Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើការបង្កាត់ជ្រើសចំពោះសត្វមានវិធីប៉ុន្មានបែប? ចូរបញ្ជាក់។
ការបង្កាត់ជ្រើសចំពោះសត្វមានវិធី 2 បែប។ វិធីទាំងនោះមានដូចជា៖ • វិធីបង្កាត់ជិត : ជាការបង្កាត់សត្វដែលកើតចេញពីមេបាមួយគូរវាងគ្នា ឬរវាងមេបានិងកូនរបស់វា។ • វិធីបង្កាត់ឆ្ងាយ : ជាការបង្កាត់ដែលកើតឡើងរវាងពូជខុសគ្នា ប្រភេទខុសគ្នា ឬមានស្រឡាយឆ្ងាយពីគ្នា។
ការបង្កាត់ជ្រើសចំពោះសត្វមានវិធី 2 បែប។ វិធីទាំងនោះមានដូចជា៖
See less• វិធីបង្កាត់ជិត : ជាការបង្កាត់សត្វដែលកើតចេញពីមេបាមួយគូរវាងគ្នា ឬរវាងមេបានិងកូនរបស់វា។
• វិធីបង្កាត់ឆ្ងាយ : ជាការបង្កាត់ដែលកើតឡើងរវាងពូជខុសគ្នា ប្រភេទខុសគ្នា ឬមានស្រឡាយឆ្ងាយពីគ្នា។
ដូចម្តេចដែលហៅថា អេតេរ៉ូស៊ីស?
អេតេរ៉ស៊ីស ជាបាតុភូតដែលផ្តល់ឱ្យក្នុងការបង្កាត់រវាងមេបាមានពូជឬ លក្ខណៈខុសគ្នា ឬមានសែស្រឡាយខុសគ្នា នូវអ៊ីប្រ៊ីតដែលមានកម្លាំង ជីវិតខ្លាំង ផ្តល់ទិន្នផលខ្ពស់ បង្កើនចំនួនអាឡែលអេតេរ៉ូស៊ីកូត ពោលគឺមានកំណើនសមត្ថភាព។

See lessក្នុងការដាំរុក្ខជាតិ ហេតុអ្វីបានជាគេចង់បានអ៊ីប្រ៊ីត?
ព្រោះរុក្ខជាតិអ៊ីប្រ៊ីតងាយស្រួលដាំ ឆាប់បានផល ទិន្នផលខ្ពស់ ធន់ជំងឺ .....។
ព្រោះរុក្ខជាតិអ៊ីប្រ៊ីតងាយស្រួលដាំ ឆាប់បានផល ទិន្នផលខ្ពស់ ធន់ជំងឺ …..។
See lessដើម្បីទទួលបាន រុក្ខជាតិអ៊ីប្រ៊ីត តើគេត្រូវធ្វើដូចម្តេច?
ដើម្បីបាន អ៊ីប្រ៊ីតជារុក្ខជាតិកូនកាត់ គេត្រូវបង្កាត់មេបាពូជសុទ្ធខុសគ្នា។
ដើម្បីបាន អ៊ីប្រ៊ីតជារុក្ខជាតិកូនកាត់ គេត្រូវបង្កាត់មេបាពូជសុទ្ធខុសគ្នា។
See lessចំពោះរុក្ខជាតិ តើអ៊ីប្រ៊ីតកម្មជាអ្វី? ចូរលើកឧទាហរណ៍បញ្ជាក់។
• ចំពោះរុក្ខជាតិ អ៊ីប្រ៊ីតកម្មគឺជាការបង្កាត់ពូជរុក្ខជាតិខុសគ្នានៃប្រភេទតែមួយឬប្រភេទខុសគ្នា ដើម្បីបាន កូនកាត់ឬអ៊ីប្រ៊ីត។ ឧទាហរណ៍ គេយកដើមអំពៅសម្បូរស្ករ តែងាយទទួលរងជំងឺនិងបំផ្លាញដោយសត្វចង្រៃទៅបង្កាត់ជាមួយអំពៅមានជាតិស្ករទាបតែធន់នឹងជម្ងឺ។ លទ្ធផលនៃការបង្កាត់គេទទួលបានប្រភេទអំពៅសម្បូរស្ករហើយធន់នឹងជំងឺ។

