Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើមុនចំណែកមីតូសក្រូម៉ូសូមលេចរូបរាងដែរឬទេ?
មុនចំណែកមីតូសក្រូម៉ូសូមមិនលេចរូបរាងនោះទេ។
មុនចំណែកមីតូសក្រូម៉ូសូមមិនលេចរូបរាងនោះទេ។
See lessតើសារពាង្គកាយមានកោសិកាប៉ុន្មានបែប?អ្វីខ្លះ?ចូរបញ្ជាក់ពីកោសិកានីមួយៗ។
សារពាង្គកាយមានកោសិកា 2 បែបគឺ៖ • កោសិកាលូតលាស់ : ជាទូទៅកោសិកាលូតលាស់មានចំនួន 2nក្រូម៉ូសូម(ចំនួនឌីប្លូអ៊ីត)។ចំពោះមនុស្ស ចំនួនឌីប្លូអ៊ីត 2n=46, ឆ្មា2n=38, ពោត 2n=20 ។ ក្នុងកោសិកាឌីប្លូអ៊ីតគូក្រូម៉ូសូមអូម៉ូឡូកនីមួយៗបង្កឡើងដោយក្រូម៉ូសូមមួយដែលទទួលបានមកពីមេនិងក្រូម៉ូសូមមួយទៀតដែលបានមកពីបា។ • កោសិកាបន្តពូជ(ឬRead more
សារពាង្គកាយមានកោសិកា 2 បែបគឺ៖
See less• កោសិកាលូតលាស់ : ជាទូទៅកោសិកាលូតលាស់មានចំនួន 2nក្រូម៉ូសូម(ចំនួនឌីប្លូអ៊ីត)។ចំពោះមនុស្ស ចំនួនឌីប្លូអ៊ីត 2n=46, ឆ្មា2n=38, ពោត 2n=20 ។ ក្នុងកោសិកាឌីប្លូអ៊ីតគូក្រូម៉ូសូមអូម៉ូឡូកនីមួយៗបង្កឡើងដោយក្រូម៉ូសូមមួយដែលទទួលបានមកពីមេនិងក្រូម៉ូសូមមួយទៀតដែលបានមកពីបា។
• កោសិកាបន្តពូជ(ឬកាម៉ែត) : កាម៉ែតមានចំនួន n ក្រូម៉ូសូម។ ចំនួន n ក្រូម៉ូសូមជាចំនួនអាប្លូអ៊ីត។ចំពោះមនុស្ស ចំនួនអាប្លូអ៊ីត n=23ឆ្មាn=19 ពោត n=10 ។ កាម៉ែតមានក្រូម៉ូសូមតែមួយ ក្នុងគូក្រូម៉ូសូមអូម៉ូឡូកនីមួយៗ។
សំគាល់
• ចំពោះថនិកសត្វ ល្មូន កង្កែប សត្វល្អិតស្លាបពីរមានក្រូម៉ូសូមភេទដូចមនុស្សគឺXX ចំពោះភេទញីនិងXY ចំពោះភេទឈ្មោល។
• ចំពោះបក្សីនិងមេអំបៅ ក្រូម៉ូសូមភេទរបស់សត្វញី XY និងសត្វឈ្មោលគឺ XX ។
• រុក្ខជាតិដាំខ្លះមានចំនួនក្រូម៉ូសូមលើសពី 2n គឺជារុក្ខជាតិប៉ូលីប្លូអ៊ីត (3nទ្រីប្លូអ៊ីត 4n តេត្រាប្លូអ៊ីត…)។
ចំពោះតារាង ក្រូម៉ូសូមរុក្ខជាតិ និងសត្វ ខាងលើតើគេសង្កេតឃើញក្រូម៉ូសូមមានលក្ខណៈដូចម្ដេចខ្លះ?
