Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើការបង្កកំណើតក្នុងរូបទី 1.12 មានប៉ុន្មានដំណាក់កាល។ អ្វីខ្លះ? ចូររៀបរាប់?
រូបទី 1.12 ការបង្កកំណើតមាន 5 ដំណាក់កាលគឺ៖ • ដំណាក់កាល1 :នៅក្នុងដំណើរអូវុល អូវ៉ូស៊ីតត្រូវបានបញ្ចេញមកក្រៅជាមួយនឹងស្រទាប់កោសិកាផូលីគុល។ មេយ៉ូសត្រូវបានគាំងនៅវគ្គមេតាផាសចំណែកទី 2 នៃមេយ៉ូស។ • ដំណាក់កាល2 : ដោយប៉ះជាមួយស្ពែម៉ាតូសូអ៊ីត ទងនៃកោសិកាផូលីគុលលឹបចូលក្នុង។ • ដំណាក់កាល3 : ក្រោយពីឆ្លងកាត់តំបន់ប៉េលុយស៊ីRead more
រូបទី 1.12 ការបង្កកំណើតមាន 5 ដំណាក់កាលគឺ៖
See less• ដំណាក់កាល1 :នៅក្នុងដំណើរអូវុល អូវ៉ូស៊ីតត្រូវបានបញ្ចេញមកក្រៅជាមួយនឹងស្រទាប់កោសិកាផូលីគុល។ មេយ៉ូសត្រូវបានគាំងនៅវគ្គមេតាផាសចំណែកទី 2 នៃមេយ៉ូស។
• ដំណាក់កាល2 : ដោយប៉ះជាមួយស្ពែម៉ាតូសូអ៊ីត ទងនៃកោសិកាផូលីគុលលឹបចូលក្នុង។
• ដំណាក់កាល3 : ក្រោយពីឆ្លងកាត់តំបន់ប៉េលុយស៊ីត និងលំហក្រៅអូវ៉ូស៊ីត ស្ពែម៉ាតូសូអ៊ីតជ្រៀតចូលទៅក្នុង អូវ៉ូស៊ីត។ គ្រាប់សំបកបញ្ចេញនូវសារធាតុបន្ទុក បង្កើតជាភ្នាសបង្កកំណើតដែលរារាំងមិនឱ្យស្ពែម៉ាតូសូអ៊ីតផ្សេងៗទៀតចូលបាន។
• ដំណាក់កាល4 : ណ្វៃយ៉ូស្ពែម៉ាតូសូអ៊ីត និងអូវុល ឡើងប៉ោង ហើយក្លាយជាប្រូនុយក្លេអូសញី និង ឈ្មោល។ ស៊ីតូប្លាសនៃអូវ៉ូស៊ីតក្លាយជាស៊ីតូប្លាសរបស់ អូវុល។
• ដំណាក់កាល5 : ការរលាយចូលគ្នារវាងប្រូនុយ ក្លេអូសញី និងឈ្មោលបញ្ចប់នូវដំណើរការបង្ក កំណើត។
តើការបង្កកំណើតប្រព្រឹត្តទៅនៅផ្នែកណា នៃស្បូន?តើការបង្កកំណើតឆ្លងកាត់ដំណាក់កាលអ្វីខ្លះ?ចូរបញ្ជាក់ពីដំណាក់កាលនីមួយៗ។
ការបង្កកណើតប្រព្រឹត្តទៅនៅផ្នែកខាងចុងនៃដៃស្បូនក្បែរ អូវែ។ ការបង្កកណើតឆ្លងកាត់ដំណាក់កាលដូចជា៖ • ការឆ្លងកាត់ស្រោមរបស់អូវ៉ូស៊ីត II : កាម៉ែតញីរុំព័ទ្ធ ដោយស្រោមខាប់អន្ធិល គឺជាតំបន់ប៉េលុយស៊ីតដែល ជា ឧបសគ្គដ៏ចម្បងសម្រាប់ស្ពែម៉ាតូសូអ៊ីតឆ្លងកាត់។ ស្ពែម៉ាតូសូអ៊ីត ធ្វើដំណើរតាមដៃស្បូន ហើយជួបផ្ទាល់ ជាមួយកោសិកាផូលីRead more
