Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
ចូរស្រង់ពាក្យខាងក្រោមដាក់តាមទៅតាមខ្ទង់ពាក្យសាមញ្ញ ពាក្យសង្ឃសព្ទ ពាក្យរាជសព្ទ។ ដេក ដើរ សឹង ថ្វាយ ហូប ស្លាប់ សោយទិវង្គត ផ្ទំនិមន្ត ប្រគេន យាង ឆាន់ សុគត សោយ ជូន។
ស្រង់ពាក្យដាក់តាមលំដាប់ ពាក្យសាមញ្ញ សង្ឃសព្ទ រាជសព្ទ ដេក ដើរ ហូប ជូន ស្លាប់ សឹង និមន្ត ឆាន់ ប្រគេន សុគត ផ្ទំ យាង សោយ ថ្វាយ សោយទិវង្គត
ស្រង់ពាក្យដាក់តាមលំដាប់
See lessពាក្យសាមញ្ញ សង្ឃសព្ទ រាជសព្ទ
ដេក
ដើរ
ហូប
ជូន
ស្លាប់
សឹង
និមន្ត
ឆាន់
ប្រគេន
សុគត ផ្ទំ
យាង
សោយ
ថ្វាយ
សោយទិវង្គត
ចូរស្រង់សញ្ញាក្បៀសបើកបិទឱ្យបានបីល្បះនៅក្នុងមេរៀនទី៣។
សញ្ញាក្បៀសបើកបិទ៖ - ជីតាខ្ញុំមានប្រសាសន៍ «ក្មេងៗពេលជួបចាស់ទុំត្រូវគោរពនិងលើកដៃសំពះទើបប្រពៃ»។ - "ថោកអីនឹងដៃថ្លៃអីនឹងមាត់" ជាសុភាសិតខ្មែរ។ - យើងកំពុងសិក្សាអំពី «សិល្បៈនិងវប្បធម៌ជាតិ»។
សញ្ញាក្បៀសបើកបិទ៖
See less– ជីតាខ្ញុំមានប្រសាសន៍ «ក្មេងៗពេលជួបចាស់ទុំត្រូវគោរពនិងលើកដៃសំពះទើបប្រពៃ»។
– “ថោកអីនឹងដៃថ្លៃអីនឹងមាត់” ជាសុភាសិតខ្មែរ។
– យើងកំពុងសិក្សាអំពី «សិល្បៈនិងវប្បធម៌ជាតិ»។
ដូចម្ដេចហៅថាសញ្ញាក្បៀសបើកបិទ?
សញ្ញាក្បៀសបើកបិទសម្រាប់ដាក់អមពាក្យ ឃ្លា ឬល្បះដើម្បីពន្លេចឡើងនូវឈ្មោះមនុស្ស សត្វ ឬវត្ថុអ្វីមួយដែលសំខាន់ឬលើកសម្ដីផ្ទាល់របស់អ្នកនិយាយ ។
សញ្ញាក្បៀសបើកបិទសម្រាប់ដាក់អមពាក្យ ឃ្លា ឬល្បះដើម្បីពន្លេចឡើងនូវឈ្មោះមនុស្ស សត្វ ឬវត្ថុអ្វីមួយដែលសំខាន់ឬលើកសម្ដីផ្ទាល់របស់អ្នកនិយាយ ។
See lessចូរស្រង់នាមការក៍ឱ្យបានបួនពាក្យយ៉ាងតិចនៅក្នុងមេរៀនទី៣។
នាមការក៍ ៖ - យាម > អ្នកយាម - ល្អ > អ្នកល្អ - ក្រុង > អ្នកក្រុង - ចាំ > ឆ្មាំ - ដើរ > ថ្មើរ។
នាមការក៍ ៖
See less– យាម > អ្នកយាម
– ល្អ > អ្នកល្អ
– ក្រុង > អ្នកក្រុង
– ចាំ > ឆ្មាំ
– ដើរ > ថ្មើរ។
ដូចម្ដេចដែលហៅថានាមការក៍? នាមការក៍មានដើមកំណើតមកពីអ្វី?
នាមការក៍ជានាមសម្រាប់សម្ដែងអ្នកធ្វើអំពើឬអ្នកមានសភាពលក្ខណៈបែបណាមួយ ។ នាមការក៍មានកំណើតមកពីកិរិយាសព្ទ គុណនាម នាម។
នាមការក៍ជានាមសម្រាប់សម្ដែងអ្នកធ្វើអំពើឬអ្នកមានសភាពលក្ខណៈបែបណាមួយ ។ នាមការក៍មានកំណើតមកពីកិរិយាសព្ទ គុណនាម នាម។
See lessចូរស្រង់នាមករណ៍ឱ្យបាន៤ពាក្យនៅក្នុងមេរៀន ទី៣។
នាមករណ៍ ៖ - កក > កំណក - សង្កេត > ការសង្កេត - កាច > កំណាច - សុខ > សេចក្ដីសុខ ។
នាមករណ៍ ៖
See less– កក > កំណក
– សង្កេត > ការសង្កេត
– កាច > កំណាច
– សុខ > សេចក្ដីសុខ ។
ដូចម្ដេចដែលហៅថានាមករណ៍? នាមករណ៍មានកំណើតមកពីអ្វីខ្លះ?
