Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើភាពរាំងស្ងួតជាអ្វី ?
ការខ្វះទឹក រឺជាទីដែលគ្មានភ្លៀងធ្លាក់អស់ពេលជាច្រើនខែ ឆ្នាំមកហើយ នោះគឺភាពរាំងស្ងួត ។ គេអាចកំណត់ណាមួយជាតំបន់រាំងស្ងួតបានតាមរយៈការវាស់ស្ទង់ពីកំរិតទឹកភ្លៀងគិតក្នុងរយៈពេលមួយឆ្នាំ ឃើញថាមានកំរិតទាប រឺមានភ្លៀងដោយកម្រ រឹគ្មានភ្លៀងធ្លាក់សោះដោយរាប់បញ្ជូលទាំងថ្ងៃធ្លាក់ព្រិល និងធ្លាក់ទឹកកកផង ។ នៅតាមតំបន់នីមួយៗគេអRead more
ការខ្វះទឹក រឺជាទីដែលគ្មានភ្លៀងធ្លាក់អស់ពេលជាច្រើនខែ ឆ្នាំមកហើយ នោះគឺភាពរាំងស្ងួត ។ គេអាចកំណត់ណាមួយជាតំបន់រាំងស្ងួតបានតាមរយៈការវាស់ស្ទង់ពីកំរិតទឹកភ្លៀងគិតក្នុងរយៈពេលមួយឆ្នាំ ឃើញថាមានកំរិតទាប រឺមានភ្លៀងដោយកម្រ រឹគ្មានភ្លៀងធ្លាក់សោះដោយរាប់បញ្ជូលទាំងថ្ងៃធ្លាក់ព្រិល និងធ្លាក់ទឹកកកផង ។ នៅតាមតំបន់នីមួយៗគេអាចកត់ចំលងពីចំនួនទឹកភ្លៀងតាមរៀងរបស់ខ្លួន ។ ចំពោះកសិករយើងបានដឹងយ៉ាងច្បាស់ពីភាពរាំងស្ងួតនេះ ។
See lessតើខ្យល់ជំនោរកើតឡើងដូចម្តេច ?
ខ្យល់ជំនោរជាខ្យល់បក់ស្រាល រឺធ្លាក់ជំនោររំភើយៗ ។ ខ្យល់បក់បែបនេះមានល្បឿនពី១២ ទៅ ១៩គីឡូមែត្រក្នុងមួយម៉ោង (ខ្យល់ដំណាក់ទី៣នៃសំនួរ ១០២) ខ្យល់នេះកើតឡើងដោយអាកាសធាតុមានកំរិតសីតុណ្ហភាពខុសគ្នារវាងដីទ្វីបនិងសមុទ្រ ។ នៅពេលថ្ងៃខ្យល់នៅលើតំបន់ទ្វីបរីកមាឌស្រាលរសាត់ឡើងលើបានធ្វើអោយខ្យល់បរិសុទ្ធពីសមុទ្រចូលមកជំនួស ។ នៅពRead more
ខ្យល់ជំនោរជាខ្យល់បក់ស្រាល រឺធ្លាក់ជំនោររំភើយៗ ។ ខ្យល់បក់បែបនេះមានល្បឿនពី១២ ទៅ ១៩គីឡូមែត្រក្នុងមួយម៉ោង (ខ្យល់ដំណាក់ទី៣នៃសំនួរ ១០២) ខ្យល់នេះកើតឡើងដោយអាកាសធាតុមានកំរិតសីតុណ្ហភាពខុសគ្នារវាងដីទ្វីបនិងសមុទ្រ ។ នៅពេលថ្ងៃខ្យល់នៅលើតំបន់ទ្វីបរីកមាឌស្រាលរសាត់ឡើងលើបានធ្វើអោយខ្យល់បរិសុទ្ធពីសមុទ្រចូលមកជំនួស ។ នៅពេលយប់សីតុណ្ហភាពលើតំបន់ទ្វីបចុះត្រជាក់យ៉ាងលឿនបានធ្វើអោយខ្យល់បក់ឆ្ពោះទៅសមុទ្រដែលជាតំបន់សម្ពាធខ្សោយ ដោយចលនាខ្យល់ក្នុងកំរិតសីតុណ្ហភាពខុសគ្នានេះហើយ ទើបបង្កើតអោយមានខ្យល់ជំនោរនេះឡើង ។
See lessតើផ្លេកបន្ទោរជាអ្វី ?
