Sign Up

Sign Up Now! Unlimited Questions and Answers Here.

Have an account? Sign In


Have an account? Sign In Now

Sign In

Find out unlimited questions & Answers, here is your right place.

Sign Up Here

Forgot Password?

Don't have account, Sign Up Here

Forgot Password

Lost your password? Please enter your email address. You will receive a link and will create a new password via email.

Have an account? Sign In Now

Sorry, you do not have a permission to ask a question, You must login to ask question.

Forgot Password?

Need An Account, Sign Up Here

Sorry, you do not have a permission to ask a question, You must login to ask question.

Forgot Password?

Need An Account, Sign Up Here

Sorry, you do not have a permission to add a post.

Forgot Password?

Need An Account, Sign Up Here

Please briefly explain why you feel this question should be reported.

Please briefly explain why you feel this answer should be reported.

Please briefly explain why you feel this user should be reported.

Sign InSign Up

vrean.com

vrean.com Logo vrean.com Logo
Search
Ask A Question

Mobile menu

Close
Ask a Question
  • Terms of Use
  • Privacy Policy
  • Cookie Policy

Chan Leakena

Explainer
Ask Chan Leakena
0 Followers
1k Questions
  • About
  • Questions
  • Polls
  • Answers
  • Best Answers
  • Asked Questions
  • Followed Questions
  • Favorite Questions
  • Groups
  • Posts
  • Comments
  • Followers Questions
  • Followers Answers
  • Followers Posts
  • Followers Comments
  1. Asked: March 26, 2025In: Biology

    តើតារាងពង្សាវលីនៃជំងឺកូរ៉េហង់ទីងតុងបង្ហាញពីអ្វីខ្លះ?

    Chan Leakena Explainer
    Added an answer on March 26, 2025 at 9:28 am

    តារាងពង្សាវលីនៃជំងឺកូរ៉េហង់ទីងតុងបង្ហាញពី៖ • កូនមានជំងឺបណ្ដាលមកពីឪពុកឬម្ដាយឈឺ។ • បើឪពុកម្ដាយគ្មានជំងឺ នោះកូនក៏គ្មានជំងឺដែរ។ • មនុស្សមានជំងឺរៀបការជាមួយមនុស្សជាធម្មតាអាចមានកូនឈឺ។ • ជំងឺនេះត្រូវបញ្ជូនផ្ទាល់ពីឪពុកឬម្ដាយទៅឱ្យកូនពុំមានការរំលងជំនាន់ទេ។ គ្រប់លក្ខណៈវិនិច្ឆ័យខាងលើនេះបង្ហាញថាអាឡែលដែលធ្វើឱ្យមានRead more

    តារាងពង្សាវលីនៃជំងឺកូរ៉េហង់ទីងតុងបង្ហាញពី៖
    • កូនមានជំងឺបណ្ដាលមកពីឪពុកឬម្ដាយឈឺ។
    • បើឪពុកម្ដាយគ្មានជំងឺ នោះកូនក៏គ្មានជំងឺដែរ។
    • មនុស្សមានជំងឺរៀបការជាមួយមនុស្សជាធម្មតាអាចមានកូនឈឺ។
    • ជំងឺនេះត្រូវបញ្ជូនផ្ទាល់ពីឪពុកឬម្ដាយទៅឱ្យកូនពុំមានការរំលងជំនាន់ទេ។ គ្រប់លក្ខណៈវិនិច្ឆ័យខាងលើនេះបង្ហាញថាអាឡែលដែលធ្វើឱ្យមានជំងឺមានភាពលុបលើអាឡែលធម្មតា។
    ម្យ៉ាងវិញទៀតជំងឺនេះកើតមានចំពោះភេទទាំង
    ពីរ។ ដូច្នេះជំងឺកូរ៉េហង់ទីតុងជាជំងឺបញ្ជូនដោយក្រូម៉ូសូមធម្មតា។
    តាង C ជាអាឡែលកំណត់ជំងឺកូរ៉េហង់ទីងតុង(លុប)
    n ជាអាឡែលធម្មតា(អន់)
    មនុស្សជាធម្មតាមានសេណូទីប nnឯមនុស្សមានជំងឺជាអេតេរ៉ូស៊ីកូតមានសេណូទីប Cn ។ បើឪពុកឬម្ដាយមានជំងឺនេះ ជំនាន់កូនអាចមានគ្រោះថ្នាក់ 50% និងកើតជំងឺនេះ។

