Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
ក្រោយពីញៀនថ្នាំ តើអនាគតរបស់ស៊ីថា ក្លាយទៅជាយ៉ាងណា?
ក្រោយពីញៀនថ្នាំ ស៊ីថានឹងបំផ្លាញទ្រព្យសម្បត្តិរបស់គ្រួសារ មិនបានរៀនសូត្រ គ្មានការងារធ្វើ ធ្លាក់ខ្លួនក្រ សង្គមស្អប់ខ្ពើម ងាយឆ្លងរោគ បាត់តម្លៃរបស់ខ្លួន បាត់ភាពម្ចាស់ការ។
ក្រោយពីញៀនថ្នាំ ស៊ីថានឹងបំផ្លាញទ្រព្យសម្បត្តិរបស់គ្រួសារ មិនបានរៀនសូត្រ គ្មានការងារធ្វើ ធ្លាក់ខ្លួនក្រ សង្គមស្អប់ខ្ពើម ងាយឆ្លងរោគ បាត់តម្លៃរបស់ខ្លួន បាត់ភាពម្ចាស់ការ។
See lessសុភក្ដិជាមនុស្សខូច មិនស្ដាប់បង្គាប់ឳពុកម្ដាយ។ គេតែងតែដើរលេងរហូតដល់យប់ជ្រៅ ព្រមទាំងបានប្រើប្រាស់គ្រឿងញៀនទៀត ផង។ តើសុភក្ដិមានអាការៈដូចម្ដេច ក្រោយពីសេពគ្រឿងញៀន?
ក្រោយពីសេពគ្រឿងញៀន សុភក្ដិមានកម្លាំងជាងមុន មិនងងុយដេក មិនឃ្លាន មានអារម្មណ៍រីករាយ កាន់តែក្លានហាន ដែលគាត់គិតថាគ្រឿងញៀនបានជួយបន្ធូរសេចក្ដីទុក្ខសោករបស់ខ្លួន។
ក្រោយពីសេពគ្រឿងញៀន សុភក្ដិមានកម្លាំងជាងមុន មិនងងុយដេក មិនឃ្លាន មានអារម្មណ៍រីករាយ កាន់តែក្លានហាន ដែលគាត់គិតថាគ្រឿងញៀនបានជួយបន្ធូរសេចក្ដីទុក្ខសោករបស់ខ្លួន។
See lessតើសារធាតុមួយណាដែលធ្វើឱ្យផ្លាស់ប្ដូរមុខងារ ដំណើរការនៃ រាង្គកាយ?
គ. គ្រឿងញៀន
គ. គ្រឿងញៀន
See lessតើការចេះអធ្យាស្រ័យ និងគោរពគ្នានៅក្នុងសង្គមពហុសាសនា នាំមកអត្ថប្រយោជន៍អ្វីខ្លះដល់មនុស្ស សង្គមជាតិ និងពិភពលោក?
