Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
ហេតុអ្វីមានភ្លៀងលាយព្រិល ?
ភ្លៀងលាយព្រិលកើតឡើងដោយអនុភាពនៃភ្លៀងជាព្រិលបានមកពីកន្លែងខ្ពស់ ដែលធ្លាក់ចុះស្របនិងពេលធ្លាក់ភ្លៀងលាយព្រិលមានតំណក់ធំៗ ហើយត្រជាក់។ ព្រិលហេលស្តូន ជាប្រភេទដុំទឹកកកធ្លាក់មកជាគ្រាប់ធំៗ ដូចគ្រាប់ក្រូច រឺ ដុំតូចៗដូចគ្រាប់សណ្តែក ។
ភ្លៀងលាយព្រិលកើតឡើងដោយអនុភាពនៃភ្លៀងជាព្រិលបានមកពីកន្លែងខ្ពស់ ដែលធ្លាក់ចុះស្របនិងពេលធ្លាក់ភ្លៀងលាយព្រិលមានតំណក់ធំៗ ហើយត្រជាក់។ ព្រិលហេលស្តូន ជាប្រភេទដុំទឹកកកធ្លាក់មកជាគ្រាប់ធំៗ ដូចគ្រាប់ក្រូច រឺ ដុំតូចៗដូចគ្រាប់សណ្តែក ។
See lessហេតុអ្វីមានធ្លាក់ទឹកកក ?
យើងធ្វើកំណត់ចំនាំទៅលើចលនាខ្យល់បក់តែប៉ុណ្ណោះចំណែកលទ្ធផលទទួលបានតាមការមើលឃើញមានដូចជា ៖ ខ្យល់ ភ្លៀង ព្រិល ។ ប៉ុន្តែមានចំណុចពិសេសផ្សេងៗទៀតកើតឡើងជាច្រើន មុននឹងយើងឃើញលទ្ធផលទាំងនេះ ។ ទឹកកកកើតឡើងផ្តើមចេញពីចំហាយទឹក ។ ចំហាយទឹក ផ្តើមឡើងជាតំនក់ទឹក ដោយអណ្តែតក្នុងខ្យល់ចាប់ពីកំរិតទាប បន្ទាប់មកចលនាខ្យល់បាននាំយកតំនក់Read more
យើងធ្វើកំណត់ចំនាំទៅលើចលនាខ្យល់បក់តែប៉ុណ្ណោះចំណែកលទ្ធផលទទួលបានតាមការមើលឃើញមានដូចជា ៖ ខ្យល់ ភ្លៀង ព្រិល ។ ប៉ុន្តែមានចំណុចពិសេសផ្សេងៗទៀតកើតឡើងជាច្រើន មុននឹងយើងឃើញលទ្ធផលទាំងនេះ ។ ទឹកកកកើតឡើងផ្តើមចេញពីចំហាយទឹក ។ ចំហាយទឹក ផ្តើមឡើងជាតំនក់ទឹក ដោយអណ្តែតក្នុងខ្យល់ចាប់ពីកំរិតទាប បន្ទាប់មកចលនាខ្យល់បាននាំយកតំនក់ទឹកទាំងនោះ អណ្តែតឡើងកាន់តែខ្ពស់ ។ តំនក់ទឹកផ្នែកក្រោមទៅជួបនឹងតំនក់ទឹកផ្នែកខាងលើក៏ផ្តុំគ្នាបង្កើតបានតំនក់ទឹកកាន់តែធំឡើង ។ ចលនានេះចេះតែបន្ត រហូតជួបកន្លែងណាមានសីតុណ្ហភាពទាប រឺត្រជាក់ ទើបធ្វើអោយតំនក់ទឹកទាំងនោះក្លាយជាទឹកកក ។ ទឹកកកបន្តប្រមូលផ្តុំគ្នាបែបនេះ ឥតដាច់ធ្វើអោយមានទំងន់ធ្ងន់រហូតធ្លាក់មកលើផែនដី ។ ទឹកកកធ្លាក់បន្តឥតឈប់ឈរ ប្រសិនបើដីគ្មានកំដៅធ្វើអោយទឹកកកទាំងរលាយទេ វានឹងក្រាលយ៉ាងក្រាស់លើសំបកផែនដី ។ ទឹកកកមាននៅលើរយៈកំពស់ជាក់លាក់មួយ ហើយវាតែងប្រមូលផ្តុំគ្នាបង្កើតជាស្រទាប់រុំសំបកផែនដីមានក្រាស់មានស្តើងទៅតាមកន្លែង ។ ព្រំដែនដែលទឹកកកប្រមូលផ្តុំគ្នា គេហៅថា ព្រំដែនទឹកកកអចិន្ត្រៃ ។ នៅតំបន់ប៉ូលព្រំដែនទឹកកកអចិន្ត្រៃនេះ មានវិសាលភាពធំធេង គឺជាសមុទ្រទឹកកក ។
See lessតើមន្ទីរស្រាវជ្រាវចាស់បំផុតនៅឯណា ?
