Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើសមុទ្រណាមានដង់ស៊ីតេអំបិលច្រើនជាងគេ ?
សមុទ្រដែលមានអំបិលច្រើនជាងគេគឺសមុទ្រក្ស័យ តាមពិតវាជាបឹងល្បីល្បាញមួយនៅតំបន់មជ្ឈិមបូព៌ាគឺស្ថិតនៅចន្លោះប្រទេសស៊ូដង់ និងអ៊ីស្រាអែល ។ សមុទ្រក្ស័យគ្មានទន្លេហូរចូលឡើយដូចនេះវាមានអំបិលច្រើនជាងគេ ។ ទឹកសមុទ្រក្ស័យមួយលីតមានអំបិល ២៤០ក្រាមដែលធ្វើអោយរុក្ខជាតិមិនអាចដុះលូតលាស់ បានឡើយហេតុនេះហើយទើបគេហៅថា “សមុទ្រក្ស័យ”Read more
សមុទ្រដែលមានអំបិលច្រើនជាងគេគឺសមុទ្រក្ស័យ តាមពិតវាជាបឹងល្បីល្បាញមួយនៅតំបន់មជ្ឈិមបូព៌ាគឺស្ថិតនៅចន្លោះប្រទេសស៊ូដង់ និងអ៊ីស្រាអែល ។ សមុទ្រក្ស័យគ្មានទន្លេហូរចូលឡើយដូចនេះវាមានអំបិលច្រើនជាងគេ ។ ទឹកសមុទ្រក្ស័យមួយលីតមានអំបិល ២៤០ក្រាមដែលធ្វើអោយរុក្ខជាតិមិនអាចដុះលូតលាស់ បានឡើយហេតុនេះហើយទើបគេហៅថា “សមុទ្រក្ស័យ” ចំនុចសំខាន់នោះគឺ អ្នកអាចបណ្តែតខ្លួនអានសៀវភៅលើផ្ទៃទឹកបាន ។ បរិមាណអំបិលមានតិច រឺច្រើនទៅតាមសមុទ្រផ្សេងគ្នាដូចជា ៖
• មួយលីត្រសមុទ្រ បាលទិច មានអំបិល ៨ក្រាម
See less• មួយលីត្រសមុទ្រ អាត្លង់ទិច មានអំបិល ៣៧ក្រាម
• មួយលីត្រសមុទ្រ មេឌីទែវ៉ានេ មានអំបិល៣៩ ក្រាម
• មួយលីត្រសមុទ្រ ក្រហម មានអំបិល ៤១ក្រាម
• សមុទ្រទាំងអស់មានអំបិលច្រើនជាងគេនៅក្នុងពិភពលោក ។
តើទ្វីបអាត្លង់តាមានដែររឺទេ ?
រឿងព្រេងបុរាណមួយតំណាលថា មានទ្វីបល្បីល្បាញមួយធំ ដូចទ្វីបអាស៊ីដែលស្ថិតនៅច្រកហ្សីប្រាតា ។ លោកប្លាតូ អ្នកនិពន្ធជនជាតិក្រិចបានហៅថា អាត្លង់តា គាត់បានបន្តទៀតថានៅពេលមួយមានអ្នកមានអ្នកក្លាហានចូលមកច្បាំងដណ្តើមយកទ្វីបអឺរ៉ុប និងទ្វីបអាស៊ីប៉ុន្តែក្រោយមកពួកគេបានដកថយទៅកាន់ទឹកដីអាត្លង់តា ដោយកំលាំងវាយរុញច្រានពីភាគីម្Read more
រឿងព្រេងបុរាណមួយតំណាលថា មានទ្វីបល្បីល្បាញមួយធំ ដូចទ្វីបអាស៊ីដែលស្ថិតនៅច្រកហ្សីប្រាតា ។ លោកប្លាតូ អ្នកនិពន្ធជនជាតិក្រិចបានហៅថា អាត្លង់តា គាត់បានបន្តទៀតថានៅពេលមួយមានអ្នកមានអ្នកក្លាហានចូលមកច្បាំងដណ្តើមយកទ្វីបអឺរ៉ុប និងទ្វីបអាស៊ីប៉ុន្តែក្រោយមកពួកគេបានដកថយទៅកាន់ទឹកដីអាត្លង់តា ដោយកំលាំងវាយរុញច្រានពីភាគីម្ខាងទៀត គឺពួកក្រិច ។ កន្លងមកអស់ពេលជាយូរទឹកដីកោះដ៏ធំនោះបានស្រុតចុះរួចលិចបាត់ទៅក្នុងសមុទ្រ ។ ជាការពិតណាស់កាលពីយូរលង់ណាស់មកហើយនៅលើផ្ទៃសមុទ្រមានកោះជាច្រើនដែលស្ថិតនៅបន្តជាប់ៗគ្នាប៉ុន្តែកោះខ្លះបានលិចបាត់ទៅវិញដោយអំណាចទឹកសមុទ្រ ។ អ្នកស្រាវជ្រាវ និងអ្នកឯកទេសបាតសមុទ្រ បានគិតដូចៗគ្នាថា អស់រយៈពេលជាច្រើនលានឆ្នាំកន្លងទៅអាត្លង់តាពិតជាទ្វីបមួយត្រូវបានលិចបាត់ដោយអំណាចទឹកសមុទ្រមែន ។ ប៉ុន្តែកោះ និងដីផុសទាំងអស់មិនបានលិចបាត់ទាំងអស់នោះទេ គឺមានកោះខ្លះនៅរហូតបច្ចុប្បន្ន ដូចជា កោះគ្រូអែនឡិន កោះម៉ាដាកាស្តា កោះអាស្សូរេ នៅឆ្នេរប៉ទុយហ្គាល និងកាណារីជាដើម។
See lessតើបុរាណវត្ថុវិទ្យាសិក្សាពីអ្វី ?
បុរាណវត្ថុវិទ្យាសាស្រ្ត សិក្សាពីវត្ថុបុរាណទាំងឡាយ ដែលជួយឱ្យគេដឹងពីអាយុកាល និងការរស់នៅរបសស់មនុស្សបុរាណ ។ ពួកគេបានរកឃើញវត្ថុប្រើប្រាស់ជាច្រើនក្នុងបាតសមុទ្រដូចជាថូ រូបបដិមា អំបែងចានឆ្នាំង បំណែកសំពៅ រឺនាវា ។ គេបានចាប់អារម្មណ៍ទៅលើសំណង់សំពៅ និងការផ្ទុកអឺវ៉ាន់ រឺទំនិញនៅសម័យបុរាណ ។ ពួកគេបានជួបនឹងស្នាកស្នាមសRead more
បុរាណវត្ថុវិទ្យាសាស្រ្ត សិក្សាពីវត្ថុបុរាណទាំងឡាយ ដែលជួយឱ្យគេដឹងពីអាយុកាល និងការរស់នៅរបសស់មនុស្សបុរាណ ។ ពួកគេបានរកឃើញវត្ថុប្រើប្រាស់ជាច្រើនក្នុងបាតសមុទ្រដូចជាថូ រូបបដិមា អំបែងចានឆ្នាំង បំណែកសំពៅ រឺនាវា ។ គេបានចាប់អារម្មណ៍ទៅលើសំណង់សំពៅ និងការផ្ទុកអឺវ៉ាន់ រឺទំនិញនៅសម័យបុរាណ ។ ពួកគេបានជួបនឹងស្នាកស្នាមសំពៅពាណិជ្ជកម្មនៅកន្លែងមួយ ដែលមានបន្សល់ទុកដូចជា ថូថ្ម ដបស្រា ដបប្រេង និងវត្ថុមានតំលៃ ជាច្រើនមុខទៀត ។ ថូថ្មទាំងនោះភាគច្រើនផ្ទុកទៅដោយសម្ភារៈផ្សេងៗជាច្រើនបានកប់ក្នុងបាតសមុទ្រជាច្រើនរយឆ្នាំ ។ តំបន់ពាណិជ្ជកម្មសំខាន់នៅសម័យនោះ គឹនៅតំបន់សមុទ្រមេឌីទែរ៉ានេ ព្រោះគេឃើញមានស្នាមស្នាមកំពង់ផែជាច្រើន នៅតាមបណ្តោយឆ្នេរសមុទ្រនេះ ។ នៅឆ្នាំ ១៩៧០ អ្នកស្រាវជ្រាវបានចុះទៅយកវត្ថុជាច្រើននៅបាតសមុទ្រមកសិក្សាស្រាវជ្រាវ ។ គេបានរកឃើញវត្ថុផ្សេងៗជាច្រើននៅក្បែរកំពង់ផែទូនីស្យា នៃប្រទេសអាល់ហ្សេរី ។ វត្ថុបុរាណទាំងនោះគេបានតម្កល់ទុកក្នុងសារមន្ទីរជាតិ ។បច្ចុប្បន្នការស្រាវជ្រាវមានលក្ខណៈទំនើបជាងសម័យមុន ទាំងឧបករណ៍ស្រាវជ្រាវ ទាំងបច្ចេកទេសហើយទទួលបានលទ្ធផលល្អប្រសើរនិងសុក្រិតជាងមុន។
See lessតើសមុទ្រសាហ្គាសូនៅឯណា ?