ចំពោះតារាងក្រូម៉ូសូមរបស់សត្វនិងរុក្ខជាតិខាងលើគេសង្កេតឃើញថា៖ • ចំនួនក្រូម៉ូសូមថេរចំពោះប្រភេទភាវរស់មួយ គឺឯកត្តៈក្នុងប្រភេទភាវរស់តែមួយមានចំនួនក្រូម៉ូសូមដូចគ្នា។ ភាវរស់ប្រភេទខុសគ្នាមានចំនួនក្រូម៉ូសូមខុសគ្នា។ • ចំនួនក្រូម៉ូសូមជាចំនួនគូជានិច្ច យើងតាងដោយ 2n។ ចំនួន 2nក្រូម៉ូសូមជាចំនួនឌីប្លូអ៊ីត
ចំពោះតារាងក្រូម៉ូសូមរបស់សត្វនិងរុក្ខជាតិខាងលើគេសង្កេតឃើញថា៖
See less• ចំនួនក្រូម៉ូសូមថេរចំពោះប្រភេទភាវរស់មួយ គឺឯកត្តៈក្នុងប្រភេទភាវរស់តែមួយមានចំនួនក្រូម៉ូសូមដូចគ្នា។ ភាវរស់ប្រភេទខុសគ្នាមានចំនួនក្រូម៉ូសូមខុសគ្នា។
• ចំនួនក្រូម៉ូសូមជាចំនួនគូជានិច្ច យើងតាងដោយ 2n។ ចំនួន 2nក្រូម៉ូសូមជាចំនួនឌីប្លូអ៊ីត
ចូរគូសតារាងរៀបរាប់ពីចំនួនក្រូម៉ូសូមរបស់សត្វនិងរុក្ខជាតិមួយចំនួនដែលប្អូនដឹង។
ក្រូម៉ូសូមរបស់សត្វ និងរុក្ខជាតិមួយចំនួនមាន៖ សត្វ ដ្រូសូភីល កង្កែប ឆ្មា ទន្សាយ សេះ លា ឆ្កែ ព្រូន ចំនួន ក្រូម៉ូសូម 2n=8 2n=26 2n=38 2n=44 2n=64 2n=66 2n=78 2n=2ឬ4 រុក្ខជាតិ ខ្ទឹមបារាំង ពោត សណ្ដែកបាយ ថ្នាំជក់ ស្រូវ ស្រូវសាលី សណ្ដែកព័រ ចំនួន ក្រូម៉ូសូម 2n=16 2n=20 2n=22 2n=48 2n=24 2n=42 2n=14
ក្រូម៉ូសូមរបស់សត្វ និងរុក្ខជាតិមួយចំនួនមាន៖
សត្វ
ដ្រូសូភីល
កង្កែប
ឆ្មា
ទន្សាយ
សេះ
លា
ឆ្កែ
ព្រូន
ចំនួន
ក្រូម៉ូសូម
2n=8
2n=26
2n=38
2n=44
2n=64
2n=66
2n=78
2n=2ឬ4
រុក្ខជាតិ
ខ្ទឹមបារាំង
ពោត
សណ្ដែកបាយ
ថ្នាំជក់
ស្រូវ
ស្រូវសាលី
សណ្ដែកព័រ
ចំនួន
See lessក្រូម៉ូសូម
2n=16
2n=20
2n=22
2n=48
2n=24
2n=42
2n=14
ចូរប្រៀបធៀបការីយ៉ូទីបបុរសនិងស្ត្រី។
