Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើព្រះអាទិត្យបង្កើតកំដៅដូចម្តេច ?
ក្នុងស្នូលស្រទាប់ទី២របស់ព្រះអាទិត្យមានអ៊ីដ្រូសែន ៥៦៤លានតោនរលាយបង្កើតអោយមានឧស្ម័នម៉្យាងមានទំងន់៥៦០លានតោន ដែលមានអ៊ីដ្រូសែន ៤លានតោនបាត់បង់ក្នុងការរលាយនេះ យើងហៅថា ការរលាយបញ្ចូលនុយក្លេអ៊ែ ហើយប្តូរទៅជាកំលាំងវិទ្យុសកម្ម ចាញ់ឆ្ពោះសំដៅមកផ្ទៃមុខខាងក្រៅ ។ ព្រះអាទិត្យឆេះមានរយៈពេល៥០០០លានឆ្នាំប្រសិនបើថ្ងៃណាមួយឧស្Read more
ក្នុងស្នូលស្រទាប់ទី២របស់ព្រះអាទិត្យមានអ៊ីដ្រូសែន ៥៦៤លានតោនរលាយបង្កើតអោយមានឧស្ម័នម៉្យាងមានទំងន់៥៦០លានតោន ដែលមានអ៊ីដ្រូសែន ៤លានតោនបាត់បង់ក្នុងការរលាយនេះ យើងហៅថា ការរលាយបញ្ចូលនុយក្លេអ៊ែ ហើយប្តូរទៅជាកំលាំងវិទ្យុសកម្ម ចាញ់ឆ្ពោះសំដៅមកផ្ទៃមុខខាងក្រៅ ។ ព្រះអាទិត្យឆេះមានរយៈពេល៥០០០លានឆ្នាំប្រសិនបើថ្ងៃណាមួយឧស្ម័នអ៊ីដ្រូសែនធ្វើចំហេះអស់ ពេលនោះព្រះអាទិត្យប្រៀបដូចឡានអស់សាំង វាឈប់បញ្ចេញកំដៅ និងអស់ពន្លឺ ។ នៅពេលណាវាបញ្ឈប់សកម្មភាពគឺពេលនោះហើយជារយៈពេល៥០០០លានឆ្នាំ ។
See lessតើភពអ្វីខ្លះដែលមើលឃើញ ?
គេអាចដឹងថាក្រៅពីភពផែនដីមាន ភពពុធ ភពសុក្រ ភពអង្គារ ភពព្រហស្បតិ៍ និងភពសៅរិ៍ ។ភពពុធស្ថិតយ៉ាងជិតព្រះអាទិត្យគេមើលឃើញថ្ងៃនេះ និងថ្ងៃលិច ។ ភពនេះរុំព័ទ្ធទៅដោយស្រទាប់បរិយាកាសយ៉ាងក្រាស់ ។ ភពអង្គារមានទឹកកក ស្នាមភោះ រឺជ្រលងប្រឡាយដូចនឹងភពផែនដីយើងដែរ ។ ភពសុក្រធំយ៉ាងសំបើមលើសគេ ក្នុងបណ្តាភពនៃប្រពន្ធព្រះអាទិត្យ ។ ក្Read more
គេអាចដឹងថាក្រៅពីភពផែនដីមាន ភពពុធ ភពសុក្រ ភពអង្គារ ភពព្រហស្បតិ៍ និងភពសៅរិ៍ ។ភពពុធស្ថិតយ៉ាងជិតព្រះអាទិត្យគេមើលឃើញថ្ងៃនេះ និងថ្ងៃលិច ។ ភពនេះរុំព័ទ្ធទៅដោយស្រទាប់បរិយាកាសយ៉ាងក្រាស់ ។ ភពអង្គារមានទឹកកក ស្នាមភោះ រឺជ្រលងប្រឡាយដូចនឹងភពផែនដីយើងដែរ ។ ភពសុក្រធំយ៉ាងសំបើមលើសគេ ក្នុងបណ្តាភពនៃប្រពន្ធព្រះអាទិត្យ ។ ក្នុងគំនូររំលេចពណ៌គេច្រើនគូរពណ៌ឆ្នូតក្រហមលឿង និងក្រហមជាំ ។ ដោយឆ្លងកាត់ការសិក្សាកំរិតបឋម និងមធ្យមអ្នកសិក្សាបានស្គាល់ភពសៅរ៍ច្បាស់ ដោយសាររវាងរាង ដូចក្រវិល រឺចិញ្ចៀន ។ ភពទាំងអស់គេមិនអាចមើលឃើញដោយភ្នែកទទេឡើយ ។
See lessតើគេធ្វើចំនាត់ថ្នាក់អាកាសធាតុដូចម្តេច ?
