Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើចុះអ័ភ្របណ្តាលមកពីអ្វី ?
អ័ភ្រក៏ដូចពពកដែរ ប៉ុន្តែវាកើតមាននៅទាបក្បែរៗ និងដីដែលមានសណ្ឋានជាផ្សែង ។ ការចុះអ័ភ្រកើតមាននៅពេលខ្យល់ក្តៅធ្វើបំលាស់ទីខ្យល់ត្រជាក់ចូលមកជំនួស រឺស្រទាប់ទាបនៃខ្យល់សំនើមក្លាយជាត្រជាក់ដែលទាក់ទងទៅនឹងសំបកផែនដី ។ តំនក់ទឹកនៅតំបន់ឧស្សាហកម្មដែលបានពីរំហួតចំហាយទឹកមានលក្ខណៈមិនបរិសុទ្ធ គឺមានអនុភាពផ្សែងនៅលាយឡំ ហើយទឹកសនRead more
អ័ភ្រក៏ដូចពពកដែរ ប៉ុន្តែវាកើតមាននៅទាបក្បែរៗ និងដីដែលមានសណ្ឋានជាផ្សែង ។ ការចុះអ័ភ្រកើតមាននៅពេលខ្យល់ក្តៅធ្វើបំលាស់ទីខ្យល់ត្រជាក់ចូលមកជំនួស រឺស្រទាប់ទាបនៃខ្យល់សំនើមក្លាយជាត្រជាក់ដែលទាក់ទងទៅនឹងសំបកផែនដី ។ តំនក់ទឹកនៅតំបន់ឧស្សាហកម្មដែលបានពីរំហួតចំហាយទឹកមានលក្ខណៈមិនបរិសុទ្ធ គឺមានអនុភាពផ្សែងនៅលាយឡំ ហើយទឹកសន្សើមមានពណ៌ប្រផេះ គេហៅថាផ្សែងអ័ភ្រ ។ អ័ភ្រអាចធ្វើបំលាស់ប្តូររូបទៅជាតំនក់ទឹកក្នុងកំរិតសីតុណ្ហភាព ២អង្សាសេ រឺ៣អង្សាសេ កាលណាសីតុណ្ហភាពកើនឡើងកាន់តែខ្ពស់អ័ភ្រក៏រលាយបាត់ ។ ដង់ស៊ីតេអ័ភ្រគេអាចធ្វើព្យាករណ៍បង្ហាញអោយឃើញតាមលក្ខខណ្ឌមួយ បើអ័ភ្រចុះតិចជាង ១០០ម៉ែត្រ គឺអ័ភ្រស្តើង អ័ភ្រចុះតិចជាង ២០០ម៉ែត្រ គឺអ័ភ្រក្រាស់ ។នៅប្រទេសមួយចំនួនលើពិភពលោក ការចុះអ័ភ្របង្ករអោយមានគ្រោះថ្នាក់ខ្លាំងណាស់ក្នុងការធ្វើចរាចរណ៍គ្រប់ប្រភេទមិនថាផ្លូវគោក ផ្លូវទឹករឺផ្លូវអាកាសឡើយ ។ នៅពេលធាតុអាកាសចុះអ័ភ្រខ្លាំងការធ្វើចរាចរណ៍ត្រូវបិទ ពិសេសចរាចរណ៍លើផ្លូវហោះហើរ ។
See lessតើអាកាសធាតុជាអ្វី ?
អាកាសធាតុជាដំណើររៀងនៃលក្ខខណ្ឌធាតុអាកាសដែលគេទទួលបានក្នុងភូមិភាគ រឺតំបន់ណាមួយក្នុងរយៈពេលមួយឆ្នាំ ។ ធាតុផ្សំដែលបង្កើតបានជាអាកាសធាតុមាន សម្ពោធខ្យល់ ស្រទាប់បរិយាកាស ភាពក្តៅ ត្រជាក់ និងសំនើម ។ គេវាស់អាកាសធាតុដោយប៉ារ៉ូមែត្រ ។ គេបានបញ្ចូលទិន្នន័យនេះទៅក្នុងលក្ខខណ្ឌពិសេសនៃភូមិសាស្រ្តដែលទាក់ទងទៅនឹងធាតុផ្សំជាច្Read more
អាកាសធាតុជាដំណើររៀងនៃលក្ខខណ្ឌធាតុអាកាសដែលគេទទួលបានក្នុងភូមិភាគ រឺតំបន់ណាមួយក្នុងរយៈពេលមួយឆ្នាំ ។ ធាតុផ្សំដែលបង្កើតបានជាអាកាសធាតុមាន សម្ពោធខ្យល់ ស្រទាប់បរិយាកាស ភាពក្តៅ ត្រជាក់ និងសំនើម ។ គេវាស់អាកាសធាតុដោយប៉ារ៉ូមែត្រ ។ គេបានបញ្ចូលទិន្នន័យនេះទៅក្នុងលក្ខខណ្ឌពិសេសនៃភូមិសាស្រ្តដែលទាក់ទងទៅនឹងធាតុផ្សំជាច្រើនទៀតដូចជារយៈទទឹង គំលាតចេញពីសមុទ្រ និងកំដៅព្រះអាទិត្យ ។
See lessតើអ្នកណាខ្លះធ្វើដំណើរឆ្លងសមុទ្រម្នាក់ឯង ?
នៅឆ្នាំ១៦០១វេជ្ជបណ្ឌិតហេនរីដេវូហ្គ ជាអ្នកទីមួយបានធ្វើដំណើរ ឆ្លងសមុទ្រម្នាក់ឯង ដោយចេញដំណើរពីប្រទេស ហូឡង់នៅប្រទេសអង់គ្លេស ។ រហូតមកដល់សតវត្សទី១៩ ទើបមានមនុស្សធ្វើដំណើរឆ្លងសមុទ្របន្តទៅទៀត ។ នៅឆ្នាំ ១៨៤៩ លោកក្រែន ស្គុនជនជាតិអាមេរិចបានចេញដំណើរពីញូប៊ែត ហ្វត ជុំវិញប្រជុំកោះខប ហូន ទៅភាគខាងត្បូងប្រទេសអាសង់ទីនទRead more
នៅឆ្នាំ១៦០១វេជ្ជបណ្ឌិតហេនរីដេវូហ្គ ជាអ្នកទីមួយបានធ្វើដំណើរ ឆ្លងសមុទ្រម្នាក់ឯង ដោយចេញដំណើរពីប្រទេស ហូឡង់នៅប្រទេសអង់គ្លេស ។ រហូតមកដល់សតវត្សទី១៩ ទើបមានមនុស្សធ្វើដំណើរឆ្លងសមុទ្របន្តទៅទៀត ។ នៅឆ្នាំ ១៨៤៩ លោកក្រែន ស្គុនជនជាតិអាមេរិចបានចេញដំណើរពីញូប៊ែត ហ្វត ជុំវិញប្រជុំកោះខប ហូន ទៅភាគខាងត្បូងប្រទេសអាសង់ទីនទៅកាន់លាន់ ហ្រ្វាន់ស៊ីស្កូ ។ ជនទីមួយដែលធ្វើដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិចមុនគេគឺលោកអលហ្រ្វែត ចនសុន គាត់បានទៅចូលរួមរំលឹកបុណ្យឯករាជ្យរបស់សហរដ្ឋអាមេរិក ដោយចេញដំណើរពីប្រទេសវែលនៃចក្រភពអង់គ្លេស ទៅណូវ៉ា ស្កតទីយ៉ា នៅភាគអាគ្នេយ៍នៃទឹកដីកាណាដា ។ នៅឆ្នាំ១៨៩៥ លោកយ៉ូហ្សូ ស្លូគូម ជនជាតិកាណាដាជនជាតិទីមួយធ្វើដំណើរតាមផ្លូវលោក ម៉ាក សេឡង់ ។ នៅឆ្នាំ ១៩៦៥ លី ហ្រ្គាហាំ មានអាយុ ១៧ឆ្នាំ ជាជនជាតិទីមួយក្មេងបំផុតដែលបានធ្វើដំណើរជុំវិញពិភពលោក ។
See lessតើកប៉ាល់ចូលផែដូចម្តេច ?
