Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
ដូចម្តេចដែលហៅថាការបង្កាត់ករណីលុបមិនពេញលេញ? ចូរបកស្រាយពីការបង្កាត់ករណីលុប មិនពេញលេញ។
ដែលហៅថាការបង្កាត់ករណីលុបមិនពេញលេញ គឺជាការបង្កាត់ដែលមេ និងបាមានសមត្ថភាពស្មើគ្នា ហើយអ៊ីប្រ៊ីតមានលក្ខណៈកណ្ដាលរវាងមេបាទាំងពីរ។ គេបង្កាត់ផ្កាម៉ោងបួនពណ៌សពូជសុទ្ធជាមួយផ្កាម៉ោងបួន ពណ៌ក្រហមពូជសុទ្ធ។ តាង A ជាអាឡែលកំណត់លក្ខណៈផ្កាពណ៌ក្រហម A’ ជាអាឡែលកំណត់លក្ខណៈផ្កាពណ៌ស P(ពូជសុទ្ធ): ផ្កាម៉ោងបួនពណ៌ក្រហម x ផ្កាម៉ោងRead more
ដែលហៅថាការបង្កាត់ករណីលុបមិនពេញលេញ
គឺជាការបង្កាត់ដែលមេ និងបាមានសមត្ថភាពស្មើគ្នា ហើយអ៊ីប្រ៊ីតមានលក្ខណៈកណ្ដាលរវាងមេបាទាំងពីរ។
គេបង្កាត់ផ្កាម៉ោងបួនពណ៌សពូជសុទ្ធជាមួយផ្កាម៉ោងបួន ពណ៌ក្រហមពូជសុទ្ធ។
តាង A ជាអាឡែលកំណត់លក្ខណៈផ្កាពណ៌ក្រហម
A’ ជាអាឡែលកំណត់លក្ខណៈផ្កាពណ៌ស
P(ពូជសុទ្ធ): ផ្កាម៉ោងបួនពណ៌ក្រហម x ផ្កាម៉ោងបួនពណ៌ស
សេណូទីប P: AA A’A’
កាម៉ែត P:AA’
សេណូទីប F1: AA’
កាម៉ែតនៃ F1មានពីរបែប : A និង A’
យើងរក F2 ដោយគូរតារាងពុយនេ
កាម៉េតញីនិងឈ្មោល A A’
A AA 25%
ផ្កាពណ៌ក្រហម AA’ 25%
ផ្កាពណ៌ផ្កាឈូក
A’ AA’ 25%
ផ្កាពណ៌ផ្កាឈូក AA’ 25%
ផ្កាពណ៌ស
លទ្ធផលទទួលបាននៅ F2 មាន :
See less• ផ្កាពណ៌ក្រហម 25%
• ផ្កាពណ៌ផ្កាឈូក 50%
• ផ្កាពណ៌ស 25%
ក្នុងករណីម៉ូណូអ៊ីប្រ៊ីឌីស តើច្បាប់មានចំនួនប៉ុន្មាន ដែលលោកម៉ង់ដែលបានទាញសន្និដ្ឋាន? មានអ្វីខ្លះ? ចូរបញ្ជាក់ពីច្បាប់នីមួយៗ។
ងករណីម៉ូណូអ៊ីប្រ៊ីឌីស ច្បាប់មានចំនួនពីរដែល លោកម៉ង់ដែលបានទាញសន្និដ្ឋាន។ ច្បាប់ទាំងនោះមាន ដូចតទៅ៖ • ច្បាប់ឯកសណ្ឋានភាពនៃអ៊ីប្រ៊ីតជំនាន់ទី1: បើ មេបាជាពូជសុទ្ធ អ៊ីប្រ៊ីតជំនាន់ទី1មានលក្ខណៈ ដូចគ្នាទាំងអស់។ • ច្បាប់ការផ្តាច់ចេញនៃគូអាឡែល : ចំពោះ សារពាង្គកាយមួយលក្ខណៈនីមួយៗកំណត់ ដោយអាឡែលពីរ។ នៅពេលកំណកាម៉ែត អាឡRead more
ងករណីម៉ូណូអ៊ីប្រ៊ីឌីស ច្បាប់មានចំនួនពីរដែល លោកម៉ង់ដែលបានទាញសន្និដ្ឋាន។ ច្បាប់ទាំងនោះមាន ដូចតទៅ៖
See less• ច្បាប់ឯកសណ្ឋានភាពនៃអ៊ីប្រ៊ីតជំនាន់ទី1: បើ មេបាជាពូជសុទ្ធ អ៊ីប្រ៊ីតជំនាន់ទី1មានលក្ខណៈ ដូចគ្នាទាំងអស់។
• ច្បាប់ការផ្តាច់ចេញនៃគូអាឡែល : ចំពោះ សារពាង្គកាយមួយលក្ខណៈនីមួយៗកំណត់ ដោយអាឡែលពីរ។ នៅពេលកំណកាម៉ែត អាឡែលទាំងពីរបែកចេញពីគ្នា កាម៉ែតមាន អាឡែលតែមួយចំពោះលក្ខណៈនីមួយៗ។
នៅពេលបង្កកំណើតសារពាង្គកាយថ្មីមាន អាឡែលពីរ មួយបានមកពីមេ ហើយមួយទៀត បានមកពីបា។
ដូចនេះនៅ(F1) គេបានទាំងលក្ខណៈលុប និង លក្ខណៈអន់តាមសមាមាត្រ 3:1 ។
ហេតុអ្វីបានជានៅជំនាន់ទី2 (F2) មានលក្ខណៈ អន់លេចឡើង?
