Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
ចូរនិយាយពីផលប៉ះពាល់នៃកំណើនសីតុណ្ហភាពលើកសិកម្ម ។
និយាយពីផលប៉ះពាល់នៃកំណើនសីតុណ្ហភាពលើកសិកម្ម ៖ កំណើនសីតុណ្ហភាពនិងការប្រែប្រួលរបបទឹកភ្លៀងអាចនឹងធ្វើឲ្យផលិតកម្មស្រូវនៅទូទាំងតំបន់ត្រូវថយចុះ ។ ក្រៅពីការបាត់បង់ដីដាំដំណាំបណ្តាលមកពីទឹកសមុទ្រលិច ទិន្នផលនៃដីដាំដំណាំដែលនៅសេសសល់អាចថយចុះព្រោះលទ្ធផលដាំដំណាំពីរដងក្នុងមួយឆ្នាំត្រូវបានបាត់បង់ដោយសារតម្រូវការទឹកសម្រាRead more
និយាយពីផលប៉ះពាល់នៃកំណើនសីតុណ្ហភាពលើកសិកម្ម ៖ កំណើនសីតុណ្ហភាពនិងការប្រែប្រួលរបបទឹកភ្លៀងអាចនឹងធ្វើឲ្យផលិតកម្មស្រូវនៅទូទាំងតំបន់ត្រូវថយចុះ ។ ក្រៅពីការបាត់បង់ដីដាំដំណាំបណ្តាលមកពីទឹកសមុទ្រលិច ទិន្នផលនៃដីដាំដំណាំដែលនៅសេសសល់អាចថយចុះព្រោះលទ្ធផលដាំដំណាំពីរដងក្នុងមួយឆ្នាំត្រូវបានបាត់បង់ដោយសារតម្រូវការទឹកសម្រាប់ស្រោចស្រពហួសកម្រិតផ្គត់ផ្គង់ កំណើនសីតុណ្ហភាពដែលកាត់បន្ថយពេលវេលាសម្រាប់ដំណាំទុំ និងកំណើនទឹកភ្លៀងធ្លាក់ដែលនាំឲ្យមានសំណឹក និងចម្រោះដីជាហេតុធ្វើឲ្យបាត់បង់ដីមានជីជាតិសម្រាប់ផលិតកម្មស្រូវ ។
See lessតើកំណើនកម្តៅពិភពលោកមានឥទ្ធិពលលើសុខភាព មុនស្ស និងសង្គមដូចម្តេច ?
កំណើនកម្តៅពិភពលោកមានឥទ្ធិពលលើសុខភាពមនុស្សនិងសង្គមដូចជា ៖ • កំណើនតឹងតែងអារម្មណ៍ដោយសារកម្តៅ • កំណើនជម្ងឺប្រដាប់ដង្ហើម ប្រតិកម្មនិងធាតុនានា និងជម្ងឺដែលឆ្លងតាមខ្យល់ • នៅតំបន់ត្រូពិចត្រូវរាតត្បាតដោយជម្ងឺគ្រុនចាញ់ និងគ្រុនឈាមដែលបណ្តាលមកពីកំណើនទីជម្រងសម្រាប់មូសនិងភ្នាក់ងារចម្លងរោគនៅពេលមានកំណើនសីតុណ្ហភាពនៅបRead more
កំណើនកម្តៅពិភពលោកមានឥទ្ធិពលលើសុខភាពមនុស្សនិងសង្គមដូចជា ៖
See less• កំណើនតឹងតែងអារម្មណ៍ដោយសារកម្តៅ
• កំណើនជម្ងឺប្រដាប់ដង្ហើម ប្រតិកម្មនិងធាតុនានា និងជម្ងឺដែលឆ្លងតាមខ្យល់
• នៅតំបន់ត្រូពិចត្រូវរាតត្បាតដោយជម្ងឺគ្រុនចាញ់ និងគ្រុនឈាមដែលបណ្តាលមកពីកំណើនទីជម្រងសម្រាប់មូសនិងភ្នាក់ងារចម្លងរោគនៅពេលមានកំណើនសីតុណ្ហភាពនៅបណ្តាលប្រទេសដែលមានអាកាសធាតុបង្គួរ ។
• ឥទ្ធិពលជាប្រយោលទៅលើសុខភាពអាចបណ្តាលមកពីភាពរាំងស្ងួត ទឹកជំនន់ និងដំណើររអាក់រអួលនៃសេដ្ឋកិច្ចនិងសង្គមកិច្ច ។
តើកំណើនកម្តៅពិភពលោកមានឥទ្ធិពលលើសុខភាព មុនស្ស និងសង្គមដូចម្តេច ?