    See less
    • 0
    • Share
      Share
      • Share on Facebook
      • Share on Twitter
      • Share on LinkedIn
      • Share on WhatsApp
      • Report
  2. Asked: March 26, 2025In: Biology

    ចូរពិពណ៌នាពីជំងឺតពូជលក្ខណៈលុប?ដោយលើកឧទាហរណ៍មកបញ្ជាក់។

    Chan Leakena Explainer
    Added an answer on March 26, 2025 at 9:25 am

    ឧទាហរណ៍:ជំងឺកូរ៉េហង់ទីងតុង លេចឡើងចំពោះ ឯក្កតៈដែលមានសែនកំណត់ជំងឺនេះនៅអាយុប្រហែល 40 ឆ្នាំ។ អ្នកជំងឺកូរ៉េហង់ទីងតុងមានចលនាខុសពីប្រក្រតីនិងមានខួរក្បាលទន់ខ្សោយដែលនាំឱ្យការចងចាំថយចុះរហូតដល់មានភាពវិលចរិត។ វិបត្តនេះបណ្ដាលមកពីការខូចខាតនៃណឺរ៉ូនក្នុងសារធាតុប្រផេះរបស់ខួរក្បាលជាពិសេសនៅតំបន់ដែលមានការសម្របសម្រួលចលនRead more

    ឧទាហរណ៍:ជំងឺកូរ៉េហង់ទីងតុង លេចឡើងចំពោះ
    ឯក្កតៈដែលមានសែនកំណត់ជំងឺនេះនៅអាយុប្រហែល 40 ឆ្នាំ។ អ្នកជំងឺកូរ៉េហង់ទីងតុងមានចលនាខុសពីប្រក្រតីនិងមានខួរក្បាលទន់ខ្សោយដែលនាំឱ្យការចងចាំថយចុះរហូតដល់មានភាពវិលចរិត។ វិបត្តនេះបណ្ដាលមកពីការខូចខាតនៃណឺរ៉ូនក្នុងសារធាតុប្រផេះរបស់ខួរក្បាលជាពិសេសនៅតំបន់ដែលមានការសម្របសម្រួលចលនា។

    See less
    • 0
    • Share
      Share
      • Share on Facebook
      • Share on Twitter
      • Share on LinkedIn
      • Share on WhatsApp
      • Report
  3. Asked: March 26, 2025In: Biology

    តើជំងឺភឿកតពូជតាមរបៀបដូចម្ដេច? តើសែនលុបឬអន់ ដែលកំណត់ជំងឺនេះ?

    Chan Leakena Explainer
    Added an answer on March 26, 2025 at 9:24 am

    តារាងពង្សាវលីបង្ហាញពីការបញ្ជូនជំងឺភឿកនៅក្នុង គ្រូសារមួយ។ នៅជំនាន់ទី I និងទី II គ្មានអ្នកណាមាន ជំងឺភឿកទេ។ នៅជំនាន់ទី III ទើបមានជំងឺភឿកលេចឡើង។ កូនមានលក្ខណៈភឿក តែឪពុកម្ដាយគ្មានលក្ខណៈនេះទេ។ ដូច្នេះ យើងអាចសន្និដ្ឋានថាលក្ខណៈភឿកជាលក្ខណៈអន់ ហើយលេចចេញតែក្នុងករណីអូម៉ូស៊ីកូតនៃសែនអន់(aa)។ មេបា 1 និង 2ក្នុងជំនានRead more

