Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើសាសនាតៅបានអប់រំអ្វីខ្លះដល់ប្អូន?
សាសនាតៅបានអប់រំដូចជា - ឱ្យចេះស្គាល់ខ្លួនឯង - ឱ្យធ្វើជាមនុស្សខ្ជាប់ខ្ជួន - ឱ្យចេះអត់ធ្មត់ - ឱ្យចេះធ្វើអំពើល្អទៅលើមនុស្សគ្រប់គ្នា
សាសនាតៅបានអប់រំដូចជា
See less– ឱ្យចេះស្គាល់ខ្លួនឯង
– ឱ្យធ្វើជាមនុស្សខ្ជាប់ខ្ជួន
– ឱ្យចេះអត់ធ្មត់
– ឱ្យចេះធ្វើអំពើល្អទៅលើមនុស្សគ្រប់គ្នា
តើនៅក្នុងសាសនាតៅ គេគោរពប្រតិបត្តិតាមគម្ពីរអ្វី?
នៅក្នុងសាសនាតៅ គេគោរពប្រតិបត្តិតាមគម្ពីរតៅតេជិញ។
នៅក្នុងសាសនាតៅ គេគោរពប្រតិបត្តិតាមគម្ពីរតៅតេជិញ។
See lessចូររៀបរាប់ពីក្រុមមេដឹងនាំសាសនាតៅទាំងអស់។
ក្រុមមេដឹងនាំសាសនាតៅមាន - គ្រហស្ថហៅថា ស៊ីកុង ជាបុរសដែលបានរៀបអាពាហ៍ពិពាហ៍និងមានគ្រួសារ ហើយជាអ្នកដែលរស់នៅក្បែរវត្ដ អារាម - ដូនជីហៅថា តៅគូ - អ្នកបួស ឬសង្ឃហៅថា តៅជី ដែលនៅលីវមិនធ្លាប់បានរៀបការហើយបានសម្រេចចិត្តមករស់នៅក្នុងវត្តជាក្រុមបព្វជិត។
ក្រុមមេដឹងនាំសាសនាតៅមាន
See less– គ្រហស្ថហៅថា ស៊ីកុង ជាបុរសដែលបានរៀបអាពាហ៍ពិពាហ៍និងមានគ្រួសារ ហើយជាអ្នកដែលរស់នៅក្បែរវត្ដ អារាម
– ដូនជីហៅថា តៅគូ
– អ្នកបួស ឬសង្ឃហៅថា តៅជី ដែលនៅលីវមិនធ្លាប់បានរៀបការហើយបានសម្រេចចិត្តមករស់នៅក្នុងវត្តជាក្រុមបព្វជិត។
តើការអប់រំទូន្មាន ប្រៀនប្រដៅក្នុងសាសនាតៅមានអ្វីខ្លះ?
ការអប់រំទូន្មាន ប្រៀនប្រដៅក្នុងសាសនាតៅមាន៖ - អ្នកណាស្គាល់អ្នកដទៃ អ្នកនោះជាបណ្ឌិត តែអ្នកណាស្គាល់ខ្លួនឯង អ្នកនោះជាអ្នកភ្ញាក់រលឹកហើយ - អ្នកណាឈ្នះអ្នកដទៃ អ្នកនោះជាមនុស្សពូកែ តែអ្នកណាឈ្នះខ្លួនឯង អ្នកនោះជាមនុស្សមានតេជះ - អ្នកណាស្គាល់ប្រមាណ អ្នកនោះជាមនុស្សខ្ជាប់ខ្ជួន - អ្នកណា កាលបើស្លាប់ហើយ នៅមានគេរំលឹកដល់Read more
ការអប់រំទូន្មាន ប្រៀនប្រដៅក្នុងសាសនាតៅមាន៖
See less– អ្នកណាស្គាល់អ្នកដទៃ អ្នកនោះជាបណ្ឌិត តែអ្នកណាស្គាល់ខ្លួនឯង អ្នកនោះជាអ្នកភ្ញាក់រលឹកហើយ
– អ្នកណាឈ្នះអ្នកដទៃ អ្នកនោះជាមនុស្សពូកែ តែអ្នកណាឈ្នះខ្លួនឯង អ្នកនោះជាមនុស្សមានតេជះ
– អ្នកណាស្គាល់ប្រមាណ អ្នកនោះជាមនុស្សខ្ជាប់ខ្ជួន
– អ្នកណា កាលបើស្លាប់ហើយ នៅមានគេរំលឹកដល់ អ្នកនោះឈ្មោះថា គង់នៅឋិតឋេរ រហូតដល់អាយុមេឃដី
– មិនមានបាបអ្វីធ្ងន់ធ្ងរស្នើនឹងបណ្ដោយខ្លួន ឱ្យធ្លាក់ទៅតាមសេចក្ដីប្រាថ្នាក្ដៅក្រហាយ មិនមានទុក្ខធ្វីធំជាងសេចក្ដីមិនសន្ដោស មិនមានវិបត្តិអ្វី អំណាចខ្លាំងក្រៃលែងជាងសេចក្ដីលោភ
– គប្បីធ្វើល្អ តបចំពោះអ្នកធ្វើល្អក្ដី ឬអ្នកដែលធ្វើអាក្រក់ក្ដី
តើតៅមានអំណាចដូចម្ដេច?