ពេលចូលចំណតរឺពេលបើកយុថ្កាចូលកំពង់ផែកប៉ាល់ទាំងអស់ត្រូវការជំនួយ ។ ទូកសណ្តោងរឺកប៉ាល់ខ្នាតតូចមានភារកិច្ចជួយបង្ហាញផ្លូវដល់កប៉ាល់ធំក្នុងការចេញចូល ។ ទូកសណ្តូងរីកប៉ាល់ខ្នាតតូចជាជំនួយការនិងមាននាទីចំាបាច់ក្នុងការពិនិត្យផ្លូវមុនចូលចំណត ពីព្រោះកន្លែងខ្លះទឹករាក់ជាឧបសគ្គនាំឱ្យមានគ្រោះថ្នាក់ជាយថាយហេតុ ។ ដូចនេះមុនចូRead more
ពេលចូលចំណតរឺពេលបើកយុថ្កាចូលកំពង់ផែកប៉ាល់ទាំងអស់ត្រូវការជំនួយ ។ ទូកសណ្តោងរឺកប៉ាល់ខ្នាតតូចមានភារកិច្ចជួយបង្ហាញផ្លូវដល់កប៉ាល់ធំក្នុងការចេញចូល ។ ទូកសណ្តូងរីកប៉ាល់ខ្នាតតូចជាជំនួយការនិងមាននាទីចំាបាច់ក្នុងការពិនិត្យផ្លូវមុនចូលចំណត ពីព្រោះកន្លែងខ្លះទឹករាក់ជាឧបសគ្គនាំឱ្យមានគ្រោះថ្នាក់ជាយថាយហេតុ ។ ដូចនេះមុនចូលកំពង់ផែ ការធ្វើដំណើរ មុនដោយទូកសណ្តោងរីកប៉ាល់ខ្នាតតូចជាដំណើរសុវត្ថិភាពដល់កប៉ាល់ធំ។
See lessតើអ្នកខ្លាំងបំផុតមានជនជាតិអ្វីខ្លះ ?
នៅឆ្នាំ១៩២៣មានអ្នកទោសជនជាតិអ៊ីតាលីម្នាក់បានរត់ចេញពីមន្ទីរឃុំដោយចេញពីប្រទេសគុយ យ៉ាន (នៅទ្វីបអាព្រិចខាងត្បូង) ទៅទ្វីបអឺរ៉ុបតាមទូកសង្រ្គោះ ។ នៅឆ្នាំ១៩៣៧ ជនជាតិ ហូឡង់ឈ្មោះ កៀត ជាអ្នកសង្រ្គោះអ្នកជំងឺធ្ងន់ម្នាក់ ដោយស្អំទឹកកក បានចេញពីទ្វីពអាព្រិចទៅប្រទេសគុយយ៉ាន ។ នៅឆ្នាំ ១៩៨២ លោក អល ហាន់សែន ជនជាតិណរវែសចានធRead more
នៅឆ្នាំ១៩២៣មានអ្នកទោសជនជាតិអ៊ីតាលីម្នាក់បានរត់ចេញពីមន្ទីរឃុំដោយចេញពីប្រទេសគុយ យ៉ាន (នៅទ្វីបអាព្រិចខាងត្បូង) ទៅទ្វីបអឺរ៉ុបតាមទូកសង្រ្គោះ ។ នៅឆ្នាំ១៩៣៧ ជនជាតិ ហូឡង់ឈ្មោះ កៀត ជាអ្នកសង្រ្គោះអ្នកជំងឺធ្ងន់ម្នាក់ ដោយស្អំទឹកកក បានចេញពីទ្វីពអាព្រិចទៅប្រទេសគុយយ៉ាន ។ នៅឆ្នាំ ១៩៨២ លោក អល ហាន់សែន ជនជាតិណរវែសចានធ្វើដំណើរពីប្រជុំកោះខេប ហូន រួមដំណើរដោយឆ្កែ និងកូនស្រីអាយុ៨ឆ្នាំ ។ នៅឆ្នាំ១៩៦៦ លោកហ្រ្វង់ស៊ីស ជីឆេស្ទ័រ ជាមនុស្សល្បីម្នាក់ក្នុងចំណោមអ្នកល្បីទាំងអស់បានធ្វើដំណើរចេញពីព្លីម៉ៅ ទឹកដីភាគខាងត្បូងនៃចក្រភពអង់គ្លេស ទៅកោះខេប ហូន រួចត្រឡប់ទៅកន្លែងដើមវិញដោយទូក្តោងចាស់មួយ ។ ដោយឆ្លងកាត់បទពិសោធន៍នេះ ម្ចាស់ក្សត្រិយ៍អេលី ហ្សាបែត ១បាន ផ្តល់គ្រឿងឥស្សរិយយស (ដាវ) ជាការលើកទឹកចិត្ត ។
See lessតើកប៉ាល់ពោង យន្តហោះសមុទ្រ កាណូតលឿនជាអ្វី ?
