Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើសិចស្តង់ជាអ្វី ?
នៅក្នុងការគិតប្រមាណពីចំណុចដែលជាទីតាំងកប៉ាល់កំពុងស្ថិតនៅ គឺជាបញ្ហាចំបងមួយដែលជានិច្ចកាលនាវិកត្រូវតែគិតគូរ ដោយយកចិត្តទុកដាក់ ។ ឧបករណ៍ទី១ ដែលជួយបង្ហាញទិសក្នុងលំហ ជាឧទាហរណ៍នៅសតវត្សទី១៤ ពួកក្រិចបានប្រើឧបករណ៍នេះក្នុងការធ្វើចម្បាំងតាមសមុទ្រ ។ ក្រោយមកគេបានសំរួលអោយទៅជាសិចស្តង់ មានរាងដូចរង្វង់ភាសាអ៊ីតាលីហៅថា សRead more
នៅក្នុងការគិតប្រមាណពីចំណុចដែលជាទីតាំងកប៉ាល់កំពុងស្ថិតនៅ គឺជាបញ្ហាចំបងមួយដែលជានិច្ចកាលនាវិកត្រូវតែគិតគូរ ដោយយកចិត្តទុកដាក់ ។ ឧបករណ៍ទី១ ដែលជួយបង្ហាញទិសក្នុងលំហ ជាឧទាហរណ៍នៅសតវត្សទី១៤ ពួកក្រិចបានប្រើឧបករណ៍នេះក្នុងការធ្វើចម្បាំងតាមសមុទ្រ ។ ក្រោយមកគេបានសំរួលអោយទៅជាសិចស្តង់ មានរាងដូចរង្វង់ភាសាអ៊ីតាលីហៅថា សេតូ និងហៅម៉្យាងថាកែវយឺត មានកញ្ចក់២ មួយផ្សំឡើងចំរុះ មួយទៀតអាចធ្វើចលនាបាន ។ កែវយឺតចង្អុលឆ្ពោះ ទៅព្រះអាទិត្យ បន្ទាប់មកគេធ្វើចលនាដោយត្រឡប់កញ្ចក់ចុះឡើង រហូតដល់ព្រះអាទិត្យមានចំនាំត្រឡប់ចូលមកក្នុងកែវយឺត ។ ក្នុងពេលវាស់ស្ទង់ម្តងៗ អ្នកឆ្លុះទទួលអារម្មណ៍ភ្ជាប់នឹងចំនាំងត្រឡប់នៃព្រះអាទិត្យ ពេលគេយល់ថាត្រូវហើយវាបង្ហាញចំណុចនឹងមួយដែលអ្នកឆ្លុះអាចពិនិត្យមើលទៅតាមកំរិតអង្សាតាមការរំកិលដៃរបស់កែវយឺតការប្រើរង្វាស់កំពស់ព្រះអាទិត្យបែបនេះអាចធ្វើអោយគេដឹងថាកប៉ាល់របស់គេស្ថិតនៅប៉ុន្មានអង្សាភាគខាងជើង រឺខាងត្បូងខ្សែអេក្វាទ័រ ។ ចំណែកពេលយប់គេឆ្លុះផ្កាយទិសខាងជើង រឺផ្កាយប៉ូល។
See lessតើទូកក្តោងធ្វើចលនាដោយសារអ្វី ?