មុនពេលគេរកឃើញឧបករណ៍ស្រាវជ្រាវទំនើបៗ(កែវយឺត) គេប្រើឧបករណ៍ស្រាវជ្រាវជាកង់រង្វង់ធ្វើពីថ្ម ហើយមានមនុស្សតិចណាស់អាចចងក្រងពីការសិក្សាក្នុងលំហចក្រវាឡនៅជំនាន់នោះ ។ មនុស្សរស់នៅក្នុងព្រៃ រឺសង់ជំរកពីថ្មដុល ហើយពួកគេក៏បានសាងសង់មន្ទីរស្រាវជ្រាវចំរុះយ៉ាងអស្ចារ្យឡើងដែរ ។ រៀងរាល់ព្រឹក គេនាំគ្នាទៅទទួលស្វាគមន៍ព្រះអាទិតRead more
មុនពេលគេរកឃើញឧបករណ៍ស្រាវជ្រាវទំនើបៗ(កែវយឺត) គេប្រើឧបករណ៍ស្រាវជ្រាវជាកង់រង្វង់ធ្វើពីថ្ម ហើយមានមនុស្សតិចណាស់អាចចងក្រងពីការសិក្សាក្នុងលំហចក្រវាឡនៅជំនាន់នោះ ។ មនុស្សរស់នៅក្នុងព្រៃ រឺសង់ជំរកពីថ្មដុល ហើយពួកគេក៏បានសាងសង់មន្ទីរស្រាវជ្រាវចំរុះយ៉ាងអស្ចារ្យឡើងដែរ ។ រៀងរាល់ព្រឹក គេនាំគ្នាទៅទទួលស្វាគមន៍ព្រះអាទិត្យដោយទឹកចិត្តសប្បាយរីករាយ ពេលល្ងាចគេនាំគ្នាឈប់សំរាកពីការងារ ។ គេទទួលអារម្មណ៍ថា ពិភពលោកកំពុងរត់ចោលហ្វូងមនុស្សទាំងឡាយ ប៉ុន្តែគេគ្មានភ្ញាក់ផ្អើលអ្វីឡើង ដោយខំសំលឹងមើលទៅលំហមេឃនឹងព្យាយាមរកចំលើយ ដើម្បីបកស្រាយសំនួរជាច្រើនរបស់គេ ។ នៅរវាងឆ្នាំ ៣០០០មក៥០០ឆ្នាំមុនគ.ស គេបានកសាងមន្ទីរពិសោធន៍ជាច្រើនកន្លែងនៅក្នុងប្រទេសចិន មេសូប៉ូតាមី អេស៊ីបប៉ូអេនីសៀ និងឥណ្ឌា ។ នៅឆ្នាំ ២៦៩៧មុនគ.ស មានការស្រាវជ្រាវលើរាងអេលីប ជាលើកដំបូង ដែលគេបានធ្វើកំណត់ត្រាទុកនៅឆ្នាំ ២២០០មុនគ.ស ។ សំនង់ពីរ៉ាមីតលើកដំបូងគេសង់ឡើងជាថ្នាក់ៗនៅតាមកជើងភ្នំក្នុងតំបន់មេសូប៉ូតាមី ។ នៅអំឡុងពេល ៦០០ឆ្នាំមុននេះមានការងារមួយផ្តើមឡើងនៅស្តូនហេង ក្នុងមន្ទីរនេះយ៉ាងតិចក៏មានអាយុកាល ១៥០០ឆ្នាំដែរ ។
See lessហេតុអ្វីហៅថាផ្កាយប៉ូល ?