កប៉ាល់ពោង មានទម្រង់ដូចគ្នានឹងពោងសង្រ្គោះដែរប៉ុន្តែវាមាន ទំហំធំជាង មានបាតជាជ័រកៅស៊ូបំពេញដោយខ្យល់អាចបើកបរទាំងក្នុងទឹក និងលើគោក ។ នៅឆ្នាំ ១៩៥៤ លោកគ្រីស្តូហ្វី ខុកឃឺរែល បានរកឃើញកប៉ាល់ពោងនេះ ដែលមានចំណុះមនុស្ស៥០នាក់ ។ យន្តហោះសមុទ្រ ជាប្រភេទយន្តហោះចុះលើដី ដែលគេកែច្នៃឱ្យមកចុះចតក្នុងទឹក ។ ប៉ុន្តែក្រោយពីការកែRead more
កប៉ាល់ពោង មានទម្រង់ដូចគ្នានឹងពោងសង្រ្គោះដែរប៉ុន្តែវាមាន ទំហំធំជាង មានបាតជាជ័រកៅស៊ូបំពេញដោយខ្យល់អាចបើកបរទាំងក្នុងទឹក និងលើគោក ។ នៅឆ្នាំ ១៩៥៤ លោកគ្រីស្តូហ្វី ខុកឃឺរែល បានរកឃើញកប៉ាល់ពោងនេះ ដែលមានចំណុះមនុស្ស៥០នាក់ ។ យន្តហោះសមុទ្រ ជាប្រភេទយន្តហោះចុះលើដី ដែលគេកែច្នៃឱ្យមកចុះចតក្នុងទឹក ។ ប៉ុន្តែក្រោយពីការកែច្នៃរួចហើយ វាមិនអាចចុះចតលើដីវិញបានទេ ។ បច្ចុប្បន្នយន្តហោះប្រភេទនេះ គេមិននិយមប្រើទេ ។ គេឃើញមានប្រើតែពួកអភិរក្សសត្វមនុស្សតែប៉ុណ្ណោះ ។ កាណូតលឿន ពេលវាធ្វើចលនាកាន់តែលឿនក្នុងកម្រិតមួយ តួខ្លួនអោយចេញផុតពីទឹក ហើយក្នុងពេលនោះមានល្បឿនខ្ពស់បំផុត ។ នាវាប្រភេទខាងលើរកឃើញដោយវិស្វករអ៊ីរីកូ ហ្វូឡានីនី ជនជាតិអ៊ីតាលីនៅឆ្នាំ ១៩០៣ ។ គេបានយកនាវានេះមកប្រើប្រាស់ក្នុងពេលក្រោយមកទៀត ។ បច្ចុប្បន្នកាណូតលឿន កំពង់ពេញនិយមពីសំណាក់អ្នកដំណើរគ្រប់មជ្ឈដ្ឋាន ព្រោះវាលឿនជាងកប៉ាល់ធម្មតា និងមានថ្ងៃឈ្នួលថោជាងយន្តហោះ ។
See lessតើស្គីទឹកជាអ្វី ?