កក្តោងធ្វើចលនាទៅមុនបានដោយសារកំលាំងខ្យល់បក់ ។ ប្រសិនបើខ្យល់បក់ពីក្រោយទៅកន្សៃរឺតាមទិសខ្យល់ ទូកធ្វើចលនាលឿនទៅមុខ ប្រសិនបើខ្យល់បក់ពីចំហៀវ ទូកក៏អាចធ្វើចលនាត្រង់ទៅមុខបានដែរ ។ ប៉ុន្តែប្រសិនបើខ្យល់បក់មកចំពីមុខទូកមិនអាចធ្វើដំណើរទៅមុខបានទេ ។ ពេលនោះគេត្រូវបញ្ជាខ្យល់ទៅតាមការចង់បានជំនួសវិញដើម្បីអោយទូករំកិលឆ្ពោះទៅRead more
កក្តោងធ្វើចលនាទៅមុនបានដោយសារកំលាំងខ្យល់បក់ ។ ប្រសិនបើខ្យល់បក់ពីក្រោយទៅកន្សៃរឺតាមទិសខ្យល់ ទូកធ្វើចលនាលឿនទៅមុខ ប្រសិនបើខ្យល់បក់ពីចំហៀវ ទូកក៏អាចធ្វើចលនាត្រង់ទៅមុខបានដែរ ។ ប៉ុន្តែប្រសិនបើខ្យល់បក់មកចំពីមុខទូកមិនអាចធ្វើដំណើរទៅមុខបានទេ ។ ពេលនោះគេត្រូវបញ្ជាខ្យល់ទៅតាមការចង់បានជំនួសវិញដើម្បីអោយទូករំកិលឆ្ពោះទៅតាមផ្លូវត្រឹមត្រូវរបស់វា ។ ដូចនេះត្រូវបញ្ជាបង្កូតចុះឡើងដោយធ្វើបំលាស់ប្តូរទិសខ្យល់ពីគែបស្តាំទៅគែមឆ្វេង ពីគែមឆ្វេងត្រឡប់មកវិញ ។ ការធ្វើដំណើរឆ្ពោះទៅមុខដោយបញ្ជាចង្កូតឡើងចុះបែបនេះជាជំនាញ និងជាបទពិសោធន៍ខ្ពស់របស់អ្នកកាន់ចង្កូតក្នុងការបញ្ជាទូកបត់បែនទៅតាមទិសដៅដែលគេចង់បាន ។
See lessតើអាសយានដ្ឋានសមុទ្រកើតនៅពេលណា ?
នៅក្នុងដំណាក់កាលចុងក្រោយនៃសង្រ្គាមលោកលើកទីមួយ កប៉ាល់ធំៗត្រូវបានគេធ្វើការផ្លាស់ប្តូរ កែច្នៃសម្រួលដល់ការហោះហើររបស់យន្តហោះចម្បាំង ។ កប៉ាល់ចម្បាំងជាច្រើនត្រូវធ្វើបំលាស់ប្តូរទាំងស្រុង ក្នុងការបង្ហាញអនុភាពក្នុងចម្បាំងជើងទឹក ។ អាកាសយានត្រូវការកន្លែងធំទូលាយរឺផ្នែកមុនលើបកប៉ាល់ទាំងមូល ។ គេបែងចែកផ្លូវហោះហើរជាបRead more
នៅក្នុងដំណាក់កាលចុងក្រោយនៃសង្រ្គាមលោកលើកទីមួយ កប៉ាល់ធំៗត្រូវបានគេធ្វើការផ្លាស់ប្តូរ កែច្នៃសម្រួលដល់ការហោះហើររបស់យន្តហោះចម្បាំង ។ កប៉ាល់ចម្បាំងជាច្រើនត្រូវធ្វើបំលាស់ប្តូរទាំងស្រុង ក្នុងការបង្ហាញអនុភាពក្នុងចម្បាំងជើងទឹក ។ អាកាសយានត្រូវការកន្លែងធំទូលាយរឺផ្នែកមុនលើបកប៉ាល់ទាំងមូល ។ គេបែងចែកផ្លូវហោះហើរជាបីផ្នែក ។ ផ្នែកខាងជាទីដែលយន្តហោះត្រូវចុះចតផ្នែកកណ្តាលជាទីដែលយន្តហោះត្រៀមហោះហើរ និងផ្នែកខាងមុខជាផ្លូវរត់មុនពេលហោះហើរ ។ គេត្រូវត្រួតពិនិត្យយន្តហោះគ្រប់ចំណុច មុនពេលហោះហើរ ។ ដូចនេះទោះបីកប៉ាល់ខ្នាតធំដាច់គេ មានអានុភាពខ្លាំង និងមានប្រសិទ្ធិភាពក្នុង ការវាយលុកយ៉ាងណាក៏ដោយ ដាច់ខាតត្រូវមានកម្លាំងហែហមការពាររាល់ការវាយបកពីនាវាមុជទឹក របស់សត្រូវ ។
See lessតើចម្បាំងជើងទឹកបច្ចុប្បន្នដូចម្តេច ?
