Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើភពនិងតារារណបខុសគ្នាដូចម្តេច ?
ភពរឺផ្កាយព្រះគ្រោះ (ផែនដីភពពុធ ភពអង្គារ ភពសុក្រ) ធ្វើដំណើរតាមកន្លងរាងពងក្រពើ ជុំវិញព្រះអាទិត្យ ។ ភពទាំងអស់គ្មានពន្លឺដោយខ្លួនឯងទេ ពួកវាទទួលពន្លឺព្រះអាទិត្យ ។ តារារណប ក៏ដូចជាភពដែរតែវាមានទំហំតូចជាងភព ។ តារារណបធ្វើដំណើរតាមកន្លងរាងពងក្រពើជុំវិញព្រះអាទិត្យដូចភពទាំងឡាយដែលជាប្រព័ន្ធព្រះអាទិត្យដែរ ។ តារារណបទRead more
ភពរឺផ្កាយព្រះគ្រោះ (ផែនដីភពពុធ ភពអង្គារ ភពសុក្រ) ធ្វើដំណើរតាមកន្លងរាងពងក្រពើ ជុំវិញព្រះអាទិត្យ ។ ភពទាំងអស់គ្មានពន្លឺដោយខ្លួនឯងទេ ពួកវាទទួលពន្លឺព្រះអាទិត្យ ។ តារារណប ក៏ដូចជាភពដែរតែវាមានទំហំតូចជាងភព ។ តារារណបធ្វើដំណើរតាមកន្លងរាងពងក្រពើជុំវិញព្រះអាទិត្យដូចភពទាំងឡាយដែលជាប្រព័ន្ធព្រះអាទិត្យដែរ ។ តារារណបទទួលពន្លឺព្រះអាទិត្យលើកលែងតែភពពុធ និងសុក្រ ។ ភពទាំងអស់មានតារារណបរបស់ខ្លួន ។ តារារណបរបស់ផែនដីគឺព្រះចន្ទ ។
See lessតើសិក្សាលំហដូចម្តេច ?
ឧបករណ៍ដែលយកមកសិក្សាក្នុងលំហដំបូងនោះ គឹភ្នែកមនុស្សយើងនេះតែម្តង ក្រោយមកគេប្រើកែវយឺតរឺតេលេទស្សន៍ ។ មនុស្សទីមួយដែលប្រើឧបករណ៍នេះមុនគេគឺលោកហ្គាលីលេ ។ ប៉ុន្តែអ្នកប្រើកែវយឺតមានបញ្ហាក្នុងការឆ្លងចូលក្នុងរង់រស្មីរបស់ភពដទៃក្រោយមកលោក សឺរ អ៊ីសាកញូតុន បានរកឃើញកែវយឺតថ្មី ដែលក្លាយជាឧបករណ៍មូលដ្ឋានសំរាប់តារាសាស្រ្ត ។Read more
ឧបករណ៍ដែលយកមកសិក្សាក្នុងលំហដំបូងនោះ គឹភ្នែកមនុស្សយើងនេះតែម្តង ក្រោយមកគេប្រើកែវយឺតរឺតេលេទស្សន៍ ។ មនុស្សទីមួយដែលប្រើឧបករណ៍នេះមុនគេគឺលោកហ្គាលីលេ ។ ប៉ុន្តែអ្នកប្រើកែវយឺតមានបញ្ហាក្នុងការឆ្លងចូលក្នុងរង់រស្មីរបស់ភពដទៃក្រោយមកលោក សឺរ អ៊ីសាកញូតុន បានរកឃើញកែវយឺតថ្មី ដែលក្លាយជាឧបករណ៍មូលដ្ឋានសំរាប់តារាសាស្រ្ត ។ បច្ចុប្បន្ន គេបានធ្វើការច្នៃប្រឌិតកែវ យឺតអោយទៅជាម៉ាស៊ីនថតវិញ អ្នកស្រាវជ្រាវ រឺតារាសាស្រ្តប្រើឆ្លុះបញ្ចាំងលើចំណុចអ្វីមួយក្នុងលំហមេឃ រួចថតផ្តិតរូបនោះមកពិនិត្យផ្ទាល់តែម្តង ។ ភព រឺតារាទាំងឡាយបញ្ចេញចំហាយវិទ្យុសកម្មឧបករណ៍វិទ្យុទស្សន៍ត្រូវបានគេស្ថាបនាឡើងជាបន្តបន្ទាប់ ។ ក្នុងការសិក្សារលកសំលេងក្នុងលំហអាកាស គេប្រើឧបករណ៍ចាប់សំលេងដូចគ្នានឹងការចាប់ផ្សាយវិទ្យុ និងទូរទស្សន៍ ឆ្លងចរន្តក្នុងអំឡុងពេលមានព្យុះដូច្នេះដែរ ។ ដោយឆ្លងកាត់ឧបករណ៍ទំនើប លើការសិក្សាទាំងនេះគេបានលើសំលេងភពព្រហស្បតិ៍ ហ្វូងតារា រាប់ទាំងផ្កាយដុះកន្ទុយហាឡីផង ដូចជាស្ថិតនៅយ៉ាងជិត ។ នៅឆ្នាំ ១៩៥៧ តារាវិទ្យាមានការរីកចំរើនយ៉ាងធំធេងវិទ្យុទស្សន៍ គេប្រើជាលើកដំបូង នៅតំបន់ហ្សូ ដ្រៀលបង់ នៃប្រទេសសអង់គ្លេស និងមានការបាញ់បង្ហោះស្តុតចិន របស់អតីតប្រទេសរូស៊ីដែលជាតារារណបសិប្បនិម្មិតលើកទីមួយ ។ តារារណបសិប្បនិម្មិតដូចគ្នានឹងតារារណបធម្មជាតិដែរ បានស្ថិតនៅក្នុងលំហចក្រវាឡូ រួចធ្វើដំណើរជុំវិញតារា និងភពទាំងឡាយ ។ ក្នុងរយៈពេលកន្លងទៅថ្មីៗមានការសាកល្បងជាច្រើនទៀត ដែលជំរុញអោយអ្នកស្រាវជ្រាវ រឺតារាសាស្រ្តរក្សាទុកពត៌មានជាច្រើន ។ ជាមួយនឹងការចំណាយយ៉ាងច្រើនសំបើមលើបច្ចេកទេសទំនើប តារាថ្មីៗ និងប្រព័ន្ធព្រះអាទិត្យត្រូវបានគេកំពុងបន្តធ្វើការស្រាវជ្រាវ ។
See lessតើទឹកសន្សើមកើតពីអ្វី ?
នៅពេលយប់សំបកផែនដីចុះត្រជាក់ ហើយខ្យល់នៅជុំវិញក៏ចុះត្រជាក់ដែរ ចំណែកចំហាយទឹកក្នុងខ្យល់ប្រែជាតំនក់ទឹកតូចៗ ធ្លាប់ជាប់លើគ្រប់វត្ថុទាំងឡាយ ។ រុក្ខជាតិបំភាយចំហាយទឹកពេលមកជួបនឹងចំហាយទឹកក្នុងខ្យល់ក៏រលាយចូលគ្នាបង្កើតបានជាតំនក់ទឹក តំនក់ទឹកទាំងនេះបានដក់ជាប់លើស្លឹករុក្ខជាតិ ផ្កា ស្មៅ ច្រើនជាងធ្លាក់ទៅលើដី ។ នៅពេលព្Read more
