Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើសារធាតុគីមីដែលបំផ្លាញខែលអូសូនមានអ្វីខ្លះ ?
សារធាតុគីមីដែលបំផ្លាញខែលអូសូនមាន • ក្លរ៉ូភ្លុយអរ៉ូកាបូន (CFCs) • អាសូតម៉ូណូអុកស៊ីត (NO) ។
សារធាតុគីមីដែលបំផ្លាញខែលអូសូនមាន
See less• ក្លរ៉ូភ្លុយអរ៉ូកាបូន (CFCs)
• អាសូតម៉ូណូអុកស៊ីត (NO) ។
ចូរនិយាយអំពីដំណើរនៃការបំផ្លាញខែលអូសូន ។
ដំណើរនៃការបំផ្លាញខែលអូសូន នៅក្នុងមណ្ឌលអាកាសរចល់ ក្លរ៉ូភ្លុយអរ៉ូកាបូនមានលក្ខណៈថេរមានលំនឹងតាមសារធាតុគីមីរបស់វាដោយគ្មានប្រតិកម្មជាមួយផលិតផលផ្សេងទៀតឡើយ ។ ប៉ុន្តែម៉ូលេគុលក្លរ៉ូភ្លុយអរ៉ូកាបូនបានអណ្តែតខ្ពស់ចូលទៅក្នុងមណ្ឌលអាកាសស្ងប់ ហើយត្រូវរងការបំបែកធាតុក្រោមអំពើកាំរស្មីព្រះអាទិត្យបង្កើតបានជាអាតូមក្លរ (CL)Read more
ដំណើរនៃការបំផ្លាញខែលអូសូន
See lessនៅក្នុងមណ្ឌលអាកាសរចល់ ក្លរ៉ូភ្លុយអរ៉ូកាបូនមានលក្ខណៈថេរមានលំនឹងតាមសារធាតុគីមីរបស់វាដោយគ្មានប្រតិកម្មជាមួយផលិតផលផ្សេងទៀតឡើយ ។ ប៉ុន្តែម៉ូលេគុលក្លរ៉ូភ្លុយអរ៉ូកាបូនបានអណ្តែតខ្ពស់ចូលទៅក្នុងមណ្ឌលអាកាសស្ងប់ ហើយត្រូវរងការបំបែកធាតុក្រោមអំពើកាំរស្មីព្រះអាទិត្យបង្កើតបានជាអាតូមក្លរ (CL) ដែលជាកាតាលីករក្នុងការបំផ្លាញអូសូន ។ អាតូមក្លរធ្វើប្រតិកម្មជាមួយម៉ូលេគុលអូសូនដើម្បីបង្កើតបានជាម៉ូលេគុលអុកស៊ីសែន និងម៉ូលេគុលក្លរម៉ូណូអុកស៊ីត (CLO) បន្ទាប់មកម៉ូលេគុលក្លរម៉ូណូអុកស៊ីតធ្វើប្រតិកម្មជាមួយម៉ូលេគុលអូសូនដទៃទៀតបង្កើតបានជាពីរម៉ូលេគុលអុកស៊ីសែន និងមួយអាតូមក្លរ ។ សកម្មភាពបន្តអាតូមក្លរបានធ្វើប្រតិកម្មជាមួយម៉ូលេគុលអូសូនបន្តទៀត ។ នេះជាវដ្តនៃប្រតិកម្មគីមីក្លរជាមួយអូសូន ។ តាមរូបមន្តគីមី មួយម៉ូលេគុលក្លរ៉ូភ្លុយអរ៉ូកាបូនមានផ្ទុក អាតូមក្លរពីមួយទៅបួនហើយគេបានប៉ាន់ស្មានថា អាតូមក្លរមួយអាតូមអាចបំផ្លាញម៉ូលេគុលអូសូនបានរហូតដល់ ១០០ ០០០ ។
តើការហិនហោចខែលអូសូនជះឥទ្ធិពលដូចម្តេចខ្លះមកលើផែនដី ?
ការហិនហោចអូសូនជះឥទ្ធិពលមកលើផែនដីដូចតទៅ ៖ • កំណើនកម្តៅនៅលើផែនដី • បម្រួលអាកាសធាតុ • កំណើននីវ៉ូទឹកសមុទ្រ • ប៉ះពាល់ដល់សុខភាពមនុស្ស • ប៉ះពាល់ដល់ជីវចម្រុះ ។
ការហិនហោចអូសូនជះឥទ្ធិពលមកលើផែនដីដូចតទៅ ៖
See less• កំណើនកម្តៅនៅលើផែនដី
• បម្រួលអាកាសធាតុ
• កំណើននីវ៉ូទឹកសមុទ្រ
• ប៉ះពាល់ដល់សុខភាពមនុស្ស
• ប៉ះពាល់ដល់ជីវចម្រុះ ។
តើយើងត្រូវធ្វើអ្វីខ្លះដើម្បីថែរក្សាខែលអូសូន ក៏ដូចជារក្សាជីវីតនៅលើផែនដី ?