ការបង្កកណើតប្រព្រឹត្តទៅនៅផ្នែកខាងចុងនៃដៃស្បូនក្បែរ អូវែ។ ការបង្កកណើតឆ្លងកាត់ដំណាក់កាលដូចជា៖
See less• ការឆ្លងកាត់ស្រោមរបស់អូវ៉ូស៊ីត II : កាម៉ែតញីរុំព័ទ្ធ ដោយស្រោមខាប់អន្ធិល គឺជាតំបន់ប៉េលុយស៊ីតដែល ជា ឧបសគ្គដ៏ចម្បងសម្រាប់ស្ពែម៉ាតូសូអ៊ីតឆ្លងកាត់។ ស្ពែម៉ាតូសូអ៊ីត ធ្វើដំណើរតាមដៃស្បូន ហើយជួបផ្ទាល់ ជាមួយកោសិកាផូលីគុលដែលរុំព័ទ្ធអូវ៉ូស៊ីត II ។ ការជួបនេះធ្វើឱ្យកោសិកាផូលីគុលលឹបចូលក្នុង ជាហេតុបណ្ដាលឱ្យស្ពែម៉ាតូសូអ៊ីតខិតចូលជិតអូវ៉ូស៊ីតII បាន។ បន្ទាប់មកស្ពែម៉ាតូសូអ៊ីតចោះតំបន់ប៉េលុយស៊ីត ក្រោមអំពើ 2 គឺការបញ្ចេញអង់ស៊ីមរបស់អាក្រូសូម និងកម្លាំងរុញរបស់ផ្លាសែល។
• ការជ្រៀតចូលនៃស្ពែម៉ាតូសូអ៊ីតនិងប្រតិកម្មអូវូស៊ីត II: បន្ទាប់ពីជួបជាមួយអូវ៉ូស៊ីត II ភ្នាសស្ពែម៉ាតូសូអ៊ីត និង ភ្នាសអូវ៉ូស៊ីត II រលាយចូលគ្នា។ ក្រោយមកស្ពែម៉ាតូសូ អ៊ីតជ្រៀតចូលទៅក្នុងស៊ីតូប្លាសរបស់អូវ៉ូស៊ីត II ។ ការជ្រៀតចូលនេះ ធ្វើឱ្យអូវ៉ូស៊ីត II មានប្រតិកម្ម 2 គឺ៖ទី1ការរំដោះចេញនៃបន្ទុករបស់គ្រាប់ល្អិតៗទៅក្នុង លំហដែលស្ថិតនៅចន្លោះអូវ៉ូស៊ីតII និងតំបន់ប៉េលុយ ស៊ីត។ សារធាតុរំដោះចេញនេះបង្ក បានជាភ្នាសបង្ក កំណើតមួយដែលរារាំងមិនឱ្យស្ពែម៉ាតូសូអ៊ីតផ្សេង ទៀតជ្រៀតចូលបាន។ ទី2 អូវ៉ូស៊ីត IIបន្តធ្វើចំណែក ទី 2 នៃមេយ៉ូស។
• ការរលាយចូលគ្នានៃណ្វៃយ៉ូ: បន្ទាប់ពីស្ពែម៉ាតូសូអ៊ីត ជ្រៀតចូលទៅក្នុងអូវុលណ្វៃយ៉ូរបស់វារីកធំហើយក្លាយជាប្រូនុយក្លេអូសឈ្មោល។ ក្រោយពីបញ្ចេញ គោលិកាប៉ូលទី 2 ណ្វៃយ៉ូរបស់អូវុលឡើងប៉ោងហើយក្លាយជាប្រូនុយក្លេអូសញី។ប្រូនុយក្លេអូសញីនិងឈ្មោលទាំង2រលាយចូលគ្នា។ ការបង្កកំណើតត្រូវបញ្ចប់។អូវុលក្លាយជាស៊ីកូត។ ចំណែកទី1 របស់ស៊ីកូតចាប់ផ្តើមភ្លាម ហើយបង្កើតបានជាកោសិកាដំបូង 2 របស់អំប្រ៊ីយ៉ុង។
ហេតុអ្វីបានជាអូវ៉ូស៊ីត II ធ្លាក់មកក្រៅ តាមឈាមរដូវទៅវិញ?