តៅមានអំណាចគ្រប់យ៉ាងដូចជា មានអំណាចបង្គាប់ឱ្យកើតមានរដូវកាល ឱ្យមានទឹកឡើង ទឹកស្រក ទឹកហូរ ឱ្យមានក្តៅ មានត្រជាក់ មានភ្នំខ្ពស់ ជ្រោះជ្រៅ សត្វដើរលើដី ហើរលើអាកាសបានក៏ព្រោះតែតៅ។
តៅមានអំណាចគ្រប់យ៉ាងដូចជា មានអំណាចបង្គាប់ឱ្យកើតមានរដូវកាល ឱ្យមានទឹកឡើង ទឹកស្រក ទឹកហូរ ឱ្យមានក្តៅ មានត្រជាក់ មានភ្នំខ្ពស់ ជ្រោះជ្រៅ សត្វដើរលើដី ហើរលើអាកាសបានក៏ព្រោះតែតៅ។
See lessចូររៀបរាប់ពីការកកើតសាសនាតៅ។
ឡៅស៊ឹបានធ្វើការនៅក្នុងរាជធានី ឡយ៉ាង ក្នុងតួនាទីជាអ្នកអភិរក្សឯកសាររបស់រាជវាំងក្នុងសន្ដតិវង្សជូ។ ក្រោយពីបានឃើញការធ្លាក់ចុះនៃសង្គម និងមានអំពើពុករលួយកើតឡើង គាត់មិនពេញចិត្តនឹងអំពើទាំងនេះទេ។ ក្រោយមកក្នុងវ័យចាស់ជរា គាត់ក៏បានសម្រេចចិត្តចេញពីក្រុងទៅរស់នៅម្នាក់ឯងក្នុងឋានៈជាតាបស។ នៅពេលឆ្លងកាត់ទ្វាក្រុង អ្នកយាមRead more
ឡៅស៊ឹបានធ្វើការនៅក្នុងរាជធានី ឡយ៉ាង ក្នុងតួនាទីជាអ្នកអភិរក្សឯកសាររបស់រាជវាំងក្នុងសន្ដតិវង្សជូ។ ក្រោយពីបានឃើញការធ្លាក់ចុះនៃសង្គម និងមានអំពើពុករលួយកើតឡើង គាត់មិនពេញចិត្តនឹងអំពើទាំងនេះទេ។ ក្រោយមកក្នុងវ័យចាស់ជរា គាត់ក៏បានសម្រេចចិត្តចេញពីក្រុងទៅរស់នៅម្នាក់ឯងក្នុងឋានៈជាតាបស។ នៅពេលឆ្លងកាត់ទ្វាក្រុង អ្នកយាមទ្វាស្គាល់គាត់ ក៏បានឱ្យគាត់កត់ត្រាទុកពីគតិបណ្ឌិតខ្លះៗរបស់គាត់។ គាត់ក៏យល់ព្រម ហើយបានសរសេរសៀវភៅមួយដែលគេស្គាល់ថាគម្ពីរតៅតេជិញ។ លទ្ធិតៅបែបសាសនាក៏បានចាប់ផ្ដើមឡើងដោយមានប្រភពឥទ្ធិពលរបស់ឡៅស៊ឺនិងបញ្ញត្តិក្នុងគម្ពីរតៅតេជិញ។
See lessចូររៀបរាប់ពីការចាប់កំណើតរបស់ឡៅស៊ឹ។
យោងតាមរឿងព្រេងមួយដំណាលថា ឡៅស៊ឹ បានចាប់កំណើតនៅពេលម្ដាយរបស់គាត់បានឃើញនិងសរសើផ្កាយមួយដែលបានធ្លាក់ចុះមក។ ថ្ងៃមួយម្ដាយគាត់បានផ្អែកខ្លួនទៅនឹងដើមឈើមួយ ហើយក៏បានផ្ដល់កំណើតមនុស្សម្នាក់មានសក់ពណ៌ស និងទងត្រចៀកវែង។ គាត់បានដាក់ឈ្មោះខ្លួនឯងថា លី និងប្រកាសត្រកូលរបស់ខ្លួនថាអឹ។
យោងតាមរឿងព្រេងមួយដំណាលថា ឡៅស៊ឹ បានចាប់កំណើតនៅពេលម្ដាយរបស់គាត់បានឃើញនិងសរសើផ្កាយមួយដែលបានធ្លាក់ចុះមក។ ថ្ងៃមួយម្ដាយគាត់បានផ្អែកខ្លួនទៅនឹងដើមឈើមួយ ហើយក៏បានផ្ដល់កំណើតមនុស្សម្នាក់មានសក់ពណ៌ស និងទងត្រចៀកវែង។ គាត់បានដាក់ឈ្មោះខ្លួនឯងថា លី និងប្រកាសត្រកូលរបស់ខ្លួនថាអឹ។
See lessតើពាក្យឡៅស៊ឹនៅក្នុងសាសនាតៅមានន័យដូចម្ដេច?
ពាក្យឡៅស៊ឹនៅក្នុងសាសនាតៅមានន័យថាគ្រូចាស់ ឬលោកម្ចាស់។
ពាក្យឡៅស៊ឹនៅក្នុងសាសនាតៅមានន័យថាគ្រូចាស់ ឬលោកម្ចាស់។
See lessតើសាសនាតៅ ជាសាសនារបស់ជនជាតិណា?
សាសនាតៅ ជាសាសនារបស់ប្រជាជនចិន។
សាសនាតៅ ជាសាសនារបស់ប្រជាជនចិន។
See lessតើតៅហ្សិនជានរណា?
តៅហ្សិន ជាសាសនិកតៅនិងសិស្សានុសិស្សរបស់ឡៅស៊ឹដែលមានជំនឿ គោរពប្រតិបត្តិសាសនាតៅ។
តៅហ្សិន ជាសាសនិកតៅនិងសិស្សានុសិស្សរបស់ឡៅស៊ឹដែលមានជំនឿ គោរពប្រតិបត្តិសាសនាតៅ។
See less