ពេលមេឃជិតភ្លៀងយើងតែងមើលឃើញពន្លឺរត់ប្រដេញគ្នាផ្លេកៗ ។ ជាកាពិតណាស់ពន្លឹទាំងនេះជាបន្ទុកអគ្គិសនីបូក ប៉ះនឹងបន្ទុកអគ្គិសនីដក ទើបបណ្តាលអោយបែកចេញពន្លឺនេះឡើងតាមធម្មតាយើងហៅពន្លឺនេះថា “ផ្លេកបន្ទោរ” ។ពេលខ្លះផ្ទៃមេឃប្រមូលផ្តុំដោយពពកខ្មៅ រួចផ្ទុះចេញសួរសំលេងយ៉ាងខ្លាំងខ្ទ័រអស់មួយចំហៀងមេឃ សូរបែបនេះយើងហៅថា “ផ្គរលាន់”Read more
ពេលមេឃជិតភ្លៀងយើងតែងមើលឃើញពន្លឺរត់ប្រដេញគ្នាផ្លេកៗ ។ ជាកាពិតណាស់ពន្លឹទាំងនេះជាបន្ទុកអគ្គិសនីបូក ប៉ះនឹងបន្ទុកអគ្គិសនីដក ទើបបណ្តាលអោយបែកចេញពន្លឺនេះឡើងតាមធម្មតាយើងហៅពន្លឺនេះថា “ផ្លេកបន្ទោរ” ។ពេលខ្លះផ្ទៃមេឃប្រមូលផ្តុំដោយពពកខ្មៅ រួចផ្ទុះចេញសួរសំលេងយ៉ាងខ្លាំងខ្ទ័រអស់មួយចំហៀងមេឃ សូរបែបនេះយើងហៅថា “ផ្គរលាន់” ការពព្ចោញសូរសំលេង និងពន្លឺដោយបន្ទុកអគ្គិសនីផ្ទុយគ្នានេះ អាចកើតឡើងរវាងពពក និងពពក ពពក និងដើមឈើ រឺពពកនិងផែនដីជាដើម ។ ជាទូទៅខ្មែរយើងហៅពន្លឺ និងសំលេងនេះថា “រន្ទះបាញ់” ។ រន្ទះភ្លើងកើតពីការស្រូបឆក់ដោយបង្កើតជាភ្លើងឡើង ។ កាលណាកំលាំងឆក់កើតមាននឹងដើមឈើ តែងឃើញបាញ់ត្រង់ដើមឈើនោះបែកចេញជាភ្លើងជួនកាលគ្រាន់តែធុំក្លិនឈ្ងៀម រឺហុយជាផ្សែងឡើង ។
See lessតើឧបករណ៍ចាប់សំលេងខ្ទ័រធ្វើការដូចម្តេច ?
ឧបករណ៍ចាប់សំលេងខ្ទ័រ ជាប្រភេទឧបករណ៍ម៉្យាងប្រើសំរាប់ស្រាវជ្រាវវាស់ស្ទង់ក្នុងបាតសមុទ្រ ។ ការបញ្ចូនសញ្ញាជាសំលេងពីកប៉ាល់ទៅក្នុងផ្ទៃទឹកសំលេងនោះធ្វើដំណើររហូតដល់ផ្ទៃបាតសមុទ្រននឹងធ្វើអោយយើងដឹងពីឧបសគ្គនិងជំរៅទឹកសមុទ្រ ។ វិធីនេះងាយស្រួលទទួលពត័មាន ព្រោះមានសញ្ញាបង្ហាញអោយយើងឃើញនៅក្នុងអេក្រង់ទូរទស្សន៌ ។ ឧបករណ៍ពិនRead more
ឧបករណ៍ចាប់សំលេងខ្ទ័រ ជាប្រភេទឧបករណ៍ម៉្យាងប្រើសំរាប់ស្រាវជ្រាវវាស់ស្ទង់ក្នុងបាតសមុទ្រ ។ ការបញ្ចូនសញ្ញាជាសំលេងពីកប៉ាល់ទៅក្នុងផ្ទៃទឹកសំលេងនោះធ្វើដំណើររហូតដល់ផ្ទៃបាតសមុទ្រននឹងធ្វើអោយយើងដឹងពីឧបសគ្គនិងជំរៅទឹកសមុទ្រ ។ វិធីនេះងាយស្រួលទទួលពត័មាន ព្រោះមានសញ្ញាបង្ហាញអោយយើងឃើញនៅក្នុងអេក្រង់ទូរទស្សន៌ ។ ឧបករណ៍ពិនិត្យសំលេងបែបនេះគ្មានបញ្ហាលើការផ្តល់សញ្ញាទេទោះបីការនាវាមានល្បឿនលឿនយ៉ាងណាក៏ដោយ ។ ការបញ្ចូនពត័មានដោយសំលេងគឺផ្តល់លទ្ធផលពេលសំលេងនោះខ្ទ័រត្រឡប់មកក្រោយវិញ ។ ដូច្នេះឧបករណ៍បញ្ជូនសំលេង និងគ្រប់វត្ថុទាំងឡាយត្រូវបានគេទាញយកប្រយោជន៍ដោយការច្នៃប្រឌិតពីប្រភពធម្មជាតិ ។
See lessតើផែនទីសមុទ្រកើតឡើងដូចម្តេច ?
