Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
ចូរសរសេរពាក្យបន្ថែមដើមជាមួយពាក្យឫសខាងក្រោម៖ពិនិត្យ សុខ លេង ផឹក ទុច្ចរិត អភិវឌ្ឍ ក្រ ស្រែ សមរម្យ
ពាក្យបន្ថែមដើម និង ពាក្យឫស៖ - ការ + ពិនិត្យ > ការពិនិត្យ - សេចក្តី + សុខ > សេចក្តីសុខ - អ្នក + លេង > អ្នកលេង - អ្នក + ផឹក > អ្នកផឹក - ជន + ទុច្ចរិត > ជនទុច្ចរិត - ការ + អភិវឌ្ឍ > ការអភិវឌ្ឍ - អ្នក + ស្រែ > អ្នកស្រែ - ភាព + សមរម្យ > ភាពសមរម្យ។
ពាក្យបន្ថែមដើម និង ពាក្យឫស៖
See less– ការ + ពិនិត្យ > ការពិនិត្យ
– សេចក្តី + សុខ > សេចក្តីសុខ
– អ្នក + លេង > អ្នកលេង
– អ្នក + ផឹក > អ្នកផឹក
– ជន + ទុច្ចរិត > ជនទុច្ចរិត
– ការ + អភិវឌ្ឍ > ការអភិវឌ្ឍ
– អ្នក + ស្រែ > អ្នកស្រែ
– ភាព + សមរម្យ > ភាពសមរម្យ។
តើពាក្យបន្ថែមដើមមានពាក្យអ្វីខ្លះ?
ពាក្យបន្ថែមដើមមាន ៖ ការ សេចក្តី អ្នក ជន ភាព សភាព។
ពាក្យបន្ថែមដើមមាន ៖ ការ សេចក្តី អ្នក ជន ភាព សភាព។
See lessដូចម្តេចដែលហៅថា ពាក្យបន្ថែមដើម?
ពាក្យបន្ថែមដើម គឺជាពាក្យសម្រាប់បន្ថែមមកខាង ដើមនៃពាក្យឫស។
ពាក្យបន្ថែមដើម គឺជាពាក្យសម្រាប់បន្ថែមមកខាង
See lessដើមនៃពាក្យឫស។
ចូរនិយាយពីលក្ខណៈល្ខោននិយាយ។
លក្ខណៈល្ខោននិយាយ៖ • ជាទម្រង់សិល្បៈមួយប្រភេទ ដែលមានប្រភពមកពីអឺរ៉ុប • ល្ខោននិយាយ ច្រើនសម្តែងរឿងសម័យទំនើបទាក់ទងនឹងបញ្ហាវណ្ណៈអ្នកមាន អ្នកក្រ កម្មករ និយោជក ឬរឿងល្បើកផ្សេងៗ • លក្ខណៈសម្គាល់អត្ថបទល្ខោននិយាយ៖ - មានរាយឈ្មោះតួអង្គនៅខាងមុខ - មានពាក្យសម្តីសន្ទនារបស់តួអង្គនៅខាងស្តាំ
លក្ខណៈល្ខោននិយាយ៖
See less• ជាទម្រង់សិល្បៈមួយប្រភេទ ដែលមានប្រភពមកពីអឺរ៉ុប
• ល្ខោននិយាយ ច្រើនសម្តែងរឿងសម័យទំនើបទាក់ទងនឹងបញ្ហាវណ្ណៈអ្នកមាន អ្នកក្រ កម្មករ និយោជក ឬរឿងល្បើកផ្សេងៗ
• លក្ខណៈសម្គាល់អត្ថបទល្ខោននិយាយ៖
– មានរាយឈ្មោះតួអង្គនៅខាងមុខ
– មានពាក្យសម្តីសន្ទនារបស់តួអង្គនៅខាងស្តាំ
តើអត្ថបទដកស្រង់ខាងលើនេះ មានតម្លៃអប់រំដូចម្តេចខ្លះ?