    តារាងពង្សាវលីបង្ហាញពីការបញ្ជូនជំងឺភឿកនៅក្នុង
    គ្រូសារមួយ។ នៅជំនាន់ទី I និងទី II គ្មានអ្នកណាមាន
    ជំងឺភឿកទេ។ នៅជំនាន់ទី III ទើបមានជំងឺភឿកលេចឡើង។ កូនមានលក្ខណៈភឿក តែឪពុកម្ដាយគ្មានលក្ខណៈនេះទេ។ ដូច្នេះ យើងអាចសន្និដ្ឋានថាលក្ខណៈភឿកជាលក្ខណៈអន់ ហើយលេចចេញតែក្នុងករណីអូម៉ូស៊ីកូតនៃសែនអន់(aa)។ មេបា 1 និង 2ក្នុងជំនាន់ទី II ជាអេតេរ៉ូស៊ីកូតដោយ(Aa)។ កូនភឿកមានសេណូទីប(aa)ដោយគេទទួលអាឡែល a មួយពីម្ដាយនិងអាឡែល a ពីឪពុក។ ឪពុកម្ដាយអេតេរ៉ូស៊ីកូត អាចមានលទ្ធភាពនឹងបង្កើតកូនភឿកក្នងសមាមាត្រ 25% ។ លក្ខណៈភឿកអាចមានចំពោះឯកត្តៈភេទទាំង2គឺបុរសនិងស្ត្រី។ ដូច្នេះសែនកំណត់ជំងឺភឿកនេះមាននៅលើក្រូម៉ូសូមធម្មតា។សំគាល់ :ជំងឺគថ្លង់ក៏កំណត់ដោយសែនអន់ ដែលមាននៅលើក្រូម៉ូសូមធម្មតាដែរ។ បើគ្រួសារមួយមានសែនកំណត់ជំងឺគថ្លង់ឬ ភឿកអាពាហ៍ពិពាហ៍រវាងបងប្អូនជីដូនមួយធ្វើឱ្យលទ្ធភាពនៃការលេចចឡើងជំងឺកាន់តែមានអត្រាខ្ពស់។

    See less
    • 0
    • Share
      Share
      • Share on Facebook
      • Share on Twitter
      • Share on LinkedIn
      • Share on WhatsApp
      • Report
  4. Asked: March 26, 2025In: Biology

    ចូរពិពណ៌នាពីលក្ខណៈនៃជំងឺភឿក។

    Chan Leakena Explainer
    Added an answer on March 26, 2025 at 9:23 am

    ជំងឺភឿក មានទាំងមនុស្សនិងសត្វ។ មនុស្សភឿក មានស្បែកសដូចទឹកដោះ សក់សឬទង់ដែង ប្រស្រីភ្នែក ពណ៌កូឡាប ពីព្រោះគេអាចមើលឃើញសរសសៃឈាម នៃស្រទាប់កូរ៉ូអ៊ីតនៅក្នុងភ្នែក។ ជំងឺភឿក បណ្ដាលមកពី អវត្តមាននៃជាតិពណ៌មេឡានីន។ ប្រតិកម្មសំយោគមេឡានីនត្រូវរាំងស្ទះដោយអវត្តមាននៃអង់ស៊ីមមួយ ( អង់ស៊ីមផេណុលអុកស៊ីដាស )

    ជំងឺភឿក មានទាំងមនុស្សនិងសត្វ។ មនុស្សភឿក
    មានស្បែកសដូចទឹកដោះ សក់សឬទង់ដែង ប្រស្រីភ្នែក
    ពណ៌កូឡាប ពីព្រោះគេអាចមើលឃើញសរសសៃឈាម
    នៃស្រទាប់កូរ៉ូអ៊ីតនៅក្នុងភ្នែក។ ជំងឺភឿក បណ្ដាលមកពី
    អវត្តមាននៃជាតិពណ៌មេឡានីន។ ប្រតិកម្មសំយោគមេឡានីនត្រូវរាំងស្ទះដោយអវត្តមាននៃអង់ស៊ីមមួយ ( អង់ស៊ីមផេណុលអុកស៊ីដាស )

    See less
    • 0
    • Share
      Share
      • Share on Facebook
      • Share on Twitter
      • Share on LinkedIn
      • Share on WhatsApp
      • Report
  5. Asked: March 26, 2025In: Biology

    តើជំងឺតពូជលើក្រូម៉ូសូមធម្មតាមានប៉ុន្មានប្រភេទ? អ្វីខ្លះ?