ប្រៀបធៀបការីយ៉ូទីបបុរសនិងស្ត្រី៖ • បុរសនិងស្ត្រីមានក្រូម៉ូសូម 22 គូដូចគ្នា។ ក្រូម៉ូសូមទាំង 22 គូនេះជា អូតូសូមឬក្រូម៉ូសូមធម្មតា។ • បុរសនិងស្ត្រីមានក្រូម៉ូសូមគូទី 23 ខុសគ្នា។ ក្រូម៉ូសូមគូទី 23 ជាក្រូម៉ូសូមភេទឬអេតេរ៉ូក្រូម៉ូសូម។ ចំពោះ ស្ត្រីក្រូម៉ូសូមភេទគឺXX ចំពោះបុរសគឺ XY ។ រូបមន្តក្រូម៉ូសូមរបស់បុរសគឺRead more
ប្រៀបធៀបការីយ៉ូទីបបុរសនិងស្ត្រី៖
See less• បុរសនិងស្ត្រីមានក្រូម៉ូសូម 22 គូដូចគ្នា។ ក្រូម៉ូសូមទាំង 22 គូនេះជា អូតូសូមឬក្រូម៉ូសូមធម្មតា។
• បុរសនិងស្ត្រីមានក្រូម៉ូសូមគូទី 23 ខុសគ្នា។ ក្រូម៉ូសូមគូទី 23 ជាក្រូម៉ូសូមភេទឬអេតេរ៉ូក្រូម៉ូសូម។ ចំពោះ ស្ត្រីក្រូម៉ូសូមភេទគឺXX ចំពោះបុរសគឺ XY ។ រូបមន្តក្រូម៉ូសូមរបស់បុរសគឺ 2n = 46 = 44អូតូសូម+ក្រូម៉ូសូមភេទ XY
រូបមន្តក្រូម៉ូសូមរបស់ស្ត្រីគឺ 2n = 46 = 44អូតូសូម+ក្រូម៉ូសូមភេទ XX ។ បើពិនិត្យមើលការីយូទីបរបស់កាម៉ែត យើងសង្កេតឃើញថា កាម៉ែតមានក្រូម៉ូសូមតែពាក់កណ្ដាលគឺ 23 ហើយមានក្រូម៉ូសូមតែមួយក្នុងគូក្រូម៉ូសូមអូម៉ូឡូកនីមួយៗ។
បើពិនិត្យមើលការីយ៉ូទីបបុរសនិងស្ត្រី តើគេសង្កេតឃើញអ្វីខ្លះ?
បើពិនិត្យមើលការីយ៉ូទីបបុរសនិងស្ត្រី គេសង្កេតឃើញថា៖ • បុរសនិងស្ត្រីមានចំនួនក្រូម៉ូសូម 46 ដូចគ្នា។ • ក្រូម៉ូសូមមានរាងដូចគ្នាពីរៗ ទាំងរូបរាង ប្រវែង និងទីតាំងសង់ត្រូមែ។ ក្រូម៉ូសូមដូចគ្នាទាំង ពីរនេះជា ក្រូម៉ូសូមអូម៉ូឡូក។
បើពិនិត្យមើលការីយ៉ូទីបបុរសនិងស្ត្រី គេសង្កេតឃើញថា៖
See less• បុរសនិងស្ត្រីមានចំនួនក្រូម៉ូសូម 46 ដូចគ្នា។
• ក្រូម៉ូសូមមានរាងដូចគ្នាពីរៗ ទាំងរូបរាង ប្រវែង និងទីតាំងសង់ត្រូមែ។ ក្រូម៉ូសូមដូចគ្នាទាំង
ពីរនេះជា ក្រូម៉ូសូមអូម៉ូឡូក។
តើការីយ៉ូទីបនៃមនុស្សជាអ្វី?