បានជាអូវ៉ូស៊ីត II ធ្លាក់មកក្រៅតាមឈាមរដូវ ពីព្រោះ ស្ពែម៉ាតូសូអ៊ីតនិងអូវ៉ូស៊ីត II មិនបានជួបគ្នា (ឬមិនបានបង្កកំណើត)។
បានជាអូវ៉ូស៊ីត II ធ្លាក់មកក្រៅតាមឈាមរដូវ ពីព្រោះ ស្ពែម៉ាតូសូអ៊ីតនិងអូវ៉ូស៊ីត II មិនបានជួបគ្នា (ឬមិនបានបង្កកំណើត)។
See lessហេតុអ្វីបានជាមានការបន្តចំណែកទី2នៃ មេយ៉ូស? ចូរបញ្ជាក់។
បានជាមានការបន្តចំណែកទី2នៃមេយ៉ូសពីព្រោះតែមាន ការបង្កកំណើត។ ដោយសារតែស្ពែម៉ាតូសូអ៊ីតជ្រៀតចូលទៅក្នុង ស៊ីតូប្លាសរបស់អូវ៉ូស៊ីត II ហើយដាស់ចំណែកទី2 នៃមេយ៉ូសឱ្យ បន្តដំណើរទៀតដើម្បីបញ្ចប់កំណអូវុល។ ពេលនេះ អូវ៉ូស៊ីត II ចែកខ្លួន រួចបញ្ចេញគោលិកាប៉ូលទី 2 ។ អូវ៉ូស៊ីត II ក្លាយទៅជា អូវ៉ូទីត បន្ទាប់មកជាអូវុល។
បានជាមានការបន្តចំណែកទី2នៃមេយ៉ូសពីព្រោះតែមាន ការបង្កកំណើត។ ដោយសារតែស្ពែម៉ាតូសូអ៊ីតជ្រៀតចូលទៅក្នុង
See lessស៊ីតូប្លាសរបស់អូវ៉ូស៊ីត II ហើយដាស់ចំណែកទី2 នៃមេយ៉ូសឱ្យ បន្តដំណើរទៀតដើម្បីបញ្ចប់កំណអូវុល។ ពេលនេះ អូវ៉ូស៊ីត II ចែកខ្លួន រួចបញ្ចេញគោលិកាប៉ូលទី 2 ។ អូវ៉ូស៊ីត II ក្លាយទៅជា
អូវ៉ូទីត បន្ទាប់មកជាអូវុល។
តើអូវ៉ូស៊ីតIចាប់ផ្ដើមបន្តចំណែកទី1នៃ មេយ៉ូសនៅពេលណា? ចូរបញ្ជាក់។
អូវ៉ូស៊ីត I ចាប់ផ្ដើមបន្តចំណែកទី 1 នៃមេយ៉ូសក្រោយពេល គ្រប់ការ។ ចំណែកទី 1 របស់មេយ៉ូសត្រូវបានបញ្ចប់ 6 ម៉ោងមុន ដំណើរអូវុល ហើយឱ្យកំណើតបានជាកោសិកាអាប្លូអ៊ីត 2 ដែល មានមាឌខុសគ្នាយ៉ាងខ្លាំង។ កោសិកាធំជា អូវ៉ូស៊ីត II រីឯកោសិកា តូចជាគោលិកាប៉ូលទី 1 ។ ចំណែកទី 2 នៃមេយ៉ូសចាប់ផ្ដើមបន្ត ទៀតភ្លាម រួចក៏ឈប់គាំងនៅវគ្គមេតRead more
អូវ៉ូស៊ីត I ចាប់ផ្ដើមបន្តចំណែកទី 1 នៃមេយ៉ូសក្រោយពេល គ្រប់ការ។ ចំណែកទី 1 របស់មេយ៉ូសត្រូវបានបញ្ចប់ 6 ម៉ោងមុន ដំណើរអូវុល ហើយឱ្យកំណើតបានជាកោសិកាអាប្លូអ៊ីត 2 ដែល មានមាឌខុសគ្នាយ៉ាងខ្លាំង។ កោសិកាធំជា អូវ៉ូស៊ីត II រីឯកោសិកា តូចជាគោលិកាប៉ូលទី 1 ។ ចំណែកទី 2 នៃមេយ៉ូសចាប់ផ្ដើមបន្ត ទៀតភ្លាម រួចក៏ឈប់គាំងនៅវគ្គមេតាផាស II ។
See lessបន្ទាប់ពីវគ្គដំណុះដំណាល តើអូវ៉ូកូនីនឹង ប្រែប្រួលយ៉ាងណា?