    Chan Leakena Explainer
    Added an answer on March 26, 2025 at 9:21 am

    ជំងឺតពូជលើក្រូម៉ូសូមធម្មតាមាន 2 ប្រភេទគឺ៖ • ជំងឺតពូជលក្ខណៈអន់។ • ជំងឺតពូជលក្ខណៈលុប។

    ជំងឺតពូជលើក្រូម៉ូសូមធម្មតាមាន 2 ប្រភេទគឺ៖
    • ជំងឺតពូជលក្ខណៈអន់។
    • ជំងឺតពូជលក្ខណៈលុប។

    See less
    • 0
    • Share
      Share
      • Share on Facebook
      • Share on Twitter
      • Share on LinkedIn
      • Share on WhatsApp
      • Report
  6. Asked: March 26, 2025In: Biology

    តើគេចែកវាជាប៉ុន្មានប្រភេទ? អ្វីខ្លះ?

    Chan Leakena Explainer
    Added an answer on March 26, 2025 at 9:20 am

    • គេចែកជំងឺតពូជជា 2 ប្រភេទគឺ៖ ជំងឺតពូជលើក្រូម៉ូសូមធម្មតា និងជំងឺតពូជជាប់នឹងភេទ។

    • គេចែកជំងឺតពូជជា 2 ប្រភេទគឺ៖ ជំងឺតពូជលើក្រូម៉ូសូមធម្មតា និងជំងឺតពូជជាប់នឹងភេទ។

    See less
    • 0
    • Share
      Share
      • Share on Facebook
      • Share on Twitter
      • Share on LinkedIn
      • Share on WhatsApp
      • Report
  7. Asked: March 26, 2025In: Biology

    តើជំងឺតពូជមានបុព្វហេតុមកពីអ្វី?

    Chan Leakena Explainer
    Added an answer on March 26, 2025 at 9:20 am

    • ជំងឺតពូជមានបុព្វហេតុមកពីសែន។

    • ជំងឺតពូជមានបុព្វហេតុមកពីសែន។

    See less
    • 0
    • Share
      Share
      • Share on Facebook
      • Share on Twitter
      • Share on LinkedIn
      • Share on WhatsApp
      • Report
  8. Asked: March 26, 2025In: Biology

    ចូរបញ្ជាក់ពីសម្មតិកម្មនីមួយៗដែលគេលើកឡើង។ តើសម្មតិកម្មណាមួយៗដែលត្រឹមត្រូវ? ចូរបកស្រាយនិងផ្ទៀងផ្ទាត់។

    Chan Leakena Explainer
    Added an answer on March 26, 2025 at 9:17 am

    សម្មតិកម្មនីមួយៗដែលគេលើកឡើងមាន៖ • សម្មតិកម្មទី1 : សែនកំណត់លក្ខណៈពណ៌ភ្នែកដ្រូសូភីលស្ថិតនៅលើក្រូម៉ូសូមXផងនិងYផង។ • សម្មតិកម្មទី2 : សែនកំណត់លក្ខណៈពណ៌ភ្នែកដ្រូសូភីលស្ថិតនៅលើតែក្រូម៉ូសូម Y ។ • សម្មតិកម្មទី3 : សែនកំណត់លក្ខណៈពណ៌ភ្នែកដ្រូសូភីលស្ថិតនៅលើតែក្រូម៉ូសូម X ។ បកស្រាយពីសម្មតិកម្មនីមួយៗ៖ • បើសិនជាសែនRead more