អាកាសធាតុមាន ៥ជាចម្បង ។ អាកាសធាតុត្រូពិចសំបូរភ្លៀងគ្មានរដូវរងា សន្សើម និងភ្លៀងច្រើន សំបូរព្រៃ និងវាលស្មៅ ។ អាកាសធាតុនៅតំបន់ក្តៅស្ងួត នៅវាលលំហ រាប់បញ្ចូលទាំងតំបន់វាលស្តិប នៅខ្ពង់រាបអាស៊ីផង ។ អាកាសធាតុនៅតំបន់មេឌីទែរ៉ានេ មានរដូវ២ច្បាស់លាស់គឺរដូវរងា (សិសិររដូវ) និងរដូវក្តៅ អាកាសធាតុត្រជាក់និងធ្លាក់សន្សើRead more
អាកាសធាតុមាន ៥ជាចម្បង ។ អាកាសធាតុត្រូពិចសំបូរភ្លៀងគ្មានរដូវរងា សន្សើម និងភ្លៀងច្រើន សំបូរព្រៃ និងវាលស្មៅ ។ អាកាសធាតុនៅតំបន់ក្តៅស្ងួត នៅវាលលំហ រាប់បញ្ចូលទាំងតំបន់វាលស្តិប នៅខ្ពង់រាបអាស៊ីផង ។ អាកាសធាតុនៅតំបន់មេឌីទែរ៉ានេ មានរដូវ២ច្បាស់លាស់គឺរដូវរងា (សិសិររដូវ) និងរដូវក្តៅ អាកាសធាតុត្រជាក់និងធ្លាក់សន្សើម នៅពេលឃ្លាតកាន់តែឆ្ងាយទៅភាគខាងជើង ។ តំបន់អាកាសធាតុត្រជាក់ លាតសន្ធឹងឆ្លងកាត់វាលទុនត្រា វាលទឹកកកអាកទិច និងទៅតំបន់ទឹកកកដទៃទៀត ។ បំលាស់ប្តូរអាកាសធាតុជាហេតុនាំមកនូវជំងឺផ្កាសាយ រលាយតាមផ្លូវដង្ហើមយ៉ាងធ្ងន់ ។ ជំងឺប្រភេទនេះឆ្លងគ្នាយ៉ាងលឿនចំពោះប្រទេសនៅតំបន់ក្តៅ ។ ចំណែកមនុស្សនៅតំបន់ត្រជាក់វិញភាគច្រើនមានជំងឹសន្លាក់ឆ្អឹង និងជំងឺសួត ។ តំបន់តាមមាត់សមុទ្រខ្យល់បរិសុទ្ធ សំបូរជាតិអ៊ីយ៉ូត និងអំបិលជួយគេអោយចៀសផុតពីជំងឺក្អកឈឺទ្រូង ផប់ដង្ហើមនិងក្តៅ ។ នៅតំបន់ភ្នំសំបូរខ្យល់បរិសុទ្ធល្អសំខាន់សំរាប់ការខ្វះគ្រាប់ឈាមក្រហម ក្នុងទេហាណូ និងធ្វើអោយគេឆាប់ជាសះស្បើយពីជំងឺតម្កាត់ផ្សេងៗ ។
See lessតើឥន្ធធនូជាអ្វី ?