តម្លៃអប់រំក្នុងអត្ថបទដកស្រង់ខាងលើ៖ • មិនឱ្យទាស់ទែងគ្នា • មិនឱ្យនិយាយភូតកុហកអ្នកដទៃ • ត្រូវចេះគិតពិចារណាឱ្យបានត្រឹមត្រូវ មុននឹងធ្វើអ្វីមួយ។
តម្លៃអប់រំក្នុងអត្ថបទដកស្រង់ខាងលើ៖
See less• មិនឱ្យទាស់ទែងគ្នា
• មិនឱ្យនិយាយភូតកុហកអ្នកដទៃ
• ត្រូវចេះគិតពិចារណាឱ្យបានត្រឹមត្រូវ មុននឹងធ្វើអ្វីមួយ។
តើនរណាខ្លះទទួលខុសត្រូវចំពោះមរណភាពរបស់រ៉ូម៉េអូ និងស៊ុលីយែត?
អ្នកទទួលខុសត្រូវចំពោះមរណភាពរបស់រ៉ូម៉េអូ និងស៊ុលីយែតគឺ៖ • គ្រួសាររបស់រ៉ូម៉េអូ (ម៉ុង តេហ្គុយ) និងគ្រួសាររបស់ស៊ុលីយែត (កាប់ ពុយឡែត) ដែលជា សត្រូវសួរពូជនឹងគ្នា បណ្តាលឱ្យអ្នកទាំងពីរត្រូវព្រាត់ប្រាសគ្នារហូតដល់ ស្លាប់ ។ • ព្រះសង្ឃ ឡូរ៉ិន ដែលបានឱ្យថ្នាំទៅនាងស៊ុលីយែតលេបសម្លាប់ខ្លួនមួយរយៈ ធ្វើឱ្យរ៉ូម៉េអូស្មានថRead more
អ្នកទទួលខុសត្រូវចំពោះមរណភាពរបស់រ៉ូម៉េអូ
See lessនិងស៊ុលីយែតគឺ៖
• គ្រួសាររបស់រ៉ូម៉េអូ (ម៉ុង តេហ្គុយ) និងគ្រួសាររបស់ស៊ុលីយែត (កាប់ ពុយឡែត) ដែលជា សត្រូវសួរពូជនឹងគ្នា បណ្តាលឱ្យអ្នកទាំងពីរត្រូវព្រាត់ប្រាសគ្នារហូតដល់
ស្លាប់ ។
• ព្រះសង្ឃ ឡូរ៉ិន ដែលបានឱ្យថ្នាំទៅនាងស៊ុលីយែតលេបសម្លាប់ខ្លួនមួយរយៈ ធ្វើឱ្យរ៉ូម៉េអូស្មានថា នាងស្លាប់មែន ក៏សម្លាប់ខ្លួនតាម។ ឯនាង ស៊ុលីយែត ពេលដឹងស្មារតីឡើងវិញ ឃើញរ៉ូម៉េអូស្លាប់ ក៏សម្លាប់ខ្លួនទៅ
តាម ។
• រ៉ូម៉េអូខ្លួនឯង ព្រោះគាត់ខ្វះការពិចារណា គិតខ្លី មិនចេះសួររកការពិត បែរជាយកថ្នាំពុលមកសម្លាប់ខ្លួន ធ្វើឱ្យនាងស៊ុលីយែត សម្លាប់ខ្លួនតាម។
ចូរបង្ហាញពីបុគ្គលិកលក្ខណៈរបស់តួអង្គព្រះសង្ឃឡូរ៉ិន។
បុគ្គលិកលក្ខណៈរបស់តួអង្គព្រះសង្ឃ ឡូរ៉ិន គឺជា អ្នកអប់រំ ប្រដៅខាងសាសនាដល់មនុស្សទូទៅ ព្រមទាំងជាអ្នកជួយឱ្យរ៉ូម៉េអូរៀបការជាមួយ ស៊ុលីយែត។ ព្រះសង្ឃ ឡូរ៉ិន មានបំណង់ចង់ ផ្សះផ្សារទំនាស់គ្រួសាររបស់ឪពុកម្តាយរ៉ូម៉េអូ និង ស៊ុលីយែត។ ប៉ុន្តែ ព្រះអង្គចេះភូតកុហកគេ ធ្វើឱ្យ គេយល់ច្រឡំថា នាងស៊ុលីយែតស្លាប់ រហូតដល់ រ៉ូម៉េRead more
បុគ្គលិកលក្ខណៈរបស់តួអង្គព្រះសង្ឃ ឡូរ៉ិន គឺជា
See lessអ្នកអប់រំ ប្រដៅខាងសាសនាដល់មនុស្សទូទៅ
