Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើមុយតាសែនមានប៉ុន្មានបែប? អ្វីខ្លះ?
មុយតាសែនមាន 2 បែបដូចជា៖ • ភ្នាក់ងាររូប: កាំរស្មី X កាំរស្មីស្វាយអ៊ុលត្រា UV កាំរស្មីឡាំងដា…។ • ភ្នាក់ងារគីមី: អាស៊ីតនីទ្រឺឬអាស៊ីតអាគ្រីឌីន…។
មុយតាសែនមាន 2 បែបដូចជា៖
See less• ភ្នាក់ងាររូប: កាំរស្មី X កាំរស្មីស្វាយអ៊ុលត្រា UV
កាំរស្មីឡាំងដា…។
• ភ្នាក់ងារគីមី: អាស៊ីតនីទ្រឺឬអាស៊ីតអាគ្រីឌីន…។
តើប្រេកង់នៃមុយតាស្យុងក្នុងធម្មជាតិមានតិចឬច្រើន? តើកត្តានៃមុយតាស្យុងហៅថាអ្វី?
ប្រេកង់នៃមុយតាស្យុងក្នុងធម្មជាតិ កើតឡើងដោយឯងមានក្នុងកម្រិតទាបណាស់។កត្តានៃមុយតាស្យុងហៅថាមុយតាសែន។
ប្រេកង់នៃមុយតាស្យុងក្នុងធម្មជាតិ កើតឡើងដោយឯងមានក្នុងកម្រិតទាបណាស់។កត្តានៃមុយតាស្យុងហៅថាមុយតាសែន។
See lessតើមុយតាស្យុងជាអ្វី?
មុយតាស្យុង គឺជាកំណែប្រែសំភារៈសេនេទិចមានដូចជា បម្រែបម្រួលសែន ឬបម្រែបម្រួលក្រូម៉ូសូម។
មុយតាស្យុង គឺជាកំណែប្រែសំភារៈសេនេទិចមានដូចជា បម្រែបម្រួលសែន ឬបម្រែបម្រួលក្រូម៉ូសូម។
See lessចូរលើកឧទាហរណ៍ពីសត្វដែលខុសប្លែកពីគេ។ តើលក្ខណៈខុសប្លែកនេះបណ្ដាលមកពីអ្វី?
ឧទាហរណ៍ពីសត្វដែលខុសប្លែកពីគេមានដូចជា៖ • ដ្រូសូភីលស្លាបរួញ ឆ្កែគ្មានកន្ទុយគោឬក្របីគ្មានស្នែងកណ្ដុរគ្មានរោមឬមានពណ៌ផ្សេងៗ • វត្តមាននៃលក្ខណៈខុសប្លែកនេះបណ្ដាលមកពី មុយតាស្យុង។
ឧទាហរណ៍ពីសត្វដែលខុសប្លែកពីគេមានដូចជា៖
See less• ដ្រូសូភីលស្លាបរួញ ឆ្កែគ្មានកន្ទុយគោឬក្របីគ្មានស្នែងកណ្ដុរគ្មានរោមឬមានពណ៌ផ្សេងៗ
• វត្តមាននៃលក្ខណៈខុសប្លែកនេះបណ្ដាលមកពី មុយតាស្យុង។
តើហេតុអ្វីបានជាជំងឺតពូជជាប់នឹងភេទច្រើនតែកើតចំពោះបុរស?ចូរលើកឧទាហរណ៍មកបញ្ជាក់។