ផ្កាយប៉ូលជាឈ្មោះដែលគេដាក់អោយដោយឃើញផ្កាយនេះឋិតនៅភាគខាងជើងក្បែរខ្សែរង្វង់ប៉ូល ។ វាមានសារៈសំខាន់ណាស់ក្នុងការបង្ហាញទិស ជួយយើងមិនអោយវង្វេងផ្លូវ ។ ផ្កាយប៉ូលមិនឋិតក្នុងទីតាំងដដែលៗនោះទេចលនាបែបនេះគេបានស្គាល់ច្បាស់មុនថ្ងៃ “សមរាត្រី” ដោយសារពេលនោះ ផែនដីមានរញ្ជួយញ័រលើអក្ស័រទ្រេត ។ ដូចនេះទីតាំងប៉ូល រឺផ្កាយប៉ូលត្រRead more
ផ្កាយប៉ូលជាឈ្មោះដែលគេដាក់អោយដោយឃើញផ្កាយនេះឋិតនៅភាគខាងជើងក្បែរខ្សែរង្វង់ប៉ូល ។ វាមានសារៈសំខាន់ណាស់ក្នុងការបង្ហាញទិស ជួយយើងមិនអោយវង្វេងផ្លូវ ។ ផ្កាយប៉ូលមិនឋិតក្នុងទីតាំងដដែលៗនោះទេចលនាបែបនេះគេបានស្គាល់ច្បាស់មុនថ្ងៃ “សមរាត្រី” ដោយសារពេលនោះ ផែនដីមានរញ្ជួយញ័រលើអក្ស័រទ្រេត ។ ដូចនេះទីតាំងប៉ូល រឺផ្កាយប៉ូលត្រូវផ្តាស់ប្តូរទៅតាមពេលវេលា ។ បច្ចុប្បន្នផ្កាយប៉ូល គឺអាល់ហ្វា អ៊ុយសា មីន័រ ។ នៅជុំវិញ ៣០០០ឆ្នាំមុនគ.ស សជាផ្កាយប៉ូល អាល់ហ្វាត្រាកូនិច ។ ប្រសិនបើយើងសំលឹងទៅអនាគតខាងមុខក្នុងឆ្នាំ៧៥០០ឆ្នាំ នៃគ.ស គឺវាជាអាល់ហ្វាសេប៉េ រហូតមកដល់ជុំក្នុងឆ្នាំ ២៦០០០នៃគ.សផ្កាយប៉ូលឋិតនៅលើឈ្មោះដើមវិញគឺអាល់ហ្វាអ៊ីយសាមីន័រ ពីព្រោះវានៅឆ្ងាយណស់ មិនបង្ហាញពន្លឺអោយយើងឃើញទៀតឡើយ ។ តាមពិតផ្កាយនេះមានពន្លឺខ្លាំងណាស់ យ៉ាងហោចណាស់ក៏ភ្លឹជាងព្រះអាទិត្យ១០០០ដងដែរ ។
See lessតើប្រព័ន្ធព្រះអាទិត្យអ្វីជា ?
ប្រព័ន្ធព្រះអាទិត្យគឹសំដៅយកអ្វីដែលទាក់ទង និងទទួលពន្លឺពីព្រះអាទិត្យ មានដូចជាភពតារារណប ផ្កាយដុះកន្ទុយហើយធ្វើដំណើរតាមគន្លងរៀងៗខ្លួន ។ នៅក្នុងប្រព័ន្ធព្រះអាទិត្យមានភពទាំងអស់៩ធ្វើដំណើរឥតឈប់ឈរ ។ ភពដែលធ្វើដំណើរជិតរស្មី និងលើសមួយថ្ងៃមាន ៖ • ភពផែនដី ៖ ធ្វើដំណើរជុំវិញអ័ក្ស និងព្រះអាទិត្យ ។ ដំណើរមួយជុំខ្លួនឯងRead more
ប្រព័ន្ធព្រះអាទិត្យគឹសំដៅយកអ្វីដែលទាក់ទង និងទទួលពន្លឺពីព្រះអាទិត្យ មានដូចជាភពតារារណប ផ្កាយដុះកន្ទុយហើយធ្វើដំណើរតាមគន្លងរៀងៗខ្លួន ។ នៅក្នុងប្រព័ន្ធព្រះអាទិត្យមានភពទាំងអស់៩ធ្វើដំណើរឥតឈប់ឈរ ។ ភពដែលធ្វើដំណើរជិតរស្មី និងលើសមួយថ្ងៃមាន ៖
See less• ភពផែនដី ៖ ធ្វើដំណើរជុំវិញអ័ក្ស និងព្រះអាទិត្យ ។ ដំណើរមួយជុំខ្លួនឯង ២៤ម៉ោង រឺមួយថ្ងៃ
• ភពអង្គារ ៖ ដំណើរមួយជុំខ្លួនឯង ២៤ម៉ោង ៣០នាទី
• ភពព្រហស្បតិ៍ ៖ ដំណើរមួយជុំខ្លួនឯងតិចជាង១០ម៉ោង