ចូរពន្យល់ផែនដីឡើងកម្តៅអាចនាំឲ្យមានទឹកជំនន់ និងគ្រោះរាំងស្ងួត ។
ពន្យល់ផែនដីឡើងកម្តៅអាចនាំឲ្យមានទឹកជំនន់ និងគ្រោះរាំងស្ងួត ៖ កំណើនទឹកសមុទ្រ និងទឹកភ្លៀងធា្លក់ខ្លាំងគឺជា មូលហេតុនៃទឹកជំនន់ ។ បម្រែបម្រួលវដ្តទឹក (លំហូរ ទឹកនៅលើផែនដី) អស់ពេលដ៏យូរដោយសារតែសីតុណ្ហភាពខ្ពស់ (រំហួតកាន់តែខ្លាំង ការរលាយទឹកកក ភ្លៀងធ្លាក់កាន់តែច្រើន) រួមចំណែកដល់បុព្វហេតុនៃទឹកជំនន់ ។ កំណើនចំហាយទឹកRead more
ពន្យល់ផែនដីឡើងកម្តៅអាចនាំឲ្យមានទឹកជំនន់ និងគ្រោះរាំងស្ងួត ៖
See lessកំណើនទឹកសមុទ្រ និងទឹកភ្លៀងធា្លក់ខ្លាំងគឺជា មូលហេតុនៃទឹកជំនន់ ។ បម្រែបម្រួលវដ្តទឹក (លំហូរ ទឹកនៅលើផែនដី) អស់ពេលដ៏យូរដោយសារតែសីតុណ្ហភាពខ្ពស់ (រំហួតកាន់តែខ្លាំង ការរលាយទឹកកក ភ្លៀងធ្លាក់កាន់តែច្រើន) រួមចំណែកដល់បុព្វហេតុនៃទឹកជំនន់ ។ កំណើនចំហាយទឹកនៅក្នុងបរិយាកាសដោយសារបរិយាកាសកើនកម្តៅគឺ បណ្តាលឲ្យកើតមានទឹកជំនន់ជារឿយៗនៅលើផែនដី។
គ្រោះរាំងស្ងួតនឹងមានកាន់តែច្រើនដោយសារតែកំណើន កម្តៅនិងបម្រែបម្រួលអាកាសធាតុ ។ បម្រែបម្រួលវដ្តទឹកនាំឲ្យមានបម្រែបម្រួលភ្លៀងធ្លាក់ ។ តំបន់ខ្លះមានភ្លៀងធ្លាក់កាន់តែច្រើន តំបន់ខ្លះទៀតកាន់តែស្ងួតហែង ។ នៅពេលមានកំណើនចំហាយទឹកនៅក្នុងបរិយាកាសដោយសារកើនកម្តៅ ឬការប្រែប្រួលអាកាសធាតុគ្រោះរាំងស្ងួតនឹងកើតមានកាន់តែញឹកញាប់។
តើថាមពលកម្តៅដីជាអ្វី ?
ថាមពលកម្តៅដី គឺជាថាមពលដែលបានមកពីផ្នែកខាងក្នុងនៃផែនដី ។
ថាមពលកម្តៅដី គឺជាថាមពលដែលបានមកពីផ្នែកខាងក្នុងនៃផែនដី ។
See lessចូរពណ៌នាពីធ្យោបាយប្រើប្រាស់ថាមពលកម្តៅដី ។
ថាមពលកម្តៅដីត្រូវបានគេប្រើប្រាស់តាមមធ្យោបាយដូចជា ៖ វិធីទាញយកថាមពលពីចំហាយទឹកក្តៅដែលភាយចេញពីផែនដីតាមរយៈទឹកក្តៅផុសពីក្នុងដី វិធីសិលាស្ងួត និងក្តៅគឺគេទាញយកចំហាយទឹកក្តៅពីក្នុងដី តាមរយៈការខួងអណ្តូង ឬរណ្តៅទៅក្នុងជម្រៅដី ។ ចំហាយនិងទឹកក្តៅបានបញ្ជូនទៅជនិតាអគ្គិសនីនៅក្នុងរោងចក្រ ។
ថាមពលកម្តៅដីត្រូវបានគេប្រើប្រាស់តាមមធ្យោបាយដូចជា ៖
See lessវិធីទាញយកថាមពលពីចំហាយទឹកក្តៅដែលភាយចេញពីផែនដីតាមរយៈទឹកក្តៅផុសពីក្នុងដី
វិធីសិលាស្ងួត និងក្តៅគឺគេទាញយកចំហាយទឹកក្តៅពីក្នុងដី តាមរយៈការខួងអណ្តូង ឬរណ្តៅទៅក្នុងជម្រៅដី ។ ចំហាយនិងទឹកក្តៅបានបញ្ជូនទៅជនិតាអគ្គិសនីនៅក្នុងរោងចក្រ ។
នៅក្នុងមណ្ឌលអាកាសរចល់មានផ្ទុកសមាសធាតុអ្វីខ្លះ ?