ដើម្បីថែរក្សាខែលអូសូន ក៏ដូចជារក្សាជីវីតតនៅលើផែនដីយើងត្រូវមានវិធានការកាត់បន្ថយបរិមាណសារធាតុគីមីពុល (ក្លរ៉ូភ្លុយអរ៉ូកាបូន) ដែលភាយចូលទៅក្នុងបរិយាកាសតាមរយៈ ៖ ថែរក្សាម៉ាស៊ីនត្រជាក់នៅតាមគេហដ្ឋាន ឬម៉ាស៊ីនត្រជាក់របស់រថយន្ត និងទូទឹកកកឲ្យបានល្អ និងមានការជួសជុលដើម្បីកុំឲ្យធ្លុះធ្លាយ ។ នៅពេលម៉ាស៊ីនតត្រជាក់ និងទRead more
ដើម្បីថែរក្សាខែលអូសូន ក៏ដូចជារក្សាជីវីតតនៅលើផែនដីយើងត្រូវមានវិធានការកាត់បន្ថយបរិមាណសារធាតុគីមីពុល (ក្លរ៉ូភ្លុយអរ៉ូកាបូន) ដែលភាយចូលទៅក្នុងបរិយាកាសតាមរយៈ ៖
See lessថែរក្សាម៉ាស៊ីនត្រជាក់នៅតាមគេហដ្ឋាន ឬម៉ាស៊ីនត្រជាក់របស់រថយន្ត និងទូទឹកកកឲ្យបានល្អ និងមានការជួសជុលដើម្បីកុំឲ្យធ្លុះធ្លាយ ។
នៅពេលម៉ាស៊ីនតត្រជាក់ និងទូទឹកកកចាស់ឬ ខូចត្រូវយកវាទៅចោលនៅកន្លែងដែលមានសុវត្ថិភាពបំផុតដើម្បីទប់ស្កាត់ជាតិក្លរ៉ូភ្លុយអរ៉ូកាបូនដែលនៅសល់ភាយចេញ ។
សំបកកំប៉ុងបាញ់ថ្នាំពណ៌ ឬសំបកកំប៉ុងបាញ់ថ្នាំសម្លាប់សត្វចង្រៃត្រូវយកទៅកប់ក្នុងដី ។
ចូលរួមកាត់បន្ថយបម្រើបម្រាស់ប្រភេទថាមពលឥន្ធនៈផូស៊ីលណាដែលមានជាតិអាសូតក្នុងកម្រិតខ្ពស់ ។
ស្វែងរកសារធាតុផ្សេងទៀតដែលអាចជំនួសសារធាតុក្លរ៉ូភ្លុយរ៉ូកាបូន (សារធាតុដែលអាចប្រើជំនួសក្លរ៉ូភ្លុយអរ៉ូកាបូនគឺ R12) ។
តើប្រភេទសំណល់មានអ្វីខ្លះ ? ចូរនិយាយពីប្រភពនីមួយៗ ។
ប្រភេទសំណល់មាន ៖ • សំណល់រឹងបំពុលគឺជា សំណល់រឹងដែលអាចផ្លាស់ប្តូរសមាសភាព ឬលក្ខណៈជីវសាស្រ្ត គីមី ឬលក្ខណៈរូបរបស់បរិស្ថានដែលគេបោះបង់ចោលដោយចៃដន្យ ឬដោយចេតនា ។ • សំណល់រឹងប្រកបដោយគ្រោះថ្នាក់ គំរាមកំហែងដល់សុខភាព ផាសុខភាពមនុស្ស និងបរិស្ថានដែលបណ្តាលមកពីបរិមាណកំហាប់លក្ខណៈរូប គីមីឬលក្ខណៈជីវសាស្រ្តរបស់វា ។
ប្រភេទសំណល់មាន ៖
See less• សំណល់រឹងបំពុលគឺជា សំណល់រឹងដែលអាចផ្លាស់ប្តូរសមាសភាព ឬលក្ខណៈជីវសាស្រ្ត គីមី ឬលក្ខណៈរូបរបស់បរិស្ថានដែលគេបោះបង់ចោលដោយចៃដន្យ ឬដោយចេតនា ។
• សំណល់រឹងប្រកបដោយគ្រោះថ្នាក់ គំរាមកំហែងដល់សុខភាព ផាសុខភាពមនុស្ស និងបរិស្ថានដែលបណ្តាលមកពីបរិមាណកំហាប់លក្ខណៈរូប គីមីឬលក្ខណៈជីវសាស្រ្តរបស់វា ។
តើសកម្មភាពបែបណាខ្លះ ដែលធ្វើឲ្យបាត់បង់សារធាតុចិញ្ចឹម ?