    សម្មតិកម្មនីមួយៗដែលគេលើកឡើងមាន៖
    • សម្មតិកម្មទី1 : សែនកំណត់លក្ខណៈពណ៌ភ្នែកដ្រូសូភីលស្ថិតនៅលើក្រូម៉ូសូមXផងនិងYផង។
    • សម្មតិកម្មទី2 : សែនកំណត់លក្ខណៈពណ៌ភ្នែកដ្រូសូភីលស្ថិតនៅលើតែក្រូម៉ូសូម Y ។
    • សម្មតិកម្មទី3 : សែនកំណត់លក្ខណៈពណ៌ភ្នែកដ្រូសូភីលស្ថិតនៅលើតែក្រូម៉ូសូម X ។
    បកស្រាយពីសម្មតិកម្មនីមួយៗ៖
    • បើសិនជាសែនកំណត់លក្ខណៈពណ៌ភ្នែកដ្រូសូភីលស្ថិតនៅលើក្រូម៉ូសូមXផងនិងYផងគេនឹងទទួលបានអ៊ីប្រ៊ីត F1 ដែលមានលក្ខណៈលុប100%ដូចក្នុងករណីសែននៅលើអូតូសូមដែរ។
    • បើសិនជាសែនកំណត់លក្ខណៈពណ៌ភ្នែកដ្រូសូភីលស្ថិតនៅលើតែក្រូម៉ូសូម Yនោះមានតែដ្រូសូភីលឈ្មោលទេដែលមានលក្ខណៈពណ៌ភ្នែក។ តាមការបកស្រាយខាងលើសម្មតិកម្មទី1និងសម្មតិកម្មទី2មិនសមស្របទេ ពីព្រោះលទ្ធផលផ្ទុយនឹងការពិសោធន៍។ ដូច្នេះយើងសន្មតថាសែនកំណត់លក្ខណៈពណ៌ភ្នែកដ្រូសូភីលស្ថិតនៅលើតែក្រូម៉ូសូម X ហើយគ្មានគូអាឡែលនៅលើក្រូម៉ូសូម Y ទេ។
    ផ្ទៀងផ្ទាត់
    តាង R ជាអាឡែលកំណត់លក្ខណៈភ្នែកក្រហម(លុប)
    b ជាអាឡែលកំណត់លក្ខណៈភ្នែកស(អន់)
    បង្កាត់ទី1
    P(ពូជសុទ្ធ): ដ្រូសូភីលញីភ្នែកក្រហមxដ្រូសូភីលឈ្មោលភ្នែកស
    សេណូទីបP:XRXR XbY
    កាម៉ែតP: XR Xb, Y
    F1:ដ្រូសូភីលញីភ្នែកក្រហម 50%XRXb
    ដ្រូសូភីលឈ្មោលភ្នែកស 50%XRY
    បង្កាត់ទី2
    P(ពូជសុទ្ធ): ដ្រូសូភីលញីភ្នែកសxដ្រូសូភីលឈ្មោលភ្នែកក្រហម
    សេណូទីបP:XbXb XRY
    កាម៉ែតP: Xb XR, Y
    F1:ដ្រូសូភីលញីភ្នែកក្រហម 50%XRXb
    ដ្រូសូភីលឈ្មោលភ្នែកស 50%XbY
    លទ្ធផលនៃការបកស្រាយតាមតារាងពុយណេទាំង2នេះ
    ដូចលទ្ធផលនៃការពិសោធន៍។ ដូច្នេះយើងសន្និដ្ឋានថា
    សម្មតិកម្មទី3 ត្រឹមត្រូវគឺ សែនកំណត់លក្ខណៈពណ៌ភ្នែកដ្រូសូភីលមានតែនៅលើក្រូម៉ូសូម X ។

    See less
    • 0
    • Share
      Share
      • Share on Facebook
      • Share on Twitter
      • Share on LinkedIn
      • Share on WhatsApp
      • Report
  9. Asked: March 26, 2025In: Biology

    ចូរបកស្រាយពីលទ្ធផលក្នុងការបង្កាត់ទី1និងទី2។

    Chan Leakena Explainer
    Added an answer on March 26, 2025 at 9:15 am

    ក្នុងការបង្កាត់ទាំងពីរលើកមេបាមានផេណូទីបដូចគ្នាតែខុសគ្នាត្រង់ការបង្កាត់ទី1ដ្រូសូភីលញីមានភ្នែក ពណ៌ក្រហម ការបង្កាត់ទី 2ដ្រូសូភីលញីមានភ្នែកពណ៌ស។ ក្នុងការបង្កាត់ទី1គេទទួលបានដ្រូសូភីលភ្នែកពណ៌ក្រហមទាំងអស់។ យើងសន្និដ្ឋានបានថាលក្ខណៈភ្នែកពណ៌ក្រហមលុបលើលក្ខណៈភ្នែកពណ៌ស។ក្នុងការបង្កាត់ទី 2 លទ្ធផលមិនគោរពតាមច្បាប់ឯRead more

