Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើសំពៅធំប៉ុនណា ?
នៅស.វទី១៤ នៃគ.សមានសំពៅនេសាទជនជាតិប៉ទុយហ្គេជាច្រើន និងប្លែកៗគ្នាបានបង្ហាញខ្លួននៅលើសមុទ្រមេឌីទែរ៉ានេ ប៉ុន្តែសំពៅទាំងនោះភាគច្រើនជាសំពៅស្រាវជ្រាវ ។ ក្រុមលោកក្រិស្គុគូបឡុំមានលោកពីនតា និងនីណា ជាអ្នកបញ្ជា សំពៅទីទៃពីគ្នា ។ សំពៅម៉ាទីន អាឡូសូ ពីនសុន ដឹកនាំមើលការខុសត្រូវដោយលោកពីនតា និងសហការី ២៥នាក់ ។ សំពៅនេះមាRead more
នៅស.វទី១៤ នៃគ.សមានសំពៅនេសាទជនជាតិប៉ទុយហ្គេជាច្រើន និងប្លែកៗគ្នាបានបង្ហាញខ្លួននៅលើសមុទ្រមេឌីទែរ៉ានេ ប៉ុន្តែសំពៅទាំងនោះភាគច្រើនជាសំពៅស្រាវជ្រាវ ។ ក្រុមលោកក្រិស្គុគូបឡុំមានលោកពីនតា និងនីណា ជាអ្នកបញ្ជា សំពៅទីទៃពីគ្នា ។ សំពៅម៉ាទីន អាឡូសូ ពីនសុន ដឹកនាំមើលការខុសត្រូវដោយលោកពីនតា និងសហការី ២៥នាក់ ។ សំពៅនេះមានក្តោងបណ្តោយប្រហែល ១៨ម៉ែត្រ ដល់២៣ម៉ែត្រ និងទទឹង ៥ម៉ែត្រ ដល់៧.៥ម៉ែត្រ ។ ចំណែកនីណាមើលការខុសត្រូវលើសំពៅមួយទៀតមានសហការី២០នាក់ ដែលមានក្តោងរាងត្រីកោណមានជ្រុង ២១ម៉ែត្រ និង៦ម៉ែត្រ ។ ចំណែកសំពៅមួយទៀត មើលការខុសត្រូវរួមដោយលោកគ្រិស្តុបគូឡុំ ។ សំពៅសាន់ តាម៉ារីយ៉ា ក្តោងមានបណ្តេយ ២៣.៧ម៉ែត្រទទឹង ៧.២មានសហការី ៣៩នាក់ ។ សំពៅទាំងនោះបានធ្វើដំណើរលើចំងាយផ្លូវដ៏វែងឆ្ងាយ ។ ដោយសំណាងអាក្រក់សំពៅសាន់តា ម៉ារីយ៉ាបានលិចនៅយប់ថ្ងៃទី២៤ ធ្នូ ឆ្នាំ ១៤៩២ នៅក្បែរឆ្នេរហ៊ីស៉្បា នីយ៉ូឡា ដោយបច្ចុប្បន្នគេដឹងថាគឺកោះហៃទី ។
See lessតើសម្ព័ន្ធស្តង់ឌីណាវីលាតសន្ធឹងដល់ណា ?