សាហ្គាសូ ជាផ្នែកមួយនៅភាគខាងលិចសមុទ្រអាត្លង់ទិច គឺស្ថិតនៅជុំលវិញរយៈទទឹង ៣៥អង្សា ខាងជើង ។ សាហ្គាសូជាឈ្មោះសមុទ្រមានផ្ទៃយ៉ាងធំទូលាយ ដែលមានរុក្ខជាតិសមុទ្រខៀវស្រងាត់អណ្តែតពេញផ្ទៃទឹក ។ សមុទ្រសាហ្គាសូធ្លាប់បានគំរាមកំហែងពួកនាវិក គ្រិស្តុបគូឡំ (១៤៥១ដល់១៥០៦) តាំងពីច្រើនសតវត្សកន្លងមក ។ ពួករុក្ខជាតិសមុទ្រ ទាំងនេRead more
សាហ្គាសូ ជាផ្នែកមួយនៅភាគខាងលិចសមុទ្រអាត្លង់ទិច គឺស្ថិតនៅជុំលវិញរយៈទទឹង ៣៥អង្សា ខាងជើង ។ សាហ្គាសូជាឈ្មោះសមុទ្រមានផ្ទៃយ៉ាងធំទូលាយ ដែលមានរុក្ខជាតិសមុទ្រខៀវស្រងាត់អណ្តែតពេញផ្ទៃទឹក ។ សមុទ្រសាហ្គាសូធ្លាប់បានគំរាមកំហែងពួកនាវិក គ្រិស្តុបគូឡំ (១៤៥១ដល់១៥០៦) តាំងពីច្រើនសតវត្សកន្លងមក ។ ពួករុក្ខជាតិសមុទ្រ ទាំងនេះ ដុះចាក់ស្រេះគ្នាយ៉ាងក្រាស់ ហើយអាចបង្អាក់ដំណើរទៅមុខរបស់សំពៅ រឺនាវាបាន ។ គេមានជំនឿថាគ្មាននរណាម្នាក់ទៅដល់ទីនោះដោយមិនបញ្ចេញកម្លាំងបន្ថែមឡើយ ។
See lessតើគជកើតឡើងដូចម្តេច ?
គជកើតឡើងក្នុងទម្រង់មួយដែលទទួលការការពារយ៉ាងល្អពីសំបកងាវ ។ នៅពេលណាមានវត្ថុអ្វីចម្លែកទៅក្បែរវាសំបកងាវចាប់ផ្តើមបិទការពារខ្លួនគេចពីការរំលោភរបស់ត្រូវទាំងឡាយសកម្មភាពនេះដូចជួយការពារឱ្យគជចផងដែរ ។ ពេលងាវបិទសំកបស្រទាប់សាច់ជាច្រើនបានធ្វើចលនាទាញសំបកទាំងសងខាងរួមបញ្ចូលគ្នាយ៉ាងលឿន ។ គជដ៏ស្រស់ស្អាតត្រូវបានគេចំលង និងRead more
គជកើតឡើងក្នុងទម្រង់មួយដែលទទួលការការពារយ៉ាងល្អពីសំបកងាវ ។ នៅពេលណាមានវត្ថុអ្វីចម្លែកទៅក្បែរវាសំបកងាវចាប់ផ្តើមបិទការពារខ្លួនគេចពីការរំលោភរបស់ត្រូវទាំងឡាយសកម្មភាពនេះដូចជួយការពារឱ្យគជចផងដែរ ។ ពេលងាវបិទសំកបស្រទាប់សាច់ជាច្រើនបានធ្វើចលនាទាញសំបកទាំងសងខាងរួមបញ្ចូលគ្នាយ៉ាងលឿន ។ គជដ៏ស្រស់ស្អាតត្រូវបានគេចំលង និងបង្កើតវាឡើងតាមរបៀបធម្មជាតិ ។ អ្នកបង្កាត់ពូជជនជាតិជប៉ុនជាច្រើនាក់ បានធ្វើការបង្កាត់ដោយខ្ចីសំកបងាវដើម្បីបណ្តុះគជនេះឡើង ។ ដូចនេះគជកើតឡើង និងរស់នៅដោយស្នាក់អាស្រ័យក្នុងសំបកដ៏ស្រស់ស្អាតរបស់វា ។
See lessតើឡភ្លើងដំបូងមាននៅឯណា ?