    ក្នុងការបង្កាត់ទាំងពីរលើកមេបាមានផេណូទីបដូចគ្នាតែខុសគ្នាត្រង់ការបង្កាត់ទី1ដ្រូសូភីលញីមានភ្នែក
    ពណ៌ក្រហម ការបង្កាត់ទី 2ដ្រូសូភីលញីមានភ្នែកពណ៌ស។ ក្នុងការបង្កាត់ទី1គេទទួលបានដ្រូសូភីលភ្នែកពណ៌ក្រហមទាំងអស់។ យើងសន្និដ្ឋានបានថាលក្ខណៈភ្នែកពណ៌ក្រហមលុបលើលក្ខណៈភ្នែកពណ៌ស។ក្នុងការបង្កាត់ទី 2 លទ្ធផលមិនគោរពតាមច្បាប់ឯកសណ្ឋានភាពនៃអ៊ីប្រ៊ីតនៅជំនាន់ទី1 ទេ។ កូនភេទឈ្មោលមានលក្ខណៈដូចមេ កូនភេទញីមានលក្ខណៈដូចបា។ ត្រង់ចំណុចនេះយើងសន្និដ្ឋានថា សែនកំណត់លក្ខណៈពណ៌ភ្នែកដ្រូសូភីលមិនស្ថិតនៅលើក្រូម៉ូសូមធម្មតានោះទេ គឺវាស្ថិតនៅលើក្រូម៉ូសូមភេទ។

    See less
    • 0
    • Share
      Share
      • Share on Facebook
      • Share on Twitter
      • Share on LinkedIn
      • Share on WhatsApp
      • Report
  10. Asked: March 26, 2025In: Biology

    តើលោកម័រកង់(Morgan)ជានរណា? ចូរបង្ហាញពីការពិសោធន៍ផ្សេងៗរបស់គាត់។

    Chan Leakena Explainer
    Added an answer on March 26, 2025 at 9:14 am

    លោកម័រកង់(Morgan)គឺជាអ្នករកឃើញតំណពូជនៃលក្ខណៈជាប់នឹងភេទនៅពេលគាត់ធ្វើការពិសោធន៍ទៅលើដ្រូសូភីល។មានដ្រូសូភីលពូជសុទ្ធពីរដែលខុសគ្នាដោយលក្ខណៈពណ៌ភ្នែក : ពូជទី1(ពូជព្រៃ)មាន ភ្នែកពណ៌ក្រហមនិងពូជទី 2 មានភ្នែកពណ៌ស។ ការបង្កាត់ទី 1: គេបង្កាត់ដ្រូសូភីលញីភ្នែកពណ៌ក្រហមពូជសុទ្ធជាមួយដ្រូសូភីលឈ្មោលភ្នែកពណ៌សពូជសុទ្ធ។នៅជំនRead more

    លោកម័រកង់(Morgan)គឺជាអ្នករកឃើញតំណពូជនៃលក្ខណៈជាប់នឹងភេទនៅពេលគាត់ធ្វើការពិសោធន៍ទៅលើដ្រូសូភីល។មានដ្រូសូភីលពូជសុទ្ធពីរដែលខុសគ្នាដោយលក្ខណៈពណ៌ភ្នែក : ពូជទី1(ពូជព្រៃ)មាន
    ភ្នែកពណ៌ក្រហមនិងពូជទី 2 មានភ្នែកពណ៌ស។
    ការបង្កាត់ទី 1: គេបង្កាត់ដ្រូសូភីលញីភ្នែកពណ៌ក្រហមពូជសុទ្ធជាមួយដ្រូសូភីលឈ្មោលភ្នែកពណ៌សពូជសុទ្ធ។នៅជំនាន់ទី1(F1)គេទទួលបានដ្រូសូភីលភ្នែកក្រហម100%ដែលនៅក្នុងនោះមាន 50% ជាញីនិង 50% ជាឈ្មោល
    P(ពូជសុទ្ធ): ដ្រូសូភីលញីភ្នែកក្រហមxដ្រូសូភីលឈ្មោលភ្នែកស
    F1:ដ្រូសូភីលភ្នែកក្រហម(ញី50% ឈ្មោល50%)