ទឹកដីសម្ព័ន្ធស្កង់ឌីណាវី (កាលម៉ា) បុរាណគេសំគាល់ដោយដំណើររបស់ក្ងានព្រៃ ដែលហើរឆ្លងកាត់សមុទ្រអាត្លង់ទិចចាប់ពីភាគខាងជើងសំពៅទៅទិសខាងលិច ។ ក្នុងចំងាយផ្លូវដ៏វែងឆ្ងាយនេះ ជាដំណើរស្វែងរកដីទ្វីបរបស់សត្វក្ងានព្រៃ ។ ដោយហេតុនេះមនុស្សបានធ្វើដំណើរឆ្លងកាត់មហាសមុទ្រយ៉ាងធំធេងក្នុងស្រាវជ្រាវ តាមដំណើរសត្វក្ងានព្រៃទាំងនោះRead more
ទឹកដីសម្ព័ន្ធស្កង់ឌីណាវី (កាលម៉ា) បុរាណគេសំគាល់ដោយដំណើររបស់ក្ងានព្រៃ ដែលហើរឆ្លងកាត់សមុទ្រអាត្លង់ទិចចាប់ពីភាគខាងជើងសំពៅទៅទិសខាងលិច ។ ក្នុងចំងាយផ្លូវដ៏វែងឆ្ងាយនេះ ជាដំណើរស្វែងរកដីទ្វីបរបស់សត្វក្ងានព្រៃ ។ ដោយហេតុនេះមនុស្សបានធ្វើដំណើរឆ្លងកាត់មហាសមុទ្រយ៉ាងធំធេងក្នុងស្រាវជ្រាវ តាមដំណើរសត្វក្ងានព្រៃទាំងនោះ ។ តាមការស្រាវជ្រាវព្រឹត្តការណ៍មុនប្រវត្តិសាស្ត្រ ឆ្នេរសមុទ្រស្កង់ឌីណាវីទាំងមូលលាតសន្ធឹងទៅភាគខាងជើងដល់ឆ្នេរសមុទ្របាល់ទិច និងសមុទ្រ ខាងជើង ។ ពួកពាណិជ្ជករបានធ្វើដំណើរតាមទន្លេនៃប្រទេសរូស៊ីពីសមុទ្របាល់ទិចរហូតដល់សមុទ្រខ្មៅក្នុងគោលបំណងធ្វើពាណិជ្ជកម្មជាមួយចក្រភពរ៉ូមុំាងខាងកើត ពួកគេបន្តធ្វើដំណើរតាមទន្លេទៅអឺរ៉ុបភាគខាងលិចរហូតដល់ប្រទេសអង់គ្លេស បារាំង ឆ្នេរអេស៉្បាញនិងធ្វើចម្បាំងដណ្តើមផ្នែកខ្លះនៃទឹកដីអង់គ្លេស បារាំង និងកោះស៊ីស៊ីល ។ នៅក្នុងរវាងស.វទី៩ និងទី១៥ ទឹកដីសម្ព័ន្ធស្កង់ឌីណាវីលាតសន្ធឹងទៅទិសពាយ័ព្យរហូតដល់ទឹកដីអ៊ីសឡង់ និងក្រូអែនឡិន ឡាប្រាឌ័រ និងរហូតដល់សតវត្សកំណើតទឹកដីអាមេរិច មុនដំណើរគ្រិស្កុបគូឡំ ។
See lessតើនាវាមុជទឹកដំបូងដូចម្តេច ?
នាវាមុជទឹក ជានាវាសំរាប់ធ្វើចលនាក្នុងជម្រៅទឹកសមុទ្រ ប៉ុន្តែដោយបច្ចេកទេសមិនទាន់រីកចំរើន នាវាមុជទឹកផលិតដំបូងអាចប្រើដែរតែមានរយៈពេលខ្លីមិនដូចនាវាមុជទឹកក្នុងសម័យឧស្សាហកម្មរីកចំរើនឡើយ ។ នាវាមុជទឹកលើកដំបូងផលិតដោយដាវីដប៊ូស្នែល និងរ៉ូប៊ីតហ្វុលតុន ជនជាតិអាមេរិកនៅចុងសតវត្សទី១៧ ។ នាវាមុជទឹករបស់លោកហ្វុលតុនមានគ្រោRead more
នាវាមុជទឹក ជានាវាសំរាប់ធ្វើចលនាក្នុងជម្រៅទឹកសមុទ្រ ប៉ុន្តែដោយបច្ចេកទេសមិនទាន់រីកចំរើន នាវាមុជទឹកផលិតដំបូងអាចប្រើដែរតែមានរយៈពេលខ្លីមិនដូចនាវាមុជទឹកក្នុងសម័យឧស្សាហកម្មរីកចំរើនឡើយ ។ នាវាមុជទឹកលើកដំបូងផលិតដោយដាវីដប៊ូស្នែល និងរ៉ូប៊ីតហ្វុលតុន ជនជាតិអាមេរិកនៅចុងសតវត្សទី១៧ ។ នាវាមុជទឹករបស់លោកហ្វុលតុនមានគ្រោងឈើដូចគ្នានឹងទូកទាំងស្រុង ដោយមានស្លាបចក្រនៅខាងក្រោយ និងមានក្តោងពីរ ។ គាត់ហៅនាវានោះថាសត្វសមុទ្រ ។
See lessតើនាវាមុជទឹកថាមពលនុយក្លេអ៊ែមានល្បឿនដូចម្តេច ?
