Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
ចូរអ្នកសិក្សាអំពីកាលអាកាសនៃអត្ថបទនេះ។
កាលអាកាសរបស់អត្តបទ - កាល ចំណេរក្រោយ ថ្ងៃក្រោយ ស្អែកឡើង...។ - អាកាស ដំណើររឿងបង្ហាញពីទីកន្លែងដូចជាក្នុងទឹកទន្លេ កន្លែងដែលគេយកធនញ្ជ័យទៅសម្លាប់ វត្តដែលធនញ្ជ័យបួស ព្រះរាជវាំង...។
កាលអាកាសរបស់អត្តបទ
See less– កាល ចំណេរក្រោយ ថ្ងៃក្រោយ ស្អែកឡើង…។
– អាកាស ដំណើររឿងបង្ហាញពីទីកន្លែងដូចជាក្នុងទឹកទន្លេ កន្លែងដែលគេយកធនញ្ជ័យទៅសម្លាប់ វត្តដែលធនញ្ជ័យបួស ព្រះរាជវាំង…។
តើក្នុងអត្ថបទដកស្រង់នេះមានតួអង្គប៉ុន្មាននាក់? តើតួអង្គនីមួយៗបានធ្វើសកម្មភាពអ្វីខ្លះ?
ក្នុងអត្តបទដកស្រង់នេះមានតួអង្គដូចជា - ធនញ្ជ័យ អ្នកចេះដឹងរបស់ខ្មែរពីសម័យដើម - ស្តេចចិន ព្រះចៅក្រុងចិនពីសម័យកាលធនញ្ជ័យ - ស្តេចខ្មែរ ព្រះចៅក្រុងកម្ពុជាសម័យកាលធនញ្ជ័យ - សម្តេចចៅហ្វានិងគ្រូសង្គ្រាជ ជាមន្ត្រីការរបស់ខ្មែរ - អ្នកប្រាជ្ញចិន អ្នកមានចំណេះដឹងជ្រៅជ្រះរបស់ចិនដែលដាក់ប្រស្នាជាមួយនឹងខ្មែរ - កូនក្មេងRead more
ក្នុងអត្តបទដកស្រង់នេះមានតួអង្គដូចជា
See less– ធនញ្ជ័យ អ្នកចេះដឹងរបស់ខ្មែរពីសម័យដើម
– ស្តេចចិន ព្រះចៅក្រុងចិនពីសម័យកាលធនញ្ជ័យ
– ស្តេចខ្មែរ ព្រះចៅក្រុងកម្ពុជាសម័យកាលធនញ្ជ័យ
– សម្តេចចៅហ្វានិងគ្រូសង្គ្រាជ ជាមន្ត្រីការរបស់ខ្មែរ
– អ្នកប្រាជ្ញចិន អ្នកមានចំណេះដឹងជ្រៅជ្រះរបស់ចិនដែលដាក់ប្រស្នាជាមួយនឹងខ្មែរ
– កូនក្មេង កូនចៅប្រជាជនខ្មែរ។
តើអត្ថបទនេះដកស្រង់ចេញពីប្រភពណា?
អត្តបទនេះដកស្រង់និងកែសម្រួលពីកម្រងអត្ថបទអក្សរសិល្ប៍ថ្នាក់ទី៧ ក្រសួងអប់រំ ឆ្នាំ១៩៨២។
អត្តបទនេះដកស្រង់និងកែសម្រួលពីកម្រងអត្ថបទអក្សរសិល្ប៍ថ្នាក់ទី៧ ក្រសួងអប់រំ ឆ្នាំ១៩៨២។
See lessចូរប្អូនស្វែងរកន័យរបស់ពាក្យខាងក្រោមនេះ៖ ព្រះរាជតម្រិះ ព្រះទ័យ ប្រស្នា សម្ដេចចៅហ៊្វាយ
ន័យពាក្យខាងក្រោម៖ - ព្រះរាជតម្រិះ (ន) សេចក្តីរិះគិត ការត្រិះរិះរបស់ស្តេច។ - ព្រះទ័យ (ន) ចិត្ត ដួងចិត្ត។ - ប្រស្នា (ន) ចំណោទ បញ្ហា។ - សម្តេចចៅហ្វាយ (ន) គោរមងារអ្នកកាន់ការធំក្នុងព្រះរាជវាំង។
ន័យពាក្យខាងក្រោម៖
See less– ព្រះរាជតម្រិះ (ន) សេចក្តីរិះគិត ការត្រិះរិះរបស់ស្តេច។
– ព្រះទ័យ (ន) ចិត្ត ដួងចិត្ត។
– ប្រស្នា (ន) ចំណោទ បញ្ហា។
– សម្តេចចៅហ្វាយ (ន) គោរមងារអ្នកកាន់ការធំក្នុងព្រះរាជវាំង។
តើរឿងនេះចង់និយាយពីអ្វី?