ចម្លើយ៖(តាមការជាក់ស្ដែងនៃចម្លើយរបស់សិស្ស) ការចេះអធ្យាស្រ័យ និងគោរពគ្នានៅក្នុងសង្គមពហុសាសនា នាំមកអត្ថប្រយោជន៍ដល់មនុស្ស សង្គមជាតិ និងពិភពលោកដូចជា៖ - គ្មានការរើសអើង ការចំអក ឬការស្អប់ខ្ពើមគ្នា - គ្មានសង្គ្រាមផ្នែកសាសនាកើតមានឡើង - មានភាពស្ងប់ស្ងៀមនៅក្នុងសង្គមនិងប្រទេសជាតិទាំងមូល - គ្មានអំពើឃោរឃៅ ការកាប់សRead more
ចម្លើយ៖(តាមការជាក់ស្ដែងនៃចម្លើយរបស់សិស្ស)
See lessការចេះអធ្យាស្រ័យ និងគោរពគ្នានៅក្នុងសង្គមពហុសាសនា នាំមកអត្ថប្រយោជន៍ដល់មនុស្ស សង្គមជាតិ និងពិភពលោកដូចជា៖
– គ្មានការរើសអើង ការចំអក ឬការស្អប់ខ្ពើមគ្នា
– គ្មានសង្គ្រាមផ្នែកសាសនាកើតមានឡើង
– មានភាពស្ងប់ស្ងៀមនៅក្នុងសង្គមនិងប្រទេសជាតិទាំងមូល
– គ្មានអំពើឃោរឃៅ ការកាប់សម្លាប់គ្នា
– សង្គមមានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ
– មនុស្សរស់នៅប្រកបដោយភាពសុខដុមរមនា
– គ្មានវិបត្តិផ្លូវចិត្ត និងផ្លូវកាយ
– ពិភពលោកមានសន្ដិភាព និងការអភិវឌ្ឍ
តើត្រង់ចំណុចណាខ្លះ ដែលបញ្ជាក់ថាការអប់រំរបស់សាសនាពិតជាត្រឹមត្រូវ?
ចំណុចដែលបញ្ជាក់ថាការអប់រំរបស់សាសនាពិតជាត្រឹមត្រូវគឺសាសនានីមួយៗបានអប់រំឱ្យមនុស្សប្រព្រឹត្តអំពើល្អដូចជា - មានចិត្តសន្ដោសប្រណី អាណិតអាសូរ - ចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក - ចេះអត់ឱនឱ្យគ្នា - ចេះជួយគ្នាក្នុងគ្រាមានអាសន្ន - ចេះចែករំលែកទៅកាន់អ្នកក្រក្សត់ - ចិញ្ចឹមជីវិតដោយសុច្ចរិត - មិនលួចទ្រព្យសម្បត្តិអRead more
ចំណុចដែលបញ្ជាក់ថាការអប់រំរបស់សាសនាពិតជាត្រឹមត្រូវគឺសាសនានីមួយៗបានអប់រំឱ្យមនុស្សប្រព្រឹត្តអំពើល្អដូចជា
See less– មានចិត្តសន្ដោសប្រណី អាណិតអាសូរ
– ចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក
– ចេះអត់ឱនឱ្យគ្នា
– ចេះជួយគ្នាក្នុងគ្រាមានអាសន្ន
– ចេះចែករំលែកទៅកាន់អ្នកក្រក្សត់
– ចិញ្ចឹមជីវិតដោយសុច្ចរិត
– មិនលួចទ្រព្យសម្បត្តិអ្នកដទៃ
– មិននិយាយភូតកុហស
– មិនត្រូវឈ្នានីសគ្នា
– មិនត្រូវសម្លាប់សត្វមានជីវិត
– ។ល។
ចូរប្អូនលើឧទាហរណ៍មួយដែលបញ្ជាក់បង្ហាញពីការប្រើប្រាស់វិទ្យាសាស្ត្រគ្មានសាសនាចូលរួម។
ការប្រើប្រាស់វិទ្យាសាស្ត្រគ្មានសាសនាចូលរួម គឺការផលិតថ្នាំសម្លាប់កណ្ដុរ។ អ្នកវិទ្យាសាស្ត្រខិតខំស្រាវជ្រាវរករូបមន្ដ ដើម្បីផលិតជាថ្នាំម្យ៉ាងសម្រាប់សម្លាប់សត្វកណ្ដុរ ដែលវាជាពពួកសត្វចង្រៃបំផ្លាញដំណាំ ឬសំភារៈប្រើប្រាស់ផ្សេងៗ។ ក៏ប៉ុន្ដែមនុស្សមួយចំនួនដែលមិនទទួលការអប់រំ ឬការប្រៀនប្រដៅពីសាសនា បានយកថ្នាំនេះ ទៅRead more
ការប្រើប្រាស់វិទ្យាសាស្ត្រគ្មានសាសនាចូលរួម គឺការផលិតថ្នាំសម្លាប់កណ្ដុរ។ អ្នកវិទ្យាសាស្ត្រខិតខំស្រាវជ្រាវរករូបមន្ដ ដើម្បីផលិតជាថ្នាំម្យ៉ាងសម្រាប់សម្លាប់សត្វកណ្ដុរ ដែលវាជាពពួកសត្វចង្រៃបំផ្លាញដំណាំ ឬសំភារៈប្រើប្រាស់ផ្សេងៗ។ ក៏ប៉ុន្ដែមនុស្សមួយចំនួនដែលមិនទទួលការអប់រំ ឬការប្រៀនប្រដៅពីសាសនា បានយកថ្នាំនេះ ទៅប្រើសម្រាប់សម្លាប់មនុស្សជាដើម។
See lessតើមនោគមវិជ្ជា បានជួយសង្គមដូចម្ដេចខ្លះ?
