Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើបុព្វបុរសខ្មែរយើងបង្កើត និងបកស្រាយសុភាសិតតាមវិធីប៉ុន្មានយ៉ាង? អ្វីខ្លះ?
បុព្វបុរសខ្មែរយើងបង្កើត និងបកស្រាយសុភាសិតតាមវិធីពីរយ៉ាងគឺ តាមន័យចំ ឬអត្ថានុរូប និងតាមន័យធៀប ឬអត្ថបដិរូប។
បុព្វបុរសខ្មែរយើងបង្កើត និងបកស្រាយសុភាសិតតាមវិធីពីរយ៉ាងគឺ តាមន័យចំ ឬអត្ថានុរូប និងតាមន័យធៀប ឬអត្ថបដិរូប។
See lessអ្វីទៅជាសុភាសិត?
សុភាសិត គឺជាក្រុមពាក្យចួនដែលមានខ្លឹមសារអប់រំ ទូន្មាន ប្រៀនប្រដៅមានន័យគ្រប់ជ្រុងជ្រោយមានប្រយោជន៍គួររៀន គួរស្តាប់និងយកទៅអនុវត្តតាមកាលៈទេសៈ។
សុភាសិត គឺជាក្រុមពាក្យចួនដែលមានខ្លឹមសារអប់រំ ទូន្មាន ប្រៀនប្រដៅមានន័យគ្រប់ជ្រុងជ្រោយមានប្រយោជន៍គួររៀន គួរស្តាប់និងយកទៅអនុវត្តតាមកាលៈទេសៈ។
See lessចូររកន័យផ្ទុយនឹងពាក្យ រស់ បុរាណ ស្កឹមស្កៃ រុងរឿង ល្អ ច្រើន។
ន័យផ្ទុយនឹងពាក្យ៖ • រស់ ≠ ស្លាប់ • ល្អ ≠ អាក្រក់ • បុរាណ ≠ សម័យ • ច្រើន ≠ តិច • ស្កឹមស្កៃ ≠ តូចតាច • រុងរឿង ≠ អន់ថយ។
ន័យផ្ទុយនឹងពាក្យ៖
See less• រស់ ≠ ស្លាប់
• ល្អ ≠ អាក្រក់
• បុរាណ ≠ សម័យ
• ច្រើន ≠ តិច
• ស្កឹមស្កៃ ≠ តូចតាច
• រុងរឿង ≠ អន់ថយ។
ចូររកកំណត់ន័យដូចនិងពាក្យ៖ ល្បីល្បាញ ពិសិដ្ឋ ស្នេហា ផ្ដល់ ថ្លៃថ្នូរ ។
ន័យដូចនឹងពាក្យ៖ • ល្បីល្បាញ៖ ល្បីរន្ទឺ ខ្ទរខ្ទារ ស្ងើចសរសើរ ។ • ពិសិដ្ឋ៖ ល្អប្រសើរ ល្អថ្លៃថ្នូរ...។ • ស្នេហា៖ ស្រឡាញ់ ចូលចិត្ត ពេញចិត្ត ។ • ផ្ដល់៖ ឱ្យ ជូន ថ្វាយ ...។ • ថ្លៃថ្នូរ៖ ខ្ពង់ខ្ពស់ ប្រសើរ រុងរឿង។
ន័យដូចនឹងពាក្យ៖
See less• ល្បីល្បាញ៖ ល្បីរន្ទឺ ខ្ទរខ្ទារ ស្ងើចសរសើរ ។
• ពិសិដ្ឋ៖ ល្អប្រសើរ ល្អថ្លៃថ្នូរ…។
• ស្នេហា៖ ស្រឡាញ់ ចូលចិត្ត ពេញចិត្ត ។
• ផ្ដល់៖ ឱ្យ ជូន ថ្វាយ …។
• ថ្លៃថ្នូរ៖ ខ្ពង់ខ្ពស់ ប្រសើរ រុងរឿង។
ក្នុងនាមជាសិស្ស តើសកម្មភាពអ្វីដែលកំណត់ថាស្រឡាញ់ជាតិមាតុភូមិ? ហេតុអ្វី?
