Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើស្ពែម៉ាទីតបំលែងខ្លួនក្លាយទៅជាអ្វី?
ស្ពែម៉ាទីតបំលែងខ្លួនក្លាយទៅជាកោសិកាតូចៗដែលមាន កន្ទុយវែង ហៅថាស្ពែម៉ាតូសូអ៊ីត។
ស្ពែម៉ាទីតបំលែងខ្លួនក្លាយទៅជាកោសិកាតូចៗដែលមាន កន្ទុយវែង ហៅថាស្ពែម៉ាតូសូអ៊ីត។
See lessតើស្ពែម៉ាទីតកើតឡើងពីអ្វី?
ស្ពែម៉ាទីតកើតឡើងពីស្ពែម៉ាតូស៊ីត II ធ្វើចំណែក ទី 2 នៃមេយ៉ូស។
ស្ពែម៉ាទីតកើតឡើងពីស្ពែម៉ាតូស៊ីត II ធ្វើចំណែក
See lessទី 2 នៃមេយ៉ូស។
តើស្ពែម៉ាតូស៊ីត II កើតឡើងពីអ្វី?
ស្ពែម៉ាតូស៊ីត II កើតឡើងពីស្ពែម៉ាតូស៊ីត I ធ្វើចំណែកទី 1 នៃមេយ៉ូសបង្កើតបានជាកោសិកាពីរដែលមានទំហំស្មើគ្នា។
ស្ពែម៉ាតូស៊ីត II កើតឡើងពីស្ពែម៉ាតូស៊ីត I ធ្វើចំណែកទី 1 នៃមេយ៉ូសបង្កើតបានជាកោសិកាពីរដែលមានទំហំស្មើគ្នា។
See lessតើស្ពែម៉ាតូស៊ីតIកើតឡើងពីអ្វី?
ស្ពែម៉ាតូស៊ីតIកើតឡើងពីការកើនមាឌតិចតួចនៃ ស្ពែម៉ាតូកូនី នីមួយៗ។
ស្ពែម៉ាតូស៊ីតIកើតឡើងពីការកើនមាឌតិចតួចនៃ ស្ពែម៉ាតូកូនី នីមួយៗ។
See lessតើស្ពែម៉ាតូកូនីកើតឡើងមកពីអ្វី?
ស្ពែម៉ាតូកូនីកើតឡើងមកពីកោសិកាពូជនីមួយៗ ដែលស្ថិត នៅលើផ្ទៃខាងក្នុងនៃសំបកបំពង់សេមីនីភែ ធ្វើចំណែកជា បន្តបន្ទាប់តាមមីតូស ។
ស្ពែម៉ាតូកូនីកើតឡើងមកពីកោសិកាពូជនីមួយៗ ដែលស្ថិត នៅលើផ្ទៃខាងក្នុងនៃសំបកបំពង់សេមីនីភែ ធ្វើចំណែកជា បន្តបន្ទាប់តាមមីតូស ។
See lessតើក្រោយបញ្ចប់ចំណែកមេយ៉ូសគេ សន្និដ្ឋានបានដូចម្ដេចខ្លះ?
