Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើអត្ថបទរឿងតេជោយ៉ត ជាប្រភេទអត្ថបទអ្វី? ចូរពន្យល់។
អត្ថបទនេះជាប្រភេទអត្ថបទល្ខោនបាសាក់ព្រោះ - តួអង្គបង្ហាញឈ្មោះ ឬជីវប្រវត្តិដោយផ្ទាល់ ហើយតួអង្គមានតែការសន្ទនា។ - ការសម្លែងប្រព្រឹត្តទៅមានត្លុក តួឯក តួរង ប្រុសស្រី ជាមនុស្ស យក្ស ទេវៈ សត្វជាដើម។ តួអង្គទាំងនោះត្រូវច្រៀងបទផ្សេងៗ ស្របតាមស្ថានភាពបរិយាកាសនៃរឿង ដោយមានភ្លេងប្រគំកំដរជាមួយ។ ការរំកិលសាច់រឿងពីឆកមួយទRead more
អត្ថបទនេះជាប្រភេទអត្ថបទល្ខោនបាសាក់ព្រោះ
See less– តួអង្គបង្ហាញឈ្មោះ ឬជីវប្រវត្តិដោយផ្ទាល់ ហើយតួអង្គមានតែការសន្ទនា។
– ការសម្លែងប្រព្រឹត្តទៅមានត្លុក តួឯក តួរង ប្រុសស្រី ជាមនុស្ស យក្ស ទេវៈ សត្វជាដើម។ តួអង្គទាំងនោះត្រូវច្រៀងបទផ្សេងៗ ស្របតាមស្ថានភាពបរិយាកាសនៃរឿង ដោយមានភ្លេងប្រគំកំដរជាមួយ។ ការរំកិលសាច់រឿងពីឆកមួយទៅឆាកមួយ ប្រព្រឹត្តទៅដោយសន្ធឹកស្គរ និងឡោ។
– ពាក្យពេចន៍តួអង្គ ប្រើពាក្យចួន ពាក្យកាព្យឬពាក្យរាយ។ ក្រៅពីនេះ គេប្រើពាក្យរាជសព្ទនិងសង្ឃសព្ទ។
សិក្សាពាក្យគន្លឹះ៖ ជំទាវ ឧកញ៉ា អគ្គមហេសី ក្រយា
សិក្សាពាក្យគន្លឹះ • ជំទាវ (ន)=បណ្តាស័ក្តិសម្រាប់ស្រ្តី ជាភរិយាសេនាបតី ដោយព្រះករុណាជាម្ចាស់ទ្រង់ប្រោសព្រះរាជទានតាំង លោកជំទាវ(លោកស្រី)។ • ឧកញ៉ា (ន)=ពាក្យប្រើឋានន្តរស័ក្តិនៃមន្រ្តីថ្នាក់ខ្ពស់។ ប្រើតាមលំដាប់ធំ តូច គឺលោក អ្នក ឧកញ៉ា អ្នកឧញ៉ា • អគ្គមហេសី (ន)=មហេសី (ភរិយា)ស្តេចដែលធំបំផុតជាងព្រះរាជទេវីទាំងពួRead more
សិក្សាពាក្យគន្លឹះ
See less• ជំទាវ (ន)=បណ្តាស័ក្តិសម្រាប់ស្រ្តី ជាភរិយាសេនាបតី ដោយព្រះករុណាជាម្ចាស់ទ្រង់ប្រោសព្រះរាជទានតាំង លោកជំទាវ(លោកស្រី)។
• ឧកញ៉ា (ន)=ពាក្យប្រើឋានន្តរស័ក្តិនៃមន្រ្តីថ្នាក់ខ្ពស់។ ប្រើតាមលំដាប់ធំ តូច គឺលោក អ្នក ឧកញ៉ា អ្នកឧញ៉ា
• អគ្គមហេសី (ន)=មហេសី (ភរិយា)ស្តេចដែលធំបំផុតជាងព្រះរាជទេវីទាំងពួង។
• ក្រយា (ន)=អាហារ ភោជនាអាហារ(ពាក្យខ្ពស់)អញ្ជើញពិសាក្រយា។
តើល្ខោនស្រមោលមានប៉ុន្មានបែប? ហើយរឿងអ្វីខ្លះដែលគេយកមកសម្តែងល្ខោននេះ?