គេអាចមើលឃើញឥន្ធធនូ ក្នុងពេលធ្លាក់ភ្លៀង រឺរលឹមនៅក្រោមកំដៅព្រះអាទិត្យ ។ នៅពេលតំនក់ភ្លៀងមកប៉ះនឹងកាំរស្មីព្រះអាទិត្យបានចាំងពន្លឺចេញបង្កើតជាពណ៌ផ្សេងៗចំនួន៧មានសណ្ឋានកោងស្រដៀងនឹងដងធ្នូ វាតែងកើតឡើងត្រង់ទិសផ្ទុយគ្នា និងវង់ព្រះអាទិត្យ ។ ពណ៌ទាំង៧នោះមានក្រហមទឹកក្រូច លឿង បៃតង ខៀវ លឿងចាស់ និងពណ៌ស្វាយ ។ នៅខាងចុងធ្Read more
គេអាចមើលឃើញឥន្ធធនូ ក្នុងពេលធ្លាក់ភ្លៀង រឺរលឹមនៅក្រោមកំដៅព្រះអាទិត្យ ។ នៅពេលតំនក់ភ្លៀងមកប៉ះនឹងកាំរស្មីព្រះអាទិត្យបានចាំងពន្លឺចេញបង្កើតជាពណ៌ផ្សេងៗចំនួន៧មានសណ្ឋានកោងស្រដៀងនឹងដងធ្នូ វាតែងកើតឡើងត្រង់ទិសផ្ទុយគ្នា និងវង់ព្រះអាទិត្យ ។ ពណ៌ទាំង៧នោះមានក្រហមទឹកក្រូច លឿង បៃតង ខៀវ លឿងចាស់ និងពណ៌ស្វាយ ។ នៅខាងចុងធ្នូនៃឥន្ធធនូមានពណ៌ដូចមាស តែមិនទាក់មានអ្នកស្រាវជ្រាវណារកឃើញនៅឡើយ ។
See lessតើភាពរាំងស្ងួតជាអ្វី ?
ការខ្វះទឹក រឺជាទីដែលគ្មានភ្លៀងធ្លាក់អស់ពេលជាច្រើនខែ ឆ្នាំមកហើយ នោះគឺភាពរាំងស្ងួត ។ គេអាចកំណត់ណាមួយជាតំបន់រាំងស្ងួតបានតាមរយៈការវាស់ស្ទង់ពីកំរិតទឹកភ្លៀងគិតក្នុងរយៈពេលមួយឆ្នាំ ឃើញថាមានកំរិតទាប រឺមានភ្លៀងដោយកម្រ រឹគ្មានភ្លៀងធ្លាក់សោះដោយរាប់បញ្ជូលទាំងថ្ងៃធ្លាក់ព្រិល និងធ្លាក់ទឹកកកផង ។ នៅតាមតំបន់នីមួយៗគេអRead more
ការខ្វះទឹក រឺជាទីដែលគ្មានភ្លៀងធ្លាក់អស់ពេលជាច្រើនខែ ឆ្នាំមកហើយ នោះគឺភាពរាំងស្ងួត ។ គេអាចកំណត់ណាមួយជាតំបន់រាំងស្ងួតបានតាមរយៈការវាស់ស្ទង់ពីកំរិតទឹកភ្លៀងគិតក្នុងរយៈពេលមួយឆ្នាំ ឃើញថាមានកំរិតទាប រឺមានភ្លៀងដោយកម្រ រឹគ្មានភ្លៀងធ្លាក់សោះដោយរាប់បញ្ជូលទាំងថ្ងៃធ្លាក់ព្រិល និងធ្លាក់ទឹកកកផង ។ នៅតាមតំបន់នីមួយៗគេអាចកត់ចំលងពីចំនួនទឹកភ្លៀងតាមរៀងរបស់ខ្លួន ។ ចំពោះកសិករយើងបានដឹងយ៉ាងច្បាស់ពីភាពរាំងស្ងួតនេះ ។
See lessតើខ្យល់ជំនោរកើតឡើងដូចម្តេច ?
