Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
ចូរលើកឧទាហរណ៍បញ្ជាក់ពីការកំណត់ភេទនៃឯកត្តៈមួយ។
ឧទាហរណ៍ ចំពោះដូ្រសូភីលមានមានក្រូម៉ូសូមអូម៉ូឡូក 4 គូ ដែលក្នុងនោះមានអូតូសូម 3 គូ និងក្រូម៉ូសូមភេទ 1 គូ :XX ចំពោះភេទញី និងXY ចំពោះភេទឈ្មោល។កំណកាម៉ែតប្រព្រឹត្តទៅដោយមានចំណែកមេយ៉ូស។ក្នុងចំណែកមេយ៉ូស មានការផ្ដាច់ចេញពីគ្នានៃគូក្រូម៉ូសូមអូម៉ូឡូក។ ដូច្នេះ ក្នុងកាម៉ែតនៃដ្រូសូភីលមានអូតូសូមចំនួន 3 និងក្រូម៉ូសូមភេRead more
ឧទាហរណ៍ ចំពោះដូ្រសូភីលមានមានក្រូម៉ូសូមអូម៉ូឡូក 4 គូ ដែលក្នុងនោះមានអូតូសូម 3 គូ និងក្រូម៉ូសូមភេទ 1 គូ :XX ចំពោះភេទញី និងXY ចំពោះភេទឈ្មោល។កំណកាម៉ែតប្រព្រឹត្តទៅដោយមានចំណែកមេយ៉ូស។ក្នុងចំណែកមេយ៉ូស មានការផ្ដាច់ចេញពីគ្នានៃគូក្រូម៉ូសូមអូម៉ូឡូក។ ដូច្នេះ ក្នុងកាម៉ែតនៃដ្រូសូភីលមានអូតូសូមចំនួន 3 និងក្រូម៉ូសូមភេទមួយ។ បើគិតតែក្រូម៉ូសូមភេទដ្រូសូភីលញីបង្កើតអូវុលតែមួយបែបដែលមានក្រូម៉ូសូមX ។ ដ្រូសូភីលឈ្មោលបង្កើតស្ពែម៉ាតូសូអ៊ីត 2 បែបដែលមានសមាមាត្រស្មើគ្នា មួយបែបមានក្រូម៉ូសូម X និងមួយបែបទៀតមានក្រូម៉ូសូម Y នៅពេលបង្កកំណើត បើស្ពែម៉ាតូសូអ៊ីត X រលាយចូលជាមួយអូវុល នោះនឹងកើតជាស៊ីកូតដែលមានសេណូទីប XX ហើយលូតលាស់ជាភេទញី។ បើស្ពែម៉ាតូសូអ៊ីតមានក្រូម៉ូសូម Y រលាយចូលជាមួយអូវុល នោះនឹងកើតជាស៊ីកូតមានក្រូម៉ូសូ XY ហើយលូតលាស់ជាភេទឈ្មោល។
See lessP : XX x XY
កាម៉ែត P : X X , Y
F1 :XX XY
ញី50% ឈ្មោល50%
ចូរបញ្ជាក់ការប្រែប្រួលនុយក្លេអូភីឡាម៉ង់នៅចន្លោះវគ្គនិងនៅពេលមីតូស។
ការប្រែប្រួលនៃនុយក្លេអូភីឡាម៉ង់មានដូចតទៅ៖ • នៅចន្លោះវគ្គ : ក្រូម៉ូសូមមិនលេចជារូបរាងទេ ដោយនុយក្លេអូភីឡាម៉ង់រលា វាបង្កជាក្រូម៉ាទីន នៅក្នុងណ្វៃយ៉ូ។ • នៅពេលមីតូស :នុយក្លេអូភីឡាម៉ង់រួញធ្វើឱ្យ ក្រូម៉ូសូមលេចជារូបរាងឡើង។
ការប្រែប្រួលនៃនុយក្លេអូភីឡាម៉ង់មានដូចតទៅ៖
See less• នៅចន្លោះវគ្គ : ក្រូម៉ូសូមមិនលេចជារូបរាងទេ ដោយនុយក្លេអូភីឡាម៉ង់រលា វាបង្កជាក្រូម៉ាទីន
នៅក្នុងណ្វៃយ៉ូ។
• នៅពេលមីតូស :នុយក្លេអូភីឡាម៉ង់រួញធ្វើឱ្យ
ក្រូម៉ូសូមលេចជារូបរាងឡើង។
ហេតុអ្វីបានជាមានការលេចរូបរាងច្បាស់នៃក្រូម៉ូសូមក្នុងវគ្គមេតាផាស? ចូរបញ្ជាក់។
បានជាមានការលេចរូបរាងច្បាស់នៃក្រូម៉ូសូមក្នុងវគ្គមេតាផាស ពីព្រោះតែមានការរួញខ្លីនៃក្រូម៉ាទីន។ក្រូម៉ាទីតនីមួយៗ បង្កឡើងពីនុយក្លេអូភីឡាម៉ង់ដែលរងស្ពៀរកម្មរួញខ្លី។ នៅវគ្គមេតាផាស ស្ពៀរកម្មនេះប្រព្រឹត្តទៅដល់កម្រិតអតិបរិមា។ ដូច្នេះ ក្រូម៉ូសូមជាធាតុបង្កអចិន្ត្រៃយ៍នៃកោសិកា។ ប៉ុន្តែវាផ្លាស់ប្ដូររូបរាងទៅតាមចន្លោះវRead more
បានជាមានការលេចរូបរាងច្បាស់នៃក្រូម៉ូសូមក្នុងវគ្គមេតាផាស ពីព្រោះតែមានការរួញខ្លីនៃក្រូម៉ាទីន។ក្រូម៉ាទីតនីមួយៗ បង្កឡើងពីនុយក្លេអូភីឡាម៉ង់ដែលរងស្ពៀរកម្មរួញខ្លី។ នៅវគ្គមេតាផាស ស្ពៀរកម្មនេះប្រព្រឹត្តទៅដល់កម្រិតអតិបរិមា។ ដូច្នេះ ក្រូម៉ូសូមជាធាតុបង្កអចិន្ត្រៃយ៍នៃកោសិកា។ ប៉ុន្តែវាផ្លាស់ប្ដូររូបរាងទៅតាមចន្លោះវគ្គនិងវគ្គផ្សេងៗនៃមីតូស។
See lessតើក្រូម៉ូសូមនីមួយៗមានក្រូម៉ាទីតចំនួនប៉ុន្មាន?
• ក្រូម៉ូសូមនីមួយៗមានក្រូម៉ាទីតចំនួន 2ដែលជាប់គ្នា ដោយសង់ត្រូមែ។
• ក្រូម៉ូសូមនីមួយៗមានក្រូម៉ាទីតចំនួន 2ដែលជាប់គ្នា ដោយសង់ត្រូមែ។
See lessតើក្រូម៉ូសូមលេចរូបរាងច្បាស់នៅវគ្គណា?
• ក្រូម៉ូសូមលេចរូបរាងយ៉ាងច្បាស់នៅវគ្គមេតាផាស។
• ក្រូម៉ូសូមលេចរូបរាងយ៉ាងច្បាស់នៅវគ្គមេតាផាស។
See lessតើក្រូម៉ាទីនបង្កឡើងពីអ្វីខ្លះ?
ក្រូម៉ាទីនបង្កឡើងពីម៉ូលេគុលADNនិងប្រូតេអ៊ីន។
ក្រូម៉ាទីនបង្កឡើងពីម៉ូលេគុលADNនិងប្រូតេអ៊ីន។
See lessតើភីឡាម៉ង់កើតឡើងពីអ្វី? តើវាមានអង្កត់ផ្ចិតប៉ុន្មាន nm?
ភីឡាម៉ង់កើតឡើងពីម៉ូលេគុល ADNរុំលើដុំប្រូតេអ៊ីននីមួយៗចំនួន 2ជុំហើយតភ្ជាប់ពីដុំប្រូតេអ៊ីនមួយទៅដុំប្រូតេអ៊ីនមួយទៀត។ វាមានអង្កត់ផ្ចិត10 nm។
ភីឡាម៉ង់កើតឡើងពីម៉ូលេគុល ADNរុំលើដុំប្រូតេអ៊ីននីមួយៗចំនួន 2ជុំហើយតភ្ជាប់ពីដុំប្រូតេអ៊ីនមួយទៅដុំប្រូតេអ៊ីនមួយទៀត។ វាមានអង្កត់ផ្ចិត10 nm។
See lessតើនុយក្លេអូសូមបង្កឡើងម៉ូលេគុលពីអ្វីខ្លះ?
នុយក្លេអូសូមបង្កឡើងម៉ូលេគុលដូចជា៖ • ម៉ូលេគុលប្រូតេអ៊ីនអ៊ីស្តូន។ • ម៉ូលេគុល ADN។
នុយក្លេអូសូមបង្កឡើងម៉ូលេគុលដូចជា៖
See less• ម៉ូលេគុលប្រូតេអ៊ីនអ៊ីស្តូន។
• ម៉ូលេគុល ADN។
តើគ្រាប់អង្កាំមួយគ្រាប់បង្កឡើងពីអ្វី? តើវាមានអង្កត់ផ្ចិតប៉ុន្មាន nm?
គ្រាប់អង្កាំមួយគ្រាប់បង្កឡើងពីនុយក្លេអូសូមមួយ។វាមានអង្កត់ផ្ចិតប្រវែង 10 nm ។
គ្រាប់អង្កាំមួយគ្រាប់បង្កឡើងពីនុយក្លេអូសូមមួយ។វាមានអង្កត់ផ្ចិតប្រវែង 10 nm ។
See lessបើគេពិនិត្យក្នុងមីក្រូទស្សន៍អេឡិចត្រូនិច(X40,000ដង)តើក្រូម៉ាទីនមានសភាពដូចម្ដេច?បើ(X500 000ដង)តើក្រូម៉ាទីនមានសភាពដូចម្ដេច?
បើគេពិនិត្យក្នុងមីក្រូទស្សន៍អេឡិចត្រូនិច(X40 000ដង)គេឃើញក្រូម៉ាទីនមានសភាពជាបណ្ដាញសរសៃប្រទាក់គ្នា។តែបើគេពង្រីកកាន់តែខ្លាំង(X500 000ដង)ក្រូម៉ាទីនមានសភាពជាសរសៃដែលមានភាគប៉ោង រាងគ្រាប់ជាប់បន្តគ្នាមានទិដ្ឋភាពដូចជាខ្សែកគ្រាប់អង្កាំ។
បើគេពិនិត្យក្នុងមីក្រូទស្សន៍អេឡិចត្រូនិច(X40 000ដង)គេឃើញក្រូម៉ាទីនមានសភាពជាបណ្ដាញសរសៃប្រទាក់គ្នា។តែបើគេពង្រីកកាន់តែខ្លាំង(X500 000ដង)ក្រូម៉ាទីនមានសភាពជាសរសៃដែលមានភាគប៉ោង រាងគ្រាប់ជាប់បន្តគ្នាមានទិដ្ឋភាពដូចជាខ្សែកគ្រាប់អង្កាំ។
See less