ផែនទីផ្លូវទឹក ជាផែនទីមានលក្ខណៈពិសេសដែលគេអាចស្គាល់ឆក ឆ្នេរ ឈូងសារៈសំខាន់លើទីតាំងឆ្នេរ និងសញ្ញា ចរាចរណ៍នានាមាន ពោងបណ្តែតទង់សញ្ញា ជំររៅទឹក ផ្ទៃទឹក និងចរន្តទឹក ។ ចំណុចទាំងនេះមានការចាំបាច់ណាស់ចំពោះអ្នកដំណើរតាមសមុទ្រ រឺនាវិក ។ ផែនទីផ្លូវទឹកទាំងអស់ត្រូវបានតាក់តែងឡើងតាមបែបពិសេស ។ ផែនទីផ្លូវទឹកមានពីរប្រភេទ ដRead more
ផែនទីផ្លូវទឹក ជាផែនទីមានលក្ខណៈពិសេសដែលគេអាចស្គាល់ឆក ឆ្នេរ ឈូងសារៈសំខាន់លើទីតាំងឆ្នេរ និងសញ្ញា ចរាចរណ៍នានាមាន ពោងបណ្តែតទង់សញ្ញា ជំររៅទឹក ផ្ទៃទឹក និងចរន្តទឹក ។ ចំណុចទាំងនេះមានការចាំបាច់ណាស់ចំពោះអ្នកដំណើរតាមសមុទ្រ រឺនាវិក ។ ផែនទីផ្លូវទឹកទាំងអស់ត្រូវបានតាក់តែងឡើងតាមបែបពិសេស ។ ផែនទីផ្លូវទឹកមានពីរប្រភេទ ដែលបង្ហាញពីឆ្នេរសមុទ្រ លំហសមុទ្រដែលគ្រប់គ្រងដោយប្រទេសណាមួយ ក្នុងលក្ខខណ្ឌច្បាប់និងសញ្ញាបង្ហាញផ្លូវនានានៅតាមមហាសមុទ្រ ។ ផែនទីចរាចរណ៍ផ្លូវទឹកបានកើតឡើងតាំងពីរសម័យបុរាណ ។ មនុស្សចេះប្រើប្រាស់នៅក្នុងសម័យចក្រភពក្រិច រ៉ូម ហើយបានបន្តប្រើរហូតមកដល់មជ្ឈឹមសម័យនេះទៀត តាមរយៈស្នាកស្នាមកំពង់ផែជាច្រើនកន្លែង ។ កំពង់ផែមានអាយុកាលចាស់ជាងគេ ចាប់ពីសតវត្សទី១៤មាននៅអ៊ីតាល់ ។ បច្ចុប្បន្នផែនទីនាវាចរាចរណ៍មានលក្ខណៈសុក្រិត និងត្រឹមត្រូវល្អប្រសើរជាងមុន ដោយមានអ្នកឯកទេសសមុទ្រចូលរួមផ្តល់ជាយោបល់ ។ ផែនទីប្រភេទនេះមានសារៈសំខាន់ណាស់សំរាប់ពួកនាវិក ដែលធ្វើដំណើរតាមនាវាតូចធំទាំងឡាយតាមផ្លូវសមុទ្រ ។
See lessតើកប៉ាល់ផ្តល់សារប្រយោជន៍អ្វីខ្លះ ?