ការីយ៉ូទីបនៃមនុស្សជាសំណុំក្រូម៉ូសូមដែលតម្រៀបពីទំហំធំទៅតូចមាននៅក្នុងកោសិកាមួយរបស់មនុស្ស។
ការីយ៉ូទីបនៃមនុស្សជាសំណុំក្រូម៉ូសូមដែលតម្រៀបពីទំហំធំទៅតូចមាននៅក្នុងកោសិកាមួយរបស់មនុស្ស។
See lessចូររៀបរាប់ពីការរៀបចំធ្វើការីយ៉ូទីបតាមរយៈ (រូបទី 2.1)។
ការរៀបចំធ្វើការីយ៉ូទីបតាមរយៈ(រូបទី 2.1)មាន៖ • ការបូបយកឈាម។ • ការបំបែកយកគោលិកាសពីធាតុបង្កផ្សេងទៀតនៃឈាម។ • ដាក់កុលស៊ីស៊ីនដើម្បីបង្អាក់ចំណែកមីតូស។ • ការរៀបចំបន្ទះឡាមដើម្បីសង្កេតមើលក្រូម៉ូសូម • ក្រូម៉ូសូមផ្ដុំនៅលើបន្ទះអេក្វាទ័រ។ • ថតហើយពង្រីករូបក្រូម៉ូសូម បន្ទាប់មកកាត់ • យករូបក្រូម៉ូសូម។ • ការតម្រៀបក្រូRead more
ការរៀបចំធ្វើការីយ៉ូទីបតាមរយៈ(រូបទី 2.1)មាន៖
See less• ការបូបយកឈាម។
• ការបំបែកយកគោលិកាសពីធាតុបង្កផ្សេងទៀតនៃឈាម។
• ដាក់កុលស៊ីស៊ីនដើម្បីបង្អាក់ចំណែកមីតូស។
• ការរៀបចំបន្ទះឡាមដើម្បីសង្កេតមើលក្រូម៉ូសូម
• ក្រូម៉ូសូមផ្ដុំនៅលើបន្ទះអេក្វាទ័រ។
• ថតហើយពង្រីករូបក្រូម៉ូសូម បន្ទាប់មកកាត់
• យករូបក្រូម៉ូសូម។
• ការតម្រៀបក្រូម៉ូសូមតាមទំហំពីធំទៅតូច។
ចូរពិពណ៌នាពីបច្ចេកទេសសិក្សាក្រូម៉ូមសូម។
បច្ចេកទេសសិក្សាក្រូម៉ូសូមមានដូចតទៅ៖ ដំបូងគេបូមយកឈាម ហើយបំបែកយកគោលិកាស ចេញពីធាតុបង្កផ្សេងៗទៀតនៃឈាម។ គេអាចធ្វើឱ្យ កោសិកាទាំងនោះធ្វើចំណែកគ្រាន់តែបន្ថែមសារធាតុដាស់ម្យ៉ាងទៅក្នុងមជ្ឈដ្ឋានដែលគេចិញ្ចឹមវា។ បន្ទាប់មក គេប្រើកុលស៊ីស៊ីន ដែលជាសារធាតុគីមីបំផ្លាញមិនឱ្យមានកំណត្រយ៉ូងអាក្រូម៉ាទិច ដើម្បីបង្អាក់ចំណែកកោសRead more
បច្ចេកទេសសិក្សាក្រូម៉ូសូមមានដូចតទៅ៖
See lessដំបូងគេបូមយកឈាម ហើយបំបែកយកគោលិកាស
ចេញពីធាតុបង្កផ្សេងៗទៀតនៃឈាម។ គេអាចធ្វើឱ្យ
កោសិកាទាំងនោះធ្វើចំណែកគ្រាន់តែបន្ថែមសារធាតុដាស់ម្យ៉ាងទៅក្នុងមជ្ឈដ្ឋានដែលគេចិញ្ចឹមវា។ បន្ទាប់មក គេប្រើកុលស៊ីស៊ីន ដែលជាសារធាតុគីមីបំផ្លាញមិនឱ្យមានកំណត្រយ៉ូងអាក្រូម៉ាទិច ដើម្បីបង្អាក់ចំណែកកោសិកានៅវគ្គមេតាផាស។ ក្រោយពីការដាក់ពណ៌ គេពិនិត្យក្នុងមីក្រូទស្សន៍ ហើយថតយកបន្ទះអេក្វាទ័រដែលមានក្រូម៉ូសូមស្ថិតនៅផ្ដុំគ្នា។ គេកាត់យករូបក្រូម៉ូសូម
មកប្រៀបធៀប ហើយតម្រៀបទៅតាមរូបរាងនិងទំហំពីធំទៅតូច។
តើកោសិកាណាដែលងាយក្នុងការពិនិត្យមើលក្រូម៉ូសូម?
កោសិកាដែលងាយក្នុងការពិនិត្យមើលក្រូម៉ូសូមគឺ ជាកោសិកាឈាមសឬគោលិកាសរបស់មនុស្ស។
កោសិកាដែលងាយក្នុងការពិនិត្យមើលក្រូម៉ូសូមគឺ
See lessជាកោសិកាឈាមសឬគោលិកាសរបស់មនុស្ស។