• ភពអ៊ុយរ៉ានុស ៖ ដំណើរមួយជុំខ្លួនឯង ១១ម៉ោង
• ភពសុក្រ ៖ ដំណើរមួយជុំខ្លួនឯងជិត ៥៨៣២ម៉ោង
• ភពណិបទូន ៖ ដំណើរមួយជុំខ្លួនឯង ១៦ម៉ោង
• ភពព្លូយតុង ៖ ដំណើរមួយជុំខ្លួនឯង ១៥៣ម៉ោង នៅក្នុងពិភពកាឡាក់ស៊ី ដែលជាប្រព័ន្ធព្រះអាទិត្យ គេអាចហៅម៉្យាងទៀតថាមីគីវេ យ៉ាងហោចណាស់មានផ្កាយ ១០០ពាន់លានច្រើនលើសផ្កាយដែលយើងមើលឃើញនេះទៅទៀត។
តើព្រះអាទិត្យជាអ្វី ?
ព្រះអាទិត្យប្រៀបដូចជាឪជាម៉ែរបស់ប្រព័ន្ធព្រះអាទិត្យ ប្រសិនបើគ្មានភពអ្វីមួយក្នុងចំណោមភពទាំងនោះទេ ក៏គ្មានព្រះអាទិត្យដែរ ។ ព្រះអាទិត្យជាតារា ប៉ុន្តែវាមិនមែនជាតារាក្តៅបំផុតនោះទេ គឺមានសីតុណ្ហភាព៦០០០អង្សា ។ សីតុណ្ហភាពតារាក្តៅបំផុតគឺ ៥០០០០អង្សា ។ ព្រះអាទិត្យមិនមែនជាតារាដែលធំបំផុតនោះទេ តែវាធំជាងផែនដី ១១០ដង ។
ព្រះអាទិត្យប្រៀបដូចជាឪជាម៉ែរបស់ប្រព័ន្ធព្រះអាទិត្យ ប្រសិនបើគ្មានភពអ្វីមួយក្នុងចំណោមភពទាំងនោះទេ ក៏គ្មានព្រះអាទិត្យដែរ ។ ព្រះអាទិត្យជាតារា ប៉ុន្តែវាមិនមែនជាតារាក្តៅបំផុតនោះទេ គឺមានសីតុណ្ហភាព៦០០០អង្សា ។ សីតុណ្ហភាពតារាក្តៅបំផុតគឺ ៥០០០០អង្សា ។ ព្រះអាទិត្យមិនមែនជាតារាដែលធំបំផុតនោះទេ តែវាធំជាងផែនដី ១១០ដង ។
See lessតើព្រះអាទិត្យបង្កើតកំដៅដូចម្តេច ?
ក្នុងស្នូលស្រទាប់ទី២របស់ព្រះអាទិត្យមានអ៊ីដ្រូសែន ៥៦៤លានតោនរលាយបង្កើតអោយមានឧស្ម័នម៉្យាងមានទំងន់៥៦០លានតោន ដែលមានអ៊ីដ្រូសែន ៤លានតោនបាត់បង់ក្នុងការរលាយនេះ យើងហៅថា ការរលាយបញ្ចូលនុយក្លេអ៊ែ ហើយប្តូរទៅជាកំលាំងវិទ្យុសកម្ម ចាញ់ឆ្ពោះសំដៅមកផ្ទៃមុខខាងក្រៅ ។ ព្រះអាទិត្យឆេះមានរយៈពេល៥០០០លានឆ្នាំប្រសិនបើថ្ងៃណាមួយឧស្Read more
ក្នុងស្នូលស្រទាប់ទី២របស់ព្រះអាទិត្យមានអ៊ីដ្រូសែន ៥៦៤លានតោនរលាយបង្កើតអោយមានឧស្ម័នម៉្យាងមានទំងន់៥៦០លានតោន ដែលមានអ៊ីដ្រូសែន ៤លានតោនបាត់បង់ក្នុងការរលាយនេះ យើងហៅថា ការរលាយបញ្ចូលនុយក្លេអ៊ែ ហើយប្តូរទៅជាកំលាំងវិទ្យុសកម្ម ចាញ់ឆ្ពោះសំដៅមកផ្ទៃមុខខាងក្រៅ ។ ព្រះអាទិត្យឆេះមានរយៈពេល៥០០០លានឆ្នាំប្រសិនបើថ្ងៃណាមួយឧស្ម័នអ៊ីដ្រូសែនធ្វើចំហេះអស់ ពេលនោះព្រះអាទិត្យប្រៀបដូចឡានអស់សាំង វាឈប់បញ្ចេញកំដៅ និងអស់ពន្លឺ ។ នៅពេលណាវាបញ្ឈប់សកម្មភាពគឺពេលនោះហើយជារយៈពេល៥០០០លានឆ្នាំ ។
See lessតើភពអ្វីខ្លះដែលមើលឃើញ ?