ខ្យល់ជំនោរជាខ្យល់បក់ស្រាល រឺធ្លាក់ជំនោររំភើយៗ ។ ខ្យល់បក់បែបនេះមានល្បឿនពី១២ ទៅ ១៩គីឡូមែត្រក្នុងមួយម៉ោង (ខ្យល់ដំណាក់ទី៣នៃសំនួរ ១០២) ខ្យល់នេះកើតឡើងដោយអាកាសធាតុមានកំរិតសីតុណ្ហភាពខុសគ្នារវាងដីទ្វីបនិងសមុទ្រ ។ នៅពេលថ្ងៃខ្យល់នៅលើតំបន់ទ្វីបរីកមាឌស្រាលរសាត់ឡើងលើបានធ្វើអោយខ្យល់បរិសុទ្ធពីសមុទ្រចូលមកជំនួស ។ នៅពRead more
ខ្យល់ជំនោរជាខ្យល់បក់ស្រាល រឺធ្លាក់ជំនោររំភើយៗ ។ ខ្យល់បក់បែបនេះមានល្បឿនពី១២ ទៅ ១៩គីឡូមែត្រក្នុងមួយម៉ោង (ខ្យល់ដំណាក់ទី៣នៃសំនួរ ១០២) ខ្យល់នេះកើតឡើងដោយអាកាសធាតុមានកំរិតសីតុណ្ហភាពខុសគ្នារវាងដីទ្វីបនិងសមុទ្រ ។ នៅពេលថ្ងៃខ្យល់នៅលើតំបន់ទ្វីបរីកមាឌស្រាលរសាត់ឡើងលើបានធ្វើអោយខ្យល់បរិសុទ្ធពីសមុទ្រចូលមកជំនួស ។ នៅពេលយប់សីតុណ្ហភាពលើតំបន់ទ្វីបចុះត្រជាក់យ៉ាងលឿនបានធ្វើអោយខ្យល់បក់ឆ្ពោះទៅសមុទ្រដែលជាតំបន់សម្ពាធខ្សោយ ដោយចលនាខ្យល់ក្នុងកំរិតសីតុណ្ហភាពខុសគ្នានេះហើយ ទើបបង្កើតអោយមានខ្យល់ជំនោរនេះឡើង ។
See lessតើផ្លេកបន្ទោរជាអ្វី ?
ពេលមេឃជិតភ្លៀងយើងតែងមើលឃើញពន្លឺរត់ប្រដេញគ្នាផ្លេកៗ ។ ជាកាពិតណាស់ពន្លឹទាំងនេះជាបន្ទុកអគ្គិសនីបូក ប៉ះនឹងបន្ទុកអគ្គិសនីដក ទើបបណ្តាលអោយបែកចេញពន្លឺនេះឡើងតាមធម្មតាយើងហៅពន្លឺនេះថា “ផ្លេកបន្ទោរ” ។ពេលខ្លះផ្ទៃមេឃប្រមូលផ្តុំដោយពពកខ្មៅ រួចផ្ទុះចេញសួរសំលេងយ៉ាងខ្លាំងខ្ទ័រអស់មួយចំហៀងមេឃ សូរបែបនេះយើងហៅថា “ផ្គរលាន់”Read more
ពេលមេឃជិតភ្លៀងយើងតែងមើលឃើញពន្លឺរត់ប្រដេញគ្នាផ្លេកៗ ។ ជាកាពិតណាស់ពន្លឹទាំងនេះជាបន្ទុកអគ្គិសនីបូក ប៉ះនឹងបន្ទុកអគ្គិសនីដក ទើបបណ្តាលអោយបែកចេញពន្លឺនេះឡើងតាមធម្មតាយើងហៅពន្លឺនេះថា “ផ្លេកបន្ទោរ” ។ពេលខ្លះផ្ទៃមេឃប្រមូលផ្តុំដោយពពកខ្មៅ រួចផ្ទុះចេញសួរសំលេងយ៉ាងខ្លាំងខ្ទ័រអស់មួយចំហៀងមេឃ សូរបែបនេះយើងហៅថា “ផ្គរលាន់” ការពព្ចោញសូរសំលេង និងពន្លឺដោយបន្ទុកអគ្គិសនីផ្ទុយគ្នានេះ អាចកើតឡើងរវាងពពក និងពពក ពពក និងដើមឈើ រឺពពកនិងផែនដីជាដើម ។ ជាទូទៅខ្មែរយើងហៅពន្លឺ និងសំលេងនេះថា “រន្ទះបាញ់” ។ រន្ទះភ្លើងកើតពីការស្រូបឆក់ដោយបង្កើតជាភ្លើងឡើង ។ កាលណាកំលាំងឆក់កើតមាននឹងដើមឈើ តែងឃើញបាញ់ត្រង់ដើមឈើនោះបែកចេញជាភ្លើងជួនកាលគ្រាន់តែធុំក្លិនឈ្ងៀម រឺហុយជាផ្សែងឡើង ។
See lessតើឧបករណ៍ចាប់សំលេងខ្ទ័រធ្វើការដូចម្តេច ?