បានជានៅជំនាន់ទី2 (F2) មានលក្ខណៈអន់លេច ឡើងព្រោះ សណ្ដែកគ្រាប់លឿងអ៊ីប្រ៊ីតជំនាន់ទី 1(F1) មាន សេណូទីប Aa ។ ក្នុងកំណកាម៉ែតតាមចំណែក មេយ៉ូសមានការផ្ដាច់ចេញនៃគូក្រូម៉ូសូមអូម៉ូឡូក ដែល នាំឱ្យមានការផ្ដាច់ចេញនៃគូអាឡែល Aa ។ ដូច្នេះ កាម៉ែត នៃ(F1)មានអាឡែលតែមួយគឺ A ឬ a ។ អ៊ីប្រ៊ីត(F1) ញី ឬឈ្មោលបង្កើតកាម៉ែតបានពីរបែបដRead more
បានជានៅជំនាន់ទី2 (F2) មានលក្ខណៈអន់លេច ឡើងព្រោះ សណ្ដែកគ្រាប់លឿងអ៊ីប្រ៊ីតជំនាន់ទី 1(F1) មាន សេណូទីប Aa ។ ក្នុងកំណកាម៉ែតតាមចំណែក មេយ៉ូសមានការផ្ដាច់ចេញនៃគូក្រូម៉ូសូមអូម៉ូឡូក ដែល នាំឱ្យមានការផ្ដាច់ចេញនៃគូអាឡែល Aa ។ ដូច្នេះ កាម៉ែត នៃ(F1)មានអាឡែលតែមួយគឺ A ឬ a ។ អ៊ីប្រ៊ីត(F1) ញី ឬឈ្មោលបង្កើតកាម៉ែតបានពីរបែបដែលមានសមាមាត្រ 50% ស្មើគ្នា គឺមួយបែបមានA និងមួយបែបទៀតមាន a។ នៅពេលបង្កកំណើតមានការជួបគ្នាដោយចៃដន្យរវាង កាម៉ែតឈ្មោលពីរបែប និងកាម៉ែតញីពីរបែប។
See lessចូរពន្យល់ពាក្យ សេណូទីប ផេណូទីប អូម៉ូស៊ីកូត និងអេតេរ៉ូស៊ីកូត។
ពន្យល់ពាក្យ៖ • ផេណូទីប:គឺជាបណ្ដុំលក្ខណៈនៃសារពាង្គកាយដែលយើង មើលឃើញ។ • សេណូទីប:គឺជាសំណុំអាឡែលដែលកំណត់ លក្ខណៈមួយរបស់ សារពាង្គកាយ។ • អូម៉ូស៊ីកូត : គឺជាឯកត្តៈពូជសុទ្ធដែលមាន អាឡែលពីរដូចគ្នា ហើយវាបង្កើតបានជាកាម៉ែត តែមួយបែប។ • អេតេរ៉ូស៊ីកូត : គឺជាឯកត្តៈពូជមិនសុទ្ធដែលមាន អាឡែលពីរខុសគ្នា ហើយវាបង្កើតបានជា កាម៉Read more
ពន្យល់ពាក្យ៖
See less• ផេណូទីប:គឺជាបណ្ដុំលក្ខណៈនៃសារពាង្គកាយដែលយើង មើលឃើញ។
• សេណូទីប:គឺជាសំណុំអាឡែលដែលកំណត់ លក្ខណៈមួយរបស់ សារពាង្គកាយ។
• អូម៉ូស៊ីកូត : គឺជាឯកត្តៈពូជសុទ្ធដែលមាន អាឡែលពីរដូចគ្នា ហើយវាបង្កើតបានជាកាម៉ែត តែមួយបែប។
• អេតេរ៉ូស៊ីកូត : គឺជាឯកត្តៈពូជមិនសុទ្ធដែលមាន អាឡែលពីរខុសគ្នា ហើយវាបង្កើតបានជា កាម៉ែតពីរបែបខុសគ្នាដែរ។
ហេតុអ្វីបានជាអ៊ីប្រ៊ីត(F1)មានលក្ខណៈដូចគ្នា ទាំងអស់? ចូរបកស្រាយ។
