Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើរឿងក្រុងឧដុង្គបញ្ចប់រឿងដូចម្តេច?
រឿងក្រុងឧដុង្គបញ្ចប់ដោយតួអង្គព្រះរាជាទទួលជោគជ័យ អាចសម្រេចបំណងបានពោលគឺនៅក្នុងពុទ្ធសករាជ២១៦៤ គ្រិស្តសករាជ១៦២០ព្រះបាទសម្តេចព្រះជ័យជេដ្ឋាទី២ជាអម្ចាស់ជីវិតលើត្បូងបានសាងសង់ព្រះរាជវាំងរួចជាស្ថាពរ ព្រមទាំងដាក់ព្រះនាមព្រះនគរទីក្រុងថ្មីនោះថា “ព្រះបរមរាជវាំងមហានគរឧដុង្គមានជ័យបុរីរម្យឧត្តមរាជនិវេសនដ្ឋាន”ដែលហៅខ្Read more
រឿងក្រុងឧដុង្គបញ្ចប់ដោយតួអង្គព្រះរាជាទទួលជោគជ័យ អាចសម្រេចបំណងបានពោលគឺនៅក្នុងពុទ្ធសករាជ២១៦៤ គ្រិស្តសករាជ១៦២០ព្រះបាទសម្តេចព្រះជ័យជេដ្ឋាទី២ជាអម្ចាស់ជីវិតលើត្បូងបានសាងសង់ព្រះរាជវាំងរួចជាស្ថាពរ ព្រមទាំងដាក់ព្រះនាមព្រះនគរទីក្រុងថ្មីនោះថា “ព្រះបរមរាជវាំងមហានគរឧដុង្គមានជ័យបុរីរម្យឧត្តមរាជនិវេសនដ្ឋាន”ដែលហៅខ្លីថា “ក្រុងឧតុង្គមានជ័យ”។
See lessតើឧត្តមគតិរឿងក្រុងឧដុង្គមានខ្លឹមសារដូចម្តេច?
ឧត្តមគតិរឿងក្រុងឧដុង្គគឺអប់រំខ្មែរយើងឱ្យស្គាល់ប្រវត្តិសាស្រ្តខ្លួន ស្គាល់ស្នាព្រះហស្តអតីតព្រះមហាក្សត្រនិងមានទឹកចិត្តស្នេហាជាតិ។
ឧត្តមគតិរឿងក្រុងឧដុង្គគឺអប់រំខ្មែរយើងឱ្យស្គាល់ប្រវត្តិសាស្រ្តខ្លួន ស្គាល់ស្នាព្រះហស្តអតីតព្រះមហាក្សត្រនិងមានទឹកចិត្តស្នេហាជាតិ។
See lessតើរឿងក្រុងឧដុង្គផ្តើមឡើងដូចម្តេច?
រឿងក្រុងឧដុង្គផ្តើមឡើងដោយបង្ហាញពីកាលបរិច្ឆេទនៃការកសាងក្រុងឧដុង្គ “ពុទ្ធសករាជ២១៦៤ គ្រិស្តសករាជ១៦២០ ព្រះបាទសម្តេចព្រះជ័យជេដ្ឋាទី២ជាអម្ចាស់ជីវិតលើត្បូងស្តេចគង់នៅព្រះរាជវាំងល្វាឯម។ ថ្ងៃមួយព្រះអង្គបាននាំអគ្គមហេសី…”។