គេអាចដឹងថាក្រៅពីភពផែនដីមាន ភពពុធ ភពសុក្រ ភពអង្គារ ភពព្រហស្បតិ៍ និងភពសៅរិ៍ ។ភពពុធស្ថិតយ៉ាងជិតព្រះអាទិត្យគេមើលឃើញថ្ងៃនេះ និងថ្ងៃលិច ។ ភពនេះរុំព័ទ្ធទៅដោយស្រទាប់បរិយាកាសយ៉ាងក្រាស់ ។ ភពអង្គារមានទឹកកក ស្នាមភោះ រឺជ្រលងប្រឡាយដូចនឹងភពផែនដីយើងដែរ ។ ភពសុក្រធំយ៉ាងសំបើមលើសគេ ក្នុងបណ្តាភពនៃប្រពន្ធព្រះអាទិត្យ ។ ក្Read more
គេអាចដឹងថាក្រៅពីភពផែនដីមាន ភពពុធ ភពសុក្រ ភពអង្គារ ភពព្រហស្បតិ៍ និងភពសៅរិ៍ ។ភពពុធស្ថិតយ៉ាងជិតព្រះអាទិត្យគេមើលឃើញថ្ងៃនេះ និងថ្ងៃលិច ។ ភពនេះរុំព័ទ្ធទៅដោយស្រទាប់បរិយាកាសយ៉ាងក្រាស់ ។ ភពអង្គារមានទឹកកក ស្នាមភោះ រឺជ្រលងប្រឡាយដូចនឹងភពផែនដីយើងដែរ ។ ភពសុក្រធំយ៉ាងសំបើមលើសគេ ក្នុងបណ្តាភពនៃប្រពន្ធព្រះអាទិត្យ ។ ក្នុងគំនូររំលេចពណ៌គេច្រើនគូរពណ៌ឆ្នូតក្រហមលឿង និងក្រហមជាំ ។ ដោយឆ្លងកាត់ការសិក្សាកំរិតបឋម និងមធ្យមអ្នកសិក្សាបានស្គាល់ភពសៅរ៍ច្បាស់ ដោយសាររវាងរាង ដូចក្រវិល រឺចិញ្ចៀន ។ ភពទាំងអស់គេមិនអាចមើលឃើញដោយភ្នែកទទេឡើយ ។
See lessតើគេធ្វើចំនាត់ថ្នាក់អាកាសធាតុដូចម្តេច ?