ព្រមទាំងជាអ្នកជួយឱ្យរ៉ូម៉េអូរៀបការជាមួយ
ស៊ុលីយែត។ ព្រះសង្ឃ ឡូរ៉ិន មានបំណង់ចង់
ផ្សះផ្សារទំនាស់គ្រួសាររបស់ឪពុកម្តាយរ៉ូម៉េអូ និង
ស៊ុលីយែត។ ប៉ុន្តែ ព្រះអង្គចេះភូតកុហកគេ ធ្វើឱ្យ
គេយល់ច្រឡំថា នាងស៊ុលីយែតស្លាប់ រហូតដល់
រ៉ូម៉េអូសម្លាប់ខ្លួនតាម។
ចូរប្រាប់ពីវិធីបង្ហាញតួអង្គនៅក្នុងអត្ថបទខាងលើនេះ។
វិធីបង្ហាញតួអង្គនៅក្នុងអត្ថបទខាងលើ៖ • បង្ហាញតួអង្គដោយតួអង្គដទៃ៖ - ទាហានទី១ ណែនាំឱ្យស្គាល់ឈ្មោះ ស៊ុលីយែត - ទាហានទី២ ណែនាំឱ្យស្គាល់ឈ្មោះរ៉ូម៉េអូ...។ • បង្ហាញតួអង្គដោយដំណើររឿង៖ - បាវ (ចង្អុលផ្នូរ) នុះហ្ន! ទីកន្លែងដែលមានភ្លើង...។ - ទាហានទី១៖ នៅមាត់ផ្នូរ ដីសុទ្ធតែឈាមតោងដែកទ្វារនេះ...។ - ទាហានទី២៖ នេះជាបាRead more
វិធីបង្ហាញតួអង្គនៅក្នុងអត្ថបទខាងលើ៖
See less• បង្ហាញតួអង្គដោយតួអង្គដទៃ៖
– ទាហានទី១ ណែនាំឱ្យស្គាល់ឈ្មោះ ស៊ុលីយែត
– ទាហានទី២ ណែនាំឱ្យស្គាល់ឈ្មោះរ៉ូម៉េអូ…។
• បង្ហាញតួអង្គដោយដំណើររឿង៖
– បាវ (ចង្អុលផ្នូរ) នុះហ្ន! ទីកន្លែងដែលមានភ្លើង…។
– ទាហានទី១៖ នៅមាត់ផ្នូរ ដីសុទ្ធតែឈាមតោងដែកទ្វារនេះ…។
– ទាហានទី២៖ នេះជាបាវរបស់រ៉ូម៉េអូ យើងបាន…។
តើអត្ថបទរឿង កំហុសអ្នកណា ជាប្រភេទអត្ថបទអ្វី? ចូរបង្ហាញ។
អត្ថបទនេះ ជាប្រភេទអត្ថបទល្ខោន ព្រោះបាន បង្ហាញពី៖ • ឈ្មោះតួអង្គនៅខាងមុខល្បះ • មានពាក្យពេចន៍សន្ទនារបស់តួអង្គនៅខាងស្តាំឈ្មោះតួអង្គ • មានប្រាប់ពីសកម្មភាពរបស់តួអង្គដែលត្រូវ សម្តែង។
អត្ថបទនេះ ជាប្រភេទអត្ថបទល្ខោន ព្រោះបាន
See lessបង្ហាញពី៖
• ឈ្មោះតួអង្គនៅខាងមុខល្បះ
• មានពាក្យពេចន៍សន្ទនារបស់តួអង្គនៅខាងស្តាំឈ្មោះតួអង្គ
• មានប្រាប់ពីសកម្មភាពរបស់តួអង្គដែលត្រូវ សម្តែង។
ចូរប្រាប់តួអង្គដែលមាននៅក្នុងរឿង កំហុសអ្នកណា?
តួអង្គដែលមាននៅក្នុងរឿង កំហុសអ្នកណា មាន ដូចជា៖ • បាវ • ទាហានទី១ • ទាហានទី២ • ព្រះអង្គម្ចាស់ • ជំទាវកាប់ពុយឡែត • កាប់ពុយឡែត • ឡូរ៉ិន • បាល់ថេហ្សារ។
តួអង្គដែលមាននៅក្នុងរឿង កំហុសអ្នកណា មាន ដូចជា៖
See less• បាវ
• ទាហានទី១
• ទាហានទី២
• ព្រះអង្គម្ចាស់
• ជំទាវកាប់ពុយឡែត
• កាប់ពុយឡែត
• ឡូរ៉ិន
• បាល់ថេហ្សារ។