ក្នុងនាមជាសិស្សសកម្មភាពដែលកំណត់ថាស្រឡាញ់ជាតិមាតុភូមិគឺ៖ ត្រូវខិតខំរៀនសូត្រចេះជួយថែរក្សាសម្បត្តិវប្បធម៌សម្បត្តិធម្មជាតិ និងអរិយធម៌ជាតិឱ្យបានគង់វង្សជានិច្ចពីព្រោះសម្បត្តិទាំងនេះហើយដែលនាំឱ្យប្រទេសយើងអាចអភិវឌ្ឍចម្រើនរុងរឿងបាន។
ក្នុងនាមជាសិស្សសកម្មភាពដែលកំណត់ថាស្រឡាញ់ជាតិមាតុភូមិគឺ៖ ត្រូវខិតខំរៀនសូត្រចេះជួយថែរក្សាសម្បត្តិវប្បធម៌សម្បត្តិធម្មជាតិ និងអរិយធម៌ជាតិឱ្យបានគង់វង្សជានិច្ចពីព្រោះសម្បត្តិទាំងនេះហើយដែលនាំឱ្យប្រទេសយើងអាចអភិវឌ្ឍចម្រើនរុងរឿងបាន។
See lessចូររកល្បះដែលបង្ហាញឆន្ទៈនិងការប្ដេជ្ញាចិត្តយ៉ាង មោះមុត។ តើអ្នកមានគំនិតស្របជាមួយអ្នកនិពន្ធ លើចំណុចសំខាន់ណាខ្លះ? មូលហេតុអ្វី?
ល្បះដែលបង្ហាញពីឆន្ទៈនិងការប្ដេជ្ញាចិត្តយ៉ាងមោះមុតក្នុងអត្ថបទ៖ • «ទឹកចិត្តស្នេហារបស់យើងចំពោះមាតុភូមិពុំអាចមានឥទ្ធិពលអ្វីមកធ្វើឱ្យរង្គោះរង្គើរបានឡើយ»។ • ខ្ញុំមានគំនិតស្របជាមួយអ្នកនិពន្ធលើចំណុច«យើងសូមទទួលមរតកដ៏ឧត្តុងឧត្តមនេះដោយទឹកចិត្តស្ងើចសរសើរ និងគោរពដោយស្មោះ ហើយសូមប្ដេជ្ញាចិត្តដើរតាមគំរូជីវភាពរបស់លោRead more
ល្បះដែលបង្ហាញពីឆន្ទៈនិងការប្ដេជ្ញាចិត្តយ៉ាងមោះមុតក្នុងអត្ថបទ៖
See less• «ទឹកចិត្តស្នេហារបស់យើងចំពោះមាតុភូមិពុំអាចមានឥទ្ធិពលអ្វីមកធ្វើឱ្យរង្គោះរង្គើរបានឡើយ»។
• ខ្ញុំមានគំនិតស្របជាមួយអ្នកនិពន្ធលើចំណុច«យើងសូមទទួលមរតកដ៏ឧត្តុងឧត្តមនេះដោយទឹកចិត្តស្ងើចសរសើរ និងគោរពដោយស្មោះ ហើយសូមប្ដេជ្ញាចិត្តដើរតាមគំរូជីវភាពរបស់លោក និងបន្តការកសាងស្នាដៃថ្មីសម្រាប់ទុកជាមរតកដល់អ្នកជំនាន់ក្រោយ ព្រោះនេះជាភារកិច្ចរបស់ខ្មែរគ្រប់រូបដែលត្រូវតែប្រតិបត្តិឱ្យបាន ។
ចូរចែកអត្ថបទជាផ្នែកៗទៅតាមគោលគំនិត ហើយរកគំនិតសំខាន់នៃផ្នែកនីមួយៗ។
អត្ថបទនេះចែកចេញជាផ្នែកគឺ៖ • ផ្នែកទី១ «កម្ពុជាប្រទេសកំណើត......ស្រទាប់ធរណី»។និយាយពីកម្ពុជាជាទឹកដីសម្បូរបែប។ • ផ្នែកទី២ «វត្តអារាម...គោរពបូជាគ្រប់ៗគ្នា»។និយាយពីវត្តអារាមជាដួងព្រលឹងនៃពុទ្ធសាសនិកខ្មែរគ្រប់រូបហើយមានស្ទើរគ្រប់ភូមិស្ថាន។ • ផ្នែកទី៣«យើងជាកូនខ្មែរ...រង្គោះរង្គើរបានឡើយ»។ និយាយពីទឹកចិត្តយ៉ាងរំRead more
អត្ថបទនេះចែកចេញជាផ្នែកគឺ៖
See less• ផ្នែកទី១ «កម្ពុជាប្រទេសកំណើត……ស្រទាប់ធរណី»។និយាយពីកម្ពុជាជាទឹកដីសម្បូរបែប។
• ផ្នែកទី២ «វត្តអារាម…គោរពបូជាគ្រប់ៗគ្នា»។និយាយពីវត្តអារាមជាដួងព្រលឹងនៃពុទ្ធសាសនិកខ្មែរគ្រប់រូបហើយមានស្ទើរគ្រប់ភូមិស្ថាន។
• ផ្នែកទី៣«យើងជាកូនខ្មែរ…រង្គោះរង្គើរបានឡើយ»។
និយាយពីទឹកចិត្តយ៉ាងរំភើបដោយសារមានមោទនភាពដ៏កក់ក្ដៅ។
តើកម្ពុជាមាតុភូមិជាទីស្នេហា មានន័យដូចម្ដេច?