នៅលើកូនកោះផារូស ក្បែរសមុទ្រអេស៊ីបមានឡភ្លើងមួយ ។ ក្រោយពីបានឡើងគ្រងរាជសម្បត្តិ ស្តេចអាឡិចហ្សង់ បានភ្ជាប់តំបន់នេះទៅជាក្រុងបារ៉ស់និងកសាងប៉ម (ឡភ្លើង) នេះឡើយ ។ ឡភ្លើងអាឡិចហ្សង់កសាងចប់នៅឆ្នាំ ២៨០មុនគ.ស វាជាឡបុរាណមួយក្នុងចំនោមឡបុរាណទាំង៧ដ៏ល្បីឡ្បាញក្នុងពិភពលោក ។ ឡនេះមានកម្ពស់ ១២០ម៉ែត្រ ខាងក្នុងពាសដោយស្ពាន់អRead more
នៅលើកូនកោះផារូស ក្បែរសមុទ្រអេស៊ីបមានឡភ្លើងមួយ ។ ក្រោយពីបានឡើងគ្រងរាជសម្បត្តិ ស្តេចអាឡិចហ្សង់ បានភ្ជាប់តំបន់នេះទៅជាក្រុងបារ៉ស់និងកសាងប៉ម (ឡភ្លើង) នេះឡើយ ។ ឡភ្លើងអាឡិចហ្សង់កសាងចប់នៅឆ្នាំ ២៨០មុនគ.ស វាជាឡបុរាណមួយក្នុងចំនោមឡបុរាណទាំង៧ដ៏ល្បីឡ្បាញក្នុងពិភពលោក ។ ឡនេះមានកម្ពស់ ១២០ម៉ែត្រ ខាងក្នុងពាសដោយស្ពាន់អាចដុតអុស ឬប្រេង ។ គេអាចមើលឃើញពន្លឺភ្លើងចម្ងាយ៥០គីឡូម៉ែត្រ ។ ពួករ៉ូមុំាង បានសង់ឡភ្លើងជាច្រើនកន្លែង ។ ក្នុងសម័យអធិរាជកាលីហ្គូឡា នៅសតវត្សទី១៣ មុនគ.សមានឡភ្លើងមួយ ។ នៅក្បែរកំពង់ផែប៊ួឡូញ ក្នុងប្រទេសបារាំងមានឡភ្លើងមួយកសាងនៅឆ្នាំ ៤១មុនគ.សបានបន្សល់ទុកមករហូតដល់ចុងសតវត្សទី១៧ ។ នៅតំបន់ដូវ័រ មានឡពីរដែលបានបន្សល់ទុកស្លាកស្នាមរហូតបច្ចុប្បន្ន ។ គេគិតថាឡភ្លើងនេះប្រហែលជាតំណាងឱ្យភាពល្បីល្បាញរុងរឿងនិងជាតំនាងសេរីភាព ព្រោះគេឃើញមានរូបចំលាក់មនុស្សកាន់គប់ភ្លើងតំនាងសេរីភាពក្ន្ងុងរដ្ឋញូយ៉កហាប៊រ ក្នុងសហរដ្ឋអាមេរិចសព្វថ្ងៃនេះ ។
See lessតើប្លង់តុងជាអ្វី ?