ប្រសិនបើរោងចក្រមួយបានផលិតទំនិញ ហើយចង់នាំទំនិញនោះទៅកាន់ប្រទេសក្រៅដោយប្រើរយៈពេលមិនយូរប៉ុន្មានទេ ។ គេត្រូវផ្ទុកទំនិញនោះទៅក្នុងរថយន្ត ហើយចេញដំណើរទៅកាន់កំពង់ផែ ។ នៅកំពង់ផែទំនិញទាំងអស់ត្រូវបានគេរៀបចំដាក់ចូលទៅក្នុងកប៉ាល់ ។ ពេលរថយន្តដឹកជញ្ជូនទំនិញទាំងនោះមកដល់កំពង់ផែ គេត្រូវរៀបចំទំនិញទាំងនោះឡើងវិញដើម្បីផ្ទុកRead more
ប្រសិនបើរោងចក្រមួយបានផលិតទំនិញ ហើយចង់នាំទំនិញនោះទៅកាន់ប្រទេសក្រៅដោយប្រើរយៈពេលមិនយូរប៉ុន្មានទេ ។ គេត្រូវផ្ទុកទំនិញនោះទៅក្នុងរថយន្ត ហើយចេញដំណើរទៅកាន់កំពង់ផែ ។ នៅកំពង់ផែទំនិញទាំងអស់ត្រូវបានគេរៀបចំដាក់ចូលទៅក្នុងកប៉ាល់ ។ ពេលរថយន្តដឹកជញ្ជូនទំនិញទាំងនោះមកដល់កំពង់ផែ គេត្រូវរៀបចំទំនិញទាំងនោះឡើងវិញដើម្បីផ្ទុកចូលទៅក្នុងកប៉ាល់ ។ ពេលខ្លះច្រវាត់ស្ទូចដាច់ទំនិញទាំងអស់ថ្នាក់រាយចេញពីប្រអប់ រឺស្បោងមកក្រៅ ។ កប៉ាល់នីមួយៗ អាចផ្ទុកទំនិញចំរុះគ្នាជាច្រើនមុខ ។ នៅក្នុងរយៈពេលថ្មីៗនេះ មានរោងចក្រជាច្រើនបានផលិតទំនិញដាក់ក្នុងតេន័រធំៗ ងាយស្រួលក្នុងតំនឹកជញ្ជូនទៅកាន់កំពង់ផែ ។ ក្នុងខណៈពេលកប៉ាល់ទៅដល់ទីដៅ គេត្រូវស្ទូចលើកអឺវ៉ាន់ រឺទំនិញទាំងនោះ ដូចគ្នានឹងការផ្ទុកចូលដែរ ។ កិច្ចការដែលប្រថុយនឹងគ្រោះថ្នាក់ត្រូវបានកាត់បន្ថយក្នុងពេលស្ទូចលើកចុះលើងនេះ ។ ដូច្នេះកប៉ាល់មានសារប្រយោជន៍យ៉ាងសំបើមក្នុងទំនាក់ទំនងសេដ្ឋកិច្ចតាមផ្លូវសមុទ្រ ។
See lessតើសិចស្តង់ជាអ្វី ?
នៅក្នុងការគិតប្រមាណពីចំណុចដែលជាទីតាំងកប៉ាល់កំពុងស្ថិតនៅ គឺជាបញ្ហាចំបងមួយដែលជានិច្ចកាលនាវិកត្រូវតែគិតគូរ ដោយយកចិត្តទុកដាក់ ។ ឧបករណ៍ទី១ ដែលជួយបង្ហាញទិសក្នុងលំហ ជាឧទាហរណ៍នៅសតវត្សទី១៤ ពួកក្រិចបានប្រើឧបករណ៍នេះក្នុងការធ្វើចម្បាំងតាមសមុទ្រ ។ ក្រោយមកគេបានសំរួលអោយទៅជាសិចស្តង់ មានរាងដូចរង្វង់ភាសាអ៊ីតាលីហៅថា សRead more