បានជាអ៊ីប្រ៊ីត(F1)មានលក្ខណៈដូចគ្នាទាំងអស់ព្រោះ លក្ខណៈសភាពគ្រាប់សណ្ដែកមានទិដ្ឋភាព 2 គឺ គ្រាប់ លឿង និងគ្រាប់បៃតងសែនកំណត់លក្ខណៈពណ៌គ្រាប់ក៏ មានអាឡែលពីរដែរ គឺអាឡែលកំណត់លក្ខណៈគ្រាប់ លឿង និងអាឡែលកំណត់លក្ខណៈគ្រាប់បៃតង។ តាង A ជាអាឡែលកំណត់លក្ខណៈគ្រាប់លឿង។ a ជាអាឡែលកំណត់លក្ខណៈគ្រាប់បៃតង។ • ក្នុងកោសិកាលូតលាស់(កRead more
បានជាអ៊ីប្រ៊ីត(F1)មានលក្ខណៈដូចគ្នាទាំងអស់ព្រោះ លក្ខណៈសភាពគ្រាប់សណ្ដែកមានទិដ្ឋភាព 2 គឺ គ្រាប់ លឿង និងគ្រាប់បៃតងសែនកំណត់លក្ខណៈពណ៌គ្រាប់ក៏ មានអាឡែលពីរដែរ គឺអាឡែលកំណត់លក្ខណៈគ្រាប់ លឿង និងអាឡែលកំណត់លក្ខណៈគ្រាប់បៃតង។
See lessតាង A ជាអាឡែលកំណត់លក្ខណៈគ្រាប់លឿង។
a ជាអាឡែលកំណត់លក្ខណៈគ្រាប់បៃតង។
• ក្នុងកោសិកាលូតលាស់(កោសិកាឌីប្លូអ៊ីត)នៃ សណ្ដែកគ្រាប់លឿងពូជសុទ្ធមានអាឡែល កំណត់លក្ខណៈគ្រាប់លឿងចំនួនពីរ(AA)នៅលើក្រូម៉ូសូមអូម៉ូឡូកមួយគូ។ កំណកាម៉ែត ប្រព្រឹត្តទៅដោយមានចំណែកមេយ៉ូស។ នៅ ចំណែកមេយ៉ូសមានការផ្ដាច់ចេញពីគ្នានៃគូ ក្រូម៉ូសូមអូម៉ូឡូកដែលនាំឱ្យមានការផ្តាច់ចេញនៃគូអាឡែល(AA)។ ដូចនេះកាម៉ែតនៃសណ្ដែក គ្រាប់លឿងមានអាឡែល(A)តែមួយគត់។
• ដូចសណ្ដែកគ្រាប់លឿងដែរ កោសិកាលូតលាស់ របស់សណ្ដែកគ្រាប់បៃតងក៏មានអាឡែល aចំនួន ពីរដែរ។ ឯកាម៉ែតសណ្ដែកគ្រាប់បៃតងមាន អាឡែល a តែមួយទេ។
• ការជួបគ្នារវាងកាម៉ែតញី និងកាម៉ែតឈ្មោលនៅ ពេលបង្កកំណើតបណ្ដាលឱ្យមានការជួបគ្នារវាងក្រូម៉ូសូមមានដើមកំណើតពីមេនិងក្រូម៉ូសូមមានដើមកំណើតពីបា។ ដូចនេះ ក្នុងស៊ីកូតមាន អាឡែលពីរគឺ (Aa)។ តែអាឡែល A កំណត់ លក្ខណៈគ្រាប់លឿងលុបលើអាឡែលa កំណត់ លក្ខណៈគ្រាប់បៃតង។ ដូចនេះ អ៊ីប្រ៊ីតមានតែ លក្ខណៈគ្រាប់លឿងទេដែលលេចចេញឡើង។ អ៊ីប្រ៊ីតជំនាន់ទី 1(F1) មានលក្ខណៈដូចគ្នា ទាំងអស់ គឺគ្រាប់លឿង។
តើគេសង្កេតឃើញដូចម្ដេចខ្លះពីការបង្កាត់កណ្ដុរ និងការបង្កាត់សណ្ដែកព័រ។