ពីមុននាវាទឹកដើរដោយកំលាំងចន្តរអគ្គិសនី ដែលត្រូវការកំលាំងចរន្តរួមគ្នាច្រើន ។ ចំណែកនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ ធ្វើឱ្យកើនល្បឿន និងមានសុវត្ថិភាពកាន់តែប្រសើរឡើង ។ បច្ច័យទាំងនេះហើយបានជំរុញឱ្យគេបង្កើតនាវាប្រភេទនេះឡើយ ។ នៅឆ្នាំ១៩៥៥ សហរដ្ឋអាមេរិកបានធ្វើការសាកល្បងនាវាមុជទឹកប្រើថាមពលនុយក្លេអ៊ែឈ្មោះ ណូទីលុសRead more
ពីមុននាវាទឹកដើរដោយកំលាំងចន្តរអគ្គិសនី ដែលត្រូវការកំលាំងចរន្តរួមគ្នាច្រើន ។ ចំណែកនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ ធ្វើឱ្យកើនល្បឿន និងមានសុវត្ថិភាពកាន់តែប្រសើរឡើង ។ បច្ច័យទាំងនេះហើយបានជំរុញឱ្យគេបង្កើតនាវាប្រភេទនេះឡើយ ។ នៅឆ្នាំ១៩៥៥ សហរដ្ឋអាមេរិកបានធ្វើការសាកល្បងនាវាមុជទឹកប្រើថាមពលនុយក្លេអ៊ែឈ្មោះ ណូទីលុស មុនគេ ។ នាវានោះមុជទឹកបានជម្រៅ២០១៩គីឡូម៉ែត្រ ប្រើអ្នកបើក ៨០នាក់ ក្នុងដំណើរការសាកល្បងរយៈពេល៣ម៉ោង ។ ការប្រើថាមពលដែលទាញប្រុយោជន៍ពីគ្រឿងបង្កើតកំដៅ បានលើកដំបូងហើយដែលក្នុងដំណើររយៈពេល២៦ខែ វាធ្វើដំណើរបានចម្ញាយជិត ១១២៦៣០គីឡូម៉ែត្រ។
See lessតើសង្រ្គោះការខ្សោះជាតិទឹកដូចម្តេច ?
ការខ្សោះជាតិនៅចំពោះមុនពេលនេះ គេមិនមែនសំដៅលើអ្នកជំងឺរាកទេ ។ គ្រោះថ្នាក់ចំបងគឹការខ្សោះជាតិទឹកដោយសរីរាង្គ យើងហាលនៅក្រោមកំដៅថ្ងៃ និងស្ងួតបំពង់ស្រេចទឹក ក្រោយឧបទ្ទវេហេតុលិចកប៉ាល់ ។ ទឹកសមុទ្រមានជាតិប្រៃអាចធ្វើឱ្យយើងធូរស្រាលតែមួយរយៈពេលជាបណ្តោះអាសន្នប៉ុណ្ណោះ ។ នៅថ្ងៃ ២៤ ខែសីហា ១៩៥២ ជាភស្តុតាងបង្ហាញពីការសង្រ្Read more
ការខ្សោះជាតិនៅចំពោះមុនពេលនេះ គេមិនមែនសំដៅលើអ្នកជំងឺរាកទេ ។ គ្រោះថ្នាក់ចំបងគឹការខ្សោះជាតិទឹកដោយសរីរាង្គ យើងហាលនៅក្រោមកំដៅថ្ងៃ និងស្ងួតបំពង់ស្រេចទឹក ក្រោយឧបទ្ទវេហេតុលិចកប៉ាល់ ។ ទឹកសមុទ្រមានជាតិប្រៃអាចធ្វើឱ្យយើងធូរស្រាលតែមួយរយៈពេលជាបណ្តោះអាសន្នប៉ុណ្ណោះ ។ នៅថ្ងៃ ២៤ ខែសីហា ១៩៥២ ជាភស្តុតាងបង្ហាញពីការសង្រ្គោះជីវិតដោយកង្វះអាហារ និងទឹករបស់វេជ្ជបណ្ឌិតបារាំងម្នាក់ឈ្មោះអាឡានបុមលបាដ ដែលចេញពីតំបន់កាសាប្លង់កា ឆ្នេរសមុទ្រនៃប្រទេសម៉ារ៉ុក ដោយជិះពោងសង្រ្គោះ គ្មានឧបករណ៍ទាក់ទង និងកង្វះអាហារ ។ គាត់ស៊ីត្រីឆៅ ប្លង់តុងអាហារ និងផឹកទឹក៣ រឺ៤ តំណក់សល់ពីកប៉ាល់ រវាងបីបួនថ្ងៃក្រោយលិចកប៉ាល់ ។ ក្រៅពីនេះគាត់ផឹកទឹកសមុទ្រតិចជាងមួយលីត្រក្នុងមួយថ្ងៃ ។ នៅថ្ងៃ ២៣ ធ្នូគាត់អណ្តែតមកដល់កោះកាណាវី ដោយស្រុកទម្ងន់២០គីឡូក្រាម ។ ដោយឈឺចុកចាប់ក្បាល និងក្រពះ ។ អ្នកជំនាញខាងសមុទ្របានប្រាប់ថា ដើម្បីចៀសវាងការខ្សោះជាតិទឹក ត្រូវចៀងវាងការចេញញើសច្រើន និងតមគ្រឿងស្រវឹង ។ យើងត្រូវពាក់ខោវអាវសើមរាល់ថ្ងៃ ។ ចំណែកស្ករដុំ ស្ករគ្រាប់ ចំណីមានជាតិផ្អែមជាអាហារយ៉ាងប្រសើរ ចំពោះអ្នកខ្សោះជាតិទឹក ។
See lessតើខ្ញែរសមុទ្រមានគ្រោះថ្នាក់រឺទេ ?
ខ្ញែរសមុទ្រដូចជាសត្វម៉្យាងតាមធម្មតាវាមានរាងដូចផ្សិត និងមានដៃជាច្រើន ពេលខ្លះវាអាចធ្វើអោយយើងឈឺចាប់បាន ។ នៅប្រទេសអូស្រ្តាលីមានខ្ញែរសមុទ្រម៉្យាង អាចធ្វើអោយយើងស្លាប់ក្នុងរយៈពេល២ រឺ ៣ នាទីប៉ុណ្ណោះ ។ជាទូទៅខ្ញែរសមុទ្រហាក់ដូចមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ ទោះបីវាមានខ្លួនស្តើងថ្លាដូចកព្ចាក់ ទទួលរងនូវការឈឺចាប់បRead more
ខ្ញែរសមុទ្រដូចជាសត្វម៉្យាងតាមធម្មតាវាមានរាងដូចផ្សិត និងមានដៃជាច្រើន ពេលខ្លះវាអាចធ្វើអោយយើងឈឺចាប់បាន ។ នៅប្រទេសអូស្រ្តាលីមានខ្ញែរសមុទ្រម៉្យាង អាចធ្វើអោយយើងស្លាប់ក្នុងរយៈពេល២ រឺ ៣ នាទីប៉ុណ្ណោះ ។ជាទូទៅខ្ញែរសមុទ្រហាក់ដូចមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ ទោះបីវាមានខ្លួនស្តើងថ្លាដូចកព្ចាក់ ទទួលរងនូវការឈឺចាប់បាន ។
See lessតើគេអាចបរិភោគរុក្ខជាតិទឹក (វារិជាត) បានរឺទេ ?