នៅពេលយប់សំបកផែនដីចុះត្រជាក់ ហើយខ្យល់នៅជុំវិញក៏ចុះត្រជាក់ដែរ ចំណែកចំហាយទឹកក្នុងខ្យល់ប្រែជាតំនក់ទឹកតូចៗ ធ្លាប់ជាប់លើគ្រប់វត្ថុទាំងឡាយ ។ រុក្ខជាតិបំភាយចំហាយទឹកពេលមកជួបនឹងចំហាយទឹកក្នុងខ្យល់ក៏រលាយចូលគ្នាបង្កើតបានជាតំនក់ទឹក តំនក់ទឹកទាំងនេះបានដក់ជាប់លើស្លឹករុក្ខជាតិ ផ្កា ស្មៅ ច្រើនជាងធ្លាក់ទៅលើដី ។ នៅពេលព្រឹកគេឃើញដីសើម និងតំនក់ទឹកលើស្លឹករុក្ខជាតិដូចមានភ្លៀងធ្លាក់ ។ នៅពេលសីតុណ្ហភាពចុះត្រជាក់ក្រោមសូន្យតំនក់ទឹកកក ជាគ្រាប់តូចៗពណ៌សភ្លឺផ្លេកដូចគ្រាប់ពេជ្រ ។ ពេលទឹកសន្សើម និងតំបន់ទឹកក្លាយជាទឹកកកបានគ្របដណ្តប់លើវត្ថុនានា ចាំងពន្លឺផ្លេកៗព័ទ្ធជុំវិញខ្លួនយើង ដូចជាទិដ្ឋភាពអស្ចារ្យមួយក្នុងរឿងប្រឌិតដូច្នេះដែរ ។
See lessតើអូហ្សូនជាអ្វី ?
អូស្សូន ជាហ្គាសពណ៌ខៀវមានក្លិនឈូលដូចក្លិនខ្ទឹមស ។ អូហ្សូនមាននៅលាយលំជាមួយអុកស៊ីសែនក្នុងខ្យល់ តាមព្យុះរន្ទះផ្គរ នៅក្បែរបន្ទុកអគ្គិសនីក្នុងអាកាសពេលមានសកម្មភាព ហើយជាពិសេសមានច្រើនជាក្នុងស្រទាប់បរិកាស ។ អូហ្សូនមានថាមពលអុកស៊ីតកម្មខ្លាំងគ្រប់លោហធាតុ (កើតជាច្រេះ) លើកលែងលោហធាតុ២គឺ ផ្លាកទីននិងមាស ។ អូហ្សូនត្រូវRead more
អូស្សូន ជាហ្គាសពណ៌ខៀវមានក្លិនឈូលដូចក្លិនខ្ទឹមស ។ អូហ្សូនមាននៅលាយលំជាមួយអុកស៊ីសែនក្នុងខ្យល់ តាមព្យុះរន្ទះផ្គរ នៅក្បែរបន្ទុកអគ្គិសនីក្នុងអាកាសពេលមានសកម្មភាព ហើយជាពិសេសមានច្រើនជាក្នុងស្រទាប់បរិកាស ។ អូហ្សូនមានថាមពលអុកស៊ីតកម្មខ្លាំងគ្រប់លោហធាតុ (កើតជាច្រេះ) លើកលែងលោហធាតុ២គឺ ផ្លាកទីននិងមាស ។ អូហ្សូនត្រូវបានគេប្រើជាប្រយោជន៍ច្រើនយ៉ាង ៖ សំលាប់មេរោគ ថ្នាំបំបាត់កិ្លនស្អុយ ធ្វើអោយវត្ថុផ្សេងសរក្សាម្ហូបអាហារ ធ្វើក្រដាស ទឹកអប់ និងថ្នាំពេទ្យ ។ ប្រយោជន៍សំខាន់មួយទៀត គឹសំរាប់បន្សុទ្ធទឹកបរិសុទ្ធ ។ ស្រទាប់អូស្សូនស្ថិតនៅចំហាយ ២០គីឡូម៉ែត្រជុំវិញផែនដី ។ ស្រទាប់នេះជួយកាត់បន្ថយរស្មីអុលត្រាវីយ៉ូឡេ នៃកំដៅព្រះអាទិត្យទេ នោះបរិមាណកំដៅនឹងកើតឡើង បណ្តាលអោយមានបំរែបំរួលអកាសធាតុ នាំអោយកើតជំងឺស្បែក រុក្ខជាតិមានបំរែបំរួល ហើយប្លង់តុង ដែលជាអាហាររបស់ត្រី (មច្ឆា) ក៏មានបំរែបំរួលដែរ ។
See lessតើផ្ទះកញ្ចក់មានប្រយោជន៍រឺទេ ?