មនោគមវិជ្ជា បានធ្វើឱ្យរបបសង្គមផ្លាស់ប្ដូរជា បន្ដបន្ទាប់។ ក្នុងសង្គមនីមួយៗ អ្នកដឹងនាំតែងតែខិតខំរិះរកមធ្យោបាយផ្សេងៗ ដើម្បីដឹកនាំសង្គមរបស់ខ្លួនឆ្ពោះទៅរកសេចក្ដីសុខ និងវឌ្ឍភាព។
មនោគមវិជ្ជា បានធ្វើឱ្យរបបសង្គមផ្លាស់ប្ដូរជា បន្ដបន្ទាប់។ ក្នុងសង្គមនីមួយៗ អ្នកដឹងនាំតែងតែខិតខំរិះរកមធ្យោបាយផ្សេងៗ ដើម្បីដឹកនាំសង្គមរបស់ខ្លួនឆ្ពោះទៅរកសេចក្ដីសុខ និងវឌ្ឍភាព។
See lessប្រសិនបើ សង្គមមួយគ្មានការអធ្យាស្រ័យ និងការគោរព តើវានឹងមានរឿងអ្វីកើតឡើង?
ប្រសិនបើ សង្គមមួយគ្មានការអធ្យាស្រ័យ និងការគោរព នោះវានឹងនាំឱ្យកើតមានការរើសអើង ការចំអក ឬការស្អប់ខ្ពើម ហើយវាក៏អាចបង្កើតឱ្យមានសង្គ្រាមផ្នែកសាសនាផងដែរ ដែលជាហេតុធ្វើឱ្យបាត់បង់សន្ដិភាពនិងភាពស្ងប់ស្ងៀមរបស់សង្គមនិងប្រទេស។
ប្រសិនបើ សង្គមមួយគ្មានការអធ្យាស្រ័យ និងការគោរព នោះវានឹងនាំឱ្យកើតមានការរើសអើង ការចំអក ឬការស្អប់ខ្ពើម ហើយវាក៏អាចបង្កើតឱ្យមានសង្គ្រាមផ្នែកសាសនាផងដែរ ដែលជាហេតុធ្វើឱ្យបាត់បង់សន្ដិភាពនិងភាពស្ងប់ស្ងៀមរបស់សង្គមនិងប្រទេស។
See lessក្រៅពីការអប់រំទ្រឹស្ដី និងការប្រតិបត្តិសាសនា តើសាសនាបានអប់រំអ្វីខ្លះដល់សាសនិករបស់ខ្លួន?