ក្រោយបញ្ចប់ចំណែកមេយ៉ូសគេសន្និដ្ឋានដូចតទៅ៖ • ចំណែកទី 1 : មេយ៉ូសរ៉ាប់រងការផ្តាច់ចេញពីគ្នានៃគូ ក្រូម៉ូសូមអូម៉ូឡូក។ ដូចនេះមានការបន្ថយចំនួន ក្រូម៉ូសូមពាក់កណ្ដាល។ កោសិកាកូននីមួយៗមាន n ក្រូម៉ូសូម។ វាជាកោសិកាអាប្លូអ៊ីត។ • ចំណែកទី 2 : មេយ៉ូសរ៉ាប់រងការផ្តាច់ចេញពីគ្នានៃ ក្រូម៉ាទីតបងប្អូនរបស់ក្រូម៉ូសូមនីមួយៗ ហើRead more
ក្រោយបញ្ចប់ចំណែកមេយ៉ូសគេសន្និដ្ឋានដូចតទៅ៖
See less• ចំណែកទី 1 : មេយ៉ូសរ៉ាប់រងការផ្តាច់ចេញពីគ្នានៃគូ ក្រូម៉ូសូមអូម៉ូឡូក។ ដូចនេះមានការបន្ថយចំនួន ក្រូម៉ូសូមពាក់កណ្ដាល។ កោសិកាកូននីមួយៗមាន n ក្រូម៉ូសូម។ វាជាកោសិកាអាប្លូអ៊ីត។
• ចំណែកទី 2 : មេយ៉ូសរ៉ាប់រងការផ្តាច់ចេញពីគ្នានៃ ក្រូម៉ាទីតបងប្អូនរបស់ក្រូម៉ូសូមនីមួយៗ ហើយក្រូម៉ូសូម នីមួយៗមានក្រូម៉ាទីតតែមួយ។
ចូរបញ្ជាក់ពីវគ្គតេឡូផាសII របស់មេយ៉ូស
វគ្គតេឡូផាសII ក្រូម៉ូសូមកូននីមួយៗបានមកដល់ប៉ូល។ ភ្នាសណ្វៃយ៉ូកើតឡើង។ ត្រយូងអាក្រូម៉ាទិចក៏រលាយបាត់។ បន្ទាប់មកស៊ីតូប្លាសធ្វើចំណែកបានជាកោសិកាកូន 2។ នៅចុងបញ្ចប់នៃចំណែកទី2របស់មេយ៉ូសកោសិកាឌីប្លូអ៊ីតមួយ បង្កើតបានជាកោសិកាកូនអាប្លូអ៊ីត 4 ។

See lessចូរបញ្ជាក់ពីវគ្គអាណាផាសIIរបស់ មេយ៉ូស។
វគ្គអាណាផាស II សង់ត្រូមែធ្វើចំណែក ដែលនាំឱ្យ ក្រូម៉ាទីតបងប្អូនដាច់ចេញពីគ្នា។ ដូចនេះ ក្រូម៉ាទីតនីមួយៗ ក្លាយជាក្រូម៉ូសូមកូន។ បន្ទាប់មកក្រូម៉ូសូមកូនទាំង 2 ធ្វើដំណើរ ឆ្ពោះទៅកាន់ប៉ូល 2 ផ្ទុយគ្នារបស់ត្រយូងអាក្រូម៉ាទិច។

See lessចូរបញ្ជាក់ពីវគ្គមេតាផាសIIរបស់មេយ៉ូស
វគ្គមេតាផាសII ក្រូម៉ូសូមប្រេះតាមបណ្ដោយ ភ្ជាប់ខ្លួនទៅ នឹងត្រយូងអាក្រូម៉ាទិច ដោយសង់ត្រូមែ។ ក្រូម៉ូសូមទាំងអស់ប្រមូលផ្ដុំនៅលើប្លង់អេក្វាទ័របស់កោសិកា។
វគ្គមេតាផាសII ក្រូម៉ូសូមប្រេះតាមបណ្ដោយ ភ្ជាប់ខ្លួនទៅ នឹងត្រយូងអាក្រូម៉ាទិច ដោយសង់ត្រូមែ។
See lessក្រូម៉ូសូមទាំងអស់ប្រមូលផ្ដុំនៅលើប្លង់អេក្វាទ័របស់កោសិកា។
ចូរបញ្ជាក់ពីវគ្គប្រូផាសIIរបស់មេយ៉ូស។
វគ្គប្រូផាសII ត្រយូងអាក្រូម៉ាទិចកើតមានក្នុងកោសិកាកូន នីមួយៗ។ ក្រូម៉ូសូមដែលប្រេះតាមបណ្ដោយធ្វើដំណើរឆ្ពោះទៅ ផ្នែកកណ្ដាលនៃត្រយូងអាក្រូម៉ាទិច។
វគ្គប្រូផាសII ត្រយូងអាក្រូម៉ាទិចកើតមានក្នុងកោសិកាកូន
See lessនីមួយៗ។ ក្រូម៉ូសូមដែលប្រេះតាមបណ្ដោយធ្វើដំណើរឆ្ពោះទៅ ផ្នែកកណ្ដាលនៃត្រយូងអាក្រូម៉ាទិច។