សកម្មភាពដែលធ្វើឲ្យបាត់បង់សារធាតុចិញ្ចឹមរួមមាន ៖ • ការបាត់បង់គម្រប់រុក្ខជាតិដែលធ្វើឲ្យមានការហូរច្រោះស្រទាប់ដីលើដែលជាស្រទាប់សម្បូរជីជាតិ ( សម្បូរសារធាតុចិញ្ចឹម ) ។ • ការទុកដីចោលដោយគ្មានដាំដំណាំផ្សេងៗ • ការដំាដំណាំតែមួយមុខលើដីមួយកន្លែង ( មិនផ្លាស់ប្តូរប្រភេទដំណាំ ) • ការប្រមូលផលហួសហេតុ ( ការប្រមូលយកជញ្Read more
សកម្មភាពដែលធ្វើឲ្យបាត់បង់សារធាតុចិញ្ចឹមរួមមាន ៖
See less• ការបាត់បង់គម្រប់រុក្ខជាតិដែលធ្វើឲ្យមានការហូរច្រោះស្រទាប់ដីលើដែលជាស្រទាប់សម្បូរជីជាតិ ( សម្បូរសារធាតុចិញ្ចឹម ) ។
• ការទុកដីចោលដោយគ្មានដាំដំណាំផ្សេងៗ
• ការដំាដំណាំតែមួយមុខលើដីមួយកន្លែង ( មិនផ្លាស់ប្តូរប្រភេទដំណាំ )
• ការប្រមូលផលហួសហេតុ ( ការប្រមូលយកជញ្ជ្រាំងស្រូវអស់ ឬដុតជញ្រ្ជាំងស្រូវចោល )
• ការប្រើប្រាស់ជីគីមី និងថ្នាំសម្លាប់សត្វល្អិតចង្រៃមិនស្របតាមបច្ចេកទេសត្រឹមត្រូវ
• ការកាប់បំផ្លាញព្រៃឈើ ។
បើកំណើនប្រជាជនកាន់តែខ្ពស់ តើមានផលប៉ះពាល់ពាល់អ្វីខ្លះដល់ការប្រើប្រាស់ដី ?
បើកំណើនប្រជាជនកាន់តែខ្ពស់ ការប្រើប្រាស់ដីក៏ទទួលរងនូវឥទ្ធិពលផងដែរដូចជា កាលណាចំនួនប្រជាជនកើនឡើង នោះកំណើននៃតម្រូវការដីក៏កើនឡើងដែរដូចជាកំណើនដីសម្រាប់សង់លំនៅស្ថាន ទីក្រុង ទីប្រជុំជន និងប្រព័ន្ធគមនាគមន៍ ។ កំណើនតម្រូវការដីនេះ ធ្វើឲ្យមានការកាប់រានដីព្រៃបន្ថែម និងធ្វើឲ្យថយចុះដីសម្រាប់ធ្វើកសិកម្ម ។ សកម្មភាពនេRead more
បើកំណើនប្រជាជនកាន់តែខ្ពស់ ការប្រើប្រាស់ដីក៏ទទួលរងនូវឥទ្ធិពលផងដែរដូចជា កាលណាចំនួនប្រជាជនកើនឡើង នោះកំណើននៃតម្រូវការដីក៏កើនឡើងដែរដូចជាកំណើនដីសម្រាប់សង់លំនៅស្ថាន ទីក្រុង ទីប្រជុំជន និងប្រព័ន្ធគមនាគមន៍ ។ កំណើនតម្រូវការដីនេះ ធ្វើឲ្យមានការកាប់រានដីព្រៃបន្ថែម និងធ្វើឲ្យថយចុះដីសម្រាប់ធ្វើកសិកម្ម ។ សកម្មភាពនេះបានបង្កឲ្យមានបញ្ហាដល់ការផ្គត់ផ្គង់ស្បៀងសម្រាប់ប្រជាជន ។ ម្យ៉ាងទៀត កំណើនប្រជាជនបានបង្កឲ្យមានកង្វក់ដល់ធនធានដី តាមរយៈការចោលកាកសំណល់ផ្សេងៗ និងការប្រើប្រាស់ជីគីមី និងថ្នាំសម្លាប់សត្វល្អិតចង្រៃ ។
See lessតើអូសូនស្ថិតនៅមណ្ឌលណាខ្លះ នៃបរិយាកាសផែនដី ?
អូសូនស្ថិតនៅមណ្ឌលអាកាសស្ងប់ (៩០%) និងមណ្ឌលអាកាសរចល់ (១០%) ។
អូសូនស្ថិតនៅមណ្ឌលអាកាសស្ងប់ (៩០%) និងមណ្ឌលអាកាសរចល់ (១០%) ។
See lessតើប្រហោងអូសូនមានតាំងពីពេលណា ? នៅកន្លែងណា ?
ប្រហោងអូសូនកើតមានតាំងពីទសវត្សឆ្នាំ ១៩៧០ មក នៅលើតំបន់ប៉ូលខាងត្បូង និងប៉ូលខាងជើង ។
ប្រហោងអូសូនកើតមានតាំងពីទសវត្សឆ្នាំ ១៩៧០ មក នៅលើតំបន់ប៉ូលខាងត្បូង និងប៉ូលខាងជើង ។
See lessតើប្រហោងអូសូនជាអ្វី ?
ប្រហោងអូសូន គឺជាការថយចុះអូសូននៅក្នុងមណ្ឌលអាកាសស្ងប់ ។
ប្រហោងអូសូន គឺជាការថយចុះអូសូននៅក្នុងមណ្ឌលអាកាសស្ងប់ ។
See less