មានន័យថា ទឹកដីខ្មែរមានសម្បត្តិធម្មជាតិដូចជា ព្រៃព្រឹក្សា សត្វ រ៉ែ ត្បូង ដីមានជីជាតិ ទន្លេ បឹងបួ មច្ឆជាតិ...និងសម្បត្តិវប្បធម៌ដូចជា អក្សរសាស្ត្រ ប្រពៃណីទំនៀមទម្លាប់ ភ្លេង របាំ តន្ត្រី ចម្រៀង ចម្លាក់ ប្រាសាទបុរាណ...ទាំងអស់នេះហើយជាកត្តាធ្វើឲ្យកម្ពុជាក្លាយជាទឹកដីពិសិដ្ឋ និងជាទីស្រលាញ់របស់កូនខ្មែរ។
មានន័យថា ទឹកដីខ្មែរមានសម្បត្តិធម្មជាតិដូចជា ព្រៃព្រឹក្សា សត្វ រ៉ែ ត្បូង ដីមានជីជាតិ ទន្លេ បឹងបួ មច្ឆជាតិ…និងសម្បត្តិវប្បធម៌ដូចជា អក្សរសាស្ត្រ ប្រពៃណីទំនៀមទម្លាប់ ភ្លេង របាំ តន្ត្រី ចម្រៀង ចម្លាក់ ប្រាសាទបុរាណ…ទាំងអស់នេះហើយជាកត្តាធ្វើឲ្យកម្ពុជាក្លាយជាទឹកដីពិសិដ្ឋ និងជាទីស្រលាញ់របស់កូនខ្មែរ។
See lessតើអ្នកមានចំណាប់អារម្មណ៍ដូចម្ដេចចំពោះអត្ថបទកំណាព្យខាងលើ?
ចំពោះអត្ថបទកំណាព្យខាងលើនេះខ្ញុំមានអារម្មណ៍សោកស្ដាយចំពោះទឹកដីខ្មែរដែលធំល្វឹងល្វើយសម្បូរទៅដោយសម្បត្តិធម្មជាតិនិងសម្បត្តិវប្បធម៌យ៉ាងច្រើនអនេកហើយត្រូវចោរបរទេសឆក់ប្លន់យកទៅដោយឥតអៀនខ្មាស់បែបនេះ ។
ចំពោះអត្ថបទកំណាព្យខាងលើនេះខ្ញុំមានអារម្មណ៍សោកស្ដាយចំពោះទឹកដីខ្មែរដែលធំល្វឹងល្វើយសម្បូរទៅដោយសម្បត្តិធម្មជាតិនិងសម្បត្តិវប្បធម៌យ៉ាងច្រើនអនេកហើយត្រូវចោរបរទេសឆក់ប្លន់យកទៅដោយឥតអៀនខ្មាស់បែបនេះ ។
See lessចូរពន្យល់ពាក្យស្លោក«ការពារប្រសើរជាងព្យាបាល»។
• ពាក្យស្លោក«ការពារប្រសើរជាងព្យាបាល»មានន័យថា មនុស្សត្រូវចេះត្រៀមខ្លួនជាស្រេចក្នុងការទប់ស្កាត់ចំពោះហេតុការណ៍ទាំងឡាយដែលអាចកើតមានឡើងពោលគឺកុំឱ្យហេតុការណ៍កើតឡើងហើយទើបដោះស្រាយជាក្រោយនោះមិនល្អទេ វានាំឲ្យខាតបង់ប្រយោជន៍ជាមិនខាន។ ឧ.យើងត្រូវឱ្យកូនដេកក្នុងមុងជានិច្ចប្រសើរជាងកូនកើតជំងឺគ្រុនឈាមហើយទើបព្យាបាល។
• ពាក្យស្លោក«ការពារប្រសើរជាងព្យាបាល»មានន័យថា មនុស្សត្រូវចេះត្រៀមខ្លួនជាស្រេចក្នុងការទប់ស្កាត់ចំពោះហេតុការណ៍ទាំងឡាយដែលអាចកើតមានឡើងពោលគឺកុំឱ្យហេតុការណ៍កើតឡើងហើយទើបដោះស្រាយជាក្រោយនោះមិនល្អទេ វានាំឲ្យខាតបង់ប្រយោជន៍ជាមិនខាន។
See lessឧ.យើងត្រូវឱ្យកូនដេកក្នុងមុងជានិច្ចប្រសើរជាងកូនកើតជំងឺគ្រុនឈាមហើយទើបព្យាបាល។