ផ្ទះកញ្ចក់នៅពេលនេះគឺសំដៅដោយស្រូបកំដៅពីព្រះអាទិត្យ ហើយកំដៅនេះបានជះត្រឡប់ទៅលំហអាកាសវិញ ។ ប្រសិនបើប្រទាប់បរិយាកាសកខ្វក់ (ផ្សេងឧស្សាហកម្ម) ពេលនោះកាំរស្មីព្រះអាទិត្យអាចឆ្លងមកផែនដីប៉ុន្តែផែនដីមិនអាចជះកំដៅត្រឡប់ទៅលំហអាកាសវិញទេ ដោយបណ្តាកមកពីកខ្វក់អាកាសនេះឯង ។ ដូចនេះតុល្យភាពកំដៅរវាងចូល និងចេញត្រូវបាត់បង់ជាហេRead more
ផ្ទះកញ្ចក់នៅពេលនេះគឺសំដៅដោយស្រូបកំដៅពីព្រះអាទិត្យ ហើយកំដៅនេះបានជះត្រឡប់ទៅលំហអាកាសវិញ ។ ប្រសិនបើប្រទាប់បរិយាកាសកខ្វក់ (ផ្សេងឧស្សាហកម្ម) ពេលនោះកាំរស្មីព្រះអាទិត្យអាចឆ្លងមកផែនដីប៉ុន្តែផែនដីមិនអាចជះកំដៅត្រឡប់ទៅលំហអាកាសវិញទេ ដោយបណ្តាកមកពីកខ្វក់អាកាសនេះឯង ។ ដូចនេះតុល្យភាពកំដៅរវាងចូល និងចេញត្រូវបាត់បង់ជាហេតុអ្វីអោយសីតុណ្ហភាពផែនដីឡើងកំដៅ ។ យើងអាចកាត់បន្ថយល្បឿននៃការឡើងកំដៅផែនដីទាំងនេះបានដោយរក្សាការពារព្រៃឈើ ដាំដើមឈើ និងបន្ថយការប្រើប្រាស់ផូស៊ីលឥន្ធនៈ ។
See lessតើអាចន៍ផ្កាយជាអ្វី ?
នៅពេលយក់គេតែងមើលឃើញដុំភ្លើងតូចពណ៌សធ្លាក់ចុះពីលើមេឃ តើនោះជាអ្វី ? អ្នកខ្លះយល់ថានោះជាអាចន៍ផ្កាយ ហើយអ្នកខ្លះទៀតថាជាផ្កាយ ។ ការផ្តល់ចំលើយទាំងនេះមិនត្រឹមត្រូវទេ តាមពិតអ្វីដែលយើងមើលឃើញគឺដុំថ្ម ដែលខ្នាតមកពីភពខាងក្រៅមានកំដៅពណ៌ស បានចូលមក ក្នុងកន្លងរបស់ផែនដីយើង ។ ប្រសិនបើដុំថ្មនោះគ្មានភ្លើង យើងក៏មិនអាចមើលឃើញដRead more
នៅពេលយក់គេតែងមើលឃើញដុំភ្លើងតូចពណ៌សធ្លាក់ចុះពីលើមេឃ តើនោះជាអ្វី ? អ្នកខ្លះយល់ថានោះជាអាចន៍ផ្កាយ ហើយអ្នកខ្លះទៀតថាជាផ្កាយ ។ ការផ្តល់ចំលើយទាំងនេះមិនត្រឹមត្រូវទេ តាមពិតអ្វីដែលយើងមើលឃើញគឺដុំថ្ម ដែលខ្នាតមកពីភពខាងក្រៅមានកំដៅពណ៌ស បានចូលមក ក្នុងកន្លងរបស់ផែនដីយើង ។ ប្រសិនបើដុំថ្មនោះគ្មានភ្លើង យើងក៏មិនអាចមើលឃើញដោយភ្នែកទេបានដែរ ហើយដុំថ្មទាំងអស់នោះភាគច្រើនមានទំងន់ ០.៧គីឡូក្រាម ។ តាមជំនឿខ្មែរបុរាណ កាលណាមានដុំភ្លើងធ្លាក់ពីលើមេឃ លោកតែងហៅថា “ទេពច្យុត” គឺសំដៅលើការចុះមកចាប់កំណើតរបស់ទេព្តាដែលអស់កម្មពីឋានលើមកយកកំណើតនៅឋានកណ្តាល ។
See lessតើព្រះចន្ទមានដំណើរដូចម្តេច ?