ល្ខោនស្រមោលមានពីរបែបគឺ ស្បែកធំ និងស្បែក តូច។ ល្ខោនស្បែកធំ ត្រូវអនុញ្ញាតឱ្យសម្តែងរឿង រាមកេរ្តិ៍ តែមួយគត់ដែលមានរូប ១៥៤ ផ្ទាំង។ ចំណែកល្ខោនស្បែកតូច ឬអាយ៉ង អាចសម្តែង បានរឿងជាច្រើនដូចជា រឿងព្រះជិនវង្ស ព្រះ លក្សិណវង្ស ស័ង្ខសិល្ប៍ជ័យ ព្រះសុធន និងនាង កែវមនោរាហ៍។ល។
ល្ខោនស្រមោលមានពីរបែបគឺ ស្បែកធំ និងស្បែក
See lessតូច។ ល្ខោនស្បែកធំ ត្រូវអនុញ្ញាតឱ្យសម្តែងរឿង
រាមកេរ្តិ៍ តែមួយគត់ដែលមានរូប ១៥៤ ផ្ទាំង។
ចំណែកល្ខោនស្បែកតូច ឬអាយ៉ង អាចសម្តែង
បានរឿងជាច្រើនដូចជា រឿងព្រះជិនវង្ស ព្រះ
លក្សិណវង្ស ស័ង្ខសិល្ប៍ជ័យ ព្រះសុធន និងនាង
កែវមនោរាហ៍។ល។
ដូចម្តេចដែលហៅថា ល្ខោនខោល? ហើយគេយករឿងអ្វីខ្លះមកសម្តែង ជាល្ខោនខោល?
ល្ខោនខោល គឺជាល្ខោនម្យ៉ាងដែលតួសម្តែង សុទ្ធតែប្រុសៗ។ ពីមុនល្ខោនខោលសម្តែងតែរឿង រាមកេរ្តិ៍ មួយប៉ុណ្ណោះ តែក្រោយមក ដោយមាន ប្រជាប្រិយភាពក្នុងចំណោមមហាជនកាន់តែខ្លាំង នោះល្ខោននេះក៏សម្តែងរឿងដទៃទៀតដូចជា រឿង ព្រះវេស្សន្តរ រឿងព្រះសុធន និងកែវមនោរាហ៍ ។ល។
ល្ខោនខោល គឺជាល្ខោនម្យ៉ាងដែលតួសម្តែង
See lessសុទ្ធតែប្រុសៗ។ ពីមុនល្ខោនខោលសម្តែងតែរឿង
រាមកេរ្តិ៍ មួយប៉ុណ្ណោះ តែក្រោយមក ដោយមាន
ប្រជាប្រិយភាពក្នុងចំណោមមហាជនកាន់តែខ្លាំង
នោះល្ខោននេះក៏សម្តែងរឿងដទៃទៀតដូចជា រឿង
ព្រះវេស្សន្តរ រឿងព្រះសុធន និងកែវមនោរាហ៍
។ល។
តើគេអាចយករឿងអ្វីខ្លះ មកសម្តែងជាល្ខោន មហោរី?
ល្ខោនមហោរី ជាល្ខោនមួយប្រភេទដែលគេយក រឿងបុរាណមួយចំនួនមកសម្តែងដូចជា ពុទ្ធប្រវត្តិ ព្រះវេស្សន្តរ ក្រុងសុភមិត្រ ប្រវត្តិសាស្ត្រ របស់ ជាតិ និងរឿងមួយចំនួនទៀតក្នុងសម័យ បច្ចុប្បន្ន។
ល្ខោនមហោរី ជាល្ខោនមួយប្រភេទដែលគេយក
See lessរឿងបុរាណមួយចំនួនមកសម្តែងដូចជា ពុទ្ធប្រវត្តិ
ព្រះវេស្សន្តរ ក្រុងសុភមិត្រ ប្រវត្តិសាស្ត្រ របស់
ជាតិ និងរឿងមួយចំនួនទៀតក្នុងសម័យ
បច្ចុប្បន្ន។
ការសិក្សាពាក្យគន្លឹះ៖ មហោស្រព ទស្សនីយភាព ទត និយោជក
• មហោស្រព (ន)=របាំយ៉ាងធំ ការលេងល្បែងរបាំគគ្រឹកគគ្រេង។ • ទស្សនីយភាព (ន)=ភាពដែលគួរមើលគួរឃើញ អ្វីៗដែលគួរឱ្យចង់មើលចង់ឃើញ។ • ទត (កិ)=មើល។ • និយោជក (ន)=អ្នកដឹកនាំ អ្នកបង្គាប់ឬប្រើឱ្យគេធ្វើការផ្សេង។