ក្រៅពីការអប់រំទ្រឹស្ដី និងការប្រតិបត្តិសាសនា សាសនាបានអប់រំសាសនិកបន្ថែមទៀតដូចជា - អប់រំឱ្យសាសនិកមានការយកចិត្តទុកដាក់ជួយថែរក្សាបរិស្ថានធម្មជាតិ - ការទប់ស្កាត់នៃការរីករាលដាលនៃជម្ងឺគ្រប់ប្រភេទ គ្រោះទុរភិក្ស និងអំពើអយុត្តិធម៌ - ព្រមទាំងគិតគូរដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការអប់រំ
ក្រៅពីការអប់រំទ្រឹស្ដី និងការប្រតិបត្តិសាសនា សាសនាបានអប់រំសាសនិកបន្ថែមទៀតដូចជា
See less– អប់រំឱ្យសាសនិកមានការយកចិត្តទុកដាក់ជួយថែរក្សាបរិស្ថានធម្មជាតិ
– ការទប់ស្កាត់នៃការរីករាលដាលនៃជម្ងឺគ្រប់ប្រភេទ គ្រោះទុរភិក្ស និងអំពើអយុត្តិធម៌
– ព្រមទាំងគិតគូរដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការអប់រំ
តើវិទ្យាសាស្ត្រនិងសាសនាមានទំនាក់ទំនងគ្នាដូចម្ដេច?
ទំនាក់ទំនងវិទ្យាសាស្ត្រនិងសាសនាគឺ - ប្រសិនបើមិនមានសាសនាចូលរួមជាមួយវិទ្យាសាស្ត្រទេ នោះនឹងក្លាយទៅជាវិទ្យាសាស្ត្របំផ្លាញមនុស្សជាតិ ធ្វើឱ្យមនុស្សមានមហិច្ឆតា លោភលន់ពុំចេះចប់ក្នុងការបម្រើតែផលប្រយោជន៍ខ្លួនឯង និងបង្កើតឱ្យមានជម្លោះរវាងមនុស្សផងគ្នានិងធ្វើឱ្យសង្គមមនុស្សមានភាពអន្តរាយ។ - ប្រសិនបើសាសនាគ្មានវិទ្យាRead more
ទំនាក់ទំនងវិទ្យាសាស្ត្រនិងសាសនាគឺ
See less– ប្រសិនបើមិនមានសាសនាចូលរួមជាមួយវិទ្យាសាស្ត្រទេ នោះនឹងក្លាយទៅជាវិទ្យាសាស្ត្របំផ្លាញមនុស្សជាតិ ធ្វើឱ្យមនុស្សមានមហិច្ឆតា លោភលន់ពុំចេះចប់ក្នុងការបម្រើតែផលប្រយោជន៍ខ្លួនឯង និងបង្កើតឱ្យមានជម្លោះរវាងមនុស្សផងគ្នានិងធ្វើឱ្យសង្គមមនុស្សមានភាពអន្តរាយ។
– ប្រសិនបើសាសនាគ្មានវិទ្យាសាស្ត្រវិញនោះនឹងធ្វើឱ្យមានភាពងងឹត សង្គមមនុស្សនឹងក្លាយទៅជាសង្គមបុព្វកាល គ្មានការរីកចម្រើននិងគ្មានការអភិវឌ្ឍ។
ដូច្នេះ វិទ្យាសាស្ត្រដែលមានការទាក់ទងជិតស្និទ្ធជាមួយសាសនា ឬសហការដើរទន្ទឹមជាមួយសាសនា នោះមនុស្សជាតិនឹងរស់នៅប្រកបដោយភាពសុខសាន្ដ សុខដុមរមនា គ្មានការគំរាមកំហែង គ្មានការជិះជាន់កេងប្រវ័ញ្ចរវាងមនុស្សផងគ្នា។ សាសនាអប់រំស្នារតីមនុស្សឱ្យមានចិត្តមេត្តា ករុណា ដឹងនាំមនុស្សឱ្យរស់នៅក្នុងសុខសន្ដិភាពនិងសុភមង្គលផ្លូវចិត្ត ចំណែកវិទ្យាសាស្ត្រជាអ្នកផលិតសម្ភារៈដែលមានប្រយោជន៍សម្រាប់បម្រើសេចក្ដីត្រូវការរបស់មនុស្ស។