ព្រះអាទិត្យ ព្រះចន្ទ និងផែនដីធ្វើចលនានៅក្នុងសកលដូចគ្នា ប៉ុន្តែពួកវាមានទំនាក់ទំនងគ្នា ។ ខែរាប់តាមដំណើរព្រះចន្ទមានខ្នើតរនោច ចលនានេះបណ្តាលមកពីការប្តូរទីតាំងរបស់ព្រះអាទិត្យ ។ ព្រះចន្ទធ្វើចលនាបង្ហាញខ្លួនមួយជុំផែនដីអស់រយៈពេល ២៩ថ្ងៃ គេហៅថាមួយខែចន្ទគតិ ។ ចលនាររបស់វាមាន ៤ដំនាក់កាល បន្តបន្ទាប់គ្នាក្នុងរយៈពេល២Read more
ព្រះអាទិត្យ ព្រះចន្ទ និងផែនដីធ្វើចលនានៅក្នុងសកលដូចគ្នា ប៉ុន្តែពួកវាមានទំនាក់ទំនងគ្នា ។ ខែរាប់តាមដំណើរព្រះចន្ទមានខ្នើតរនោច ចលនានេះបណ្តាលមកពីការប្តូរទីតាំងរបស់ព្រះអាទិត្យ ។ ព្រះចន្ទធ្វើចលនាបង្ហាញខ្លួនមួយជុំផែនដីអស់រយៈពេល ២៩ថ្ងៃ គេហៅថាមួយខែចន្ទគតិ ។ ចលនាររបស់វាមាន ៤ដំនាក់កាល បន្តបន្ទាប់គ្នាក្នុងរយៈពេល២៩ថ្ងៃនេះ ។ ចំនាប់ផ្តើមដំបូងយើងមិនអាចមើលព្រះចន្ទឃើញទេ ពីព្រោះវាបាំងបាត់នឹងព្រះអាទិត្យ ដែលគេហៅថារយៈពេលនោះថាថ្ងៃសូន្យ ។ ចាប់ពីថ្ងៃសូន្យរហូតដល់ថ្ងៃទី៧ ព្រះចន្ទចាប់រីកធំបន្តិចម្តងៗ (មួយចំហៀង) ហើយចលនានោះចេះតែបន្តរហូតដល់ថ្ងៃទី១៤ យើងមើលឃើញព្រះចន្ទពេញ ។ ចាប់ពីថ្ងៃទី១៥រហូតដល់ថ្ងៃទី២១ ព្រះចន្ទបាំងបាត់បន្តិចម្តងៗក្នុងរយៈពេលនេះនៅសល់មួយចំហៀង (ផ្ទុយពេលខ្នើត) ហើយក្នុងរយៈពេល៧ថ្ងៃបន្តមកទៀតវាបាំងបាត់បន្តិចម្តងរហូតយើងមើលលែងឃើញ ។ ថ្ងៃទី២៩ ជាដំណើរមួយជុំរបស់ព្រះចន្ទ គឺមួយខែចន្ទគតិ ។ បន្ទាប់មកព្រះចន្ទបានបន្តចលនាបែបនេះឡើងវិញដដែល ។
See lessតើសូគ្រាសជាបាតុភូតអ្វី ?
