Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
ចូរបញ្ជាក់ពីវគ្គតេឡូផាសIរបស់មេយ៉ូស។
វគ្គតេឡូផាសI ស៊ីតូប្លាសចែកខ្លួនបានជាកោសិកាកូន 2។ កោសិកាកូននីមួយៗទទួលបានក្រូម៉ូសូមតែមួយពីគូអូម៉ូឡូក។ ដូចនេះកោសិកាកូនមានចំនួនក្រូម៉ូសូមតែពាក់កណ្ដាលនៃចំនួនក្រូម៉ូសូមរបស់កោសិកាមេ។ គួរកត់សំគាល់ថាក្រូម៉ូសូមនីមួយៗ មានក្រូម៉ាទីតពីរ។ ត្រយូងអាក្រូម៉ាទិចរលាយបាត់។ នៅពេល បញ្ចប់តេឡូផាស I ភ្លាមកោសិកាចាប់ផ្ដើមធ្វើចRead more
វគ្គតេឡូផាសI ស៊ីតូប្លាសចែកខ្លួនបានជាកោសិកាកូន 2។ កោសិកាកូននីមួយៗទទួលបានក្រូម៉ូសូមតែមួយពីគូអូម៉ូឡូក។ ដូចនេះកោសិកាកូនមានចំនួនក្រូម៉ូសូមតែពាក់កណ្ដាលនៃចំនួនក្រូម៉ូសូមរបស់កោសិកាមេ។ គួរកត់សំគាល់ថាក្រូម៉ូសូមនីមួយៗ មានក្រូម៉ាទីតពីរ។ ត្រយូងអាក្រូម៉ាទិចរលាយបាត់។ នៅពេល បញ្ចប់តេឡូផាស I ភ្លាមកោសិកាចាប់ផ្ដើមធ្វើចំណែកទី 2ភ្លាម។
See lessចូរបញ្ជាក់ពីវគ្គអាណាផាសIរបស់មេយ៉ូស។
វគ្គអាណាផាសI ក្រូម៉ូសូមអូម៉ូឡូកនៃគូនីមួយៗ ផ្តាច់ចេញ ពីគ្នាហើយធ្វើដំណើរទៅកាន់ប៉ូលផ្ទុយគ្នារបស់កោសិកា។ ក្រូម៉ាទីតទាំង 2 របស់ក្រូម៉ូសូមនីមួយៗមិនផ្តាច់ចេញពីគ្នាទេ។ នៅប៉ូលកោសិកានីមួយៗមានចំនួនក្រូម៉ូសូមអាប្លូអ៊ីត។

See lessចូរបញ្ជាក់ពីវគ្គមេតាផាសIរបស់មេយ៉ូស។
វគ្គមេតាផាស I ជាវគ្គដែលតេត្រាតទាំងអស់ តម្រៀបគ្នានៅ លើប្លង់អេក្វាទ័រ ភ្ជាប់ខ្លួនទៅនឹងត្រយូងអាក្រូម៉ាទិចដោយ សង់ត្រូមែរបស់វា។
វគ្គមេតាផាស I ជាវគ្គដែលតេត្រាតទាំងអស់ តម្រៀបគ្នានៅ លើប្លង់អេក្វាទ័រ ភ្ជាប់ខ្លួនទៅនឹងត្រយូងអាក្រូម៉ាទិចដោយ សង់ត្រូមែរបស់វា។
See lessចូរពិពណ៌នាពីវគ្គប្រូផាស I របស់មេយ៉ូស។
វគ្គប្រូផាស I មានរយៈពេលវែង។ ក្រូម៉ូសូមធ្វើស្ពៀរកម្មរួញខ្លី ហើយឡើងក្រាស់ដែលអាចមើលឃើញ។ ក្រូម៉ូសូមប្រេះតាម បណ្ដោយជាក្រូម៉ាទីត2។ ក្រូម៉ូសូមអូម៉ូឡូកដែលប្រះតាម បណ្ដោយទាំងអស់រំកិលជិតគ្នាពីរៗ និងជាប់គ្នានៅតាម បណ្ដោយដែលបង្កើតបានជាក្រូម៉ាទីត 4 ឬតេត្រាត។ ពេលខ្លះ អាចមានបណ្តូរអង្កត់រវាងក្រូម៉ាទីត2 នៃគូក្រូម៉ូសូមRead more
វគ្គប្រូផាស I មានរយៈពេលវែង។ ក្រូម៉ូសូមធ្វើស្ពៀរកម្មរួញខ្លី ហើយឡើងក្រាស់ដែលអាចមើលឃើញ។ ក្រូម៉ូសូមប្រេះតាម បណ្ដោយជាក្រូម៉ាទីត2។ ក្រូម៉ូសូមអូម៉ូឡូកដែលប្រះតាម បណ្ដោយទាំងអស់រំកិលជិតគ្នាពីរៗ និងជាប់គ្នានៅតាម បណ្ដោយដែលបង្កើតបានជាក្រូម៉ាទីត 4 ឬតេត្រាត។ ពេលខ្លះ អាចមានបណ្តូរអង្កត់រវាងក្រូម៉ាទីត2 នៃគូក្រូម៉ូសូមអូម៉ូឡូក។ បណ្តូរអង្កត់នេះហៅថា បាតុភូតក្រូស៊ីញអូវើ។ នៅចុងបញ្ចប់ ប្រូផាស I ភ្នាសណ្វៃយ៉ូរលាយបាត់ ត្រយូងអាក្រូម៉ាទិចលេចឡើង តេត្រាតធ្វើចលនាឆ្ពោះទៅអេក្វាទ័ររបស់កោសិកា។