បន្ទាប់ពីវគ្គដំណុះដំណាលអូវ៉ូកូនីនីមួយៗរីកមាឌ ហើយ ក្លាយជាអូវ៉ូស៊ីតI ដែលចាប់ផ្ដើមធ្វើចំណែកទី 1 នៃមេយ៉ូស ហើយត្រូវគាំងនៅចុងវគ្គប្រូផាស I ។
បន្ទាប់ពីវគ្គដំណុះដំណាលអូវ៉ូកូនីនីមួយៗរីកមាឌ ហើយ ក្លាយជាអូវ៉ូស៊ីតI ដែលចាប់ផ្ដើមធ្វើចំណែកទី 1 នៃមេយ៉ូស ហើយត្រូវគាំងនៅចុងវគ្គប្រូផាស I ។
See lessតើអូវ៉ូកូនីបន្តធ្វើចំណែកដែរឬទេ? ហេតុអ្វី?
អូវ៉ូកូនីមិនបន្តធ្វើចំណែកទៀតទេ។ ពីព្រោះអូវ៉ូកូនី មួយចំនួនធំត្រូវស្វិតបាត់ទៅវិញមុនកំណើត និងបន្តរួញស្វិត ទៀតក្នុងរយៈពេលពេញមួយជីវិតរបស់ស្ត្រី។
អូវ៉ូកូនីមិនបន្តធ្វើចំណែកទៀតទេ។ ពីព្រោះអូវ៉ូកូនី មួយចំនួនធំត្រូវស្វិតបាត់ទៅវិញមុនកំណើត និងបន្តរួញស្វិត ទៀតក្នុងរយៈពេលពេញមួយជីវិតរបស់ស្ត្រី។
See lessតើអូវែទាំង2របស់អំប្រ៊ីយ៉ុងបង្កើតបាន កោសិកាអូវ៉ូកូនីចំនួនប៉ុន្មាន?
អូវែទាំង2របស់អំប្រ៊ីយ៉ុងបង្កើតបានកោសិកាអូវ៉ូកូនី ចំនួន ប្រហែល 6.8 លានអូវ៉ូកូនី។
អូវែទាំង2របស់អំប្រ៊ីយ៉ុងបង្កើតបានកោសិកាអូវ៉ូកូនី ចំនួន ប្រហែល 6.8 លានអូវ៉ូកូនី។
See lessតើកំណកាម៉ែតញីមានរយៈពេលខ្លី ឬវែង? តើវាចាប់ផ្ដើមតាំងពីពេលណា?
កំណកាម៉ែតញីមានរយៈវែងណាស់។ វាចាប់ផ្ដើមតាំងពី ជីវិតជាអំប្រ៊ីយ៉ុងមកម្លេះ។
កំណកាម៉ែតញីមានរយៈវែងណាស់។ វាចាប់ផ្ដើមតាំងពី ជីវិតជាអំប្រ៊ីយ៉ុងមកម្លេះ។
See lessតើកំណស្ពែម៉ាតូសូអ៊ីតមានរយៈពេល ប៉ុន្មានថ្ងៃ?តើវាចាប់ផ្ដើមតាំងពីពេលណា ហើយបញ្ចប់នៅពេលណា?
កំណស្ពែម៉ាតូសូអ៊ីតមានរយៈពេល ៧៤ ថ្ងៃ។ វាចាប់ផ្ដើម តាំងពីវ័យគ្រប់ការ។ វាដំណើរការរហូតពេញមួយជីវិតរបស់ មនុស្សប្រុស។
កំណស្ពែម៉ាតូសូអ៊ីតមានរយៈពេល ៧៤ ថ្ងៃ។ វាចាប់ផ្ដើម តាំងពីវ័យគ្រប់ការ។ វាដំណើរការរហូតពេញមួយជីវិតរបស់ មនុស្សប្រុស។
See less