ស្គីទឹក ជាល្បែងកីឡាមួយបែបដែលប្រទេសនៅអឺរ៉ុបមួយចំនួននិយមជិះលេង ។ ចំពោះប្រទេសកម្ពុជាយើងគ្មានល្បែងកីឡាប្រភេទនេះទេ ។ ស្គីនេះមានប្រវែង ២.៥ម៉ែត្រ គេជិះលេងកំសាន្ត ពេលទឹកសមុទ្រមានរលកធំៗ ។ ចំពោះប្រទេសដែលនិយមជិះស្គីប្រភេទនេះ មានប្រទេសអូស្រ្តាលី អាព្រិចខាងត្បូង និងសហរដ្ឋអាមេរិក ។ នៅលើទឹកដីនៃកោះហាវៃ កីឡាប្រភេទនេRead more
ស្គីទឹក ជាល្បែងកីឡាមួយបែបដែលប្រទេសនៅអឺរ៉ុបមួយចំនួននិយមជិះលេង ។ ចំពោះប្រទេសកម្ពុជាយើងគ្មានល្បែងកីឡាប្រភេទនេះទេ ។ ស្គីនេះមានប្រវែង ២.៥ម៉ែត្រ គេជិះលេងកំសាន្ត ពេលទឹកសមុទ្រមានរលកធំៗ ។ ចំពោះប្រទេសដែលនិយមជិះស្គីប្រភេទនេះ មានប្រទេសអូស្រ្តាលី អាព្រិចខាងត្បូង និងសហរដ្ឋអាមេរិក ។ នៅលើទឹកដីនៃកោះហាវៃ កីឡាប្រភេទនេះជាកីឡាប្រពៃណីដែលអ្នកទស្សនាបានឃើញពីមហិទ្ធិឬទ្ធិ និងភាពអស្ចារ្យរបស់អំណាចរលកនៃអារក្សសមុទ្រ ។ ការប្រកួតប្រជែងកីឡាប្រភេទនេះ ក៏ដូចជាការល្បងសមត្ថភាពនៃអំណាចរលកអារក្សសមុទ្រ ដែលគេបានគិតថា ជាសាក្សីដល់ការឱ្យតម្លៃ និងការលើកសសើរពិបំណិនប្រសប់របស់កីឡាករកីឡាការនី ។
See lessតើពិធីប្រណាំងទូកមានប្រវត្តិដូចម្តេច ?
ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកជាពិធីបុណ្យប្រពៃណីជាតិដែលប្រជាជនកម្ពុជាប្រារព្ធធ្វើរៀងរាល់ឆ្នាំ តាំងពីបុរាណកាលមក នៅក្នុងទន្លេចតុមុខ ខាងមុនព្រះបរមរាជរាំង ។ តាមប្រវត្តិបុណ្យអុំទូកមានការបកស្រាយខុសៗគ្នា ៖ នៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ មានចម្បាំងតាមជើងទឹកដេញចាម (១១៧៧ដល់១១៨១) ។ រឿងចមRead more
ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកជាពិធីបុណ្យប្រពៃណីជាតិដែលប្រជាជនកម្ពុជាប្រារព្ធធ្វើរៀងរាល់ឆ្នាំ តាំងពីបុរាណកាលមក នៅក្នុងទន្លេចតុមុខ ខាងមុនព្រះបរមរាជរាំង ។ តាមប្រវត្តិបុណ្យអុំទូកមានការបកស្រាយខុសៗគ្នា ៖
See lessនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ មានចម្បាំងតាមជើងទឹកដេញចាម (១១៧៧ដល់១១៨១) ។ រឿងចម្បាំងពេលនោះមានកត់ត្រានៅលើជញ្ជាំងប្រសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារជាតិកតាង ។
នៅសម័យលង្វែក ១៥២៨ ក្នុងរជ្ជកាលព្រះបាទអង្គចន្ទទី១ ទ្រង់បានតែងតាំងពញាយ៉ាតធ្វើស្តេចក្រាញ់នៅស្រុកបាសាក់រៀបចំទាហារជើង ទឹកការពារស្រុក ជា៣ក្រុម ៖
ក្រុមទី១ ៖ ទូកអុំទ័ពស្រួចហាត់ច្បាំង និងទូកងមានទ្រង់ទ្រាយដូចទូកអុំប្រណាំងសព្វថ្ងៃ ។
ក្រុមទី២ ៖ ទូកចែវហៅថាទូកជំនួយ ហាត់ច្បាំងនិងទូកចែវ ២ ជួរដូចទូកចែវប្រណាំងសព្វថ្ងៃ ។