See lessចូរពិពណ៌នាពីចន្លោះវគ្គមុនចំណែកមេយ៉ូស។
ចន្លោះវគ្គមុនចំណែកមេយ៉ូសចាប់ផ្តើម ក្រូម៉ូសូមនីមួយៗធ្វើ ស្វ័យដំឡើងទ្វេបានជាក្រូម៉ាទីតពីរដូចគ្នា ដែលភ្ជាប់គ្នាដោយ សង់ត្រូមែ។ ក្នុងចន្លោះវគ្គ ក្រូម៉ូសូមជាភីឡាម៉ងឆ្មារៗ និងមិន អាចមើលឃើញ។
ចន្លោះវគ្គមុនចំណែកមេយ៉ូសចាប់ផ្តើម ក្រូម៉ូសូមនីមួយៗធ្វើ ស្វ័យដំឡើងទ្វេបានជាក្រូម៉ាទីតពីរដូចគ្នា ដែលភ្ជាប់គ្នាដោយ សង់ត្រូមែ។ ក្នុងចន្លោះវគ្គ ក្រូម៉ូសូមជាភីឡាម៉ងឆ្មារៗ និងមិន អាចមើលឃើញ។
See lessតើចំណែកទី ១ និងទី ២ របស់មេយ៉ូស ចែកចេញជាប៉ុន្មានវគ្គ?អ្វីខ្លះ?
ចំណែកទី ១ និងទី ២ របស់មេយ៉ូសចែកចេញជា៤ វគ្គគឺ៖ • វគ្គប្រូផាស I និង II ។ • វគ្គមេតាផាស I និង II ។ • វគ្គអាណាផាស I និង II ។ • វគ្គតេឡូផាស I និង II ។
ចំណែកទី ១ និងទី ២ របស់មេយ៉ូសចែកចេញជា៤ វគ្គគឺ៖
See less• វគ្គប្រូផាស I និង II ។
• វគ្គមេតាផាស I និង II ។
• វគ្គអាណាផាស I និង II ។
• វគ្គតេឡូផាស I និង II ។
តើមុនចំណែកទី ១ និងចប់ចំណែកទី ២ នៃមេយ៉ូសមានអ្វីកើតឡើង?
មុនចំណែកទី១នៃមេយ៉ូសមានការស្វ័យដំឡើងទ្វេក្រូម៉ូសូម។ ចប់ចំណែកទី ២ នៃមេយ៉ូស កោសិកាដើមនីមួយៗផលិតបាន កោសិកាកូន ៤ ។ កោសិកាកូននីមួយៗមានចំនួនក្រូម៉ូសូម អាប្លូអ៊ីត។
មុនចំណែកទី១នៃមេយ៉ូសមានការស្វ័យដំឡើងទ្វេក្រូម៉ូសូម។ ចប់ចំណែកទី ២ នៃមេយ៉ូស កោសិកាដើមនីមួយៗផលិតបាន កោសិកាកូន ៤ ។ កោសិកាកូននីមួយៗមានចំនួនក្រូម៉ូសូម អាប្លូអ៊ីត។
See lessតើមេយ៉ូសជាអ្វី?
មេយ៉ូស គឺជាសំណុំនៃចំណែកកោសិកា ២ ដងបន្តបន្ទាប់គ្នា ដែលបង្កើតបានជាកោសិកាអាប្លូអ៊ីត ៤ ។
មេយ៉ូស គឺជាសំណុំនៃចំណែកកោសិកា ២ ដងបន្តបន្ទាប់គ្នា ដែលបង្កើតបានជាកោសិកាអាប្លូអ៊ីត ៤ ។
See lessតើវដ្ដរដូវវែង ឬខ្លីដោយសារអ្វី?
វដ្ដរដូវវែង ឬខ្លីដោយសារការប្រែប្រួលនៃរយៈពេលរបស់ វគ្គផូលីគុល។
វដ្ដរដូវវែង ឬខ្លីដោយសារការប្រែប្រួលនៃរយៈពេលរបស់ វគ្គផូលីគុល។
See lessតើថ្ងៃទីមួយនៃវដ្ដរដូវជាអ្វី? ថ្ងៃចុងក្រោយនៃវដ្ដរដូវជាអ្វី?
ថ្ងៃទីមួយនៃវដ្ដរដូវជាថ្ងៃដែលធ្លាក់ឈាមរដូវ។ ថ្ងៃចុងក្រោយនៃវដ្ដរដូវជាថ្ងៃមុនថ្ងៃធ្លាក់ឈាមរដូវខែបន្ទាប់។
ថ្ងៃទីមួយនៃវដ្ដរដូវជាថ្ងៃដែលធ្លាក់ឈាមរដូវ។
See lessថ្ងៃចុងក្រោយនៃវដ្ដរដូវជាថ្ងៃមុនថ្ងៃធ្លាក់ឈាមរដូវខែបន្ទាប់។