• មហោស្រព (ន)=របាំយ៉ាងធំ ការលេងល្បែងរបាំគគ្រឹកគគ្រេង។
See less• ទស្សនីយភាព (ន)=ភាពដែលគួរមើលគួរឃើញ អ្វីៗដែលគួរឱ្យចង់មើលចង់ឃើញ។
• ទត (កិ)=មើល។
• និយោជក (ន)=អ្នកដឹកនាំ អ្នកបង្គាប់ឬប្រើឱ្យគេធ្វើការផ្សេង។
ចូរស្រង់ពាក្យបន្ថែមដើម និងពាក្យបន្ថែមចុង ឱ្យបានយ៉ាងតិចបីពាក្យ នៅក្នុងមេរៀនទី៦ ភាសាខ្មែរ ថ្នាក់ទី៩ ។
ជ្រើសរើសពាក្យបន្ថែមដើម និងពាក្យបន្ថែមចុង៖ • ពាក្យបន្ថែមដើម - ការ + ពិនិត្យ > ការពិនិត្យ - សេចក្តី + សុខ > សេចក្តីសុខ - អ្នក + ទីក្រុង > អ្នកទីក្រុង • ពាក្យបន្ថែមចុង - ផលិត + កម្ម > ផលិតកម្ម - មនុស្ស + ធម៌ > មនុស្សធម៌ - កាតព្វ + កិច្ច > កាតព្វកិច្ច។
ជ្រើសរើសពាក្យបន្ថែមដើម និងពាក្យបន្ថែមចុង៖
See less• ពាក្យបន្ថែមដើម
– ការ + ពិនិត្យ > ការពិនិត្យ
– សេចក្តី + សុខ > សេចក្តីសុខ
– អ្នក + ទីក្រុង > អ្នកទីក្រុង
• ពាក្យបន្ថែមចុង
– ផលិត + កម្ម > ផលិតកម្ម
– មនុស្ស + ធម៌ > មនុស្សធម៌
– កាតព្វ + កិច្ច > កាតព្វកិច្ច។
ចូរសរសេរពាក្យបន្ថែមចុងជាមួយពាក្យឫសខាងក្រោម៖ ផលិត វីរៈ មិត្ត មនុស្ស ទស្សនៈ ពុទ្ធ ករណីយ កម្ម
ពាក្យឫស និង ពាក្យបន្ថែមចុង៖ - ផលិត + កម្ម > ផលិតកម្ម - វីរៈ + ជន > វីរជន - មិត្ត + ភាព > មិត្តភាព - មនុស្ស + ធម៌ > មនុស្សធម៌ - ទស្សនៈ + វិទូ > ទស្សនវិទូ - ពុទ្ធ + និយម > ពុទ្ធនិយម - ករណីយ + កិច្ច > ករណីយកិច្ច - កម្ម + ករ > កម្មករ។
ពាក្យឫស និង ពាក្យបន្ថែមចុង៖
See less– ផលិត + កម្ម > ផលិតកម្ម
– វីរៈ + ជន > វីរជន
– មិត្ត + ភាព > មិត្តភាព
– មនុស្ស + ធម៌ > មនុស្សធម៌
– ទស្សនៈ + វិទូ > ទស្សនវិទូ
– ពុទ្ធ + និយម > ពុទ្ធនិយម
– ករណីយ + កិច្ច > ករណីយកិច្ច
– កម្ម + ករ > កម្មករ។
តើពាក្យបន្ថែមចុងមានពាក្យអ្វីខ្លះ?
ពាក្យបន្ថែមចុងមានៈ កម្ម កិច្ច ភាព ធម៌ ករ ការី ជន បុរស បុគ្គល នារី វិទូ។
ពាក្យបន្ថែមចុងមានៈ កម្ម កិច្ច ភាព ធម៌ ករ ការី ជន បុរស បុគ្គល នារី វិទូ។
See lessដូចម្តេចដែលហៅថា ពាក្យបន្ថែមចុង?
ពាក្យបន្ថែចុង គឺជាពាក្យសម្រាប់បន្ថែមនៅខាង ចុងពាក្យឬស។
ពាក្យបន្ថែចុង គឺជាពាក្យសម្រាប់បន្ថែមនៅខាង
See lessចុងពាក្យឬស។