រុក្ខជាតិដែលដុះក្នុងបរិសា្ថនជុំវិញយើងមានច្រើនប្រភេទខុសប្លែកពីគ្នារុក្ខជាតិខ្លះយើងអាចបរិភោគបាន ។ រុក្ខជាតិទឹកមានលក្ខណៈខុសប្លែកគ្នាជាច្រើនចំណុចទាំងពីរទំហំ ពណ៌រូបសណ្ឋាន និងទីកន្លែងដែលដុះលូតលាស់ដូចជាតំបន់មានព្រិលធ្លាក់ កំអែរភ្នំភ្លើង ជញ្ជាំងថ្ម ។រុក្ខជាតិទាំងនេះត្រូវការពន្លឺតិច និងដុះបន្តភ្ជាប់គ្នាមានទ្Read more
រុក្ខជាតិដែលដុះក្នុងបរិសា្ថនជុំវិញយើងមានច្រើនប្រភេទខុសប្លែកពីគ្នារុក្ខជាតិខ្លះយើងអាចបរិភោគបាន ។ រុក្ខជាតិទឹកមានលក្ខណៈខុសប្លែកគ្នាជាច្រើនចំណុចទាំងពីរទំហំ ពណ៌រូបសណ្ឋាន និងទីកន្លែងដែលដុះលូតលាស់ដូចជាតំបន់មានព្រិលធ្លាក់ កំអែរភ្នំភ្លើង ជញ្ជាំងថ្ម ។រុក្ខជាតិទាំងនេះត្រូវការពន្លឺតិច និងដុះបន្តភ្ជាប់គ្នាមានទ្រង់ទ្រាយដូចកង់ច្រវាក់ ។ រុក្ខជាតិប្រភេទខ្លះជាចំណីរបស់សត្វមាឌតូចដូចជាពួកបង្កង ក្តាម និងត្រី ។ ប៉ុន្តែសត្វមាឌតូចៗទាំងនេះ ក៏ជាចំណីរបស់សត្វមាឌធំដូចជា ភេ ខ្លាឃ្មុំ ត្រីបាឡែន ពិសេសគឺមនុស្ស ។ រុក្ខជាតិទឹកទាំងនោះផ្តល់អុកស៊ីសែនអោយទឹក ហើយទឹកជួយទ្រទ្រង់ជីវិតទាំងឡាយបន្តទៅទៀត ។ ដូចនេះជីវិតទាំងអស់នៅលើផែនដីតែងទ្រទ្រង់គ្នាទៅវិញទៅមកនៅក្នុងបរិស្ថាន ។
See lessតើទឹកគ្របដណ្តប់លើផែនដីភាគច្រើនរឺ ?
បើគេភ្ជាប់សមុទ្រ និងមហាសមុទ្របញ្ចូលគ្នាឃើញថាទឹកមាន ២/៣ នៃផ្ទៃដីទាំងមូល ។ ផ្ទៃផែនដីទាំងមួយមាន ៥១០ ០០០ ០០០គីឡូម៉ែត្រការេ ដោយមិនគិតពីតំបន់ទឹកកក ។ បរិមាណទឹកទៅលើផែនដីមិនស្ថិតក្នុងស្ថានភាពដូចគ្នាគ្រប់កន្លែងឡើយ ។ ចាប់ពីយុគទឹកកកបានបញ្ចប់ជាង២លានឆ្នាំកន្លងទៅ បរិមាណទឹកនៅលើផែនដីបានថយចុះយ៉ាងច្រើន គឺប្រហែល ១៤០ម៉ែRead more
បើគេភ្ជាប់សមុទ្រ និងមហាសមុទ្របញ្ចូលគ្នាឃើញថាទឹកមាន ២/៣ នៃផ្ទៃដីទាំងមូល ។ ផ្ទៃផែនដីទាំងមួយមាន ៥១០ ០០០ ០០០គីឡូម៉ែត្រការេ ដោយមិនគិតពីតំបន់ទឹកកក ។ បរិមាណទឹកទៅលើផែនដីមិនស្ថិតក្នុងស្ថានភាពដូចគ្នាគ្រប់កន្លែងឡើយ ។ ចាប់ពីយុគទឹកកកបានបញ្ចប់ជាង២លានឆ្នាំកន្លងទៅ បរិមាណទឹកនៅលើផែនដីបានថយចុះយ៉ាងច្រើន គឺប្រហែល ១៤០ម៉ែត្រ ។ បញ្ហានេះ គេពន្យល់បានតាមរយៈផូស៊ីល (ឆ្អឹងត្រី) ។ បច្ចុប្បន្នទឹកមានការថយចុះច្រើនបើប្រៀបនឹងសម័យកាលពីមុន ប៉ុន្តែប្រសិនបើរលាយផ្ទាំងទឹកកក ទាំងអស់នៅលើផែនដីនោះនីវ៉ូទឹកសមុទ្រត្រូវកើនឡើងតិចបំផុតគឺ ៧០ម៉ែត្រ ។
See lessតើធ្វើដូចម្តេចការពារពុលរលក ?