រឿងនេះចង់និយាយពី - ប្រវត្តិនៃការកសាងវត្តភ្នំដូនពេញ - ការកសាងរាជធានីភ្នំពេញតាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន ។
រឿងនេះចង់និយាយពី
See less– ប្រវត្តិនៃការកសាងវត្តភ្នំដូនពេញ
– ការកសាងរាជធានីភ្នំពេញតាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន ។
ចូរបង្ហាញពីការផ្ដើមរឿង តួរឿង និងការ បញ្ចប់រឿង។
បង្ហាញពីការផ្ដើមរឿង តួរឿង និងការបញ្ចប់រឿង៖ ការផ្ដើមរឿង រឿងនេះជាព្រេងនិទានទាក់ទងនឹងប្រវត្តិសាស្ដ្រខ្មែរ អ្នកនិពន្ធផ្ដើមរឿងដោយប្រើពាក្យ «ក្នុងកាល ... កន្លងទៅហើយ...»។ តួរឿង - តួអង្គ ដូនពេញ អ្នកជិតខាង ព្រះបាទពញាយ៉ាត ចៅពញាកែ ឧកញ៉ាហោរាធិបតីខៀវ ព្រះបាទនរោត្ដម។ - ទីកន្លែង ស្រុកខ្មែរ ភ្នំពេញ (ទន្លេចតុមុខRead more
បង្ហាញពីការផ្ដើមរឿង តួរឿង និងការបញ្ចប់រឿង៖
See less ការផ្ដើមរឿង រឿងនេះជាព្រេងនិទានទាក់ទងនឹងប្រវត្តិសាស្ដ្រខ្មែរ អ្នកនិពន្ធផ្ដើមរឿងដោយប្រើពាក្យ «ក្នុងកាល … កន្លងទៅហើយ…»។
តួរឿង
– តួអង្គ ដូនពេញ អ្នកជិតខាង ព្រះបាទពញាយ៉ាត ចៅពញាកែ ឧកញ៉ាហោរាធិបតីខៀវ ព្រះបាទនរោត្ដម។
– ទីកន្លែង ស្រុកខ្មែរ ភ្នំពេញ (ទន្លេចតុមុខ) ស្រុកស្រីសន្ធរខេត្តកំពង់ចាមនិងក្រុងឧដុង្គ។
– បញ្ហាចោទ
o ស្រង់បានដើមគគីរមួយដើមដែលមានព្រះពុទ្ធរូបបួនអង្គ និងទេវរូបមួយអង្គគ្មានទីតម្កល់ឱ្យបានសមរម្យ។
o បង្ហាញពីការផ្លាស់ប្ដូររាជធានីចុះឡើងបណ្ដាលមកពីបញ្ហាភូមិសាស្ដ្រ ។
– ដំណោះស្រាយ
o កេណ្ឌអ្នកជិតខាងឱ្យលើកដីពូនជាភ្នំនិងអារដើមគគីរនោះសង់វិហារដើម្បីតម្កល់ព្រះពុទ្ធរូប …។
o គ.ស.១៨៦៥ ព្រះបាទនរោត្ដមបានផ្លាស់រាជធានីពីឧដុង្គមកគង់នៅចតុមុខ ។
– ឧត្តមគតិ ៖ អប់រំកូនខ្មែរឱ្យស្គាល់ពីប្រវត្តិភ្នំនៃរាជធានីរបស់ជាតិខ្លួន។
ការបញ្ចប់រឿង រឿងនេះបញ្ចប់រឿងដោយឱ្យតួអង្គទទួលបាន
ជោគជ័យអាចកសាងរាជធានីមួយបានដោយមានឈ្មោះថាភ្នំពេញរហូតដល់សព្វថ្ងៃនេះ ។
ចូរបង្ហាញតួអង្គឯកនិងតួអង្គរងដោយបញ្ជាក់ អំណះអំណាងឱ្យបានច្បាស់លាស់។
តួអង្គឯក ដូនពេញ ព្រោះគាត់ជាតួអង្គសំខាន់ដែលបានដឹកនាំបង្កើតរាជធានីភ្នំពេញមុនគេ។ រីឯតួអង្គរងគឺ អ្នកស្រុក តួអង្គទាំងនេះចូលរួមធ្វើសកម្មភាពហែហមជាមួយតួអង្គឯក។
តួអង្គឯក ដូនពេញ ព្រោះគាត់ជាតួអង្គសំខាន់ដែលបានដឹកនាំបង្កើតរាជធានីភ្នំពេញមុនគេ។ រីឯតួអង្គរងគឺ អ្នកស្រុក តួអង្គទាំងនេះចូលរួមធ្វើសកម្មភាពហែហមជាមួយតួអង្គឯក។
See lessតើតួអង្គរឿងនេះធ្វើសកម្មភាពអ្វីខ្លះ?