នៅក្នុងសង្រ្គាមលោកលើកទី២ កប៉ាល់អាកាសយានផ្លាស់ប្តូរស្ទើរតែទាំងអស់ទៅជាប្រភេទកប៉ាល់ចម្បាំងវិញ ។ ពេលនោះកប៉ាល់មានខ្នាតតូចខ្ចីៗគេរៀបចំបំពាក់អាវុធនៅផ្នែកខាងមុន ដោយពឹងផ្អែកសម្មុខីកម្ម (សកម្មភាពមុខទល់មុខ) តតាំងនឹងកប៉ាល់សត្រូវ ស្របពេលនឹងការបញ្ចេញយន្តហោះចម្បាំងថ្មីៗថែមទៀត ។ ពេលខ្លះយន្តហោះធ្វើកលដូចជាចុះចតលើកប៉ាRead more
នៅក្នុងសង្រ្គាមលោកលើកទី២ កប៉ាល់អាកាសយានផ្លាស់ប្តូរស្ទើរតែទាំងអស់ទៅជាប្រភេទកប៉ាល់ចម្បាំងវិញ ។ ពេលនោះកប៉ាល់មានខ្នាតតូចខ្ចីៗគេរៀបចំបំពាក់អាវុធនៅផ្នែកខាងមុន ដោយពឹងផ្អែកសម្មុខីកម្ម (សកម្មភាពមុខទល់មុខ) តតាំងនឹងកប៉ាល់សត្រូវ ស្របពេលនឹងការបញ្ចេញយន្តហោះចម្បាំងថ្មីៗថែមទៀត ។ ពេលខ្លះយន្តហោះធ្វើកលដូចជាចុះចតលើកប៉ាល់អាកាសយាន បំភាន់ភ្នែកសត្រូវក្នុងការការពារកប៉ាល់ចម្បាំង ។ ចំណែកអាវុធបាញ់យន្តហោះមានបំពាក់ដោយរ៉ាដាជាសម្ភារៈកំណត់ដីចំនុចយន្តហោះ ។ យន្តហោះខ្លះចេញទៅប្រយុទ្ធ នឹងសត្រូវ យន្តហោះខ្លះទៀតក្រវែលការពារកប៉ាល់ពីការវាយឆ្មក់របស់សត្រូវនៅផ្នែកខាងក្រោយ ។
See lessតើទីតានិកលិចដោយសារអ្វី ?
នៅនិទាឃរដូវ សីតុណ្ហភាពឡើងខ្ពស់បានធ្វើឱ្យដុំទឹកកកដែលគ្របដណ្តប់ប៉ូលទាំងពីរចាប់ផ្តើមរលាយមុខលើ ។នៅក្នុងរយៈពេលនោះផ្ទាំងទឹកកកធំៗ បានបាក់រអិលធ្លាក់មកក្រោមថ្មីៗ ។ នៅថ្ងៃ ១៤ដល់១៥ ខែមេសា ឆ្នាំ ១៩១២មានកប៉ាល់ទេសចរមួយគ្រឿងបានធ្វើដំណើរទៅកាន់ទៅក្រុងញូយ៉ក ។ កប៉ាល់ទេសចរខ្នាតធំមួយគ្រឿងនោះមានឈ្មោះថាទីតានិក បានទៅបុកផ្ទRead more
នៅនិទាឃរដូវ សីតុណ្ហភាពឡើងខ្ពស់បានធ្វើឱ្យដុំទឹកកកដែលគ្របដណ្តប់ប៉ូលទាំងពីរចាប់ផ្តើមរលាយមុខលើ ។នៅក្នុងរយៈពេលនោះផ្ទាំងទឹកកកធំៗ បានបាក់រអិលធ្លាក់មកក្រោមថ្មីៗ ។ នៅថ្ងៃ ១៤ដល់១៥ ខែមេសា ឆ្នាំ ១៩១២មានកប៉ាល់ទេសចរមួយគ្រឿងបានធ្វើដំណើរទៅកាន់ទៅក្រុងញូយ៉ក ។ កប៉ាល់ទេសចរខ្នាតធំមួយគ្រឿងនោះមានឈ្មោះថាទីតានិក បានទៅបុកផ្ទាំងទឹកកកមួយធ្វើឱ្យកប៉ាល់នោះធ្លាយប្រហោងយ៉ាងធំ “ក្រោយពីកប៉ាល់ធ្លាយអស់រយៈពេលមិនដល់៣ម៉ោង ផង ទីតានិកបានលិចបាត់នៅក្នុងសមុទ្ររដោយនាំយកជីវិតមនុស្ស១៥០០នាក់ទៅជាមួយផង ។
See lessតើកប៉ាល់អណ្តែតដោយសារអ្វី ?