ប្លង់តុងជាសរីរាង្គរុក្ខជាតិ និងសត្វដែលរស់នៅក្នុងទឹកស្ទឹងបឹងទន្លេ រឺសមុទ្រ ។ តាមធម្មតាពួកវាមិនអាចធ្វើបំលាស់ទីដោយខ្លួនឯងទេ ។ ប៉ុន្តែពេលខ្លះពួកវាអាចធ្វើបំលាស់ទីបានតាមលក្ខណៈពិសេសដូចជាដោយកំលាំងទឹកជោរនាច ឬកំលាំងខ្យល់បករឺទឹករលក ហើយភាគច្រើនពួកវាមានមាឌតូចល្អិត ។ ប្លង់តុងមានទម្រង់ដូចច្រវ៉ាក់កង់តែមានជីវិត ។ ពួRead more
ប្លង់តុងជាសរីរាង្គរុក្ខជាតិ និងសត្វដែលរស់នៅក្នុងទឹកស្ទឹងបឹងទន្លេ រឺសមុទ្រ ។ តាមធម្មតាពួកវាមិនអាចធ្វើបំលាស់ទីដោយខ្លួនឯងទេ ។ ប៉ុន្តែពេលខ្លះពួកវាអាចធ្វើបំលាស់ទីបានតាមលក្ខណៈពិសេសដូចជាដោយកំលាំងទឹកជោរនាច ឬកំលាំងខ្យល់បករឺទឹករលក ហើយភាគច្រើនពួកវាមានមាឌតូចល្អិត ។ ប្លង់តុងមានទម្រង់ដូចច្រវ៉ាក់កង់តែមានជីវិត ។ ពួកវាទាំងនោះជាចំណីអាហារដ៏ប្រសើរសំរាប់ទ្រទ្រង់ជីវិតសត្វសមុទ្រទាំងឡាយ ។ នៅតាមឆ្នេរសមុទ្រដែលសំបូរប្លង់តុងជាកន្លែងសំបូរត្រី ហើយក៏ជាកន្លែងនេសាទដ៏ល្អប្រសើរផងដែរ ។
See lessតើសត្វសមុទ្រធ្វើបំលាស់ទីរឺទេ ?
សត្វសមុទ្រធ្វើបំលាស់ទីមានពីរយ៉ាងគឺដំណើរឆ្លងកាត់សមុទ្រដ៏ធំធេង និងដំណើរចេញពីសមុទ្រ រឺដំណើរចុះទៅសមុទ្រ ទៅរកលំនៅដើមទីទៃៗ ពីគ្នា ។ រៀងរាល់ល្ងាចមានសត្វសមុទ្ររាប់ពាន់ប្រភេទធ្វើដំណើរទៅរកទ្រនំរហូតដល់ព្រះអាទិត្យអស្តង្គតហើយសត្វទាំងនោះនិងធ្វើដំណើរមករកចំណីនៅព្រឹកស្អែកពេលព្រះអាទិត្យរះជាថ្មីម្តងទៀត ។ គេឃើញមានសត្វសRead more
សត្វសមុទ្រធ្វើបំលាស់ទីមានពីរយ៉ាងគឺដំណើរឆ្លងកាត់សមុទ្រដ៏ធំធេង និងដំណើរចេញពីសមុទ្រ រឺដំណើរចុះទៅសមុទ្រ ទៅរកលំនៅដើមទីទៃៗ ពីគ្នា ។ រៀងរាល់ល្ងាចមានសត្វសមុទ្ររាប់ពាន់ប្រភេទធ្វើដំណើរទៅរកទ្រនំរហូតដល់ព្រះអាទិត្យអស្តង្គតហើយសត្វទាំងនោះនិងធ្វើដំណើរមករកចំណីនៅព្រឹកស្អែកពេលព្រះអាទិត្យរះជាថ្មីម្តងទៀត ។ គេឃើញមានសត្វស្លាបទឹកទាំងហ្វូងៗបានធ្វើដំណើរជាង ២០ ០០០គីឡូម៉ែត្រពីតំបន់អង់តាកទិចទៅកាន់ខ្សែរង្វង់អាកទិចប៉ូលខាងត្បូង ។ ក្នុវខែកុម្ភៈ និងមីនាមានសត្វហ្វូក ភេរាប់រយពាន់ក្បាលធ្វើដំណើរទៅរកដីកោះ ។ ត្រីឆ្លាម អណ្តើកបានធ្វើដំណើរទាំងហ្វូងៗ ក្រោពីនេះមានត្រីស្បៃកា ត្រីសាឌីន ត្រីមិក ។ នៅរដូវបន្តពូជសត្វទាំងឡាយតែងធ្វើបំលាស់លំនៅទៅរកកន្លែងកំណើតដើមតាមសភាវគតិរបស់ខ្លួន ។ ត្រីបាឡែន និងត្រីសមុទ្រគ្រប់ប្រភេទបានធ្វើដំណើរឆ្លងមហាសមុទ្រទៅរកកន្លែងកំណើតដើមរាល់រដូវបន្តពូជ ។
See lessតើរញ្ជួយសមុទ្រជាបាតុភូតអ្វី ?