តួអង្គនិងសកម្មភាពក្នុងរឿង - ដូនពេញ : អំពាវនាវឱ្យអ្នកស្រុកជួយទាញដើមគគីរពីក្នុងទឹក ... និងលើកដីពូនជាភ្នំដើម្បីសង់ព្រះវិហារតម្កល់ព្រះបដិមា។ - អ្នកជិតខាងដូនពេញ : រួមគ្នាជួយលើកដើមគគីរនិងលើកដីចាក់ពូនភ្នំជាមួយដូនពេញ។ - ព្រះបាទពញាយ៉ាត : លើករាជធានីពីទួលបាសានមកចតុមុខ។ - ចៅពញាកែនិងឧកញ៉ាហោរាធិបតីខៀវ : ជួយកសាងព្Read more
តួអង្គនិងសកម្មភាពក្នុងរឿង
See less– ដូនពេញ : អំពាវនាវឱ្យអ្នកស្រុកជួយទាញដើមគគីរពីក្នុងទឹក … និងលើកដីពូនជាភ្នំដើម្បីសង់ព្រះវិហារតម្កល់ព្រះបដិមា។
– អ្នកជិតខាងដូនពេញ : រួមគ្នាជួយលើកដើមគគីរនិងលើកដីចាក់ពូនភ្នំជាមួយដូនពេញ។
– ព្រះបាទពញាយ៉ាត : លើករាជធានីពីទួលបាសានមកចតុមុខ។
– ចៅពញាកែនិងឧកញ៉ាហោរាធិបតីខៀវ : ជួយកសាងព្រះរាជវាំងថ្មី។
– ព្រះបាទនរោត្ដម : ផ្លាស់រាជធានីពីឧដុង្គមកចតុមុខជាលើកទី២។
ចូរប្រាប់តួអង្គដែលមាននៅក្នុងរឿងកំណើតរាជធានីភ្នំពេញ ។
តួអង្គក្នុងរឿងកំណើតរាជធានីភ្នំពេញមានដូចតទៅ - ដូនពេញ - អ្នកស្រុក - ព្រះសង្ឃ - បរមរាជពញាយ៉ាត - សម្ដេចព្រះនរោត្ដម - ចៅពញាកែ - ឧកញ៉ាហោរាធិបតីខៀវ - ឧកញ៉ាតេជោស្រី ។
តួអង្គក្នុងរឿងកំណើតរាជធានីភ្នំពេញមានដូចតទៅ
See less– ដូនពេញ
– អ្នកស្រុក
– ព្រះសង្ឃ
– បរមរាជពញាយ៉ាត
– សម្ដេចព្រះនរោត្ដម
– ចៅពញាកែ
– ឧកញ៉ាហោរាធិបតីខៀវ
– ឧកញ៉ាតេជោស្រី ។
ចូរប្អូនពន្យល់ពាក្យគន្លឹះ ចតុមុខ ជយភូមិ ទេវរូប មហិទ្ធិឬទ្ធិ សំរឹទ្ធ ស្ថាបនា
ពាក្យគន្លឹះ - ចតុមុខ (ន) មុខបួន។ - ជយភូមិ (ន) ទឹកដីមានជោគជ័យ។ - ទេវរូប (ន) រូបដំណាងទេវៈ។ - មហិទ្ធិឬទ្ធិ (ន) ឬទ្ធិធំឬឬទ្ធិខ្លាំងក្រៃលែង។ - សំរឹទ្ធ (ន) ឈ្មោះលោហធាតុម្យ៉ាង។ - ស្ថាបនា (កិ) កសាងសាងសង់។ អាសនៈ (ន) កន្លែងអង្គុយ។
ពាក្យគន្លឹះ
See less– ចតុមុខ (ន) មុខបួន។
– ជយភូមិ (ន) ទឹកដីមានជោគជ័យ។
– ទេវរូប (ន) រូបដំណាងទេវៈ។
– មហិទ្ធិឬទ្ធិ (ន) ឬទ្ធិធំឬឬទ្ធិខ្លាំងក្រៃលែង។
– សំរឹទ្ធ (ន) ឈ្មោះលោហធាតុម្យ៉ាង។
– ស្ថាបនា (កិ) កសាងសាងសង់។
អាសនៈ (ន) កន្លែងអង្គុយ។