នៅក្នុងការគិតប្រមាណពីចំណុចដែលជាទីតាំងកប៉ាល់កំពុងស្ថិតនៅ គឺជាបញ្ហាចំបងមួយដែលជានិច្ចកាលនាវិកត្រូវតែគិតគូរ ដោយយកចិត្តទុកដាក់ ។ ឧបករណ៍ទី១ ដែលជួយបង្ហាញទិសក្នុងលំហ ជាឧទាហរណ៍នៅសតវត្សទី១៤ ពួកក្រិចបានប្រើឧបករណ៍នេះក្នុងការធ្វើចម្បាំងតាមសមុទ្រ ។ ក្រោយមកគេបានសំរួលអោយទៅជាសិចស្តង់ មានរាងដូចរង្វង់ភាសាអ៊ីតាលីហៅថា សេតូ និងហៅម៉្យាងថាកែវយឺត មានកញ្ចក់២ មួយផ្សំឡើងចំរុះ មួយទៀតអាចធ្វើចលនាបាន ។ កែវយឺតចង្អុលឆ្ពោះ ទៅព្រះអាទិត្យ បន្ទាប់មកគេធ្វើចលនាដោយត្រឡប់កញ្ចក់ចុះឡើង រហូតដល់ព្រះអាទិត្យមានចំនាំត្រឡប់ចូលមកក្នុងកែវយឺត ។ ក្នុងពេលវាស់ស្ទង់ម្តងៗ អ្នកឆ្លុះទទួលអារម្មណ៍ភ្ជាប់នឹងចំនាំងត្រឡប់នៃព្រះអាទិត្យ ពេលគេយល់ថាត្រូវហើយវាបង្ហាញចំណុចនឹងមួយដែលអ្នកឆ្លុះអាចពិនិត្យមើលទៅតាមកំរិតអង្សាតាមការរំកិលដៃរបស់កែវយឺតការប្រើរង្វាស់កំពស់ព្រះអាទិត្យបែបនេះអាចធ្វើអោយគេដឹងថាកប៉ាល់របស់គេស្ថិតនៅប៉ុន្មានអង្សាភាគខាងជើង រឺខាងត្បូងខ្សែអេក្វាទ័រ ។ ចំណែកពេលយប់គេឆ្លុះផ្កាយទិសខាងជើង រឺផ្កាយប៉ូល។
See lessតើទូកក្តោងធ្វើចលនាដោយសារអ្វី ?
កក្តោងធ្វើចលនាទៅមុនបានដោយសារកំលាំងខ្យល់បក់ ។ ប្រសិនបើខ្យល់បក់ពីក្រោយទៅកន្សៃរឺតាមទិសខ្យល់ ទូកធ្វើចលនាលឿនទៅមុខ ប្រសិនបើខ្យល់បក់ពីចំហៀវ ទូកក៏អាចធ្វើចលនាត្រង់ទៅមុខបានដែរ ។ ប៉ុន្តែប្រសិនបើខ្យល់បក់មកចំពីមុខទូកមិនអាចធ្វើដំណើរទៅមុខបានទេ ។ ពេលនោះគេត្រូវបញ្ជាខ្យល់ទៅតាមការចង់បានជំនួសវិញដើម្បីអោយទូករំកិលឆ្ពោះទៅRead more
កក្តោងធ្វើចលនាទៅមុនបានដោយសារកំលាំងខ្យល់បក់ ។ ប្រសិនបើខ្យល់បក់ពីក្រោយទៅកន្សៃរឺតាមទិសខ្យល់ ទូកធ្វើចលនាលឿនទៅមុខ ប្រសិនបើខ្យល់បក់ពីចំហៀវ ទូកក៏អាចធ្វើចលនាត្រង់ទៅមុខបានដែរ ។ ប៉ុន្តែប្រសិនបើខ្យល់បក់មកចំពីមុខទូកមិនអាចធ្វើដំណើរទៅមុខបានទេ ។ ពេលនោះគេត្រូវបញ្ជាខ្យល់ទៅតាមការចង់បានជំនួសវិញដើម្បីអោយទូករំកិលឆ្ពោះទៅតាមផ្លូវត្រឹមត្រូវរបស់វា ។ ដូចនេះត្រូវបញ្ជាបង្កូតចុះឡើងដោយធ្វើបំលាស់ប្តូរទិសខ្យល់ពីគែបស្តាំទៅគែមឆ្វេង ពីគែមឆ្វេងត្រឡប់មកវិញ ។ ការធ្វើដំណើរឆ្ពោះទៅមុខដោយបញ្ជាចង្កូតឡើងចុះបែបនេះជាជំនាញ និងជាបទពិសោធន៍ខ្ពស់របស់អ្នកកាន់ចង្កូតក្នុងការបញ្ជាទូកបត់បែនទៅតាមទិសដៅដែលគេចង់បាន ។
See lessតើអាសយានដ្ឋានសមុទ្រកើតនៅពេលណា ?