បាតុភូតចន្ទគ្រាស ក៏ដូចសូគ្រាសដែរ វាកើតឡើងនៅពេលណា ផែនដីចន្លោះព្រះអាទិត្យ និងព្រះចន្ទនៅក្នុងពេលព្រះចន្ទពេញវង់ ។ នៅពេលព្រះចន្ទពេញវង់ជាថ្មីហើយធ្វើដំណើរមកនៅចន្លោះរវាងព្រះអាទិត្យ និងផែនដីនៅពេលនោះកើតមានបាតុភូតសូគ្រាសវិញម្តង ។ ដំណើរបែបនេះតែងកើតបាំងគ្នាទៅមកម្តងព្រះចន្ទម្តងព្រះអាទិត្យឥតឈប់ ។ ចំនួនសូគ្រាស និងចRead more
បាតុភូតចន្ទគ្រាស ក៏ដូចសូគ្រាសដែរ វាកើតឡើងនៅពេលណា ផែនដីចន្លោះព្រះអាទិត្យ និងព្រះចន្ទនៅក្នុងពេលព្រះចន្ទពេញវង់ ។ នៅពេលព្រះចន្ទពេញវង់ជាថ្មីហើយធ្វើដំណើរមកនៅចន្លោះរវាងព្រះអាទិត្យ និងផែនដីនៅពេលនោះកើតមានបាតុភូតសូគ្រាសវិញម្តង ។ ដំណើរបែបនេះតែងកើតបាំងគ្នាទៅមកម្តងព្រះចន្ទម្តងព្រះអាទិត្យឥតឈប់ ។ ចំនួនសូគ្រាស និងចន្ទគ្រាសមានបំរែបំរួលពីអប្បរមាឡើង ។ នៅក្នុងករណីសូគ្រាសកើតឡើង ២ដង ក្នុងនោះចន្ទគ្រាសកើត២ដងដែរ ។ អតិបរិមានៃបាតុភូតនេះមាន៧ដង ក្នុងនោះគ្រាស៥ដង ។ ចំនួនទាំងពីរនេះប្រែប្រួលមិនកំណត់ ។ ជាទូទៅបាតុភូតចន្ទគ្រាស មិនរំភើប និងរន្ធត់ចិត្តដូចសូគ្រាសទេ ។ គេមានអារម្មណ៍ភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលណាសូគ្រាសកើតឡើងធ្វើអោយងងឹតភ្លាមៗ ទាំងកណ្តាលព្រឹកព្រលឹម ទោះបីយើងដឹងថាបាតុភូតនេះកើតជាធម្មតាក៏ដោយ យើងតែងទទួលអារម្មណ៍ដិតដាមដោយអភូតហេតុបន្តពីបុព្វបុរសយើងរហូតមក ។
See lessតើអ្នកដើរសមុទ្របុរាណយកអ្វីជាគោល ?