ក្រុមទី៣ ៖ ទូកប៉ុតចាយសំរាប់ដឹកជញ្ជូនស្បៀង ។ ស្តេចត្រាញ់កម្ពុជាក្រោម កំណត់យកថ្ងៃពេញបូណ៌មីខែកក្តិកអកអំបុក ដើម្បីកែនទាហានជើងគោក ជើងទឹកធ្វើ “សមយុទ្ធ” មួយថ្ងៃ មួយយប់រៀងរាល់ឆ្នាំ នៅទន្លេពាមកន្ថោខេត្តឃ្លាំង ។ ចំណែកទូកប៉ុកចាយគ្មានក្នុងកម្មវិធីប្រណាំងក្នុងពេលសព្វថ្ងៃនេះទេ ។
ឯកសារខ្លះបកស្រាយថា បុណ្យនេះធ្វើឡើងរំលឹកគុណព្រះគង្គា និងព្រះធរណីដែលផ្តល់ជីវភាពរស់នៅ និងសូមខុមាលទោសចំពោះទឹកដីដែលគេធ្វើឱ្យកករល្អក់ក្នុងពេលកន្លងមក ។ ពិធីនេះប្រារព្ធធ្វើអស់វេលា ៣ថ្ងៃគឺ ថ្ងៃ ១៤ដល់១៥កើត និងថ្ងៃ១រោចខែកក្តិក ។ គេធ្វើពិធីប្រណាំងទូកនៅពេលថ្ងៃ បណ្តែតប្រទីបនៅពេលយប់ដើម្បីបូជាព្រះចង្កូមកែវនៅពិភពនាគ និងព្រះពុទ្ធបាទនៅស្ទឹងនម្មទា ។ ចំពោះពិធីប្រណាំងទូកក្តោង ទូកចែវ និងទូកអុំ នៅក្នុងប្រទេសអ៊ីតាលីគេផ្តើមឡើងនៅក្រុងវែនីស ដោយកំណត់ថ្ងៃ ២៥ ខែមេសា ឆ្នាំ១៣១៥ ។ ពិធីនេះរំលឹកពីការបង្ហាត់បង្រៀនសំរាបប់ សង្រ្គាមជើងទឹកដល់ មនុស្សជំនាន់ក្រោយ ។ ចំពោះការប្រណាំងប្រជែងឆ្លងកាត់មហាសមុទ្រអាត្លង់ទិចដ៏ល្បីល្បាញមួយទៀត ផ្តើមធ្វើក្នុងឆ្នាំ ១៨៦៦ ជ័យលាភីលេខ១ ទទួលរង្វាន់ប្រាក់មួយលានដូលា ឧបត្ថម្ភដោយជនជាតិអាមេរិក ។ ក្រោយមកនៅឆ្នាំ១៩០៥ ពិធីប្រណាំងទូកត្រូវធ្វើឡើងជាផ្លូវការ និងជាសកលជ័យលាភីទទួលពានរង្វាស់ពីសហរដ្ឋអាមេរិក ។ នៅរយៈពេលកន្លងមកការប្រណាំងប្រជែងជំរើសល្បឿនលឿនបំផុតចំរុះជាតិសាសន៍នេះក្រុមដែលទទួលពានរង្វាន់ច្រើនជាងគេគឺមកពីសហរដ្ឋអាមេរិក។
តើអូប័រជាអ្វី ?
ការរីកចំរើនផ្នែកបច្ចេកទេសវិទ្យាសាស្រ្តបានជំរុញការអភិវឌ្ឍសំភារៈប្រើប្រាស់កាន់តែទំនើបឡើងគឺ ពីការប្រើទូកដោយកំលាំងមនុស្ស រឺកំលាំងខ្យល់មកប្រើទូកដើរដោយកំលាំងម៉ាស៊ីនវិញ ។ ចំពោះទូក មានម៉ាស៊ីននៅផ្នែកខាងក្រោយ ហើយនៅខាងក្រៅយានគេអាចដោះវាចេញបាន ។ ក្រោយមក គេដាក់ម៉ាស៊ីនចូលក្នុងតួយានជំនួសវិញ ។ ក្នុងពេលបញ្ជាយាន គេគ្រRead more
ការរីកចំរើនផ្នែកបច្ចេកទេសវិទ្យាសាស្រ្តបានជំរុញការអភិវឌ្ឍសំភារៈប្រើប្រាស់កាន់តែទំនើបឡើងគឺ ពីការប្រើទូកដោយកំលាំងមនុស្ស រឺកំលាំងខ្យល់មកប្រើទូកដើរដោយកំលាំងម៉ាស៊ីនវិញ ។ ចំពោះទូក មានម៉ាស៊ីននៅផ្នែកខាងក្រោយ ហើយនៅខាងក្រៅយានគេអាចដោះវាចេញបាន ។ ក្រោយមក គេដាក់ម៉ាស៊ីនចូលក្នុងតួយានជំនួសវិញ ។ ក្នុងពេលបញ្ជាយាន គេគ្រាន់តែបញ្ញាទៅឱ្យស្លាបចក្រ ដើម្បីឱ្យម៉ាស៊ីនធ្វើចលនា ទូកប្រភេទនេះ ម៉ាស៊ីនពាក់កណ្តាលនៅខាងក្នុង និងពាក់កណ្តាលទៀតនៅខាងក្រៅ ។ ក្រោយមកទៀតគេដាក់ម៉ាស៊ីនក្នុងតួយានទាំងស្រុង ហើយរចនាតួយ៉ាងប្រណីតគេហៅថាអូប័រ ។ អូប័រខ្លះមានតួជាពោងកៅស៊ូ ។ គេប្រើអូប័រជាប្រយោជន៍ច្រើនយ៉ាងដូចជាជិះលំហែកាយ រឺប្រណាំងប្រជែងជាដើម ។
See lessតើចម្បាំងជើងទឹកបុរាណដូចម្តេច ?