ឧបករណ៍ចាប់សំលេងខ្ទ័រ ជាប្រភេទឧបករណ៍ម៉្យាងប្រើសំរាប់ស្រាវជ្រាវវាស់ស្ទង់ក្នុងបាតសមុទ្រ ។ ការបញ្ចូនសញ្ញាជាសំលេងពីកប៉ាល់ទៅក្នុងផ្ទៃទឹកសំលេងនោះធ្វើដំណើររហូតដល់ផ្ទៃបាតសមុទ្រននឹងធ្វើអោយយើងដឹងពីឧបសគ្គនិងជំរៅទឹកសមុទ្រ ។ វិធីនេះងាយស្រួលទទួលពត័មាន ព្រោះមានសញ្ញាបង្ហាញអោយយើងឃើញនៅក្នុងអេក្រង់ទូរទស្សន៌ ។ ឧបករណ៍ពិនRead more
ឧបករណ៍ចាប់សំលេងខ្ទ័រ ជាប្រភេទឧបករណ៍ម៉្យាងប្រើសំរាប់ស្រាវជ្រាវវាស់ស្ទង់ក្នុងបាតសមុទ្រ ។ ការបញ្ចូនសញ្ញាជាសំលេងពីកប៉ាល់ទៅក្នុងផ្ទៃទឹកសំលេងនោះធ្វើដំណើររហូតដល់ផ្ទៃបាតសមុទ្រននឹងធ្វើអោយយើងដឹងពីឧបសគ្គនិងជំរៅទឹកសមុទ្រ ។ វិធីនេះងាយស្រួលទទួលពត័មាន ព្រោះមានសញ្ញាបង្ហាញអោយយើងឃើញនៅក្នុងអេក្រង់ទូរទស្សន៌ ។ ឧបករណ៍ពិនិត្យសំលេងបែបនេះគ្មានបញ្ហាលើការផ្តល់សញ្ញាទេទោះបីការនាវាមានល្បឿនលឿនយ៉ាងណាក៏ដោយ ។ ការបញ្ចូនពត័មានដោយសំលេងគឺផ្តល់លទ្ធផលពេលសំលេងនោះខ្ទ័រត្រឡប់មកក្រោយវិញ ។ ដូច្នេះឧបករណ៍បញ្ជូនសំលេង និងគ្រប់វត្ថុទាំងឡាយត្រូវបានគេទាញយកប្រយោជន៍ដោយការច្នៃប្រឌិតពីប្រភពធម្មជាតិ ។
See lessតើផែនទីសមុទ្រកើតឡើងដូចម្តេច ?
ផែនទីផ្លូវទឹក ជាផែនទីមានលក្ខណៈពិសេសដែលគេអាចស្គាល់ឆក ឆ្នេរ ឈូងសារៈសំខាន់លើទីតាំងឆ្នេរ និងសញ្ញា ចរាចរណ៍នានាមាន ពោងបណ្តែតទង់សញ្ញា ជំររៅទឹក ផ្ទៃទឹក និងចរន្តទឹក ។ ចំណុចទាំងនេះមានការចាំបាច់ណាស់ចំពោះអ្នកដំណើរតាមសមុទ្រ រឺនាវិក ។ ផែនទីផ្លូវទឹកទាំងអស់ត្រូវបានតាក់តែងឡើងតាមបែបពិសេស ។ ផែនទីផ្លូវទឹកមានពីរប្រភេទ ដRead more
ផែនទីផ្លូវទឹក ជាផែនទីមានលក្ខណៈពិសេសដែលគេអាចស្គាល់ឆក ឆ្នេរ ឈូងសារៈសំខាន់លើទីតាំងឆ្នេរ និងសញ្ញា ចរាចរណ៍នានាមាន ពោងបណ្តែតទង់សញ្ញា ជំររៅទឹក ផ្ទៃទឹក និងចរន្តទឹក ។ ចំណុចទាំងនេះមានការចាំបាច់ណាស់ចំពោះអ្នកដំណើរតាមសមុទ្រ រឺនាវិក ។ ផែនទីផ្លូវទឹកទាំងអស់ត្រូវបានតាក់តែងឡើងតាមបែបពិសេស ។ ផែនទីផ្លូវទឹកមានពីរប្រភេទ ដែលបង្ហាញពីឆ្នេរសមុទ្រ លំហសមុទ្រដែលគ្រប់គ្រងដោយប្រទេសណាមួយ ក្នុងលក្ខខណ្ឌច្បាប់និងសញ្ញាបង្ហាញផ្លូវនានានៅតាមមហាសមុទ្រ ។ ផែនទីចរាចរណ៍ផ្លូវទឹកបានកើតឡើងតាំងពីរសម័យបុរាណ ។ មនុស្សចេះប្រើប្រាស់នៅក្នុងសម័យចក្រភពក្រិច រ៉ូម ហើយបានបន្តប្រើរហូតមកដល់មជ្ឈឹមសម័យនេះទៀត តាមរយៈស្នាកស្នាមកំពង់ផែជាច្រើនកន្លែង ។ កំពង់ផែមានអាយុកាលចាស់ជាងគេ ចាប់ពីសតវត្សទី១៤មាននៅអ៊ីតាល់ ។ បច្ចុប្បន្នផែនទីនាវាចរាចរណ៍មានលក្ខណៈសុក្រិត និងត្រឹមត្រូវល្អប្រសើរជាងមុន ដោយមានអ្នកឯកទេសសមុទ្រចូលរួមផ្តល់ជាយោបល់ ។ ផែនទីប្រភេទនេះមានសារៈសំខាន់ណាស់សំរាប់ពួកនាវិក ដែលធ្វើដំណើរតាមនាវាតូចធំទាំងឡាយតាមផ្លូវសមុទ្រ ។
See lessតើកប៉ាល់ផ្តល់សារប្រយោជន៍អ្វីខ្លះ ?