ការធ្វើដំណើរ រឺនាវាចរណ៍ដោយប្រើត្រីវិស័យជាឧបករណ៍ចង្អុលបង្ហាញផ្លូវ ជាការងាយស្រួលបំផុតដោយគេស្គាល់ទិសខាងជើងជាគោលតាមទ្រនិចចង្អុលបង្ហាញរបស់ត្រីវិស័យ ។ ប្រសិនបើយើងចង់ទៅទិសណាមួយ យើងត្រូវដឹងទិសត្រឹមត្រូវណាមួយសិន ដូចជាមើលតាមដំណើរព្រះអាទិត្យជាដើម ។ នៅពេលព្រឹកម៉ោង៦ព្រះអាទិត្យរះនៅទិសខាងកើត និងពេលល្ងាចវាលិចនៅទិសដRead more
ការធ្វើដំណើរ រឺនាវាចរណ៍ដោយប្រើត្រីវិស័យជាឧបករណ៍ចង្អុលបង្ហាញផ្លូវ ជាការងាយស្រួលបំផុតដោយគេស្គាល់ទិសខាងជើងជាគោលតាមទ្រនិចចង្អុលបង្ហាញរបស់ត្រីវិស័យ ។ ប្រសិនបើយើងចង់ទៅទិសណាមួយ យើងត្រូវដឹងទិសត្រឹមត្រូវណាមួយសិន ដូចជាមើលតាមដំណើរព្រះអាទិត្យជាដើម ។ នៅពេលព្រឹកម៉ោង៦ព្រះអាទិត្យរះនៅទិសខាងកើត និងពេលល្ងាចវាលិចនៅទិសដូចនេះយើងដឹងទិសត្រឹមត្រូវពីររួចជាស្រេច ។ តាមការចំនាំរបស់បរទេស ពេលយប់គេមើលកញ្ចុំផ្កាយធំៗនៅទិសខាងជើង ។ ក្នុងកញ្ចុំផ្កាយទាំងនោះ មានផ្កាទាបបំផុតពីរ ហើយគេគូសបន្ទាត់ភ្ជាប់ផ្កាយទាំងនោះ បន្ទាប់មកគេគូសបន្ទាត់ភ្ជាប់៥ដង ដូចគ្នានេះថែមទៀត គេនិងឃើញផ្កាយប៉ូល ចង្អុលទិសខាងជើង ។ ប្រជាជនកម្ពុជាយើងក៏មានកំណត់ចំនាំលើផ្កាយ និងព្រះចន្ទដែរគឺ ៖
See less• ផ្កាយក្រពើនៅទិសខាងជើងប៉ុន្តែគេមើលឃើញផ្កាយនេះទៅតាមខែ ។ ខែខ្លះគេមើលឃើញពេលព្រលប់ ខែខ្លះមើលឃើញពេលយប់ជ្រៅខែខ្លះទៀតមើលឃើញពេលជិតភ្លឺ ។ ផ្កាយនេះរះនៅទិសឦសានក្បាលងើបកន្ទុយសំយ៉ុងចុះ ពេលលិចទៅវិញនៅទិសពាយព្យ ក្បាលសំយ៉ុងចុះកន្ទុយបះឡើង ។
• ព្រះចន្ទ រឺលោកខែ ពេលខ្នើតចំណុចផតរបស់វាបែរទៅទិសខាងជើងពេលនោច ចំណុចផតនេះបែរទៅទិសខុកើតវិញ ។ បច្ចុប្បន្ន គេមានវិធីងាយម៉្យាងទៀត ដោយទម្លាក់ឡាមកោរពុកមាត់ទៅក្នុងកែវ រឺចានទឹក ។ ក្រោយពីឡាមធ្លាក់ដល់ទឹក វានឹងវិលជារង្វង់ ពេលវាឈប់វិលសញ្ញាព្រួញបែរចំទិសខាងណា ទិសនោះជាទិសខាងជើង ។
តើត្រីវិស័យមានមុខងារដូចម្តេច ?
ត្រីវិស័យជាឧបករណ៍ម៉្យាងទៀតមានរាងមូលដូចកំប៉ុងវាមាននាទីសំរាប់បង្ហាញញទិសយ៉ាងជាក់លាក់ ។ នៅលើមុនមានម្ជុលម៉ាញេទិចវិលជុំវិញស្នូលជារង្វង់មានរង្វាស់ ៣៦០អង្សា ហើយម្ជុលនេះជានិច្ចកាលចង្អុលទៅទិសខាងជើង ។
ត្រីវិស័យជាឧបករណ៍ម៉្យាងទៀតមានរាងមូលដូចកំប៉ុងវាមាននាទីសំរាប់បង្ហាញញទិសយ៉ាងជាក់លាក់ ។ នៅលើមុនមានម្ជុលម៉ាញេទិចវិលជុំវិញស្នូលជារង្វង់មានរង្វាស់ ៣៦០អង្សា ហើយម្ជុលនេះជានិច្ចកាលចង្អុលទៅទិសខាងជើង ។
See less