អាកាសធាតុមាន ៥ជាចម្បង ។ អាកាសធាតុត្រូពិចសំបូរភ្លៀងគ្មានរដូវរងា សន្សើម និងភ្លៀងច្រើន សំបូរព្រៃ និងវាលស្មៅ ។ អាកាសធាតុនៅតំបន់ក្តៅស្ងួត នៅវាលលំហ រាប់បញ្ចូលទាំងតំបន់វាលស្តិប នៅខ្ពង់រាបអាស៊ីផង ។ អាកាសធាតុនៅតំបន់មេឌីទែរ៉ានេ មានរដូវ២ច្បាស់លាស់គឺរដូវរងា (សិសិររដូវ) និងរដូវក្តៅ អាកាសធាតុត្រជាក់និងធ្លាក់សន្សើRead more
អាកាសធាតុមាន ៥ជាចម្បង ។ អាកាសធាតុត្រូពិចសំបូរភ្លៀងគ្មានរដូវរងា សន្សើម និងភ្លៀងច្រើន សំបូរព្រៃ និងវាលស្មៅ ។ អាកាសធាតុនៅតំបន់ក្តៅស្ងួត នៅវាលលំហ រាប់បញ្ចូលទាំងតំបន់វាលស្តិប នៅខ្ពង់រាបអាស៊ីផង ។ អាកាសធាតុនៅតំបន់មេឌីទែរ៉ានេ មានរដូវ២ច្បាស់លាស់គឺរដូវរងា (សិសិររដូវ) និងរដូវក្តៅ អាកាសធាតុត្រជាក់និងធ្លាក់សន្សើម នៅពេលឃ្លាតកាន់តែឆ្ងាយទៅភាគខាងជើង ។ តំបន់អាកាសធាតុត្រជាក់ លាតសន្ធឹងឆ្លងកាត់វាលទុនត្រា វាលទឹកកកអាកទិច និងទៅតំបន់ទឹកកកដទៃទៀត ។ បំលាស់ប្តូរអាកាសធាតុជាហេតុនាំមកនូវជំងឺផ្កាសាយ រលាយតាមផ្លូវដង្ហើមយ៉ាងធ្ងន់ ។ ជំងឺប្រភេទនេះឆ្លងគ្នាយ៉ាងលឿនចំពោះប្រទេសនៅតំបន់ក្តៅ ។ ចំណែកមនុស្សនៅតំបន់ត្រជាក់វិញភាគច្រើនមានជំងឹសន្លាក់ឆ្អឹង និងជំងឺសួត ។ តំបន់តាមមាត់សមុទ្រខ្យល់បរិសុទ្ធ សំបូរជាតិអ៊ីយ៉ូត និងអំបិលជួយគេអោយចៀសផុតពីជំងឺក្អកឈឺទ្រូង ផប់ដង្ហើមនិងក្តៅ ។ នៅតំបន់ភ្នំសំបូរខ្យល់បរិសុទ្ធល្អសំខាន់សំរាប់ការខ្វះគ្រាប់ឈាមក្រហម ក្នុងទេហាណូ និងធ្វើអោយគេឆាប់ជាសះស្បើយពីជំងឺតម្កាត់ផ្សេងៗ ។
See lessតើឥន្ធធនូជាអ្វី ?
គេអាចមើលឃើញឥន្ធធនូ ក្នុងពេលធ្លាក់ភ្លៀង រឺរលឹមនៅក្រោមកំដៅព្រះអាទិត្យ ។ នៅពេលតំនក់ភ្លៀងមកប៉ះនឹងកាំរស្មីព្រះអាទិត្យបានចាំងពន្លឺចេញបង្កើតជាពណ៌ផ្សេងៗចំនួន៧មានសណ្ឋានកោងស្រដៀងនឹងដងធ្នូ វាតែងកើតឡើងត្រង់ទិសផ្ទុយគ្នា និងវង់ព្រះអាទិត្យ ។ ពណ៌ទាំង៧នោះមានក្រហមទឹកក្រូច លឿង បៃតង ខៀវ លឿងចាស់ និងពណ៌ស្វាយ ។ នៅខាងចុងធ្Read more
គេអាចមើលឃើញឥន្ធធនូ ក្នុងពេលធ្លាក់ភ្លៀង រឺរលឹមនៅក្រោមកំដៅព្រះអាទិត្យ ។ នៅពេលតំនក់ភ្លៀងមកប៉ះនឹងកាំរស្មីព្រះអាទិត្យបានចាំងពន្លឺចេញបង្កើតជាពណ៌ផ្សេងៗចំនួន៧មានសណ្ឋានកោងស្រដៀងនឹងដងធ្នូ វាតែងកើតឡើងត្រង់ទិសផ្ទុយគ្នា និងវង់ព្រះអាទិត្យ ។ ពណ៌ទាំង៧នោះមានក្រហមទឹកក្រូច លឿង បៃតង ខៀវ លឿងចាស់ និងពណ៌ស្វាយ ។ នៅខាងចុងធ្នូនៃឥន្ធធនូមានពណ៌ដូចមាស តែមិនទាក់មានអ្នកស្រាវជ្រាវណារកឃើញនៅឡើយ ។
See less