See lessចូរប្រាប់តួអង្គដែលមាននៅក្នុងរឿងក្រុងឧដុង្គ។
តួអង្គក្នុងរឿងក្រុងឧដុង្គមានដូចជា - សម្ដេចព្រះជ័យជេដ្ឋាទី២ - អគ្គមហេសី - នាម៉ឺន - លោកឧកញ៉ាហោរាធិបតីមុំ - សេនាបតី - ឧកញ៉ាក្រឡាហោមកែវ - តាដុង - យាយជ័យ - ប្រជារាស្ដ្រ - រាជបរិពារ ...។
តួអង្គក្នុងរឿងក្រុងឧដុង្គមានដូចជា
See less– សម្ដេចព្រះជ័យជេដ្ឋាទី២
– អគ្គមហេសី
– នាម៉ឺន
– លោកឧកញ៉ាហោរាធិបតីមុំ
– សេនាបតី
– ឧកញ៉ាក្រឡាហោមកែវ
– តាដុង
– យាយជ័យ
– ប្រជារាស្ដ្រ
– រាជបរិពារ …។
តើគេបញ្ចប់រឿងបែបខេមរនិយមដូចម្តេច?
រឿងបែបខេមរនិយមបញ្ចប់រឿងមិនមានឯកភាពគ្នាទេអាស្រ័យលើទេពកោសល្យរបស់អ្នកនិពន្ធម្នាក់ៗ។ ជាទូទៅអំពើល្អឈ្នះអំពើអាក្រក់។
រឿងបែបខេមរនិយមបញ្ចប់រឿងមិនមានឯកភាពគ្នាទេអាស្រ័យលើទេពកោសល្យរបស់អ្នកនិពន្ធម្នាក់ៗ។ ជាទូទៅអំពើល្អឈ្នះអំពើអាក្រក់។
See lessតើគេបញ្ចប់រឿងបែបពុទ្ធនិយមដូចម្តេច?
រឿងបែបពុទ្ធនិយមបញ្ចប់ដោយមានការ-សជាតិរបស់តួអង្គព្រះពោធិសត្វនិងកន្សៃសារពេជ្ញ។
រឿងបែបពុទ្ធនិយមបញ្ចប់ដោយមានការ-សជាតិរបស់តួអង្គព្រះពោធិសត្វនិងកន្សៃសារពេជ្ញ។
See lessតើគេបញ្ចប់រឿងបែបព្រាហ្មណ៍និយមដូចម្តេច?
រឿងបែបព្រាហ្មណ៍និយមបញ្ចប់ដោយតួអង្គអាទិទេព (សភាវៈល្អ)មានជ័យជម្នះលើសភាវៈអាក្រក់ យក្ស គ្រុឌ អសុរៈ។
រឿងបែបព្រាហ្មណ៍និយមបញ្ចប់ដោយតួអង្គអាទិទេព (សភាវៈល្អ)មានជ័យជម្នះលើសភាវៈអាក្រក់ យក្ស គ្រុឌ អសុរៈ។
See lessតើរឿងបែបខេមរនិយមយកបញ្ហាអ្វីមកចោទ និងដោះស្រាយ?
រឿងបែបខេមរនិយមនិយាយពីទំនាស់រវាងមនុស្សនិងមនុស្សក្នុងសង្គម។ ទោះជារឿងលើកយកតួអង្គសត្វមកនិយាយក៏ដោយ ក៏បញ្ហានោះលើកយកបញ្ហាមនុស្សនៅក្នុងសង្គមមកចោទដែរ។ ដំណោះស្រាយបញ្ហាមិនទៀងទាត់ឬឯកភាពគ្នាទេ ប៉ុន្តែតួអង្គតំណាងសភាវៈល្អតែងទទួលជ័យជម្នះលើតួអង្គអាក្រក់ជានិច្ច។

See lessតើរឿងបែបពុទ្ធនិយមយកបញ្ហាអ្វីមកចោទនិងដោះស្រាយ?
រឿងបែបពុទ្ធនិយមនិយាយពិទំនាស់រវាងព្រះពោធិសត្វនិងសង្គមមនុស្ស ទំនៀមទម្លាប់ កម្មពៀរ ។ល។ ដំណោះស្រាយបញ្ហាបានបង្ហាញពីការព្យាយាមតស៊ូប្រឹងប្រែង ប្រកបដោយវីរភាពយកសីលធម៌ ខន្តីទៅអប់រំដោយសន្តិវិធី ប្រើធម៌អហិង្សាដោះស្រាយបញ្ហាជានិច្ច។

See lessតើរឿងបែបព្រាហ្មណ៍និយមយកបញ្ហាអ្វីមកចោទនិងដោះស្រាយ?
រឿងបែបព្រាហ្មណ៍និយមនិយាយពីទំនាស់វិបត្តិរវាងសភាវៈល្អនិងសភា វៈអាក្រក់។ ចំពោះដំណោះស្រាយវិញគឺប្រើសិល្ប៍មន្តឫទ្ធិអំណាច សងសឹក ធ្វើចម្បាំងនឹងគ្នាដោះស្រាយដោយសង្រ្គាមឬប្រលងឫទ្ធិគ្នា។
រឿងបែបព្រាហ្មណ៍និយមនិយាយពីទំនាស់វិបត្តិរវាងសភាវៈល្អនិងសភា វៈអាក្រក់។ ចំពោះដំណោះស្រាយវិញគឺប្រើសិល្ប៍មន្តឫទ្ធិអំណាច សងសឹក ធ្វើចម្បាំងនឹងគ្នាដោះស្រាយដោយសង្រ្គាមឬប្រលងឫទ្ធិគ្នា។
See less