគមន៍ វណ្ណៈ ឬគណបក្សនយោបាយ។
មនោគមវិជ្ជាជាសំណុំនៃគំនិត ជាសំណុំនៃជំនឿ ជាយោបល ដែលស្ថិតនៅក្នុងលក្ខណៈជាទ្រឹស្ដីនយោបាយ ដែលបានស្ដែងឡើងជាលក្ខណៈទាក់ទាញឱ្យមានចំណាប់អារម្មណ៍ ហើយជំរុញឱ្យធ្វើសកម្មភាពដើម្បីបំពេញតាមសេចក្ដីត្រូវការដែលជាគោលបំណងរបស់ក្រុមមនុស្ស សហគមន៍ វណ្ណៈ ឬគណបក្សនយោបាយ។
See lessដើម្បីអប់រំមនុស្សឱ្យមានគំនិត ចេះអធ្យាស្រ័យ និងគោរពគ្នា តើគេត្រូវធ្វើដូចម្ដេច?
ដើម្បីអប់រំមនុស្សឱ្យមានគំនិត ចេះអធ្យាស្រ័យ និងគោរពគ្នា គេត្រូវអនុវត្តដោយប្រើចិត្តស្លូតបូត មានអំណត់អត់ធន់ អធ្យាស្រ័យ និងទុកឱកាសក្នុងការបង្កើតបរិយាកាសដ៏ស្និតស្នាល ប្រកប ដោយចិត្តសន្ដិភាពនិងភាពសុខដុម។
ដើម្បីអប់រំមនុស្សឱ្យមានគំនិត ចេះអធ្យាស្រ័យ និងគោរពគ្នា គេត្រូវអនុវត្តដោយប្រើចិត្តស្លូតបូត មានអំណត់អត់ធន់ អធ្យាស្រ័យ និងទុកឱកាសក្នុងការបង្កើតបរិយាកាសដ៏ស្និតស្នាល ប្រកប ដោយចិត្តសន្ដិភាពនិងភាពសុខដុម។
See lessតើសង្គមពហុសាសនាមានន័យដូចម្ដេច?
សង្គមពហុសាសនាមានន័យថាជាសង្គមមួយដែលមានសាសនាច្រើន ឬសង្គមមួយដែលប្រជាពលរដ្ឋមានសិទ្ធគោរពប្រតិបត្តិសាសនាផ្សេងៗគ្នាបាន។
សង្គមពហុសាសនាមានន័យថាជាសង្គមមួយដែលមានសាសនាច្រើន ឬសង្គមមួយដែលប្រជាពលរដ្ឋមានសិទ្ធគោរពប្រតិបត្តិសាសនាផ្សេងៗគ្នាបាន។
See lessដើម្បីលើកកម្ពស់ការអប់រំផ្នែកសាសនា តើអ្នកកាន់សាសនាទាំងឡាយ គួរតែធ្វើដូចម្ដេច?
ដើម្បីលើកកម្ពស់ការអប់រំផ្នែកសាសនា អ្នកកាន់សាសនាទាំងឡាយ - គួរតែមានគំនិតរួបរួមនិងមានកិច្ចសហប្រតិបត្តិការជាមួយគ្នា - គួរតែធ្វើការអប់រំតាមរយៈការទេសនា - ការផ្សព្វផ្សាយសាសនារបស់ខ្លួនក្នុងការស្រាយបំភ្លឺឱ្យបានស៊ីជម្រៅទៅក្នុងធម្មជាតិ - ត្រូវស្គាល់ឱ្យកាន់តែច្បាស់ពីតម្លៃស្មារតី - គួរតែកាត់បន្ថយរាល់ចំណុចតានតឹងនRead more
ដើម្បីលើកកម្ពស់ការអប់រំផ្នែកសាសនា អ្នកកាន់សាសនាទាំងឡាយ
See less– គួរតែមានគំនិតរួបរួមនិងមានកិច្ចសហប្រតិបត្តិការជាមួយគ្នា
– គួរតែធ្វើការអប់រំតាមរយៈការទេសនា
– ការផ្សព្វផ្សាយសាសនារបស់ខ្លួនក្នុងការស្រាយបំភ្លឺឱ្យបានស៊ីជម្រៅទៅក្នុងធម្មជាតិ
– ត្រូវស្គាល់ឱ្យកាន់តែច្បាស់ពីតម្លៃស្មារតី
– គួរតែកាត់បន្ថយរាល់ចំណុចតានតឹងនៃការប្រកាន់គំនិតជ្រុលនិយម