បានជាជំងឺតពូជជាប់នឹងភេទច្រើនតែកើតចំពោះបុរស ពីព្រោះបើសិនជាសែនកំណត់ជំងឺនៅលើអូតូសូម នោះជំងឺនេះអាចកើតមានចំពោះឯកត្តៈទាំងពីរភេទក្នុងសមាមាត្រប្រហែលគ្នា តែជំងឺមីញ៉ូប៉ាទីមានចំពោះបុរសច្រើនជាងនារី។ដូច្នេះសែនកំណត់ជំងឺនេះមិនស្ថិតនៅលើអូតូសូមទេ។សែនកំណត់ជំងឺនេះមិនស្ថិតនៅលើក្រូម៉ូសូម Y ទេ ព្រោះតារាងពង្សាវលីបង្ហាញថាឪRead more
បានជាជំងឺតពូជជាប់នឹងភេទច្រើនតែកើតចំពោះបុរស ពីព្រោះបើសិនជាសែនកំណត់ជំងឺនៅលើអូតូសូម នោះជំងឺនេះអាចកើតមានចំពោះឯកត្តៈទាំងពីរភេទក្នុងសមាមាត្រប្រហែលគ្នា តែជំងឺមីញ៉ូប៉ាទីមានចំពោះបុរសច្រើនជាងនារី។ដូច្នេះសែនកំណត់ជំងឺនេះមិនស្ថិតនៅលើអូតូសូមទេ។សែនកំណត់ជំងឺនេះមិនស្ថិតនៅលើក្រូម៉ូសូម Y ទេ ព្រោះតារាងពង្សាវលីបង្ហាញថាឪពុកមានជំងឺមិនបានបញ្ជូនជំងឺនេះទៅកូនប្រុសគាត់ទេ។ យើងអាចសន្និដ្ឋានថាសែនកំណត់ជំងឺមីញ៉ូប៉ាទីជាសែនអន់ ហើយស្ថិតនៅតែលើក្រូម៉ូសូម Xគ្មាននៅលើក្រូម៉ូសូម Y ទេ។
ដូច្នេះ
• មនុស្សប្រុសមានក្រូម៉ូសូមភេទ XY បើបុរសមានអាឡែលកំណត់ជំងឺតែមួយគេនឹងកើតជំងឺ
• តែចំពោះនារីដែលមានក្រូម៉ូសូមភេទ XX វិញនឹងមានជំងឺលុះត្រាតែមានអាឡែលអន់ទាំង2 នេះជាករណីកម្រកើតមាន។ នារីគ្មានជំងឺតែអាចជាអេតេរ៉ូស៊ីកូតគឺមានអាឡែលមួយកំណត់ជំងឺ នារីនេះអាចចម្លងទៅកូនបាន។ កូនប្រុសទទួលក្រូម៉ូសូម X ពីម្ដាយនិងក្រូម៉ូសូមYពីឪពុក ដូច្នេះកូនប្រុសកើតជំងឺត្រូវទទួលសែន
កំណត់ជំងឺនេះពីម្ដាយ។
ឧទាហរណ៍ : ជំងឺងងឹតពណ៌
តាង D ជាអាឡែលកំណត់លក្ខណៈគំហើញធម្មតា
d ជាអាឡែលកំណត់លក្ខណៈជំងឺងងឹតពណ៌
ករណី3កើតឡើង៖
• ម្ដាយផ្ទុកសែនជំងឺនិងឪពុកជាធម្មតា
សេណូទីប P : XDXd x XDY
• ម្ដាយអូម៉ូស៊ីកូតលក្ខណៈធម្មតានិងឪពុកឈឺ
សេណូទីប P : XDXD x XdY
• ម្ដាយផ្ទុកសែនជំងឺនិងឪពុកឈឺ
សំគាល់: ស្ត្រីអាចកើតជំងឺងងឹតពណ៌ តែក្នុងសមាមាត្រតិចជាងបុរស(បុរសមាន 4% តែស្ត្រីមាន 0,2% កើត