    ការបង្កាត់ទី 2: ម្ដងនេះគេបង្កាត់ដ្រូសូភីលញីភ្នែកសពូជសុទ្ធនិងដ្រូសូភីលឈ្មោលភ្នែកក្រហមពូជសុទ្ធ។នៅជំនាន់ទី1(F1)គេឃើញមានផេណូទីប 2 បែប គឺដ្រូសូភីលញីភ្នែកក្រហម(ផេណូទីបរបស់បា)50%និងដ្រូសូភីលឈ្មោលភ្នែកស(ផេណូទីបរបស់មេ)50% ។
    P(ពូជសុទ្ធ): ដ្រូសូភីលញីភ្នែកសxដ្រូសូភីលឈ្មោលភ្នែកក្រហម
    F1:ដ្រូសូភីលញីភ្នែកក្រហម 50%
    ដ្រូសូភីលឈ្មោលភ្នែកស 50%

    See less
    • 0
    • Share
      Share
      • Share on Facebook
      • Share on Twitter
      • Share on LinkedIn
      • Share on WhatsApp
      • Report
1 … 76 77 78 79 80 … 131

Sidebar

Add A New Post

Stats

  • Questions 13k
  • Answers 8k
  • Best Answers 7k
  • Users 47
  • Popular
  • Answers
  • V Rean

    How to approach applying for a job at a company ...

  • Dy Ratanak
    Dy Ratanak added an answer ការតែងតាំងមន្រ្តីតុលាការប្រព្រឹត្តទៅដូចខាងក្រោម៖ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវបានបង្កើតឡើងដើម្បីជួយព្រះមហាក្សត្រក្នុងការធានាឯករាជ្យភាពនៃអំណាចតុលាការ។ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមមានករណីយកិច្ចស្នើ សម្រចថ្វាយព្រះមហាក្សត្រតែងតាំង ផ្លាស់ប្ដូរ ដកហូតមុខងារចៅក្រម ព្រះរាជអាជ្ញា ដំឡើងឋានន្តរស័ក្កិរបស់ចៅក្រមនិងព្រះរាជអាជ្ញាទាំងអស់។ ឯក្រឡាបញ្ជីរទាំងអស់ត្រូវតែងតាំងដោយក្រសួងយុត្តិធម៌។ May 31, 2026 at 10:56 pm
  • Dy Ratanak
    Dy Ratanak added an answer សារៈសំខាន់ស្ថាប័នតុលាការគឺ - ការពារយុត្តិធម៌ជូនសង្គមជាតិ - ជំរុញឱ្យមានការគោរពច្បាប់ - រក្សាសណ្ដាប់ធ្នាប់សាធារណៈ - ការពារភាពស្មើគ្នាចំពោះមុខច្បាប់ -… May 31, 2026 at 10:55 pm
  • Dy Ratanak
    Dy Ratanak added an answer - ចៅក្រមស៊ើបអង្កេត មានភារកិច្ចសំខាន់ផងដែរក្នុងការធានាឲ្យមានការអនុវត្តនីតិវិធីត្រឹមត្រូវទៅតាមច្បាប់នៅពេលធ្វើការស៊ើបអង្កេតដោយមានការគោរពសិទ្ធិរបស់ជនជាប់ចោទ។ - ចៅក្រមជំនុំជម្រះ មានភារកិច្ចសំខាន់ក្នុងការសម្រេចថាតើជនជាប់ចោទមានពិរុទ្ធភាព ឬគ្មានពិរុទ្ធភាព។ May 31, 2026 at 10:53 pm

Top Members

Chan Leakena

Chan Leakena

  • 1k Questions
  • 1k Points
Explainer

Trending Tags

Biology General Knowledge History
Ask A Question

Explore

  • Home
  • Add group
  • Groups
  • Communities
  • Questions
    • New Questions
    • Trending Questions
    • Must read Questions
    • Hot Questions
  • Polls
  • Tags
  • Badges
  • Users
  • Help

Footer

VREAN.COM

VREAN.COM is a social questions & Answers technology which will help you to find out the world's knowledge. VREAN.COM © 2022. All Rights Reserved
By VREAN

About Us

  • Our Team
  • About Us
  • Contact Us

Privacy & Policy

  • Terms of Use
  • Privacy Policy
  • Cookie Policy

Help

  • Knowledge Base
  • Support

Follow