ប្រសិនបើរោងចក្រមួយបានផលិតទំនិញ ហើយចង់នាំទំនិញនោះទៅកាន់ប្រទេសក្រៅដោយប្រើរយៈពេលមិនយូរប៉ុន្មានទេ ។ គេត្រូវផ្ទុកទំនិញនោះទៅក្នុងរថយន្ត ហើយចេញដំណើរទៅកាន់កំពង់ផែ ។ នៅកំពង់ផែទំនិញទាំងអស់ត្រូវបានគេរៀបចំដាក់ចូលទៅក្នុងកប៉ាល់ ។ ពេលរថយន្តដឹកជញ្ជូនទំនិញទាំងនោះមកដល់កំពង់ផែ គេត្រូវរៀបចំទំនិញទាំងនោះឡើងវិញដើម្បីផ្ទុកRead more
ប្រសិនបើរោងចក្រមួយបានផលិតទំនិញ ហើយចង់នាំទំនិញនោះទៅកាន់ប្រទេសក្រៅដោយប្រើរយៈពេលមិនយូរប៉ុន្មានទេ ។ គេត្រូវផ្ទុកទំនិញនោះទៅក្នុងរថយន្ត ហើយចេញដំណើរទៅកាន់កំពង់ផែ ។ នៅកំពង់ផែទំនិញទាំងអស់ត្រូវបានគេរៀបចំដាក់ចូលទៅក្នុងកប៉ាល់ ។ ពេលរថយន្តដឹកជញ្ជូនទំនិញទាំងនោះមកដល់កំពង់ផែ គេត្រូវរៀបចំទំនិញទាំងនោះឡើងវិញដើម្បីផ្ទុកចូលទៅក្នុងកប៉ាល់ ។ ពេលខ្លះច្រវាត់ស្ទូចដាច់ទំនិញទាំងអស់ថ្នាក់រាយចេញពីប្រអប់ រឺស្បោងមកក្រៅ ។ កប៉ាល់នីមួយៗ អាចផ្ទុកទំនិញចំរុះគ្នាជាច្រើនមុខ ។ នៅក្នុងរយៈពេលថ្មីៗនេះ មានរោងចក្រជាច្រើនបានផលិតទំនិញដាក់ក្នុងតេន័រធំៗ ងាយស្រួលក្នុងតំនឹកជញ្ជូនទៅកាន់កំពង់ផែ ។ ក្នុងខណៈពេលកប៉ាល់ទៅដល់ទីដៅ គេត្រូវស្ទូចលើកអឺវ៉ាន់ រឺទំនិញទាំងនោះ ដូចគ្នានឹងការផ្ទុកចូលដែរ ។ កិច្ចការដែលប្រថុយនឹងគ្រោះថ្នាក់ត្រូវបានកាត់បន្ថយក្នុងពេលស្ទូចលើកចុះលើងនេះ ។ ដូច្នេះកប៉ាល់មានសារប្រយោជន៍យ៉ាងសំបើមក្នុងទំនាក់ទំនងសេដ្ឋកិច្ចតាមផ្លូវសមុទ្រ ។
See less