យើងមានឆ្ងល់ដែរឬទេ ហេតុអ្វីកំណាត់លើអណ្តែតទឹក ? យើងដឹងថាកំណាត់ឈើនោះពិតជាស្រាលជាងទឹក ។ ចំណែកដែក ប៊ូឡុង និងដែកគោលលិចក្នុងទឹក ។ ហេតុអ្វីកប៉ាល់អណ្តែតទឹក ?ចូរយើងធ្វើការប្រៀបធៀបដែក១០សង់ទីម៉ែត្រកីបមានទម្ងន់៧.៨៥គីឡូក្រាមហើយយើងយកទឹកដែលមានទម្ងន់៦.៨៥គីឡូក្រាមតិចជាងដែកមួយគីឡូក្រាម ។ ឥលូវនេះយើងធ្វើការអង្កេត ៖ ១០សងRead more
យើងមានឆ្ងល់ដែរឬទេ ហេតុអ្វីកំណាត់លើអណ្តែតទឹក ? យើងដឹងថាកំណាត់ឈើនោះពិតជាស្រាលជាងទឹក ។ ចំណែកដែក ប៊ូឡុង និងដែកគោលលិចក្នុងទឹក ។ ហេតុអ្វីកប៉ាល់អណ្តែតទឹក ?ចូរយើងធ្វើការប្រៀបធៀបដែក១០សង់ទីម៉ែត្រកីបមានទម្ងន់៧.៨៥គីឡូក្រាមហើយយើងយកទឹកដែលមានទម្ងន់៦.៨៥គីឡូក្រាមតិចជាងដែកមួយគីឡូក្រាម ។ ឥលូវនេះយើងធ្វើការអង្កេត ៖ ១០សង់ទីម៉ែត្រគីប ដែកជំនួសដោយ១០សង់ទីម៉ែត្រគីបទឹករឺមួយលីត្រទឹក មានចំណុះ ១០សង់ទីម៉ែត្រគីប ដូចនេះ មួយលីត្រទឹកមានចំណុះ១០សង់ទីម៉ែត្រគីប មានន័យថា ដែកនិងទឹក មានចំណុះប៉ុនគ្នា តើទឹកអាចរុញច្រានដែកឱ្យអណ្តែតបានដែររឺទេ ? សូមធ្វើការអង្កេតបន្ត ៖ ទឹកមួយលីត្រគេថ្លឹងឃើញមានទម្ងន់១គីឡូក្រាម ហើយស្មើនឹង១០សង់ទីម៉ែត្រគីប ។ ប៉ុន្តែ១០សង់ទីម៉ែត្រគីបដែកមានទម្ងន់៧.៨៥គីឡូក្រាម ។ ដូចនេះដែកមិនអាចអណ្តែតបានទេ ពីព្រោះទឹកគ្មានកំណត់គ្រប់គ្រាន់ទ្រទ្រង់ឱ្យដែកអណ្តែតបានឡើយ ។ នៅក្នុងទ្រឹស្តីនៃរូបវិទ្យា បានបង្ហាញថា កាលណាផ្ទៃបាតកាន់តែធំសម្ពាធកាន់តែខ្សោយ )កម្លាំងសង្កត់ខ្សោយ) ។ ដូចនេះយើងរំលាយដែក១០សង់ទីម៉ែត្រគីបនោះឱ្យទៅជាកូនទូកតូចមួយ ដោយយើងរក្សាទុកទម្ងន់នៅដដែល ។ បន្តមកយើងពន្លាតបាតទូកឱ្យកាន់តែធំសម្ពាធកាន់តែខ្សោយធ្វើអោយដំនោលឡើងលើធំ ។ ដោយមានទំនាក់ទំនងនឹងផ្ទៃបាតបែបនេះទើបធ្វើឱ្យអ្នកវិទ្យាសាស្រ្តផលិតនាវា រឺកប៉ាល់ពីដែករាប់រយតោន ។ យើងអាចសាកល្បង ដោយដាក់ឆ្នាំងតូចមួយទៅក្នុងទឹកដែលមានចំណុះយ៉ាងខ្ពស់ ។ បន្ទាប់មកយើងដាក់ដុំក្រួសចូលក្នុងឆ្នាំងនោះ ម្តងមួយដុំៗ ។យើងឃើញថា ឆ្នាំងលិចរឺអណ្តែតមានទំនាក់ទំនងទៅនឹងចំនួនទឹកដែលអាចធ្វើបំលាស់ទីជាមួយកំលាំងសង្កត់ដែលឆ្នាំងបានទទួល ។
See lessតើខ្យល់រដូវកើតឡើងដូចម្តេច ?
ខ្យល់រដូវជាខ្យល់ផ្លាស់ប្តូរទិសដៅដូចជាខ្យល់ជំនោរ និងខ្យល់មូសុងដែរ ។ ខ្យល់មូសុងជាខ្យល់ជំនោរមួយយ៉ាងធំ ដែលបក់មកពីតំបន់ចន្លោះទ្វីប និងមហាសមុទ្រហើយនាំអោយកើតជារដូវមកជាមួយផង ។ នៅតំបន់មហាសមុទ្រឥណ្ឌាខ្យល់មូសុងបក់មកពីទិសឦសាន គឺពីតំបន់ទ្វីបទៅមហាសមុទ្រជាមូសុងទ្វីបមានរដូវរងា ។ ខ្យល់ដែលបក់ពីទិសនិរតីពីសមុទ្រនៅកាន់ដRead more
ខ្យល់រដូវជាខ្យល់ផ្លាស់ប្តូរទិសដៅដូចជាខ្យល់ជំនោរ និងខ្យល់មូសុងដែរ ។ ខ្យល់មូសុងជាខ្យល់ជំនោរមួយយ៉ាងធំ ដែលបក់មកពីតំបន់ចន្លោះទ្វីប និងមហាសមុទ្រហើយនាំអោយកើតជារដូវមកជាមួយផង ។ នៅតំបន់មហាសមុទ្រឥណ្ឌាខ្យល់មូសុងបក់មកពីទិសឦសាន គឺពីតំបន់ទ្វីបទៅមហាសមុទ្រជាមូសុងទ្វីបមានរដូវរងា ។ ខ្យល់ដែលបក់ពីទិសនិរតីពីសមុទ្រនៅកាន់ដីទ្វីបជាងមូសុងសមុទ្រ មានរដូវក្តៅ ។ ដូចនេះលទ្ធផលនៃបំលាស់ប្តូរទទួលបានគឺ រដូវប្រាំងនិងរដូវវស្សា ។ ខ្យល់អចិន្ត្រៃយ៍ រឺខ្យល់មិនផ្លាស់ប្តូរ គឺខ្យល់ដែលបក់តាមទិសដៅតែមួយពេញមួយឆ្នាំ ។ ខ្យល់នោះបក់មកពីខ្សែត្រូពិចខាងជើងនិងត្រូពិចខាងត្បូងឆ្ពោះទៅកាន់ខ្សែអេក្វាទ័រដូចគ្នា ។ ប្រភេទខ្យល់ទាំងពីរនេះហើយដែលជួយនាវិកជនជាតិអឺរ៉ុបអោយបានមកដល់អាមេរិកកណ្តលរួមទាំងលោកគ្រិស្តុបកូឡុំនៅរដូវក្តៅក្នុងឆ្នាំ ១៤៩២ ។ ខ្យល់នេះមានសារសំខាន់ណាស់សំរាប់ពួកនាវិកដើរក្នុងលំហរសមុទ្រ ដែលអាចអោយគេដឹងពីទិសដៅ និងល្បឿនរបស់វាយ៉ាងច្បាស់ ។
See lessហេតុអ្វីមេឃពណ៌ខៀវ ?