នៅពេលយើងធ្វើដំណើរតាមផ្លូវសមុទ្រដោយមានអារម្មណ៍ថា ឈឺក្បាល វិលមុខ បែកញើស ទាំងនេះជាសញ្ញាបង្ហាញថា “ពុលរលក” បញ្ហានេះបណ្តាលមកពីរលកសមុទ្រ ធ្វើអោយទូកមានចលនាមុជងើបៗ ដែលយើងមើលឃើញពីចំណុចមួយទៅកាន់ចំណុចផ្សេងទៀតជាអ័ក្សរដេក ។ ដើម្បីជៀសវាងការពុលរលកបែបនេះ គេគ្រាន់តែញុំាអាហារក្រៀមអាហារមានគ្រឿងទេសច្រើន ហើយអង្គុយ រឺដេកRead more
នៅពេលយើងធ្វើដំណើរតាមផ្លូវសមុទ្រដោយមានអារម្មណ៍ថា ឈឺក្បាល វិលមុខ បែកញើស ទាំងនេះជាសញ្ញាបង្ហាញថា “ពុលរលក” បញ្ហានេះបណ្តាលមកពីរលកសមុទ្រ ធ្វើអោយទូកមានចលនាមុជងើបៗ ដែលយើងមើលឃើញពីចំណុចមួយទៅកាន់ចំណុចផ្សេងទៀតជាអ័ក្សរដេក ។ ដើម្បីជៀសវាងការពុលរលកបែបនេះ គេគ្រាន់តែញុំាអាហារក្រៀមអាហារមានគ្រឿងទេសច្រើន ហើយអង្គុយ រឺដេក ចំកណ្តាលទូក រឺនាវាដែលមានខ្យល់ចេញចូលល្អ ហើយបិទភ្នែកជៀសវាងការមើលឃើញវត្ថុទាំងឡាយមានចលនា ។
See lessតើមហាសមុទ្រមានប៉ុន្មាន ?
មហាសមុទ្រ គឺជាម៉ាសទឹកយ៉ាងធំនៅចន្លោះដីទ្វីប ។ មហាសមុទ្រមានបី គឺ • មហាសមុទ្រប៉ាស៊ីភិចមានផ្ទៃ ១៦៥ ៣៨៤០០០គីឡូម៉ែត្រការេ • មហាសមុទ្រអាត្លង់ទិចមានផ្ទៃ៨២ ២១៧ ០០០ គីឡូម៉ែត្រ • មហាសមុទ្រឥណ្ឌាមានផ្ទៃ ៧៣ ៤៨១ ០០០គីឡូម៉ែត្រការេ ។ • និងសមុទ្រទឹកកក អាកទិចនិងអង់តាកទិចផ្ទៃទាំងអស់មាន ៧០% នៃផ្ទៃពិភពលោកទាំងមូល។
មហាសមុទ្រ គឺជាម៉ាសទឹកយ៉ាងធំនៅចន្លោះដីទ្វីប ។
See lessមហាសមុទ្រមានបី គឺ
• មហាសមុទ្រប៉ាស៊ីភិចមានផ្ទៃ ១៦៥ ៣៨៤០០០គីឡូម៉ែត្រការេ
• មហាសមុទ្រអាត្លង់ទិចមានផ្ទៃ៨២ ២១៧ ០០០ គីឡូម៉ែត្រ
• មហាសមុទ្រឥណ្ឌាមានផ្ទៃ ៧៣ ៤៨១ ០០០គីឡូម៉ែត្រការេ ។
• និងសមុទ្រទឹកកក អាកទិចនិងអង់តាកទិចផ្ទៃទាំងអស់មាន ៧០% នៃផ្ទៃពិភពលោកទាំងមូល។