កាលពីសម័យបុរាណ ក្នុងការធ្វើសឹកសង្រ្គាម គេប្រើអាវុធច្រើនយ៉ាងសំរាប់តតាំងនឹងសត្រូវមាន ៖ ដាវ លំពែង កាំបិត ដំបង ។ នៅអាណាចក្រខ្មែរសម័យអង្គរ បុព្វបុរសខ្មែរបានបង្ហាញពីកម្លាំងទ័ពដង្ហែជាក្បួនចេញទៅធ្វើសឹកសង្រ្គាមប្រយុទ្ធនឹងសត្រូវ ដៃកាន់ដាវ លំពែងប្រាសាទអង្គរវត្ត ។ចំពោះចម្បាំងជើងទឹក គេប្រើទូកជាមធ្យោបាយធ្វើដំណើរRead more
កាលពីសម័យបុរាណ ក្នុងការធ្វើសឹកសង្រ្គាម គេប្រើអាវុធច្រើនយ៉ាងសំរាប់តតាំងនឹងសត្រូវមាន ៖ ដាវ លំពែង កាំបិត ដំបង ។ នៅអាណាចក្រខ្មែរសម័យអង្គរ បុព្វបុរសខ្មែរបានបង្ហាញពីកម្លាំងទ័ពដង្ហែជាក្បួនចេញទៅធ្វើសឹកសង្រ្គាមប្រយុទ្ធនឹងសត្រូវ ដៃកាន់ដាវ លំពែងប្រាសាទអង្គរវត្ត ។ចំពោះចម្បាំងជើងទឹក គេប្រើទូកជាមធ្យោបាយធ្វើដំណើរ ។ ដើម្បីរំលឹកដល់ជ័យជំនះលើសត្រូវតាមផ្លូវទឹក រៀងរាល់ឆ្នាំប្រជាជនខ្មែរបានប្រារព្ធធ្វើពិធីប្រណាំងទូក ង នៅក្រុងភ្នំពេញ និងតាមបារាយការណ៍នៅខេត្តសៀមរាប ។ ចំណែកសង្រ្គាមនៅអឺរ៉ុប ពេលកប៉ាល់ចម្បាំងគូភាគីមកទល់មុនគ្នា គេប្រើកាំភ្លើងធំ និងឧបរកណ៍បុកទំលាយធ្វើឱ្យភាគីមា្ខងទៀតទទួលបរាជ័យ ។ មុនពេលគេមិនទាន់រកឃើញ កាំភ្លើងស្វាយប្រវត្តិ គេកែច្នៃធ្វើយ៉ាងណាឱ្យកប៉ាល់ងាយទទួលយកជ័យ ក្នុងពេលរង្វាយដណ្តើម ។ ប៉ុន្តែពេលគេរកឃើញអាវុធទំនើបៗ មិនចាំបាច់ ឱ្យកប៉ាល់ រឺនាវាចូលដល់ទីតាំងសត្រូវទៀតឡើយ ។ គេបាញ់កាំភ្លើងទៅរកទីតាំងសត្រូវពីចម្ងាយ ចំពោះកូនទូកតូចៗសំរាប់ដឹកជញ្ជូនកងទ័ព។
See less