នៅពេលណាអាកាសធាតុស្រឡះ ហេតុអ្វីយើងឃើញមេឃ មានពណ៌ខៀវ ? អ្វីដែលយើងមើលឃើញនោះ គឺបណ្តាលមកពីធូលីនៅក្នុងខ្យល់ ។ ធូលលីអណ្តែតក្នុងខ្យល់បែបនេះ មានលក្ខណៈដូចតម្រង នៅពេលកាំរស្មីព្រះអាទិត្យឆ្លងកាត់តម្រងធូលីនេះ ពន្លឺរស្មីពណ៌ខៀវនឹងកើតបាញ់សាចជះឡើងលើ ។ ប៉ុន្តែពេលណាបរិយាកាសពេញដោយភាពកខ្វក់នៃធូលី គឺបណ្តាលអោយមានគ្រោះថ្នាក់Read more
នៅពេលណាអាកាសធាតុស្រឡះ ហេតុអ្វីយើងឃើញមេឃ មានពណ៌ខៀវ ? អ្វីដែលយើងមើលឃើញនោះ គឺបណ្តាលមកពីធូលីនៅក្នុងខ្យល់ ។ ធូលលីអណ្តែតក្នុងខ្យល់បែបនេះ មានលក្ខណៈដូចតម្រង នៅពេលកាំរស្មីព្រះអាទិត្យឆ្លងកាត់តម្រងធូលីនេះ ពន្លឺរស្មីពណ៌ខៀវនឹងកើតបាញ់សាចជះឡើងលើ ។ ប៉ុន្តែពេលណាបរិយាកាសពេញដោយភាពកខ្វក់នៃធូលី គឺបណ្តាលអោយមានគ្រោះថ្នាក់ ដោយតម្រងនេះមានច្រើនលើសពីសេចក្តីត្រូវការហើយផ្ទៃមេឃមិនមែនពណ៌ខៀវទៀតទេ ។ ផ្ទៃមេឃពណ៌ខៀវកើតមានតែមួយខណៈពេលប៉ុណ្ណោះហើយក្រោយមកវាបន្តបំរែបំរួលទៅតាមកំរិតខ្ពស់នៃធូលី
See lessតើពពកជាអ្វី ?