ជំងឺងងឹតពណ៌)។ តែកម្រមាននារីកើតជំងឺឈាមក្រកកណាស់ ពីព្រោះឯកត្តៈជាអូម៉ូស៊ីកូត ចំពោះសែនអន់កំណត់ឈាមក្រកក(អន់)XhXh ត្រូវបានស្លាប់តាំងពីអំប្រ៊ីយ៉ុងម្លេះ។
សេណូទីប P : XDXd x XdY
See lessចូរបង្ហាញពីរបៀបបញ្ជូនជំងឺទាំង3(ជំងឺមីញ៉ូប៉ាទី ជំងឺឈាមក្រកក ជំងឺងងឹតពណ៌)។
របៀបបញ្ជូនជំងឺនីមួយៗមានដូចជា៖ • សែនកំណត់លក្ខណៈឈាមក្រកកនិងសែនកំណត់ជំងឺមីញ៉ូប៉ាទីជាសែនអន់ពីព្រោះឪពុកម្ដាយមានលក្ខណៈធម្មតាអាចមានកូនមានជំងឺ • ជំងឺទាំង 2 នេះមានរបៀបបញ្ជូនដូចគ្នាគឺជំងឺ ទាំងនេះកើតមានចំពោះតែមនុស្សប្រុស។ ឪពុកមានជំងឺមិនបញ្ជូនជំងឺនេះទៅកូនប្រុសទេ តែកូនស្រីដែលគ្មានជំងឺអាចបញ្ជូនជំងឺនេះទៅកូនប្រុសរបRead more
របៀបបញ្ជូនជំងឺនីមួយៗមានដូចជា៖
See less• សែនកំណត់លក្ខណៈឈាមក្រកកនិងសែនកំណត់ជំងឺមីញ៉ូប៉ាទីជាសែនអន់ពីព្រោះឪពុកម្ដាយមានលក្ខណៈធម្មតាអាចមានកូនមានជំងឺ
• ជំងឺទាំង 2 នេះមានរបៀបបញ្ជូនដូចគ្នាគឺជំងឺ
ទាំងនេះកើតមានចំពោះតែមនុស្សប្រុស។ ឪពុកមានជំងឺមិនបញ្ជូនជំងឺនេះទៅកូនប្រុសទេ តែកូនស្រីដែលគ្មានជំងឺអាចបញ្ជូនជំងឺនេះទៅកូនប្រុសរបស់ខ្លួន។
តើជំងឺងងឹតពណ៌ជាជំងឺដូចម្ដេច?
ជំងឺងងឹតពណ៌ឬជំងឺដាល់តូនីសគឺជាប្រភេទជំងឺដែលមិនអាចញែកពណ៌ក្រហមពីពណ៌បៃតងបានទេ។
ជំងឺងងឹតពណ៌ឬជំងឺដាល់តូនីសគឺជាប្រភេទជំងឺដែលមិនអាចញែកពណ៌ក្រហមពីពណ៌បៃតងបានទេ។
See lessចូរបញ្ជាក់ពីលក្ខណៈជំងឺឈាមក្រកក(អេម៉ូភីលី)។
ជំងឺឈាមក្រកកឬជំងឺអេម៉ូភីលីកើតមានតែចំពោះបុរស។ ឈាមអ្នកជំងឺមិនកកដូចឈាមធម្មតាទេ។ គ្រាន់ តែរបួសបន្តិចបន្តួចក៏បណ្ដាលឱ្យមានគ្រោះថ្នាក់ធ្ងន់ដោយការបាត់បង់ឈាមច្រើនពេក។ ជំងឺនេះបណ្ដាលមកពីក្នុងឈាមខ្វះសារធាតុចាំបាច់សម្រាប់ប្រតិកម្មនៃដំណើរកំណកឈាម។ ពីសម័យមុនអ្នកជំងឺស្លាប់តាំងពីវ័យក្មេង។ តែឥឡូវនេះគេអាចព្យាបាលជំងឺនេះRead more
ជំងឺឈាមក្រកកឬជំងឺអេម៉ូភីលីកើតមានតែចំពោះបុរស។ ឈាមអ្នកជំងឺមិនកកដូចឈាមធម្មតាទេ។ គ្រាន់