ក្នុងការបង្កាត់កណ្ដុរ និងការបង្កាត់សណ្ដែកព័រគេ សង្កេតឃើញថា៖ • នៅជំនាន់ទី 1 ឯកត្តៈមានលក្ខណៈដូចគ្នា ទាំងអស់។ ម៉ង់ដែលហៅលក្ខណៈដែលលេច ឡើងនៅជំនាន់ទី 1(F1)ថាជាលក្ខណៈលុប។ ឯលក្ខណៈដែលមិនលេចឡើងនៅជំនាន់ទី1(F1) ថាជាលក្ខណៈអន់។ ដូចនេះលក្ខណៈគ្រាប់លឿង និងលក្ខណៈរោមពណ៌ប្រផេះជាលក្ខណៈលុប។ លក្ខណៈគ្រាប់បៃតង និងរោមពណ៌សជា លRead more
ក្នុងការបង្កាត់កណ្ដុរ និងការបង្កាត់សណ្ដែកព័រគេ សង្កេតឃើញថា៖
See less• នៅជំនាន់ទី 1 ឯកត្តៈមានលក្ខណៈដូចគ្នា ទាំងអស់។ ម៉ង់ដែលហៅលក្ខណៈដែលលេច ឡើងនៅជំនាន់ទី 1(F1)ថាជាលក្ខណៈលុប។
ឯលក្ខណៈដែលមិនលេចឡើងនៅជំនាន់ទី1(F1) ថាជាលក្ខណៈអន់។ ដូចនេះលក្ខណៈគ្រាប់លឿង និងលក្ខណៈរោមពណ៌ប្រផេះជាលក្ខណៈលុប។ លក្ខណៈគ្រាប់បៃតង និងរោមពណ៌សជា លក្ខណៈអន់។
• នៅ F2 មានការលេចឡើងវិញនូវលក្ខណៈអន់ មួយភាគលាយឡំ និងលក្ខណៈលុបបីភាគ។
ចូរពិពណ៌នាពីកាបង្កាត់សណ្ដែកព័រ។
ម៉ង់ដែល សិក្សាពីការបញ្ជូនលក្ខណៈសភាពគ្រាប់ សណ្ដែកព័រ។ ពណ៌គ្រាប់សណ្ដែកមានទិដ្ឋភាព 2 គឹគ្រាប់ លឿងនិងគ្រាប់បៃតង។ ម៉ង់ដែល ធ្វើការបង្កាត់សណ្ដែក គ្រាប់លឿងពូជសុទ្ធ ជាមួយសណ្ដែកគ្រាប់បៃតងពូជ សុទ្ធ។ នៅជំនាន់ទី 1(F1) គាត់ទទួលបានសណ្ដែកគ្រាប់ លឿងទាំងអស់។ បន្ទាប់មកគាត់យកគ្រាប់លឿងអ៊ីប្រ៊ីត ជំនាន់ទី 1(F1)ទៅដាំ ហើយទុRead more
ម៉ង់ដែល សិក្សាពីការបញ្ជូនលក្ខណៈសភាពគ្រាប់ សណ្ដែកព័រ។ ពណ៌គ្រាប់សណ្ដែកមានទិដ្ឋភាព 2 គឹគ្រាប់ លឿងនិងគ្រាប់បៃតង។ ម៉ង់ដែល ធ្វើការបង្កាត់សណ្ដែក គ្រាប់លឿងពូជសុទ្ធ ជាមួយសណ្ដែកគ្រាប់បៃតងពូជ សុទ្ធ។ នៅជំនាន់ទី 1(F1) គាត់ទទួលបានសណ្ដែកគ្រាប់ លឿងទាំងអស់។ បន្ទាប់មកគាត់យកគ្រាប់លឿងអ៊ីប្រ៊ីត ជំនាន់ទី 1(F1)ទៅដាំ ហើយទុកឱ្យធ្វើស្វ័យបង្កកំណើត។ នៅជំនាន់ទី 2 គាត់សង្កេតឃើញថាមានគ្រាប់បៃតងមួយ ភាគលេចឡើងលាយឡំនឹងគ្រាប់លឿងបីភាគ។
See lessចូរបកស្រាយពីលទ្ធផលនៅជំនាន់ទី 2 នៃការ ពិសោធន៍របស់លោក គុយអេណូ។