ពពកជាដុំម៉ាសទឹក រឺជាសំណុំភាគល្អិតនៃទឹក រឺចំហាយទឹក ដែលកើតពីរំហួតទឹកទៅក្នុងបរិយាកាស ។ ពពកទាបស្ថិតនៅកំពស់ប្រមាណ ២៤០០ម៉ែត្រ ពីផ្ទៃដីចំណែកកំពស់មធ្យម គឺ២៤០០ម៉ែត្រ ទៅ៦០០ម៉ែត្រ និងខ្ពស់បំផុត ១២០០០ម៉ែត្រ ។ ពពកដែលគេមើលឃើញស្ថិតក្នុងលំហយ៉ាងខ្ពស់ ជាពពកទ្រុងទ្រាយដូចស្បៃ ពពកស្រកានាគ និងពពកមួយបែបទៀតមានសណ្ឋានថ្លាដូចRead more
ពពកជាដុំម៉ាសទឹក រឺជាសំណុំភាគល្អិតនៃទឹក រឺចំហាយទឹក ដែលកើតពីរំហួតទឹកទៅក្នុងបរិយាកាស ។ ពពកទាបស្ថិតនៅកំពស់ប្រមាណ ២៤០០ម៉ែត្រ ពីផ្ទៃដីចំណែកកំពស់មធ្យម គឺ២៤០០ម៉ែត្រ ទៅ៦០០ម៉ែត្រ និងខ្ពស់បំផុត ១២០០០ម៉ែត្រ ។ ពពកដែលគេមើលឃើញស្ថិតក្នុងលំហយ៉ាងខ្ពស់ ជាពពកទ្រុងទ្រាយដូចស្បៃ ពពកស្រកានាគ និងពពកមួយបែបទៀតមានសណ្ឋានថ្លាដូចកែវស្ថិតក្នុងមណ្ឌលអាកាសស្ងប់ នៅពេលណាពពកទាំងអស់រសាត់មកផ្តុំបញ្ជូលគ្នាបង្កើតបានជាទឹក ។ មុនពេលភ្លៀងធ្លាក់គេមើលឃើញពពកមានពណ៌ប្រផេះ រឺពណ៌ខ្មៅស្ថិតនៅទាបបំផុត ពពកបែបនេះជាតំណក់ទឹករឺជាទឹកកក ។ ចំណែកពពកម៉្យាងទៀតដែលធ្វើចលនាត្របាញ់បញ្ចូលគ្នាធ្វើអោយងងឹតមេឃរឺធ្វើអោយមានភ្លៀងរលីមជាប់គ្នាឥតដាច់ជាច្រើនថ្ងៃ ធាតុអាកាសបែបនេះ ចំហាយព្យុះដែលខ្យល់បានបក់នាំមកលើតំបន់ណាមួយ ។
See lessហេតុអ្វីមានភ្លៀងធ្លាក់ ?
ទឹកភ្លៀងកើតឡើងដោយសាររំហួតនៃចំហាយទឹក ចំហាទឹកកើតជាពពកហើយពពកធ្វើបំលាស់ប្តូរទៅជាតំនក់ទឹករួចតំនក់ទឹកទាំងនោះមានទំងន់ធ្ងន់បន្តិចម្តងៗរហូតធ្លាក់មកលើផែនដីជាភ្លៀង ។ តាមធម្មតាតំនក់ទឹកភ្លៀងធំមានវិជ្ឈមាត្រ (អង្កត់ផ្ចិត) រហូតដល់៣មីលីម៉ែត្រ ។ ពេលខ្លះភ្លៀងមានតំនក់តូចល្អិតៗ ហើយធ្លាក់ហុយតាមខ្យល់មានសណ្ឋានដូចផ្សែង គេហៅRead more
ទឹកភ្លៀងកើតឡើងដោយសាររំហួតនៃចំហាយទឹក ចំហាទឹកកើតជាពពកហើយពពកធ្វើបំលាស់ប្តូរទៅជាតំនក់ទឹករួចតំនក់ទឹកទាំងនោះមានទំងន់ធ្ងន់បន្តិចម្តងៗរហូតធ្លាក់មកលើផែនដីជាភ្លៀង ។ តាមធម្មតាតំនក់ទឹកភ្លៀងធំមានវិជ្ឈមាត្រ (អង្កត់ផ្ចិត) រហូតដល់៣មីលីម៉ែត្រ ។ ពេលខ្លះភ្លៀងមានតំនក់តូចល្អិតៗ ហើយធ្លាក់ហុយតាមខ្យល់មានសណ្ឋានដូចផ្សែង គេហៅភ្លៀងបែបនេះថា “រលឹមរោយស្បៃ” ។ នៅក្នុងរដូវក្តៅមានពេលខ្លះភ្លៀងធ្លាក់យ៉ាងខ្លាំង ហាក់ដូចគំរាមធម្មជាតិទាំងឡាយ ជាមួយនឹងខ្យល់បោកបក់មកផង ។ ពេលខ្លះទៀតភ្លៀងលាយព្រិលមានតំនក់ធំៗ មានរយៈពេលវែងង ដែលគេកំណត់ថាភ្លៀងធំ ។
See less