នៅក្នុងដំណាក់កាលចុងក្រោយនៃសង្រ្គាមលោកលើកទីមួយ កប៉ាល់ធំៗត្រូវបានគេធ្វើការផ្លាស់ប្តូរ កែច្នៃសម្រួលដល់ការហោះហើររបស់យន្តហោះចម្បាំង ។ កប៉ាល់ចម្បាំងជាច្រើនត្រូវធ្វើបំលាស់ប្តូរទាំងស្រុង ក្នុងការបង្ហាញអនុភាពក្នុងចម្បាំងជើងទឹក ។ អាកាសយានត្រូវការកន្លែងធំទូលាយរឺផ្នែកមុនលើបកប៉ាល់ទាំងមូល ។ គេបែងចែកផ្លូវហោះហើរជាបRead more
នៅក្នុងដំណាក់កាលចុងក្រោយនៃសង្រ្គាមលោកលើកទីមួយ កប៉ាល់ធំៗត្រូវបានគេធ្វើការផ្លាស់ប្តូរ កែច្នៃសម្រួលដល់ការហោះហើររបស់យន្តហោះចម្បាំង ។ កប៉ាល់ចម្បាំងជាច្រើនត្រូវធ្វើបំលាស់ប្តូរទាំងស្រុង ក្នុងការបង្ហាញអនុភាពក្នុងចម្បាំងជើងទឹក ។ អាកាសយានត្រូវការកន្លែងធំទូលាយរឺផ្នែកមុនលើបកប៉ាល់ទាំងមូល ។ គេបែងចែកផ្លូវហោះហើរជាបីផ្នែក ។ ផ្នែកខាងជាទីដែលយន្តហោះត្រូវចុះចតផ្នែកកណ្តាលជាទីដែលយន្តហោះត្រៀមហោះហើរ និងផ្នែកខាងមុខជាផ្លូវរត់មុនពេលហោះហើរ ។ គេត្រូវត្រួតពិនិត្យយន្តហោះគ្រប់ចំណុច មុនពេលហោះហើរ ។ ដូចនេះទោះបីកប៉ាល់ខ្នាតធំដាច់គេ មានអានុភាពខ្លាំង និងមានប្រសិទ្ធិភាពក្នុង ការវាយលុកយ៉ាងណាក៏ដោយ ដាច់ខាតត្រូវមានកម្លាំងហែហមការពាររាល់ការវាយបកពីនាវាមុជទឹក របស់សត្រូវ ។
See lessតើចម្បាំងជើងទឹកបច្ចុប្បន្នដូចម្តេច ?
នៅក្នុងសង្រ្គាមលោកលើកទី២ កប៉ាល់អាកាសយានផ្លាស់ប្តូរស្ទើរតែទាំងអស់ទៅជាប្រភេទកប៉ាល់ចម្បាំងវិញ ។ ពេលនោះកប៉ាល់មានខ្នាតតូចខ្ចីៗគេរៀបចំបំពាក់អាវុធនៅផ្នែកខាងមុន ដោយពឹងផ្អែកសម្មុខីកម្ម (សកម្មភាពមុខទល់មុខ) តតាំងនឹងកប៉ាល់សត្រូវ ស្របពេលនឹងការបញ្ចេញយន្តហោះចម្បាំងថ្មីៗថែមទៀត ។ ពេលខ្លះយន្តហោះធ្វើកលដូចជាចុះចតលើកប៉ាRead more
នៅក្នុងសង្រ្គាមលោកលើកទី២ កប៉ាល់អាកាសយានផ្លាស់ប្តូរស្ទើរតែទាំងអស់ទៅជាប្រភេទកប៉ាល់ចម្បាំងវិញ ។ ពេលនោះកប៉ាល់មានខ្នាតតូចខ្ចីៗគេរៀបចំបំពាក់អាវុធនៅផ្នែកខាងមុន ដោយពឹងផ្អែកសម្មុខីកម្ម (សកម្មភាពមុខទល់មុខ) តតាំងនឹងកប៉ាល់សត្រូវ ស្របពេលនឹងការបញ្ចេញយន្តហោះចម្បាំងថ្មីៗថែមទៀត ។ ពេលខ្លះយន្តហោះធ្វើកលដូចជាចុះចតលើកប៉ាល់អាកាសយាន បំភាន់ភ្នែកសត្រូវក្នុងការការពារកប៉ាល់ចម្បាំង ។ ចំណែកអាវុធបាញ់យន្តហោះមានបំពាក់ដោយរ៉ាដាជាសម្ភារៈកំណត់ដីចំនុចយន្តហោះ ។ យន្តហោះខ្លះចេញទៅប្រយុទ្ធ នឹងសត្រូវ យន្តហោះខ្លះទៀតក្រវែលការពារកប៉ាល់ពីការវាយឆ្មក់របស់សត្រូវនៅផ្នែកខាងក្រោយ ។
See less