យើងគ្រាប់តែដឹងថាមានរញ្ជួយដី តែរញ្ជួយសមុទ្រកើតពីការកំរើកញ័រដីបាតសមុទ្រដូចរញ្ជួយដី និងបន្ទុះភ្នំភ្លើងដែរ ។ ចលនារញ្ជួយនេះ កើតមានខ្លាំង រឺខ្សោយនៅតាមជម្រៅទឹកសមុទ្រជ្រៅ រឺរាក់ ពេលខ្លះវាអាចបង្ហាញដំណើរនាវា រឺអាចពន្លិចនាវាបានតែគ្មានគ្រោះថ្នាក់ធ្ងន់ធ្ងរទេ ។ ចលនារញ្ជួយទឹកអាចបង្កើតអោយមានរលក រុញច្រានបន្តបន្ទាប់គRead more
យើងគ្រាប់តែដឹងថាមានរញ្ជួយដី តែរញ្ជួយសមុទ្រកើតពីការកំរើកញ័រដីបាតសមុទ្រដូចរញ្ជួយដី និងបន្ទុះភ្នំភ្លើងដែរ ។ ចលនារញ្ជួយនេះ កើតមានខ្លាំង រឺខ្សោយនៅតាមជម្រៅទឹកសមុទ្រជ្រៅ រឺរាក់ ពេលខ្លះវាអាចបង្ហាញដំណើរនាវា រឺអាចពន្លិចនាវាបានតែគ្មានគ្រោះថ្នាក់ធ្ងន់ធ្ងរទេ ។ ចលនារញ្ជួយទឹកអាចបង្កើតអោយមានរលក រុញច្រានបន្តបន្ទាប់គ្នា ។ នៅពេលរញ្ជួយកើតនៅកន្លែងទឹករាកើមានរលកធំៗនិងមានល្បឿនលឿន អាចដល់ ១០០ម៉ែត្រ ក្នុងមួយនាទីនិងមានកំលាំងពី ២០ដល់៣០ តោនជាប់ៗគ្នាអាចបង្កគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ ។ រញ្ជួយដី និងសមុទ្រដែលធ្លាក់កើតយ៉ាងធំនិងគ្រោះថ្នាក់បំផុតមាន ៖ លីស្បោនប៉ទុយហ្គាលក្នុងឆ្នាំ ១៧៥៥ និងនៅមិស្ស៊ីណា (ស៊ីស៊ីល) មានកំពស់រលក ១៥ម៉ែត្រនៅឆ្នាំ ១៩០៨ ។ ចំពោះរញ្ជួយសមុទ្រនៅកាមេស៊ី (ជប៉ុន) មានកំពស់រលកជាង៣០ម៉ែត្រ ក្នុងឆ្នាំ ១៨៩៦ ។
See lessតើព្យុះកើតពីអ្វី ?
ព្យុះកំបុតត្បូងមាន ព្យុះស៊ីក្លួន ព្យុះទីហ្វុង ។ ព្យុះទាំងនេះកើតមាននៅតំបន់សមុទ្រដែលមានសម្ពាធខ្សោយហើយបណ្តាលលអោយទីនោះផ្លាសប្តូរស្រទាប់ខ្យល់ក្នុងបរិយាកាស និងធ្វើអោយខ្យល់មានល្បឿនខុសពីធម្មតា ។ ល្បឿនខ្យល់អាចលឿនជាង ១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង ។
ព្យុះកំបុតត្បូងមាន ព្យុះស៊ីក្លួន ព្យុះទីហ្វុង ។ ព្យុះទាំងនេះកើតមាននៅតំបន់សមុទ្រដែលមានសម្ពាធខ្សោយហើយបណ្តាលលអោយទីនោះផ្លាសប្តូរស្រទាប់ខ្យល់ក្នុងបរិយាកាស និងធ្វើអោយខ្យល់មានល្បឿនខុសពីធម្មតា ។ ល្បឿនខ្យល់អាចលឿនជាង ១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង ។
See less