នាមករណ៍ឬករណនាមជានាមសម្រាប់សម្ដែងសភាពឬសកម្មភាព។ នាមករណ៍មានកំណើតមកពីកិរិយាសព្ទ និងគុណនាម។
នាមករណ៍ឬករណនាមជានាមសម្រាប់សម្ដែងសភាពឬសកម្មភាព។ នាមករណ៍មានកំណើតមកពីកិរិយាសព្ទ និងគុណនាម។
See lessចូរធ្វើការសិក្សាអំពីកាលអាកាសនៃរឿង។
កាលអាកាសនៃរឿង - កាល៖ កាលពីព្រេងនាយ ថ្ងៃមួយ កន្លះថ្ងៃ - អាកាស៖ តាមដងទន្លេមេគង្គ ទន្លេតូច ភូមិអន្លង់សាលី ស្រុកស្ទឹងត្រង់ ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
កាលអាកាសនៃរឿង
See less– កាល៖ កាលពីព្រេងនាយ ថ្ងៃមួយ កន្លះថ្ងៃ
– អាកាស៖ តាមដងទន្លេមេគង្គ ទន្លេតូច ភូមិអន្លង់សាលី ស្រុកស្ទឹងត្រង់ ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
តើរឿងនេះមានខ្លឹមសារសំខាន់ៗដូចម្ដេចខ្លះ?
- ខ្លឹមសារសំខាន់ៗក្នុងអត្ថបទរឿងនេះ - បង្ហាញពីប្រវត្តិកំណរកំណើត ឈ្មោះទីកន្លែងនៃប្រទេសកម្ពុជា យើងគឺភ្នំសុពណ៌កាលី - បង្ហាញពីប្រវត្តិសាស្ដ្ររបស់ព្រះរាជាណាចក្រកម្ពុជាដែលមានឈ្មោះពិតប្រាកដដិតជាប់រហូតសព្វថ្ងៃ - បង្ហាញថាប្រទេសកម្ពុជាសម្បូរសម្បត្តិធម្មជាតិ ព្រៃព្រឹក្សា សត្វ...។
– ខ្លឹមសារសំខាន់ៗក្នុងអត្ថបទរឿងនេះ
See less– បង្ហាញពីប្រវត្តិកំណរកំណើត ឈ្មោះទីកន្លែងនៃប្រទេសកម្ពុជា
យើងគឺភ្នំសុពណ៌កាលី
– បង្ហាញពីប្រវត្តិសាស្ដ្ររបស់ព្រះរាជាណាចក្រកម្ពុជាដែលមានឈ្មោះពិតប្រាកដដិតជាប់រហូតសព្វថ្ងៃ
– បង្ហាញថាប្រទេសកម្ពុជាសម្បូរសម្បត្តិធម្មជាតិ ព្រៃព្រឹក្សា សត្វ…។
ចូរបង្ហាញពីការផ្ដើមរឿង តួរឿង ការបញ្ចប់រឿង។
បង្ហាញពីការផ្ដើមរឿង តួរឿង និងការបញ្ចប់រឿង ការផ្ដើមរឿង រឿងនេះជាព្រេងនិទានខ្មែរ ។ អ្នកនិពន្ធផ្ដើមរឿងដោយប្រើពាក្យ កាលពីព្រេងនាយ ...។ តួរឿងឬដំណើររឿង - តួអង្គ ក្រពើសុពណ៌កាលី ក្រពើនាងឱរ៉ៃ លោកនេនដែលចិញ្ចឹមក្រពើនាងឱរ៉ៃ និងតាយាយ។ - ទីកន្លែង នៅអន្លង់សាលី ស្រុកស្ទឹងត្រង់ ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចRead more
បង្ហាញពីការផ្ដើមរឿង តួរឿង និងការបញ្ចប់រឿង
See less ការផ្ដើមរឿង រឿងនេះជាព្រេងនិទានខ្មែរ ។ អ្នកនិពន្ធផ្ដើមរឿងដោយប្រើពាក្យ កាលពីព្រេងនាយ …។
តួរឿងឬដំណើររឿង
– តួអង្គ ក្រពើសុពណ៌កាលី ក្រពើនាងឱរ៉ៃ លោកនេនដែលចិញ្ចឹមក្រពើនាងឱរ៉ៃ និងតាយាយ។
– ទីកន្លែង នៅអន្លង់សាលី ស្រុកស្ទឹងត្រង់ ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ទន្លេតូច ទន្លេធំ។
– បញ្ហាចោទ បង្ហាញពីមហិទ្ធិឫទ្ធិរបស់ក្រពើសុពណ៌កាលី ដែលធ្វើឱ្យក្រពើនាងឱរ៉ៃចង់ប្រកួតល្បងឫទ្ធិបង្កើតបានជាទំនាស់ឡើង។
– ដំណោះស្រាយ ក្រពើសុពណ៌កាលីចាញ់ដៃក្រពើនាងឱរ៉ៃត្រូវស្លាប់ខ្លួន ហើយក្លាយជាភ្នំសុពណ៌កាលី ទីបញ្ចប់ក្រពើនាងឱរ៉ៃវារចូលភ្លើងស្លាប់បាត់បង់ជីវិតទៅដែរ។
– ឧត្តមគតិ
• អប់រំកូនខ្មែរឱ្យស្គាល់ពីប្រវត្តិនៃឈ្មោះភ្នំសុពណ៌កាលី ដែលមានឈ្មោះជាប់មកដល់សព្វ ។
• អប់រំកូនខ្មែរឱ្យដឹងថាការស្រលាញ់អំណាច ការច្រណែនឈ្នានីស ការចូលចិត្តធ្វើសង្គ្រាមនាំឱ្យបាត់បង់ប្រយោជន៍ វិនាសទាំងខ្លួន។
ការបញ្ចប់រឿងរឿងនេះបញ្ចប់ដោយអស់សង្ឃឹមព្រោះតួអង្គ
សំខាន់ៗក្នុងរឿងត្រូវស្លាប់អស់។