លោកគុយអេណូ យកកណ្ដុរអ៊ីប្រ៊ីត (F1) បង្កាត់ ជាមួយគ្នាវាគេទទួលបានកណ្ដុររោមសលាយឡំនឹងកណ្ដុររោមប្រផេះ។ ការបង្កាត់កណ្ដុររោមប្រផេះអ៊ីប្រ៊ីតជាច្រើន គូជាមួយគ្នារបស់គាត់ បង្ហាញឱ្យឃើញថានៅជំនាន់ទី 2 មានកណ្ដុររោមប្រផេះ 3 ភាគ និងកណ្ដុររោមស 1 ភាគ។
លោកគុយអេណូ យកកណ្ដុរអ៊ីប្រ៊ីត (F1) បង្កាត់
See lessជាមួយគ្នាវាគេទទួលបានកណ្ដុររោមសលាយឡំនឹងកណ្ដុររោមប្រផេះ។ ការបង្កាត់កណ្ដុររោមប្រផេះអ៊ីប្រ៊ីតជាច្រើន គូជាមួយគ្នារបស់គាត់ បង្ហាញឱ្យឃើញថានៅជំនាន់ទី 2 មានកណ្ដុររោមប្រផេះ 3 ភាគ និងកណ្ដុររោមស 1 ភាគ។
ចូរពិពណ៌នាពីកាបង្កាត់កណ្តុរ។
យើងសិក្សាពីការបញ្ជូនលក្ខណៈពណ៌រោមកណ្ដុរ។ ពណ៌រោមកណ្ដុរមានទិដ្ឋភាព 2 គឺរោមពណ៌ប្រផេះ និង រោមពណ៌ស។ ក្នុងការបង្កាត់គេយកមេបាជាពូជសុទ្ធ។ ដើម្បីឱ្យបានឯកត្តៈជាពូជសុទ្ធចំពោះលក្ខណៈមួយ (ដូចជាកណ្ដុររោមប្រផេះពូជសុទ្ធ) គេបង្កាត់កណ្ដុរប្រផេះ ជាមួយគ្នាវា លុះបានកូនគេរើសយកតែកណ្ដុរប្រផេះមក បង្កាត់ជាមួយគ្នាទៀត។ គេធ្វើយ៉ាRead more
យើងសិក្សាពីការបញ្ជូនលក្ខណៈពណ៌រោមកណ្ដុរ។
See lessពណ៌រោមកណ្ដុរមានទិដ្ឋភាព 2 គឺរោមពណ៌ប្រផេះ និង រោមពណ៌ស។ ក្នុងការបង្កាត់គេយកមេបាជាពូជសុទ្ធ។ ដើម្បីឱ្យបានឯកត្តៈជាពូជសុទ្ធចំពោះលក្ខណៈមួយ (ដូចជាកណ្ដុររោមប្រផេះពូជសុទ្ធ) គេបង្កាត់កណ្ដុរប្រផេះ ជាមួយគ្នាវា លុះបានកូនគេរើសយកតែកណ្ដុរប្រផេះមក បង្កាត់ជាមួយគ្នាទៀត។ គេធ្វើយ៉ាងនេះបន្តទៀត លុះត្រា តែនៅសន្តានក្រោយបានកូនប្រផេះទាំងអស់ទើបអាចចាត់ ទុកកណ្ដុររោមប្រផេះនេះថាជាពូជសុទ្ធបាន។ គេបង្កាត់ កណ្ដុររោមប្រផេះពូជសុទ្ធ ជាមួយកណ្ដុររោមសពូជសុទ្ធ មួយគូជាច្រើនសារជាមួយគ្នា គេទទួលបានកណ្ដុរប្រផេះ ទាំងអស់។ កណ្ដុរប្រផេះដែលជាលទ្ធផលនៃការបង្កាត់ នេះជាអ៊ីប្រ៊ីត គេហៅថាជាអ៊ីប្រ៊ីត (F1)។
ដូចម្ដេចដែលហៅថាម៉ូណូអ៊ីប្រ៊ីឌីស?
ដែលហៅថាម៉ូណូអ៊ីប្រ៊ីឌីស គឺជាការបង្កាត់មេបាខុស គ្នាដោយលក្ខណៈតែម៉្យាង។
ដែលហៅថាម៉ូណូអ៊ីប្រ៊ីឌីស គឺជាការបង្កាត់មេបាខុស គ្នាដោយលក្ខណៈតែម៉្យាង។
See less