នៅក្នុងមណ្ឌលអាកាសរចល់មានផ្ទុកសមាសធាតុដូចជា ៖ អាសូត ៧៨% អុកស៊ីសែន ២១% ឧស្ម័នកាបូនិច ០.០៣% និងឧស្ម័នផ្សេងៗទៀត ។
នៅក្នុងមណ្ឌលអាកាសរចល់មានផ្ទុកសមាសធាតុដូចជា ៖ អាសូត ៧៨% អុកស៊ីសែន ២១% ឧស្ម័នកាបូនិច ០.០៣% និងឧស្ម័នផ្សេងៗទៀត ។
See lessនៅក្នុងមណ្ឌលអាកាសរចល់ តើឧស្ម័នផ្ទះកញ្ចក់ដែលមានវត្តមានដោយធម្មជាតិមានអ្វីខ្លះ ?
នៅក្នុងមណ្ឌលអាកាសរចល់ ឧស្ម័នផ្ទះកញ្ចក់ដែលមានវត្តមានដោយធម្មជាតិរួមមាន ៖ ទឹក ឧស្ម័នកាបូនិច ឌីអាសូតម៉ូណូអុកស៊ីត មេតាន អូសូន និងក្លរ៉ូភ្លុយអរ៉ូកាបូន ។
នៅក្នុងមណ្ឌលអាកាសរចល់ ឧស្ម័នផ្ទះកញ្ចក់ដែលមានវត្តមានដោយធម្មជាតិរួមមាន ៖ ទឹក ឧស្ម័នកាបូនិច ឌីអាសូតម៉ូណូអុកស៊ីត មេតាន អូសូន និងក្លរ៉ូភ្លុយអរ៉ូកាបូន ។
See lessតើវត្តមានឧស្ម័នផ្ទះកញ្ចក់នៅក្នុងមណ្ឌលអាកាសរចល់ជួយរក្សាផែនដីដូចម្តេច ?
វត្តមានឧស្ម័នផ្ទះកញ្ចក់នៅក្នុងមណ្ឌលអាកាសរចល់ជួយរក្សាឲ្យមានលំនឹងសីតុណ្ហភាពមធ្យមលើផ្ទៃផែនដីនៅត្រឹម ១៦អង្សាសេ ។ បើគ្មានឧស្ម័នផ្ទះកញ្ចក់ទេ នោះផែនដីនឹងទៅជាភពត្រជាក់ជាមិនខានឡើយ ។
វត្តមានឧស្ម័នផ្ទះកញ្ចក់នៅក្នុងមណ្ឌលអាកាសរចល់ជួយរក្សាឲ្យមានលំនឹងសីតុណ្ហភាពមធ្យមលើផ្ទៃផែនដីនៅត្រឹម ១៦អង្សាសេ ។ បើគ្មានឧស្ម័នផ្ទះកញ្ចក់ទេ នោះផែនដីនឹងទៅជាភពត្រជាក់ជាមិនខានឡើយ ។
See lessចូរឲ្យនិយមន័យ ផលផ្ទះកញ្ចក់ ។
ផលផ្ទះកញ្ចក់ គឺជាបាតុភូតធម្មជាតិដែលបរិយាកាសចាប់យកថាមពលព្រះអាទិត្យមួយចំនួនដើម្បីកម្តៅផែនដីធ្វើឲ្យផែនដីមានកម្តៅគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ជីវិត។
ផលផ្ទះកញ្ចក់ គឺជាបាតុភូតធម្មជាតិដែលបរិយាកាសចាប់យកថាមពលព្រះអាទិត្យមួយចំនួនដើម្បីកម្តៅផែនដីធ្វើឲ្យផែនដីមានកម្តៅគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ជីវិត។
See less