See lessតែរបួសបន្តិចបន្តួចក៏បណ្ដាលឱ្យមានគ្រោះថ្នាក់ធ្ងន់ដោយការបាត់បង់ឈាមច្រើនពេក។ ជំងឺនេះបណ្ដាលមកពីក្នុងឈាមខ្វះសារធាតុចាំបាច់សម្រាប់ប្រតិកម្មនៃដំណើរកំណកឈាម។ ពីសម័យមុនអ្នកជំងឺស្លាប់តាំងពីវ័យក្មេង។ តែឥឡូវនេះគេអាចព្យាបាលជំងឺនេះ ដោយចាក់បញ្ចូលឱ្យអ្នកជំងឺនូវសារធាតុសម្រង់ពីឈាមដែលមានកត្តាកំណកឈាម។ គេទាញកត្តាកំណកឈាមពីឈាមអ្នកផ្ដល់ដែលមានឈាមធម្មតា។
ចូរបញ្ជាក់ពីលក្ខណៈជំងឺមីញ៉ូប៉ាទី។
ជំងឺមីញ៉ូប៉ាទី សំគាល់ដោយសារការចុះខ្សោយនៃសាច់ដុំ។ជំងឺនេះចាប់ផ្ដើមលេចឡើងមុនក្មេងអាយុបាន2ឆ្នាំ។ ក្មេងដើរអ៊ីកអ៊ាក ហើយដួលញឹកញាប់។ ពីអាយុ 10 ទៅ 12 ឆ្នាំ សាច់ដុំកាន់តែខ្សោយទៅៗធ្វើឱ្យក្មេងមិន អាចដើរបាន។ នៅអាយុប្រមាណ 20 ឆ្នាំ សាច់ដុំប្រអប់ទ្រូងលូតលាស់មិនប្រក្រតីធ្វើឱ្យពិបាកដកដង្ហើមហើយបណ្ដាលឱ្យស្លាប់។ មនុស្សកRead more
ជំងឺមីញ៉ូប៉ាទី សំគាល់ដោយសារការចុះខ្សោយនៃសាច់ដុំ។ជំងឺនេះចាប់ផ្ដើមលេចឡើងមុនក្មេងអាយុបាន2ឆ្នាំ។ ក្មេងដើរអ៊ីកអ៊ាក ហើយដួលញឹកញាប់។ ពីអាយុ
See less10 ទៅ 12 ឆ្នាំ សាច់ដុំកាន់តែខ្សោយទៅៗធ្វើឱ្យក្មេងមិន
អាចដើរបាន។ នៅអាយុប្រមាណ 20 ឆ្នាំ សាច់ដុំប្រអប់ទ្រូងលូតលាស់មិនប្រក្រតីធ្វើឱ្យពិបាកដកដង្ហើមហើយបណ្ដាលឱ្យស្លាប់។ មនុស្សកើតជំងឺនេះកម្ររស់បាន លើសពីអាយុ 20 ឆ្នាំណាស់។
តើជំងឺតពូជជាប់នឹងភេទច្រើនកើតលើបុរសឬស្ត្រី?តើជំងឺតពូជជាប់នឹងភេទមានជំងឺអ្វីខ្លះ?
ជំងឺតពូជជាប់នឹងភេទច្រើនកើតតែចំពោះបុរសហើយមានតិចតួចណាស់ចំពោះស្ត្រី។ជំងឺតពូជជាប់នឹងភេទមានដូចជា៖ • ជំងឺមីញ៉ូប៉ាទី។ • ជំងឺឈាមក្រកក។ • ជំងឺងងឹតពណ៌។
ជំងឺតពូជជាប់នឹងភេទច្រើនកើតតែចំពោះបុរសហើយមានតិចតួចណាស់ចំពោះស្ត្រី។ជំងឺតពូជជាប់នឹងភេទមានដូចជា៖
See less• ជំងឺមីញ៉ូប៉ាទី។
• ជំងឺឈាមក្រកក។
• ជំងឺងងឹតពណ៌។