See lessតើការបង្កាត់ជ្រើសមានប៉ុន្មានបែប? អ្វីខ្លះ?
ការបង្កាត់ជ្រើសមាន 2 បែបគឺមានដូចជា៖ • ការបង្កាត់ជ្រើសចំពោះរុក្ខជាតិ • ការបង្កាត់ជ្រើសចំពោះសត្វ។
ការបង្កាត់ជ្រើសមាន 2 បែបគឺមានដូចជា៖
See less• ការបង្កាត់ជ្រើសចំពោះរុក្ខជាតិ
• ការបង្កាត់ជ្រើសចំពោះសត្វ។
ដើម្បីឱ្យការដាំដំណាំនិងការចិញ្ចឹមសត្វទទួលបានគុណភាពខ្ពស់ តើមានវិធីអ្វីខ្លះ?
ធ្វើឱ្យការដំណាំនិងការចិញ្ចឹមសត្វទទួលបានគុណភាពខ្ពស់មានដូចជា៖ • ការបង្កាត់ • ការធ្វើអ៊ីប្រ៊ីតកម្ម • ក្លូន • ប៉ូលីប្លូអ៊ីឌី។
ធ្វើឱ្យការដំណាំនិងការចិញ្ចឹមសត្វទទួលបានគុណភាពខ្ពស់មានដូចជា៖
See less• ការបង្កាត់
• ការធ្វើអ៊ីប្រ៊ីតកម្ម
• ក្លូន
• ប៉ូលីប្លូអ៊ីឌី។
ដូចម្ដេចដែលហៅថាជម្រើសដោយមនុស្ស?
ជម្រើសដោយមនុស្ស គឺជាអំពើដែលមនុស្ស កែប្រែពូជសត្វស្រុក និង រុក្ខជាតិដាំ ឱ្យកាន់តែប្រសើរ ដើម្បីបំពេញសេចក្តីត្រូវការរបស់ខ្លួន។
ជម្រើសដោយមនុស្ស គឺជាអំពើដែលមនុស្ស កែប្រែពូជសត្វស្រុក និង រុក្ខជាតិដាំ ឱ្យកាន់តែប្រសើរ ដើម្បីបំពេញសេចក្តីត្រូវការរបស់ខ្លួន។
See lessតើបម្រែបម្រួលនៃសារពាង្គកាយបណ្ដាលមកពីអ្វី?
• បម្រែបម្រួលនៃសារពាង្គកាយបណ្ដាលមកពីកត្តាមុយតាស្យុង។
• បម្រែបម្រួលនៃសារពាង្គកាយបណ្ដាលមកពីកត្តាមុយតាស្យុង។
See lessដូចម្ដេចដែលហៅថាជម្រើសដោយធម្មជាតិ? ចូរឱ្យឧទាហរណ៍បញ្ជាក់អំពីជម្រើសដោយធម្មជាតិ ដែលប្អូនធ្លាប់បានឃើញ។
• ជម្រើសដោយធម្មជាតិ គឺជាលំនាំរបស់ឯកត្តៈ ដែល បន្ស៊ាំខ្លួន យ៉ាងល្អទៅនឹង មជ្ឈដ្ឋាន ធ្វើឱ្យវាវា អាចរស់រាននិងបន្តពូជបានច្រើនជាងឯកត្តៈផ្សេងទៀតក្នុងប្រភេទដូចគ្នា។ ឧទាហរណ៍៖ ក្នុងមជ្ឈដ្ឋានស្ងួត រុក្ខជាតិដែលមានប្រព័ន្ធឫសលូតលាស់ខ្លាំងធ្វើឱ្យវាអាចរស់រាន និងបន្តពូជបានច្រើនជាងគេ។

See less